ទូរ​បណ្ណាល័យ​ចល័ត​ភូមិ​ចិន​ដំដែក នឹង​ជួយ​បណ្ដុះ​ស្មារតី​ស្រឡាញ់​អំណាន​ដល់​កុមារ​ក្នុង​សហគមន៍

អំណាន គឺជាមធ្យោបាយ​ដ៏ពិសេស​មួយ​ក្នុងការ​សិក្សា​ចំណេះវិជ្ជា និង​ស្រាវជ្រាវ​ការយល់​ដឹងថ្មីៗ ដែល​អនុញ្ញាត​ឱ្យមនុស្ស​ម្នាក់​អាចកសាង​ខ្លួន​ក្លាយ​ជា​បញ្ញាជន និង​ងាយ​សម្របខ្លួន​នឹង​ការវិវឌ្ឍន៍ និង​បម្រែបម្រួល​សង្គម។ ដោយ​មើល​ឃើញពី​សារៈសំខាន់​នៃអំណាន និង​ចង់បណ្ដុះ​ស្មារតីស្រឡាញ់​អំណាន​ដល់​កុមារ លោក វុធ លីណូ សិល្បករវ័យ ៤៣ឆ្នាំ និង​ជាសហ​ប្រធាន​គម្រោង​ចិនដំដែក បាន​ផ្ដួចផ្ដើម​បង្កើត​គម្រោង​ទូរ​បណ្ណាល័យ​ចល័ត​ក្នុង​ភូមិចិន​ដំដែក​ឡើង ដើម្បី​បណ្ដុះទម្លាប់​អានដល់​កុមារ​ក្នុង​ភូមិ និង​ចូលរួម​ក្នុងការ​កសាង​ក្ដីស្រឡាញ់​ការ​សិក្សា​ដល់​កុមារ។

សិល្បករ​ដែល​មានស្មារតី​ស្រឡាញ់​អំណាន​រូប​នេះ បាន​ប្រាប់ AMS Education ថា ការបង្កើត​ឱ្យមាន​ទូរបណ្ណាល័យ​ចល័ត​នេះ គឺជា​ផ្នែកមួយ​នៃ​គម្រោង «ចិន​ដំដែក – Chen Dom Dek Project» ដែល​លោក​បានបង្កើត​នៅក្នុង​ភូមិចិន​ដំដែកនេះ​ដែរ។ លោក លីណូ បន្តថា មូលហេតុ ដែល​លោក​ជ្រើសរើស​ភូមិ​ចិនដំដែក ដើម្បី​អនុវត្ត​គម្រោង​ទូរ​បណ្ណាល័យ​ចល័ត ព្រោះ​ភូមិ​នេះ មាន​លក្ខណៈ​ទាក់ទាញ​ចម្បង​២​សំខាន់ ទី១ ជាទីតាំង​ប្រវត្តិសាស្ត្រ​តាំង​ពី​សតវត្សរ៍ទី១៥​មក​ម្ល៉េះ និង​ទី២ ប្រជាជន​ក្នុង​ភូមិ​នេះ មាន​លក្ខណៈ​រស់រវើក​ជាង​តំបន់​ផ្សេង​ទៀត​នៃ​ភ្នំពេញ ដែល​ជំរុញ​ទឹកចិត្ត​លោក​ឱ្យ​ចង់សិក្សា និង​ស្វែង​យល់​ពី​សហគមន៍ និង​ការរស់នៅ​របស់​ប្រជាជន។

លោក វុធ លីណូ សហប្រធានគម្រោងចិនដំដែក ។

គម្រោង​ទូរបណ្ណាល័យ​ចល័ត ក្នុង​ភូមិចិន​ដំដែក បាន​និង​កំពុង​អនុវត្ត​សម្រាប់​រយៈពេល ២ខែ ដោយ​មាន​ការចូលរួម​អនុវត្ត​គម្រោង​ពីសំណាក់​និស្សិត​ស្ថាបត្យកម្ម​ចំនួន ៥នាក់ ដោយ​ពួក​គាត់ បាន​ចំណាយ​ពេល​យ៉ាងយូរ​តាមរយៈ​ការ​សម្ភាសន៍ ពិនិត្យ​អង្កេត​ជាក់ស្ដែង និងសិក្សា​ទៅលើ​ករណី​ផ្សេងៗ ដើម្បី​ស្វែង​យល់ពី​តម្រូវការ​របស់​អ្នកភូមិ​ថា តើ​ពួកគាត់ ចង់បាន​កន្លែង​រៀន​បែប​ណា? ចង់​រៀនអ្វី? សម្ភារ​អ្វីខ្លះ? និង​ចង់​បាន​កន្លែង​រៀន​ក្នុងរូបភាព​បែបណា? ទើប​ក្រុម​ការងារ បាន​សម្រេច​ចិត្ត​បង្កើត​ទូរ​បណ្ណាល័យចល័ត​នេះ​ឡើង, នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក វុធ លីណូ។

