វិធីកាត់បន្ថយភាពធុញទ្រាន់ក្នុងការងារ ៖ ការរៀនជំនាញថ្មី និងការរកចំណូលចិត្តថ្មីៗ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

មិនថាម្ចាស់អាជីវកម្ម ឬអ្នកធ្វើការក្នុងវិស័យណាមួយនោះទេ ការអនុវត្តន៍កិច្ចការដដែលៗក្នុងរយៈពេលយូរ អាចបង្កបាននូវភាពធុញទ្រាន់។ ប៉ុន្តែការងារ ជាផ្នែកមួយយ៉ាងសំខាន់ដើម្បីសម្រួលការរស់នៅ ដូចនេះជំនួសឱ្យការបោះបង់ទាំងស្រុងនៅពេលមិនសប្បាយចិត្តនឹងការងារ គួរងាកមកចាប់អារម្មណ៍អំពីសកម្មភាពថ្មីដែលខ្លួនចិត្ត ឬពុំធ្លាប់សាកល្បង​ ឬក៏ការរៀនជំនាញថ្មីៗបន្ថែម ដើម្បីបន្លប់និងបណ្តុះថាមពលឡើងវិញ។

បើតាមគេហទំព័រ The firm បានបង្ហាញគន្លឹះ២ ដែលមានឥទ្ធិពលការពារខ្លួនពីភាពតានតឹងក្រោយបំពេញការងារក្នុងរយៈពេលយូរៗ ៖

១. បន្ថែម​សកម្មភាពជាចំណូលចិត្ត ៖ ក្រៅពីការបំពេញការងារជាច្រើនម៉ោងចប់សព្វគ្រប់ហើយ​ ការបន្ថែមសកម្មភាពជាចំណូលចិត្ត​ (hobby ) គឺជាវិធីសាស្រ្តក្នុងការរក្សាថាមពល ក៏ដូចជាបណ្តុះទឹកចិត្តឱ្យបន្តការងារបច្ចុប្បន្ន ប្រកបដោយក្ដីសង្ឃឹម។

នៅពេលផ្តោតលើការងារយូរពេក ទោះចង់ឬមិនចង់ អាការធុញថប់នឹងកើតមានគ្រាន់តែតិច ឬច្រើនអាស្រ័យទៅតាមស្ថានភាពរបស់មនុស្សម្នាក់ៗ។ ហើយការជ្រើសរើសសកម្មភាពដែលជាចំណូលចិត្តដែលសាកសមមួយ គឺផ្តើមដោយការ សង្កេតខ្លួនឯងថា តើសកម្មភាពមួយណាដែលធ្វើហើយ ប៉ុន្តែមិនងាយអស់ថាមពល ហើយពុំចាំបាច់បង្ខំខ្លួនឯងឱ្យធ្វើតែសកម្មភាពណាដែលឆ្លើយតបនឹងការងារគ្រប់ពេលរហូតនោះដែរ។ ជាឧទាហរណ៍ សកម្មភាពដែលផ្តល់នូវការកម្សាន្តទាំងនោះមានចម្រុះដូចជា ការលេងកីឡា លេងសី ហែលទឹក ឡើងភ្នំ ហាត់យូហ្កា ឬស្ម័គ្រចិត្តក្នុងសហគមន៍ជាដើម។

២. រៀនជំនាញថ្មីៗ ៖ ដោយឡែក ងាយទៅលម្អិតអំពីមូលហេតុដែលត្រូវរៀនជំនាញថ្មីវិញម្តង! បើនិយាយពីការជ្រើសរើស ហាក់មិនសូវខុសគ្នា ពីការជ្រើសរើសសកម្មភាពដែលខ្លួនចូលចិត្តប៉ុន្មានទេ គឺរៀនជំនាញបន្ថែមដែលពុំធ្លាប់សាកល្បងពីមុនៗ និងកុំបារម្ភ អំពីថា តើឆ្លើយតបនឹងកន្លែងការងារឬអត់ អ្វីដែលសំខាន់ តើវាឆ្លើយតបនឹងតម្រូវការផ្ទាល់ខ្លួន ឬចំណូលចិត្តខ្លួនបែបណា ព្រោះការរៀនជំនាញថ្មី ក្រៅពីរង្វង់ការងារ ទោះមិនផ្តល់ផលប្រយោជន៍ដោយផ្ទាល់ ក៏អាចជះឥទ្ធិពលដោយប្រយោលដែរ។

ជំនាញទូទៅដែលយុវវ័យគួរសាកល្បងមានដូចជា រៀនបង្កើតផេកផ្សព្វផ្សាយតាមបណ្តាញសង្គម រៀនឌីហ្សាញបែបមូដ្ឋានគ្រឹះដែលចាប់ផ្តើមពីកម្មវិធី Canva ឬក៏ជំនាញបច្ចេកទេសដទៃៗទៀត៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ច ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចក្នុងឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការគាំទ្រពី ឯកឧត្តមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការជាមួយវិទ្យាស្ថានជាតិសង្គមកិច្ច។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate Scholarship ២០២៤-២០២៥ ។...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្សីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ឯកទេស(Specialist)ចំនួន៤០កន្លែងនៅសហព័ន្ធរុស្សីពីកម្មវិធីអាហារូបករណ៍...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់ការសិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន៩០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2023

វិទ្យាស្ថានបពហុច្ចេកទេសខេត្តព្រះវិហារប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសចំនួន៩០កន្លែង ។ ជំនាញដែលវិទ្យាស្ថាន...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ University of Luxembourg ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2026

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យលុចសំបួរ ពីកម្មវិធីអាហារូបករណ៍ជាច្រើន សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ និងអត្ថប្រយោជន៍ជាច្រើនសម្រាប់...

កម្មវិធី Women Innovators ជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធី Women Innovators Bootcamp ក្រោមកម្មវិធី SparkMeet រដូវកាលទី៤ បានប្រកាសជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព រយៈពេល ៦សប្តាហ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ពីកម្មវិធីអាហារូបករណ៍ Crosland 2025 នៃសហរដ្ឋអាមេរិក។ ...

អាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅសាកលវិទ្យាល័យ Caltech នារដូវក្តៅឆ្នាំ 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅ California Institute of Technology នៃសាកលវិទ្យាល័យ Caltech សហរដ្ឋអាមេរិក នារដូវក្ដៅសម្រាប់ឆ្នាំសិក្សា២០២៥...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ ផ្តល់អាហារូបករណ៍ ៨៧០កន្លែង សម្រាប់​ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/10/2025

នៅក្នុងឆ្នាំសិក្សា​២០២៥-២០២៦នេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ បានប្រកាស​ពីការផ្តល់​អាហារូបករណ៍​រហូត​ដល់ ៨៧០កន្លែង សម្រាប់ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ដល់យុវជនដែលបានបញ្ចប់ថ្នាក់មធ្យមសិក្សា​។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *