លោក ភាព សុភ័ក ចែករំលែកគន្លឹះចំនួនប្រាំមួយសម្រាប់អ្នកចង់សិក្សាផ្លាស់ប្ដូរការសិក្សាទៅក្រៅប្រទេស

តាមរយៈបទពិសោធន៍ក្នុងការសិក្សាពីកម្មវិធីផ្លាស់ប្ដូរការសិក្សានៅក្រៅប្រទេស លោក ភាព សុភ័ក ចែករំលែកគន្លឹះ៦ចំណុចសម្រាប់អ្នកដែលចង់ដាក់ពាក្យទៅក្រៅប្រទេស។ 

គន្លឹះខ្លះៗទាំងនោះរួមមាន ទីមួយស្វែងយល់ពីកម្មវិធីដែលអ្នកចង់ដាក់ពាក្យ ទីពីរពង្រឹងភាសាអង់គ្លេសជាប្រចាំ ទីបីត្រៀមឯកសារដែលចាំបាច់ ទីបួនធ្វើជាយុវជនសកម្មក្នុងសង្គម ទីប្រាំដាក់ព្យាយាម និងទីប្រាំមួយមានការជឿជាក់លើខ្លួនឯង។

១. ស្វែងយល់ពីកម្មវិធីដែលអ្នកចង់ដាក់ពាក្យ

– ជ្រើសរើសកម្មវិធីសិក្សាដែលសាកសមនឹងអ្នក

– ស្វែងយល់ព័ត៌មានទូទៅនៃកម្មវិធីដូចជា ដំណើរការដាក់ពាក្យ ការសម្ភាសន៍ ដឹងពីថ្ងៃគេបើកទទួលពាក្យ និងបិទទទួលពាក្យ

– សាកសួរព័ត៌មានពីអ្នកធ្លាប់ជាប់កម្មវិធីនោះដើម្បីឱ្យកាន់តែច្បាស់។

២. ពង្រឹងភាសាអង់គ្លេសជាប្រចាំ ៖ ភាសាអង់គ្លេសជាផ្នែកមួយសំខាន់ក្នុងការ Exchange ទៅក្រៅប្រទេសពីព្រោះ ដំណើរការដាក់ពាក្យ និងសម្ភាសន៍គឺសុទ្ធតែជាភាសាអង់គ្លេសក៏ប៉ុន្តែមិនមានន័យថាត្រូវឱ្យយើងខ្លាំងឥតខ្ចោះនោះទេ សំខាន់យើងអាចប្រើប្រាស់បានសម្រាប់ការរស់នៅ និងក្នុងការទំនាក់ទំនងបានគឺគ្រប់គ្រាន់ហើយ។

៣. ត្រៀមឯកសារដែលចាំបាច់ ៖ ចាំបាច់បំផុត គឺលិខិតឆ្លងដែន (Passport) ហើយតម្រូវការផ្សេងៗទៀតអាចជា Transcript និង Test ភាសាអង់គ្លេស អាស្រ័យទៅតាមកម្មវិធីនីមួយៗ។

៤. ធ្វើជាយុវជនសកម្មក្នុងសង្គម ៖ ជាទូទៅ គេតែងផ្តល់ឱកាសឱ្យយុវជនគំរូដែលសកម្មក្នុងកិច្ចការងារសង្គម ឬអ្នកដែលចង់បង្កើតការផ្លាស់ប្តូរជាវិជ្ជមានសម្រាប់ប្រទេសជាតិខ្លួន។ ក្រៅពីការសិក្សា អ្នកគួររួមចំណែកខ្លះក្នុងការចូលរួមកិច្ចការសង្គមតាមរយៈការស្ម័គ្រចិត្តជាដើម ដើម្បី Build Credit ខ្លួនឯងបន្ថែម។

អ្នកឈ្នះមិនដែលបោះបង់ អ្នកបោះបង់មិនដែលឈ្នះ! គ្រប់យ៉ាងសុទ្ធតែអាចទៅរួច

លោក ភាព សុភ័ក

៥. ដាក់ពាក្យម្ដងហើយមិនជាប់ ដាក់ម្ដងទៀត ៖ ទោះបីជាធ្លាក់ម្តងក៏ដោយ យើងត្រូវរៀនពីកំហុស យកវាជាបទពិសោធន៍ ហើយសាកល្បងម្តងទៀត។

