ត្រៀមខ្លួនសម្រាប់ការរៀនបរិញ្ញាបត្រជាន់ខ្ពស់ ៖ គន្លឹះសំខាន់ៗដើម្បីសម្រេចគោលដៅសិក្សាប្រកបដោយប្រសិទ្ធភាព

ការត្រៀមខ្លួនទុកជាមុនបានបង្កភាពងាយស្រួល និងបង្កើនការផ្តោត តួយ៉ាងដូចជាការត្រៀមខ្លួន មុននឹងបន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ គឺជាការសម្រួចនូវគោលដៅ ហើយដំណើរនៃការសិក្សានឹងកាន់តែឆ្លើយតបនឹងការរំពឹងទុក។ ការបន្តការសិក្សាថ្នាក់ក្រោយឧត្តមគឺជាការបោះជំហានសំខាន់មួយក្នុងជីវិតអាជីពនិងផ្ទាល់ខ្លួន ដែលទាមទារទាំងការលះបង់ពេលវេលាខ្ពស់ និងការចំណាយហិរញ្ញវត្ថុ។ ដូច្នេះការរៀបចំខ្លួនឱ្យបានល្អិតល្អន់ជាមុន គឺជាកត្តាស្នូលដែលនាំទៅរកភាពជោគជ័យក្នុងការសិក្សា។

តាមរយៈ Durham University បានបង្ហាញគន្លឹះសំខាន់ៗមួយចំនួនដើម្បីត្រៀមខ្លួនបណ្តើរៗ មុនពេលបន្តបរិញ្ញាបត្រជាន់ខ្ពស់ ដើម្បីជួយឱ្យសិស្សនិស្សិតអាចចាប់ផ្តើមដំណើរផ្លូវនៃការសិក្សាប្រកបដោយទំនុកចិត្ត និងប្រសិទ្ធភាពខ្ពស់ ដោយមានរៀបរាប់នៅខាងក្រោម ៖

ពិចារណាពីហេតុផល ៖ ការចោទជាសំណួរ និងពិចារណាអំពីមូលហេតុដែលត្រូវរៀនថ្នាក់ក្រោយ​ឧត្តម ជាកិច្ចដំបូងបំផុតដែលត្រូវធ្វើក្នុងការត្រៀមខ្លួន ព្រោះវាពាក់ព័ន្ធនឹងការចាយវាយ និងការលះបង់នៅពេលវេលាខ្ពស់ផងដែរ ត្បិតចំណាយពេលតិចជាងបរិញ្ញាបត្រប៉ុន្តែទំហំនៃការស្រាវជ្រាវមានបន្ទុកធ្ងន់ជាងមុន។ មួយវិញទៀតការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់គឺជាការសម្រួចជំនាញដែលកំពុងតែធ្វើស្រាប់ឱ្យកាន់តែពូកែជាងមុន ដូច្នេះការរកឱ្យឃើញនូវឬសគល់បានដើរតួរនាទីសំខាន់ក្នុងការជួយជ្រើសរើសជំនាញឆ្លើយតបនឹងឱកាសការងារ ក៏ដូចជាការធ្វើអាជីវកម្ម និងទស្សនៈវិស័យផ្ទាល់ខ្លួនជាដើម។

ពង្រឹងជំនាញគ្រប់គ្រងពេលវេលា ៖ តុល្យភាពនៃការងារ​ គ្រួសារ និងជីវិតផ្ទាល់ខ្លួន ក្លាយជាចំណោទបញ្ហាមួយចំពោះអ្នកមានភាពមមាញឹក ដែលត្រូវការឱ្យមានការបែងចែកពេលវេលា ក៏ដូចជាអាទិភាពចំពោះភារកិច្ចដែលចាំបាច់ៗ តួយ៉ាងបរិញ្ញាបត្រជាន់ខ្ពស់ទាមទារឱ្យមានការលត់ដំខ្លួនខ្ពស់ទៅលើការគ្រប់គ្រងពេល ព្រោះ​ទំនួលខុសត្រូវនៅត្រង់កម្រិតនេះក៏ខ្ពស់ខុសពីមុនដូចគ្នា ដែលជាហេតុត្រូវត្រៀម ឬពង្រឹងបន្ថែមអំពីការគ្រប់គ្រងពេល ក៏ដូចជាការប្រើប្រាស់បច្ចេកវិទ្យាដើម្បីសម្រួលជាដើម។

