ទម្លាប់មិនល្អទាំង៣នាំឱ្យកើតអាការៈអស់កម្លាំងមិនធម្មតា (Burnout)

ដំណោះស្រាយបញ្ហាសុខភាពផ្លូវចិត្តនៅកន្លែងការងារតម្រូវឱ្យមានការ​ចូលរួមទាំស្ថាប័ន និងបុគ្គលម្នាក់ៗ ទោះបីជាអង្គភាពបានចូលរួមលើកកម្ពស់តុល្យការងារ និងផាសុកភាពហើយក៏ដោយ ប៉ុន្តែវានៅតែមិនទាន់មានប្រសិទ្ធភាពទាំងស្រុងនោះទេ។ កត្តាបុគ្គលខ្លួនឯង ក៏មានចំណែកសំខាន់ ក្នុងការទទួលខុសត្រូវចំពោះសុខុមាលភាពផ្ទាល់ខ្លួនដែរ រួមទាំងព្យាយាមផ្លាស់ប្តូរចំណុចអវិជ្ជមានចំពោះទម្លាប់មិនល្អចោល ដើម្បីអភិវឌ្ឍន៍ការងារប្រចាំថ្ងៃ។

យោងតាមគេហទំព័រ Entrepreneur បានបង្ហាញថា ​ទម្លាប់​មិនល្អ មួយ​ចំនួនអាច​រួម​ចំណែក​ធ្វើ​ឱ្យ​អាការៈអស់​កម្លាំងមិនធម្មតា​នៅ​កន្លែង​ធ្វើការកើតមាន ។

១. ខ្វះការថែទាំខ្លួនឯង ៖ ការថែទាំខ្លួន​ឯងមិនបានល្អ មិនថាសុខភាពផ្លូវចិត្ត និងសុខភាពផ្លូវកាយនោះទេ វាបានបង្កើតជាទម្លាប់មិនល្អ និងជំរុញឱ្យកើតមានអាការៈហេវហត់អស់កម្លាំងខុសប្រក្រតី។ នៅពេលដែលបុគ្គលិកធ្វេសប្រហែសចំពោះការថែទាំខ្លួនឯង ប្រៀបដូចជាមិនផ្តល់តម្លៃទៅកាន់ជីវិតផ្ទាល់ខ្លួន និងច្រានចោលភាពសំខាន់នៃសុខភាព បង្កនៅភាពតានតឹងរ៉ាំរ៉ៃ ធុញថប់ ហើយក៏ជាកត្តានាំឱ្យប៉ះពាល់ទៅដល់ផលិតភាពការងារដែរ។ ការយកចិត្តទុកដាក់ចំពោះខ្លួនឯងជាចម្បង ប្រៀបដូចជាការផ្តល់ថាមពលក្នុងការចាប់ផ្តើមថ្ងៃថ្មី។

២. ដក់ជាប់ផ្នត់គំនិតអវិជ្ជមាន ៖ កាលដែលបណ្តោយឱ្យខ្លួនឯងគិតនូវរឿងអវិជ្ជមានជាប្រចាំ ក៏ដូចជាការសង្ស័យចំពោះសមត្ថភាពខ្លួនឯងជារឿយៗ គឺជាហេតុជំរុញឱ្យមានភាពស្មុគស្មាញ និងកើតទម្លាប់មិនល្អ រួមទាំងបង្កឱ្យមានភាពតានតឹង និងអាការៈ នៃការថប់បារម្ភ។ ដូច្នេះ ជំនួសឱ្យការគិតអវិជ្ជមាន អ្វីដែលមនុស្សត្រូវប្រត្តិបត្តិ គឺហ្វឹកហ្វឺនលត់ដំចិត្តឱ្យត្រជាក់ និងនិយាយប្រយោគល្អៗទៅកាន់ខ្លួនឯងឱ្យបានញឹកញាប់។

