លោក នឹម ឈុន្នី ចែករំលែក​គន្លឹះ៥ចំណុចរក្សាតុល្យភាពនៃការសិក្សាពេញដោយថាមពល និងក្ដីស្រឡាញ់

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ការសិក្សានៅសាកលវិទ្យាល័យប្រកបដោយគុណភាព ចំណេះដឹងពិតប្រាកដ និងទទួលបានភាពជោគជ័យក្រោយពេលបញ្ចប់ការសិក្សាសុទ្ធតែជាអ្វីដែលសិស្ស និស្សិតគ្រប់រូបចង់សម្រេចបាន។ ហើយដើម្បីអាចសម្រេចបានលទ្ធផលល្អទាំងនេះ សិស្សនិស្សិតចាំបាច់ត្រូវមានឆន្ទៈ និងគោលបំណងច្បាស់លាស់។

ក្នុងកម្មវិធីសិក្ខាសាលា “Winning University Life 2025 ក្រោមប្រធា​នបទ​ “វិធីសាស្រ្តក្នុងការរៀបចំផែនការជីវិត​ ប្រើប្រាស់ជីវិត​ និងដឹកនាំជីវិតនៅថ្នាក់ឧត្តមសិក្សាឱ្យបានត្រឹមត្រូវ” លោក នឹម ឈុន្នី ស្ថាបនិកក្រុមហ៊ុនវិបស្សា- VIPASSA បានចែករំលែកគន្លឹះចំនួន៥ ដើម្បី​ជួយរក្សាតុល្យភាព នៃការសិក្សាពេញដោយថាមពល និងក្ដីស្រឡាញ់ ​៖

ទី១ ត្រូវមានឆន្ទៈ ៖ សិស្សានុសិស្សត្រូវមានក្ដីស្រឡាញ់ និងគោលបំណងច្បាស់លាស់, លោកថា នៅពេលយើងមានឆន្ទៈគ្រប់គ្រាន់ ទោះបីជួបការលំបាក បញ្ហាតិចតួច យើងនឹងមិនបោះបង់នូវអ្វីដែលចង់បានឡើយ។ ដូច្នេះ សិស្សានុសិស្សត្រូវកំណត់ឱ្យច្បាស់ និងសរសេរនូវអ្វីដែលខ្លួនចង់បានក្នុងការរៀនរយៈពេល៤ឆ្នាំនៅសាកលវិទ្យាល័យ។

ការមានឆន្ទៈនឹងជួយ​ឱ្យ​សិស្សានុសិស្ស​សម្រេចជោគជ័យក្នុងការសិក្សា

ទី២ មានវិន័យផ្ទាល់ខ្លួន ៖ ក្រៅពីមានគោលដៅជាក់លាក់ហើយ សិស្សានុសិស្សក៏ត្រូវមានវិន័យចំពោះខ្លួនឯងផងដែរ។ ក្នុងវ័យជាសិស្ស ត្រូវផ្ដោតការយកចិត្តទុកដាក់លើការសិក្សា ធ្វើអ្វីមួយឱ្យជាប់លាប់ដល់គោលដៅ ពោលគឺ ត្រូវមានវិន័យផ្ទាល់ខ្លួន ព្រោះវិន័យនាំមកនូវសេចក្ដីថ្លៃថ្នូរ។

ទី៣ បណ្ដុះទម្លាប់ល្អប្រចាំថ្ងៃ ៖ ដើម្បីឱ្យការរៀនសូត្រទទួលបានលទ្ធផលល្អ ត្រូវបង្កើតទម្លាប់ល្អជារៀងរាល់ថ្ងៃ។ អាចជាទម្លាប់ល្អតូចៗ ដូចជា នៅពេលក្រោកពីគេងត្រូវហាត់ប្រាណ​៣០នាទី ឬអានសៀវភៅ៣០នាទី។ ប្រសិនអានសៀវភៅមួយក្បាលក្នុងមួយខែ នោះមួយឆ្នាំអាចអានបាន១២ក្បាល ក៏ជួយជំរុញការរៀនសូត្ររបស់យើងដែរ។ ដូច្នេះ ក្នុងមួយខែបង្កើតទម្លាប់ល្អឱ្យបានមួយ នោះជីវិតរស់នៅនឹងកាន់តែប្រសើរជាងមុន។

ទម្លាប់ល្អតូចៗ ដូចជា ហាត់ប្រាណ​៣០នាទី ឬអានសៀវភៅ៣០នាទី ជួយ​ឱ្យ​ការសិក្សាទទួលបានជោគជ័យ