អានទុកមុន ៖ បរិញ្ញាបត្រជាន់ខ្ពស់ត្រូវការជំនាញនៃការស្តាប់​ និយាយ និង​សរសេរ ការជជែកពិភាក្សា រួមទាំងមូលដ្ឋានគ្រឹះនៃការស្រាវជ្រាវត្រូវតែមានស្រាប់ ដូចនេះការអានឯកសារដែលពាក់ព័ន្ធទុកជាមុនបានផ្តល់ភាពងាយស្រួលនៅពេលដែលត្រូវវិភាគលើប្រធានបទណាមួយ ក៏ដូចជាការដឹងឱ្យកាន់តែស៊ីជម្រៅទៅលើមុខវិជ្ជាមុននឹងសម្រេចចិត្តជ្រើសរើស។ មួយវិញទៀតក្នុងកម្រិតនេះតម្រូវឱ្យស្វ័យសិក្សាដោយខ្លួនឯងច្រើនជាងមុន ដូច្នេះអាចទិញសៀវភៅ ឬក៏អានតាមអ៊ីនធឺណិតដើម្បីបានជាចំណេះដឹងត្រៀមទុកមុន៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ចំនួន៣កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/05/2025

យោងតាមសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្សី ពេលនេះ សាកលវិទ្យាល័យ MGIMO បាន​ប្រកាសជ្រើសរើសនិស្សិតចំនួន៣កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ក្នុង​ឆ្នាំសិក្សា២០២៥-២០២៦។

អ្នកជាប់ ឬធ្លាក់ថ្នាក់ទី១២ មានឱកាសទទួលបានអាហារូបករណ៍១០០%ដូចគ្នា នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

សម្រាប់ប្អូនៗដែលមានបំណងចង់ទទួលយកអាហារូបករណ៍១០០% ក្នុងឆ្នាំ២០២៤-២០២៥ ប្រញាប់ឡើងចំនួនមានកំណត់ !!!

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ GRIPS នៃប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2025

ឱកាសសិក្សាអាហារូបករណ៍នៅ GRIPS នៃប្រទេសជប៉ុនសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សារយៈពេល១ឆ្នាំ(MP1) និង ២ឆ្នាំ(MP2) ៣ឆ្នាំ ឬ...

ឱ​កាស​សម្រាប់​សិស្ស​វិទ្យាល័យ​! ​កម្មវិធី​ ​«​ក្លឹប​សហគ្រិន​វិទ្យាល័យ​» ​បើក​ទទួល​ពាក្យ​ ​ដើម្បី​បណ្តុះ​ជំនាញ​អាជីវកម្ម​ ​និង​ភាព​ជា​អ្នកដឹកនាំ​តាម​អនឡាញ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2026

ដើម្បីចូលរួមចំណែកក្នុងការជំរុញ និងអភិវឌ្ឍសមត្ថភាពយុវជនកម្ពុជាឱ្យកាន់តែមានភាពច្នៃប្រឌិត និងទាន់សម័យកាល ពេលនេះកម្មវិធី «ក្លឹបសហគ្រិនវិទ្យាល័យ» បានប្រកាសបើកទទួលពាក្យចូលរួមពីសិស្សានុសិស្សទូទាំងប្រទេស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណានជីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្នុងជំនាញ Agromrteorology ឬ Hydrometerology នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណាជីងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៧..

ជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពីសហគមន៍សេចក្ដីអំណរអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/11/2023

សហគមន៍សេចក្ដីអំណរអន្តរជាតិ ឬហៅកាត់ JIFA ប្រកាសជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅអន្តេវាសិកដ្ឋានជាច្រើនរូប។ ការជ្រើសរើសនិស្សិតស្នាក់នៅ...

CA​DT ប្រកាស​ផ្តល់​អាហារូបករណ៍​ ​”​ទេពកោសល្យ​ឌីជីថល​តេជោ​” ​ចំនួន​ ​២០០ ​កន្លែង​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2026

​ដោយ​មាន​ការ​គាំទ្រ​ ​និង​ឧបត្ថម្ភ​ផ្ទាល់​ពី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ​(​ក.​ប​.​ទ​.​)​,​ ​បណ្ឌិត្យ​សភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា​ ​(​CADT​)​ ​បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ការ​បើក​ទទួល​ពាក្យប្រឡង​ជ្រើសរើស...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន២០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង និងកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

CADT ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញ AI, Data Science និង Cybersecurity រហូតដល់ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2026

ត្រៀមខ្លួនដើម្បីក្លាយជាអ្នកដឹកនាំបច្ចេកវិទ្យាឌីជីថលនាពេលអនាគត៖ ការទទួលពាក្យចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក បញ្ញាសិប្បនិម្មិត និងវិទ្យសាស្រ្តទិន្នន័យ (AI and Data Science)