ក្រោយស្ថានភាពកូវីដ-១៩ នៅកម្ពុជាល្អប្រសើរ តម្រូវ​ការ​បុគ្គលិក​របស់ក្រុមហ៊ុន​ឯកជន​ចាប់ផ្តើម​កើន​ឡើង

ភ្នំពេញ – ក្រោយ​ពីវិបត្តិជំងឺកូវីដ-១៩​ បានធូរស្រាល ហើយរាជរដ្ឋាភិបាលកម្ពុជាបានប្រកាស​បើកប្រទេសឡើងវិញ​ ​សកម្មភាពពាណិជ្ជកម្ម និង​សេវាកម្ម​នានាក៏បានចាប់ផ្តើមកំរើក​ឡើងវិញដែរ។ ​ជាមួយ​គ្នានេះ ​គេក៏​​សង្កេត​ឃើញថា ក្រុមហ៊ុន​ឯកជនកាន់តែច្រើនកំពុងមានតម្រូវ​ការ​​បុគ្គលិកទៅ​តាមជំនាញផ្សេងៗ។​

មន្រ្តីទីភ្នាក់ងារជាតិមុខរបរ និង​ការងារ (NEA) នៃក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា បច្ចុប្បន្នមានក្រុមហ៊ុន​ រោងចក្រ សហគ្រាសជាច្រើនកំពុងប្រកាស​​ស្វែង​រក​បុគ្គលិកតាម​រយៈទីភ្នាក់ងារជាតិមុខរបរ និង​ការងារ ដោយ​ចំនួន​មានការកើន​ឡើងជាលំដាប់​។ លោកបានបញ្ជាក់ថា ជាក់ស្តែងនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ​២០២២ វេទិកា​ការងាររបស់ទីភ្នាក់ងារជាតិមុខរបរ និង​ការងារ ត្រូវ​ការ​បុគ្គលិក​រហូត​ដល់ទៅ ១៦១២កន្លែង សម្រាប់មុខតំណែងជាច្រើន​នៅក្រុមហ៊ុនធំៗ ​ចំនួន​១៣។

មន្រ្តីដដែល​មិនបានបញ្ជាក់ថាទេថា តើមុខតំណែងអ្វី ឬជំនាញអ្វី​ដែល​ក្រុមហ៊ុនទាំងនោះ​ត្រូវ​ការច្រើន​ជាង​គេ ប៉ុន្តែជាការកត់សម្គាល់របស់លោក ក្រុមហ៊ុន​សហគ្រាស​ទាំងនោះ មានតម្រូវ​ការ​បុគ្គលិក​ស្ទើរ​តែ​គ្រប់តំណែង និង​គ្រប់ជំនាញ រាប់ចាប់តាំងពី​កម្មករអនាម័យ រហូត​ដល់ប្រធានសាខាក្រុមហ៊ុន។

យ៉ាងណាក៏ដោយ មន្រ្តីទីភ្នាក់ងារជាតិមុខរបរ និង​ការងារ លើកទឹកចិត្ត​ទៅ​ដល់យុវជន ក៏​ដូចជាអ្នក​ដែល​កំពុង​ស្វែង​រកការងារធ្វើ អាចមកស្វែង​រក​ការងារតាមជំនាញរបស់ខ្លួន​​នៅ​ទីភ្នាក់ងារជាតិមុខរបរ និង​ការងារ ដែលស្ថិត​នៅ​ក្នុង​បរិវេណ​ក្រសួងការងារបាន។

ការស្វែង​រក​ការងារ​នៅទីភ្នាក់ងារជាតិមុខរបរ និង​ការងារ អ្នកស្វែង​រក​ការងារ​អាចដាក់ពាក្យ និង​សម្ភាសន៍​ដោយផ្ទាល់ជាមួយ​ក្រុមហ៊ុន​ ដោយ​មិនចាំបាច់​រង់ចាំ​ Short​ List ដូចការដាក់ពាក្យ​នៅតាមក្រុមហ៊ុន​នោះ​ឡើយ។

