សម្តេចធិបតីផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់វិស្វករ នៅសាលាតិចណូ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC) កម្រិតវិស្វករ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ ដោយឆ្លងកាត់ការប្រឡង។

លក្ខខណ្ឌនៃការជ្រើសរើស ៖ ជាបេក្ខជន​បានប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬសមមូល, មានឆន្ទៈ​ពិតប្រាកដ​ក្នុងការបន្ត​ការ​សិក្សា ខិតខំរៀនសូត្រ, គោរព​តាម​ការ​ណែនាំ និងព្រមទទួល​យក​លក្ខខណ្ឌ​ដែលមានចែង​របស់​គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិត​ក្រីក្រ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា។

អាហារូបករណ៍ផ្តល់ជូន ៖ ១.កម្រិតវិស្វករ នៅ​ទីតាំងគោល រាជធានីភ្នំពេញ, ២. កម្រិតវិស្វករ នៅទីតាំងមណ្ឌល​ខេត្តត្បូងឃ្មុំ, ៣. កម្រិតវិស្វករ​នៅទីតាំងមណ្ឌល​តេជោ ហ៊ុន សែន ចំការដូង (ខេត្តកែប) មិនកំណត់ចំនួន។

ការដាក់ពាក្យប្រឡង និង​កាលបរិច្ឆេទ​ដាក់ពាក្យ ៖ ដំណាក់កាលទី១ បេក្ខជនត្រូវដាក់ពាក្យប្រឡងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដោយផ្ទាល់នៅ ទីតាំងគោល រាជធានីភ្នំពេញ, ទីតាំងមណ្ឌលខេត្តត្បូងឃ្មុំ និងទីតាំងមណ្ឌលខេត្តកែប (តាមការ ជ្រើសរើសនិងស្នើសុំប្រឡងនៅតាមបណ្តាទីតាំងនីមួយៗ) និងដោយអនុលោមតាមនីតិវិធីរបស់ វិទ្យាស្ថាននៅតាមបណ្តាទីតាំងនីមួយៗ។

ដំណាក់កាលទី២ បេក្ខជនត្រូវដាក់ពាក្យស្នើសុំប្រឡង ជាមួយគណៈកម្មាធិការអាហារូបករណ៍ តាមរយៈប្រព័ន្ធអនឡាញ ដោយចូលទៅកាន់គេហទំព័រ https://reg.amt.live/web/signup ដើម្បីបំពេញព័ត៌មានសុំសិទ្ធិប្រឡង និងស្កេនបញ្ចូលឯកសារតម្រូវ ការដាក់ពាក្យ។ ការស្កេនបញ្ចូលពីឯកសារច្បាប់ដើម សេចក្តីចម្លង ឬពីឯកសារមានបញ្ជាក់ផ្លូវការ (សម្រាប់ដំណាក់កាលទី២) មានដូចជា៖ រូបថតទំហំ ៤ x ៦ ផ្ទៃខាងក្រោយពណ៌ស ឬផ្ទៃមេឃ (ជា File.JPG), អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត(ជា File.PDF), សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ (ជា File.PDF), វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ មានការបញ្ជាក់ទទួលស្គាល់ជាផ្លូវការ ឬបញ្ជីរាយនាមបេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានលំដាប់ពិន្ទុ (ជា File.PDF), សលាកបត្រឯកត្តជន ឬបង្កាន់ដៃទទួលពាក្យប្រឡងចេញដោយវិទ្យាស្ថាននៅដំណាក់កាលទី១។ បញ្ជាក់៖ បេក្ខជនត្រូវជ្រើសរើសទីតាំងមណ្ឌលសិក្សា (នៅទីតាំងគោល រាជធានីភ្នំពេញ ឬទីតាំង មណ្ឌលខេត្តត្បូងឃ្មុំ ឬទីតាំងមណ្ឌលខេត្តកែប) ដែលជាមណ្ឌលប្រឡង នៅដំណាក់កាលទី២នេះ ឱ្យបានច្បាស់លាស់។

កាលបរិច្ឆេទដាក់ពាក្យទាំងពីរដំណាក់កាល ៖ ចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ រហូតដល់ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១៧:០០ នាទី ជាកំហិត។

សម័យប្រឡង និងមណ្ឌលប្រឡង ៖ សម័យប្រឡង (ប្រព្រឹត្តទៅតែមួយដងគត់) ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ដែលរៀបចំដោយ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ហើយមណ្ឌលប្រឡង តាមបណ្តាទីតាំងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាដែលបេក្ខជនដាក់ពាក្យ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង​ការិយាល័យ​អាហារូបករណ៍ មានទីតាំង​ស្ថិត​នៅ​ផ្ទះលេខ៤ ផ្លូវ៥២២ សង្កាត់បឹងកក់១ ខណ្ឌ​ទួលគោក រាជធានីភ្នំពេញ រៀងរាល់ថ្ងៃចន្ទ-សុក្រ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ ៥០០កន្លែង ពី​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2023

សម្រាប់​សិស្សានុសិស្ស ឬយុវជន ដែល​មាន​បំណង​ចង់​សិក្សា​ជំនាញ​វិជ្ជាជីវៈ (TVET) ពេលនេះ វិទ្យាស្ថាន​បច្ចេកទេស​ភូមិ​ភាគ​តេជោសែនសៀមរាប...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា ថ្នាក់ជាតិ បាន​ប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យ...

ឱ​កាស​សិក្សា​ឥត​គិត​ថ្លៃ ​៖​ ​សាលា​មធ្យម​វិចិត្រ​សិល្បៈ​ ​ប្រកាស​ជ្រើសរើស​សិស្ស​ចូលរៀន ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2026

​សាលា​មធ្យម​វិចិត្រ​សិល្បៈ​ ​ដែល​ជា​គ្រឹះស្ថាន​សិក្សា​អប់រំ​ចំណេះទូទៅ ​និង​បច្ចេកទេស​ជំនាញ​វិជ្ជាជីវៈ​សិល្បៈ​ ​ស្ថិត​ក្រោម​ឱវាទ​ក្រសួង​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ ​នឹង​រៀបចំ​ការ​ប្រឡង​ជ្រើសរើស​សិស្សា​នុសិស្ស​ទាំង​ពីរ​ភេទ...

វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូនផ្ដល់អាហារូបករណ៍១០០%ចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2023

ឱកាសសិក្សានៅអាហារូបករណ៍១០០%នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនផ្ដល់ចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍១០០% នៅមហាវិទ្យាល័យ ​Guangxi Transport Vocational

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យGuangxi Transport Vocational and Technical សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ ...

អាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

តាមរយៈអាហារូបករណ៍ Trustee Scholarship បានផ្តល់ឱកាសដល់និស្សិត​អន្តរជាតិ​ចំនួន២០នាក់ ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Boston នៃសហរដ្ឋអាមេរិក ក្នុងឆ្នាំសិក្សា​២០២៦។ អាហារូបករណ៍ផ្ដោតសំខាន់លើថ្លៃសិក្សាពេញលេញ...

អាហារូបករណ៍សម្រាប់សិស្សស្រីតាមបណ្ដាខេត្ត ពីមូលនិធិហាប់ស្វែលឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2025

អាហារូបករណ៍មូលនិធិហាប់ស្វែល ប្រកាសជ្រើសរើសសិស្សស្រីតាមបណ្ដាខេត្ត ទូទាំងប្រទេសកម្ពុជា ឱ្យទទួលបានអាហារូបករណ៍កន្លែងស្នាក់នៅ និងឱកាសសិក្សាពីវគ្គបណ្ដុះបណ្ដាល នៅទីក្រុងភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៤០កន្លែងពីអង្គការសម្រេចសុបិនកុមារ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់សិស្សនិស្សិតចំនួន៤០កន្លែង ពីអង្គការសម្រេចសុបិនកុមារក្នុងឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ឧបត្ថម្ភការសិក្សារបស់បេក្ខឱ្យសិក្សានៅតាមសាកលវិទ្យាល័យ...

ឱកាសសិក្សា! អាហារូបករណ៍ អ.ម.ត ១០៣៣ កន្លែង នៅគ្រឹះស្ថានឧត្តមសិក្សា ១៤ សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/09/2026

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