ទី៤ ការសេពគប់ត្រូវ ៖ យើងនឹងក្លាយជាមនុស្ស៥នាក់ដែលយើងសេបគប់, ជីវិតសិក្សារៀនសូត្រ ត្រូវឱ្យតម្លៃទៅលើការរៀនសូត្រ អ្នកណាគួរចំណាយពេលជាមួយ និងអ្នកណាមិនគួរចំណាយពេលជាមួយ។ ម៉្យាងវិញទៀត បង្កើតក្រុមសិក្សា ជួយគាំទ្រពេលពិបាកចិត្ត មានការជួយលើកទឹកចិត្តគ្នាទៅវិញទៅមក។ សេពគប់មនុស្សមានគុណធម៌ឱ្យតម្លៃទៅលើការរៀនសូត្រ នឹងនាំយើងទៅកាន់ជីវិតដែលយើងចង់បាន។

ទី៥ សមាធិ និងការដឹងគុណ ៖ ការធ្វើ​សមាធិ អាចជួយឱ្យផ្លូវចិត្ត ផ្លូវកាយប្រសើរជាងមុន មានមេត្តាជាងមុន គេងលក់ស្រួលជាងមុន បណ្ដុះការស្គាល់ខ្លួនឯង កាត់បន្ថយជំងឺខាងក្នុង។ លើសពីនេះ ត្រូវចេះអរគុណដែលយើងមានជីវិតមួយថ្ងៃទៀត។ ដូច្នេះ កាលណាយើងមានផ្លូវចិត្ត ផ្លូវកាយល្អប្រសើរ នឹងនាំឱ្យការរៀនសូត្រដំណើរការល្អ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ Mae Fah Luang ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

ក្រោម​កម្មវិធី Boon Rawd Scholarship 2023 សាកលវិទ្យាល័យ Mae Fah Luang ខេត្ត​ឈៀងរ៉ៃ នៃព្រះរាជាណាចក្រ​ថៃ បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន ២រូប...

មូលនិធិព្រីនស៍ ផ្តល់ជូនអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ដល់និសិ្សតចំនួន ១០០នាក់ ជាសសរទ្រូងនៃការរីកចម្រើនរបស់កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

នៅក្នុងដំណើរឆ្ពោះទៅរកការពង្រឹងវិស័យអប់រំ ថ្មីៗនេះ មូលនិធិព្រីនស៍ ជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានរៀបចំពិធីប្រគល់ អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ជូនដល់សិស្សនិស្សិត។

សាលាមធ្យមវិចិត្រសិល្បៈជ្រើសរើសសិស្សចូលរៀនឥតគិតថ្លៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2023

សាលាមធ្យមសិក្សាវិចិត្រសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រកាសប្រលងជ្រើសរើសសិស្សានុសិស្សសិក្សាជំនាញសិល្បៈឥតគិតថ្លៃឆ្នាំសិក្សា ២០២៣-២០២៤...

អាហារូបករណ៍​ស្រាវជ្រាវ​ថ្នាក់បណ្ឌិត និង​ថ្នាក់ក្រោយបណ្ឌិត ទៅ​សិក្សា​នៅ​រ៉ូម៉ានី ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2024

ក្រោម​កម្មវិធីអាហារូបករណ៍ Eugen Ionescu Programme របស់​រដ្ឋាភិបាល នៃ​ប្រទេសរ៉ូម៉ានី សម្របសម្រួល​ដោយទីភ្នាក់ងារ​ឧត្តមសិក្សាហ្រ្វង់កូហ្វូនី (AUF) នឹងផ្តល់អាហារូបករណ៍​ស្រាវជ្រាវ​ថ្នាក់បណ្ឌិត និង​ថ្នាក់ក្រោយ​បណ្ឌិត សិក្សា​រយៈពេល​៣ខែ...

ក្រសួង​អប់រំ ​ផ្តល់​អាហារូបករណ៍​ ​១០​កន្លែង​ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ វិធីសាស្ត្រ​បង្រៀន​ភាសា​បារាំង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2026

ក្រសួងអប់រំជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងចំនួន ៣០ នាក់

អាហារូបករណ៍ទឹកប្រាក់ពីធនាគារ អ៊ូរី ចំនួន១០០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញសហការណ៍ជាមួយ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រេចផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតសិក្សានៅសាកលវិទ្យាល័យភូមិន្ទ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Hubei សាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Huazhong និង សាកលវិទ្យាល័យភូមិសាស្ត្រចិន បានប្រកាស​ផ្តល់អាហារូបករណ៍...

Fulbright ផ្ដល់អាហារូបករណ៍៤ពាន់នាក់សម្រាប់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2023

កម្មវិធីអាហារូបករណ៍ Fulbright USA កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិគ្រប់ជាតិសាសន៍ច្រើនជាង១៦០ប្រទេសចំនួន៤ពាន់...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហា នៃប្រទេសកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហានៃប្រទេសកាតាក្រោមកម្មវិធីអាហារូបករណ៍ Doha Foundation Grant 2024-2025 ឆ្នាំសិក្សា២០២៤ -២០២៥។ ....



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *