អនុវត្តជាទម្លាប់ ៤យ៉ាងជំរុញថាមពលចិត្តនិងរាងកាយល្អប្រសើរពេញមួយថ្ងៃ

មនុស្សម្នាក់ៗតែងមានបញ្ហាផ្ទាល់ខ្លួនដែលបង្ហើតបានជាកង្វល់។ កង្វល់ទាំងអស់នោះជាដើមហេតុនាំឱ្យកម្លាំងកាយ កម្លាំងចិត្តថមថយធ្វើឱ្យបាត់បង់ភាពសកម្មក្នុងការងារប្រចាំថ្ងៃ។ អ្នកខ្លះបណ្តាលទៅជាជំងឺផ្លូវកាយ និងផ្លូវចិត្តថែមទៀតផង។ ការកើតឡើងបញ្ហាទាំងអស់នេះ ដោយសារមនុស្សមិនបានគិតដល់​ទំនាក់ទំនងមកកាន់ខ្លួនឯង ឬមិនបានមើលថែសុខភាពខ្លួនឯង ដោយចំណាយពេលទៅលើបញ្ហា ឬការងារខ្លាំងពេក។ អនុវត្តជាទម្លាប់បួនចំណុចខាងក្រោមនេះញ៉ាំងឱ្យអ្នកមានថាមពលល្អពេញមួយថ្ងៃ។

១- ការហាត់យូហ្គារ ៖ ការហាត់យូហ្គារបង្កើតឱ្យមានរំញ័រពេញរាងកាយ នាំឱ្យចិត្តនិងកាយមានទំនាក់ទំនង និងបកមកកាន់ខ្លួនឯង បកមកកាន់ការតាំងអារម្មណ៍បានយ៉ាងល្អ។ កាលណាអ្នកហាត់យូហ្គារជាប្រចាំ នឹងជំរុញការគេងឱ្យមានសភាពលក់ស្កប់ស្កល់ សុខភាពបេះដូង​ដំណើរបានល្អ ជំរុញដំណើរការសរសៃរមានលទ្ធភាពដឹកជញ្ជូនឈាមដល់គោលដៅ។

២- បរិភោគអាហារសំបូរទៅដោយសារធាតុចិញ្ចឹម ៖ គួរបរិភោគអាហារសំបូរទៅដោយសារធាតុចិញ្ចឹម នោះនឹងជួយដល់សុខភាពរាងកាយ ការកាត់បន្ថយសាច់នឹងអាចចាកឆ្ងាយពីការគិតរវើរវាយ។ បរិភោគបន្លែផ្លែឈើសម្បូរវីតាមីនច្រើនប្រភេទ ជួយជំរុញឱ្យភាពស៊ាំក្នុងរាងកាយ​មានសភាពរសរវើក។ រាងកាយរបស់មនុស្សធ្វើការងារច្រើនតែងអស់កម្លាំង ងងុយដេក និង​មានអារម្មណ៍មិនស្រឡះនៅក្នុងចិត្តឡើយ បើបរិភោគអាហារច្រើនមុខក្នុងពេលតែមួយសម្បូរជីវជាតិក្នុងពេលតែមួយនោះនឹងជួយសុខភាពបានល្អប្រសើរ។

៣- ការដកឃ្លាចេញគ្រប់យ៉ាងបីម៉ោងមុនពេលចូលដំណេក ៖ អ្នកគួរតែសម្រាកចិត្តនិងកាយឱ្យចេញពីគ្រប់យ៉ាងកំពុងជួប ដើម្បីរាងកាយទទួលអារម្មណ៍បានសម្រាក យ៉ាងហោចណាស់បានបីម៉ោងមុនពេលចូលដំណេក។ ការសម្រាកនេះនឹងជួយរាងកាយឱ្យរំលាយអាហារបានអស់ ពេលនោះក្រពះបានសម្រាក លែងមានតួនាទី នោះអ្នកនឹងលែងមានអារម្មណ៍ពេលគេងមិនស្រណុក ឬយល់សប្តិរវើរវាយទៀតហើយ។ ក្រៅពីនេះ អ្នកគួរសម្លឹងមើលរាល់ការគិតទាំងអស់ ដោយមិនយកមកគិតដោយគ្រាន់តែមើលវាកើតឡើង។ ក្រៅពីនេះអ្នកអាចរកពេលសម្រាក ឬដកឃ្លាពីរឿងគ្រប់យ៉ាងត្រឹមតែមួយនាទី ក៏អាចជួយសុខភាពផ្លូវចិត្តរបស់អ្នកប្រសើរឡើងបានដែរ។