៣. ការរំពឹងភាពល្អឥតខ្ចោះពេក ៖ ភាពល្អឥតខ្ចោះ អាចនាំទាំងចំណុចល្អ និងចំណុចមិនល្អ ។ ហើយបើនិយាយអំពីចំណុចវិជ្ជមានវិញ វាជួយឱ្យមនុស្សចេះកំណត់ស្តង់ដាសម្រាប់ខ្លួនឯង និងរក្សាគុណភាពការងារ។ ប៉ុន្តែការប្រើប្រាស់ផ្នត់គំនិតរំពឹងភាពល្អឥតខ្ចោះគ្រប់ពេលពេក វាក៏នាំមកនូវផលមិនល្អដែរ។ តួយ៉ាងមានដូចជា ជំរុញឱ្យមនុស្ស មើលឃើញតែចំណុចមិនប្រពៃចំពោះខ្លួនឯង រារែក ខ្លាចបរាជ័យ និងកើតទៅជាអាការៈអស់កម្លាំងមិនធម្មតា ដែលធ្វើឱ្យបុគ្គលិក ពិបាកក្នុងការបញ្ចប់កិច្វការអ្វីមួយ។ ដូច្នេះ អ្វីដែលគួរតែធ្វើ គឺដឹងអំពីកាលៈទេសៈថា តើពេលណាគួរគិតអំពីភាពល្អឥតខ្ចោះ ហើយពេលណាគួរទម្លាក់វាចុះ ហើយដើម្បីទម្លាក់ចុះបាន ត្រូវទទួលស្គាល់ថា ភាពខ្វះខាតអាចនឹងកើតមានឡើងគ្រប់ពេល ដូច្នេះប្រឹងឱ្យអស់លទ្ធភាព អាចនឹងប្រសើរជាងការរំពឹងភាពល្អឥតខ្ចោះពេក៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍​សិក្សាថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ និង​ឯកទេសកម្មវិធីសិក្សា ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ ជំនាន់ទី៤ និងថ្នាក់បណ្ឌិតអប់រំឯកទេសកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀនជំនាន់ទី...

អាហារូបករណ៍ TVET ១២៣០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១២៣០កន្លែង លើ ១៤មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា និងឧត្តមសិក្សា ទៅសិក្សា​នៅជាំងក្វាងស៊ី ប្រទេស​ចិន សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2024

សម្រាប់និស្សិត​កម្ពុជា​ដែល​មានបំណងចង់បន្តការសិក្សា​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ថ្នាក់ឧត្តមសិក្សា នៅប្រទេសចិន ពេលនេះ ក្រសួងអប់រំ យុវជន និង​កីឡា បាន​ប្រកាស​ពីអាហារូបករណ៍​ចំនួន​៨កន្លែង សម្រាប់​សិស្ស និស្សិត ...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសសិស្សចូលរៀនបច្ចេកទេសវិជ្ជាជីវៈ១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យជាច្រើន​កន្លែង...

រដ្ឋាភិបាលជប៉ុន ផ្តល់អាហារូបករណ៍ ៤កម្រិត សម្រាប់មន្រ្តីរាជការ សិស្សនិស្សិតកម្ពុជា ទៅបន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/05/2026

នៅក្នុងឆ្នាំ​២០២៦នេះ រដ្ឋាភិបាលជប៉ុន បានសម្រេច​ផ្តល់​អាហារូបករណ៍ ៤កម្រិត ដល់មន្រ្តីរាជការ និស្សិត និងសិស្ស​កម្ពុជា ដើម្បីទៅបន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន សម្រាប់ឆ្នាំ២០២៧ ដោយ​អាហារូបករណ៍នឹងរ៉ាប់រងសោហ៊ុយ...

អាហារូបករណ៍ទៅសិក្សា​នៅ​ប្រទេស​រុស្ស៊ីចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2025

ជាឱកាស​សម្រាប់សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដែល​ចង់បន្ត​ការ​សិក្សា​ថ្នាក់ជំនាញ​ឯកទេស បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​បណ្ឌិត នៅ​សហព័ន្ធរុស្ស៊ី។ ពេលនេះរដ្ឋាភិបាលរុស្ស៊ី​បានផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦។

ឱកាសអាហារូបករណ៍ទៅសិក្សា​នៅប្រទេសសឹង្ហបុរី ពី SIM Global Education Diploma 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2025

SIM Global Education (SIM GE) កំពុងផ្ដល់ជូននូវអាហារូបករណ៍ SIM Global Education Diploma Scholarship ឆ្នាំ២០២៦ ដល់និស្សិតអន្តរជាតិដែលមានលទ្ធផលសិក្សាឆ្នើម ដើម្បីបន្តការសិក្សានៅប្រទេសសឹង្ហបុរី។

សាកលវិទ្យាល័យ SUSTech នៃប្រទេសចិន ជ្រើសរើសនិស្សិតអាហារូបករណ៍​១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2023

សាកលវិទ្យាល័យ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ១០កន្លែង ដល់​និស្សិត​កម្ពុជា...

នូវែលសេឡង់ ជ្រើសរើសមន្ត្រីរាជការកម្ពុជា ៤ រូប សិក្សាវគ្គបណ្ដុះបណ្ដាលខ្លី ក្រោមប្រធានបទ “Public Health Management ASEAN Online 2026”

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 07/07/2026

នូវែលសេឡង់ នឹងជ្រើសរើសមន្ត្រីរាជការកម្ពុជា ៤ រូប សិក្សាវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លី ក្រោមប្រធានបទ "Public Health Management ASEAN Online 2026"