លោក លីណូ បាន​ឱ្យដឹង​ដែរ​ថា បច្ចុប្បន្ន​ទូរ​បណ្ណាល័យ​ចល័ត​នេះ បាន​ដាក់ឱ្យ​ប្រើប្រាស់​រយៈពេល ២សប្ដាហ៍មក​ហើយ និង​មាន​ការ​សាទរ​ច្រើន​ពីអ្នកភូមិ ព្រមទាំង​មានការ​ចូលរួម​យ៉ាង​ច្រើន​ពីកុមារ​ក្នុងភូមិ។

“មកទល់​នឹង​ពេល​នេះ យើង​ទើបតែ​បើក​បណ្ណាល័យ​នេះ បាន​២ដង ហើយ​មាន​កុមារ​ចូលរួម​ច្រើន ដោយ​លើកទី១ មាន​កុមារ​ចូលរួម​ច្រើន​ជាង​៥០នាក់ ហើយថ្មីៗ​ក្រោយ​ទៀត មាន​ប្រហែល​ជាជាង ២០នាក់​ព្រោះ​យើង​ត្រូវ​ការ​ក្រុមតូច ដើម្បី​ឱ្យ​ពួកគាត់​អាច​អាន​បាន”

លោក លាវ គីមឈត សិល្បករ​ផ្នែក​គំនូរ និង​ជាអ្នក​ភូមិ​មួយរូប ដែល​បាន​ចូលរួម​ក្នុង​គម្រោង​នេះ មាន​ប្រសាសន៍​ថា លោក​ត្រេកអរ និង​មាន​អារម្មណ៍​រំភើប ដែល​បាន​ចូលរួម​ក្នុង​គម្រោង​នេះ។ រំភើប​ព្រោះ​លោក​យល់​ថា ក្នុង​នាម​ជា​មនុស្សធំ ត្រូវតែ​ចូល​រួម​គិត និង​បង្កើត​អ្វីមួយ សម្រាប់​ក្មេងៗ​ជំនាន់​ក្រោយ ជាពិសេស​គឺផ្ដល់​ឱកាស​ឱ្យកុមារ​មានជីវភាព​ខ្សត់ខ្សោយ ដែល​មិនបាន​ទៅរៀន​នៅ​សាលា​បាន​រៀនសូត្រ។

លោក លាវ គីមឈត ជាសិល្បៈករផ្នែកគំនូរ កំពុងគូរគំនូរលើជញ្ជាំង។

“មូលហេតុ ដែល​ខ្ញុំចូលរួម​ក្នុង​គម្រោង​នេះ ព្រោះ​មើល​ឃើញ​ថា ក្មេងៗ​មួយ​ចំនួនធំ គាត់​មានជីវភាព​ខ្សត់ខ្សោយ​មិនបានទៅ​រៀន​នៅ​សាលា ហេតុនេះ​ក្នុង​នាម​ជា​មនុស្សធំ ខ្ញុំយល់​ថា ខ្ញុំត្រូវ​តែ​គិតអ្វីមួយ​សម្រាប់​ក្មេង ព្រោះ​យើង​រស់នៅ​ក្នុង​សង្គម​ជាមួយ​ក្មេងៗ ហើយ​ក៏បាន​សុខសប្បាយ​ជាមួយក្មេងៗ”

យ៉ាងណា​ក៏ដោយ បើតាម​លោក វុធ លីណូ បច្ចុប្បន្ន​គម្រោង​នេះ អនុវត្ត​តែចុង​សប្ដាហ៍​ថ្ងៃអាទិត្យ​ប៉ុណ្ណោះ។ ប៉ុន្តែ​លោក​កំពុង​តែសិក្សា​ជាមួយ​អ្នកភូមិ ដើម្បី​រកវិធី​អនុវត្ត​គម្រោង​នេះ​ឱ្យ​បាន​ជាប់​លាប់ និង​មាន​និរន្តរភាព លើស​ពី​២ខែ។