៤- រស់នៅក្នុងបរិយាកាសសមប្រកប ៖ បរិស្ថានរស់នៅប្រចាំថ្ងៃជារឿងសំខាន់ណាស់សម្រាប់សុខភាពផ្លូវចិត្ត វាកាន់តែប្រសើរប្រសិនបើអ្នករស់នៅក្នុងបរិយាកាសល្អ មានខ្យល់អាកាស និងខ្យល់អុកស៊ីសែនគ្រប់គ្រាន់។ ការរៀបចំបន្ទប់គេង បន្ទប់ធ្វើការឱ្យមានខ្យល់អាកាសល្អ ប្រៀបដូចជារៀបចំចរន្តជីវិតរបស់អ្នកឱ្យរស់រវើកក្នុងជីវិតដ៏សែនជាប់រវល់។ ប្រសិនបើអ្នកមិនមានពេលគ្រប់គ្រាន់ ឬបរិយាកាសនៅកន្លែងធ្វើការ នៅផ្ទះមិនអាចបង្កើតបរិយាកាសល្អ គួរតែចំណាយពេលវេលាខ្លះ អង្គុយផ្ទាល់ក្រោមដើមឈើ ឬនៅក្បែររុក្ខជាតិធម្មជាតិតាមដែលអាចធ្វើទៅបាន៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងមហាផ្ទៃ ជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំចំនួន៤០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ក្រសួងមហាផ្ទៃ​កាលពីដើមសប្តាហ៍​នេះ បានប្រកាស​ពីការប្រឡងប្រជែងជ្រើសរើសនិស្សិតនិងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំ ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ថ្នាក់សញ្ញាបត្រមធ្យមឯកទេសនគរបាល...

អាហារូបករណ៍​ថ្នាក់បណ្ឌិត ជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ និងព័ត៌មានវិទ្យា នៅ​ប្រទេស​សឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2024

A*STAR Computing and Information Science (ACIS) បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់អ្នកមានបំណងចង់បន្តការសិក្សា​ថ្នាក់បណ្ឌិត​ផ្នែកុំព្យូទ័រ និង​វិទ្យាសាស្រ្ត​ព័ត៌មាន។

អាហារូបករណ៍អូស្ដ្រាលីឆ្នាំសិក្សា២០២៤ បើកទទួលពាក្យសម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2023

អាហារូបករណ៍អូស្ដ្រាលីសម្រាប់​ឆ្នាំសិក្សា២០២៤កំពុងបើកទទួលពាក្យ សម្រាប់​ការ​ស្នើសុំអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសអូស្រ្តាលី...

ឱកាសសិក្សាអាហារូបករណ៍បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Science Po ប្រទេស​បារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2025

តាមរយៈកម្មវិធីអាហារូបករណ៍ Emile Boutmy Scholarship 2025 កំពុងប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Science Po នៃប្រទេសបារាំង ក្នុងឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ២២កន្លែង នៅ​វិទ្យាស្ថានភាសាបរទេស និង​វិទ្យាស្ថានសិក្សា​អន្តរជាតិ និងគោលនយោបាយសាធារណៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2023

គណៈកម្មាធិការអាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រកាស​ពីការផ្តល់​អាហារូបករណ៍​ចំនួន ២២កន្លែង សម្រាប់ការសិក្សា​កម្រិតថ្នាក់បរិញ្ញាបត្រ​នៅ​វិទ្យាស្ថាន​ភាសាបរទេស...

ក្រសួងអប់រំ ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន ៦០កន្លែង លើជំនាញឌីជីថល នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/09/2026

ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហប្រតិបត្តិការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តាមរយៈ «គម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស (SE4HC)»

ឱ​កាស​ផ្លាស់ប្តូរ​ការ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​! ​សាកលវិទ្យាល័យ​ ​Sechenov​ ​បើក​ទទួល​ពាក្យ​អាហារូបករណ៍​ ​InteRussia​ ​2026​ ​ផ្នែក​វេជ្ជសាស្ត្រ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2026

សម្រាប់​គ្រូពេទ្យ​ ​និស្សិត​ឯកទេស ​និង​ឱសថការី​កម្ពុជា​ ​ដែល​កំពុង​ស្វែងរក​ឱកាស​ពង្រឹង​សមត្ថភាព​ ​និង​បទពិសោធន៍​ក្នុង​កម្រិត​អន្តរជាតិ​, ​ពេលនេះ​ ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​ឈាន​មុខ​គេ​លេខ​១

ឱកាសសិក្សា​ជំនាញកក់សំបុត្រយន្តហោះ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2025

ដើម្បីចូលរួម​ពង្រឹងគុណភាពសេវាកម្ម និង​ការ​អភិវឌ្ឍ​សមត្ថភាព និង​ជំនាញថ្មី​ដល់យុវជន សិស្ស និស្សិត និង​អ្នក​បម្រើ​ការក្នុងឧស្សាហកម្ម​ទេសចរណ៍ ជាពិសេស​ជំនាញកក់សំបុត្រយន្តហោះ ក្រសួងទេសចរណ៍ បានប្រកាស​ដល់​អ្នក​បម្រើ​ការ​ក្នុងវិស័យ...

អាហារូបករណ៍ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2026

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ឆ្នាំសម្រាប់ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិក។ អាហារូបករណ៍ផ្ដល់ឱ្យបេក្ខភាពបន្តការសិក្សា និងស្រាវជ្រាវក្នុងវិស័យស្នូលរបស់ Meta ដូចជា ឯកជនភាព...