បើយោងតាមការបញ្ជាក់របស់មន្រ្តីទីភ្នាក់ងារជាតិមុខរបរ និង​ការងារ បាន​ឱ្យដឹងថា ក្នុងរយៈពេល​ប៉ុន្មានខែចុងក្រោយនេះ តាមរយៈវេទិកាការងារ​ដែលត្រូវ​បានរៀបចំ​ដោយ​តាមមជ្ឈមណ្ឌលការងារទាំង១៤ទីតាំងទូទាំង​ប្រទេស មានសិស្ស និស្សិត ក៏ដូចជាអ្នក​ស្វែង​រកការងារធ្វើ​ប្រមាណជាង ៥ម៉ឺននាក់ ​បានដាក់ពាក្យ ក្នុងនោះមានអ្នកស្វែង​រក​ការងារប្រមាណជាង​ ១ម៉ឺននាក់ទទួលបានការងារធ្វើ។ ​របាយការណ៍​របស់អង្គការអន្តរជាតិខាងការងារ (ILO) បានបញ្ជាក់ថា កំឡុងនៃវិបត្តិកូវីដ១៩ ដែលផ្តើម​កាលពីឆ្នាំ​២០២០ បានធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការងារ​ចំនួន ២៥លានការងារ​នៅទូទាំងពិភពលោក ។ ក្នុងនោះ​នៅ​កម្ពុជា អ្នក​បាត់បង់ការងារ​មានប្រមាណ ១៥ម៉ឺននាក់សម្រាប់វិស័យកាត់ដេរ ខណៈបុគ្គលិកវិស័យ​ទេសចរណ៍​បានបាត់បង់ការងារជិត ២ម៉ឺននាក់ ដោយ​មិនទាន់រាប់បញ្ចូល​វិស័យផ្សេងៗ​ទៀតនៅ​ឡើយទេ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីអាហារូបករណ៍អូស្ត្រាលីឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលីឆ្នាំសិក្សា២០២៦ ចាប់បើកទទួលពាក្យសម្រាប់សិស្ស និសិ្សត និងសាធារណជនកម្ពុជាហើយ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ...

រដ្ឋាភិបាល​ឆែក ​ប្រកាស​ផ្ដល់​អាហារូបករណ៍​ថ្នាក់​អនុ​បណ្ឌិត ​និង​បណ្ឌិត ​ដល់​និស្សិត​កម្ពុជា​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០​២៧​–​២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2026

​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ឆែក ​បាន​ប្រកាស​ពី​ការ​បើក​ទទួល​ពាក្យ​ស្នើសុំ​អាហារូបករណ៍​ជា​ផ្លូវការ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០​២៧​–​២០២៨ ​ដល់​និស្សិត​កម្ពុជា​ដែល​មាន​បំណង​បន្ត​ការ​សិក្សា​ថ្នាក់​ឧត្តម​សិក្សា​...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ សម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្តោតលើឧត្តមភាព...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងពីក្រសួងអប់រំ យុវជន និងកីឡានៅសាធារណរដ្ឋប្រជា...

ឱកាសសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃពីវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

វិទ្យាស្ថានបច្ចេកទេស​ខេត្តព្រះសីហនុ បានប្រកាស​ផ្តល់​អាហារូបករណ៍ ១០០ភាគរយ សម្រាប់វគ្គសិក្សា​កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ ១ (C1) ដោយសិក្សា​រយៈពេល​៤ខែ ដោយ​ឥតគិតថ្លៃ។

អាហារូបករណ៍រៀនជំនាញ TVET រយៈពេល២ឆ្នាំ ចំនួន៣០០កន្លែង នៅ​វិទ្យាស្ថានជាតិ​បណ្តុះបណ្តាល​បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2025

វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស បានប្រកាស​ដល់សិស្ស​និស្សិត ដែលចង់ចូលរៀន​ជំនាញ​បច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ដោយ​វិទ្យាស្ថាន​នឹងផ្តល់អាហារូបករណ៍ ១០០% ចំនួន៣០០កន្លែង។

ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍ ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2024

ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN រយៈពេល២ឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនពីរដ្ឋាភិបាលចិនសម្រាប់និស្សិត...

រដ្ឋាភិបាលជប៉ុន ផ្តល់អាហារូបករណ៍ ៤កម្រិត សម្រាប់មន្រ្តីរាជការ សិស្សនិស្សិតកម្ពុជា ទៅបន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/05/2026

នៅក្នុងឆ្នាំ​២០២៦នេះ រដ្ឋាភិបាលជប៉ុន បានសម្រេច​ផ្តល់​អាហារូបករណ៍ ៤កម្រិត ដល់មន្រ្តីរាជការ និស្សិត និងសិស្ស​កម្ពុជា ដើម្បីទៅបន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន សម្រាប់ឆ្នាំ២០២៧ ដោយ​អាហារូបករណ៍នឹងរ៉ាប់រងសោហ៊ុយ...

ឱកាសសិក្សាហាត់ការងារផ្នែករូបវិទ្យា និងកុំព្យូទ័រពីកម្មវិធី DESY នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2024

ឱកាសសិក្សា និងហាត់ការងារសម្រាប់សិស្សនិស្សិតកំពុងសិក្សានៅផ្នែករូបវិទ្យា និងកុំព្យូរទ័រពីកម្មវិធី DESY Summer Student សិក្សានៅប្រទេសអាល្លឺម៉ង់ សម្រាប់ឆ្នាំសិក្សា២០២៤។ ការសិក្សា...