លោក ហុក សិទ្ធិ នាយកអង្គការស៊ីប៉ា និងជាប្រធានសមាគមន៍បណ្ណារក្សកម្ពុជា ។

លោក ហុក សុទ្ធិ នាយក​អង្គការ​ស៊ីប៉ា និង​ជាប្រធាន​សមាគម​បណ្ណារក្ស​កម្ពុជា មាន​ប្រសាសន៍​ ដោយ​សាទរ​ចំពោះ​គំនិត​បង្កើត​បណ្ណាល័យ​ចល័ត​នេះ ហើយ​ថា សកម្មភាព និង​ការរួម​ចំណែក​នេះ គឺ​ល្អ ក្នុង​វិស័យ​អំណាន ព្រោះ​សព្វថ្ងៃ​ប្រជាជន​ទូទៅ នៅមាន​ការអាន​តិច​នៅ​ឡើយ។ លោក​បន្ត​ថា ការ​ដែល​យើង​អាន​តិច​នេះ ធ្វើឱ្យ​យើង​មាន​ចំណេះដឹង​តិច ហើយ​ការមាន​ចំណេះដឹង​តិច យើង​ពិបាក​ប្រកួតប្រជែង និង​អភិវឌ្ឍខ្លួន ជាពិសេស​ក្នុងពេល​បច្ចុប្បន្ន​នេះ បច្ចេកវិទ្យា​កំពុង​តែ​វិវឌ្ឍលឿន​ខ្លាំង។ ដូច្នេះ​ការផ្លាស់ប្ដូរ​ចំណេះ ជំនាញ ត្រូវការ​ធ្វើឱ្យ​លឿន​បំផុត ហើយ​ការអាន​ជាមធ្យោបាយ​ល្អបំផុត​មួយ៕


ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ចំនួន៤៥កន្លែងនៅសាកលវិទ្យាល័យធនធានមនុស្សឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 21/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រចំនួន៤៥កន្លែងនៅសាកលវិទ្យាល័យធនធានមនុស្ស ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា​ ថ្នាក់ជាតិ។ អាហារូបករណ៍ផ្ដល់ជូនជាការគាំទ្រពី ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ...

៤ចំណុច ដែលបេក្ខភាពស្នើអាហារូបករណ៍ Australia Awards​ គួរដឹងក្នុងពេលដាក់ពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2025

នៅក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍ Australia Awards មានច្រើនដំណាក់កាល ដែលបេក្ខជនត្រូវយកចិត្តទុកដាក់ ក្នុងពេលដាក់ពាក្យស្នើក្នុងដំណាក់កាលនីមួយៗ។ ឯកសារដាក់ស្នើពាក្យ ជាចំណុចរឹតតែសំខាន់ត្រូវត្រៀម និងដាក់ពាក្យស្នើបានឱ្យគ្រប់លក្ខខណ្ឌ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី British Wellcome Scholarships 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

កម្មវិធីអាហារូបករណ៍ British Wellcome Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យផ្សេងៗក្នុងចក្រភពអង់គ្លេស។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាពេញលេញ សម្រាប់និស្សិតអន្តរជាតិ...

ឱកាស​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ RMUTP ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2025

សាកលវិទ្យាល័យ Rajamangala University of Technology Phra Nakhon (RMUTP) នៃ​ព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន២កន្លែង សម្រាប់ឆ្នាំ​សិក្សា​២០២៥។

ឱកាសសិក្សានៅប្រទេសជប៉ុន ពីកម្មវិធីអាហារូបករណ៍ធនាគារអភិវឌ្ឍអាស៊ីឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2023

កម្មវីធីអាហារូបករណ៍ The ADB-Japan Scholarship Program (JSP) បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សិក្សានៅសាកលវិទ្យាល័យ Tokyo ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត ១២១កន្លែង ពីកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសថៃ ក្រោមកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025, THe Ministry of Higer Education, Science...

ឱកាស​សិក្សាជំនាញ TVET ឥតគិតថ្លៃចំនួន ២១០កន្លែងនៅ​វិទ្យាស្ថានពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ក្រោមគម្រោងកម្មវិធីធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០២៣ វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ដែលជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាល...

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Victoria ប្រទេសនូវែលសេឡង់ចំនួន១១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Victoria នៅប្រទេសនូវែលសេឡង់ក្រោមកម្មវិធីអាហារូបករណ៍ Wellington Doctoral Scholarship។ ...

តើអ្នកណាខ្លះអាចស្នើពាក្យប្រឡងអាហារូបករណ៍ Chevening ?

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/08/2023

កម្មវិធីអាហារូបករណ៍Chevening ជាមូលនិធិសិក្សាឥតគិតថ្លៃនៅចក្រភពអង់គ្លេស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអន្តរជាតិ ។ តើបេក្ខជនត្រូវមានលក្ខខណ្ឌមស្រប់អ្វីខ្លះអាចស្នើ...

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)