៦. ជឿជាក់លើខ្លួនឯង ៖ យើងត្រូវបង្កើនទំនុកចិត្តលើខ្លួនឯង ហើយគិតថាខ្លួ​នឯងនឹងអាចធ្វើបាន គ្រាន់តែពេលខ្លះវាគ្រាន់តែត្រូវការពេលវេលាបន្តិច មិនយូរមិនឆាប់យើងនឹងសម្រេចវា ដរាបណាយើងនៅរក្សាគោលដៅហើយជឿជាក់លើខ្លួនឯង។

គួរបញ្ជាក់ដែរថា នេះជាការចែករំលែករបស់លោក ភាព សុភ័ក នៅលើគេហទំព័រផ្លូវការរបស់លោកដែលមានឈ្មោះ Pheap Sopheak-ភាព សុភ័ក។ លោក ភាព សុភ័ក ជាអតីតសិស្សនិទ្ទេស A ឆ្នាំ២០១៩ ជាអ្នកបង្កើតមាតិការអប់រំ និងជាអ្នកនិយាយជាសាធារណៈផងដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញវិជ្ជាជីវៈ១ ឥតគិតថ្លៃចំនួន៨៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2024

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ បានប្រកាស​ផ្តល់អាហារូបករណ៍​ ក្នុងការ​សិក្សា​ជំនាញសំខាន់ៗ​ចំនួន៧​ដែល​កំពុង​មានតម្រូវ​ការ​ទីផ្សារ សម្រាប់យុវជនដែល​កំពុងស្វែង​រក​ជំនាញ​ប្រចាំជីវិត...

ឱកាសសិក្សាអាហារូបករណ៍ KOICA-GIST ប្រទេសកូរ៉េ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2023

កម្មវិធីអាហារូបករណ៍ពេញលេញ KOICA-GIST កំពុងផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យា Gwanju នៃប្រទេស​កូរ៉េ ...

ឱកាស​សិក្សាជំនាញបច្ចេកទេសជាន់ខ្ពស់ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2023

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេសតេជោ បានប្រកាស​ជ្រើសរើសសិស្សចូលសិក្សាសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសដោយ​ឥតបង់ថ្លៃលើគ្រប់ជំនាញ។

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2023

អាហារូបករណ៍ Fulbright កំពុងប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសហរដ្ឋអាមេរិក...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Salford ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2025

ឱកាសសម្រាប់សិស្ស និស្សិត​កម្ពុជា​ដែល​ចង់បន្តការសិក្សា​នៅ​ចក្រភពអង់គ្លេស ពេលនេះ កម្មវិធី Salford International Excellence Scholarship បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែង សិក្សា​នៅ​សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បូរ គ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/11/2023

ក្រោម​ការ​ឧបត្ថម្ភ និង​គាំទ្រ​ពី​ ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ សាកលវិទ្យាល័យសម្តេចព្រះសង្ឃរាជ បួរ គ្រី ផ្តល់ជូនអាហារូបករណ៍ដល់សិស្ស-និស្សិតសម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីអង្គការសហគមន៍យើង ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ពីអង្គការសហគមន៍យើង ក្នុងឆ្នាំសិក្សា២០២៦សម្រាប់សិស្សជាប់ថ្នាក់ទី១២ ឬកំពុងសិក្សាថ្នាក់ទី១២។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សានៅក្នុងខេត្តសៀមរាប។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ប្រទេសកាណាដា សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ដោយ កម្មវិធី University of Calgary Bachlor’s Scholarship 2025 in Canada។

អាហារូបករណ៍​ស្រាវជ្រាវ​ថ្នាក់បណ្ឌិត និង​ថ្នាក់ក្រោយបណ្ឌិត ទៅ​សិក្សា​នៅ​រ៉ូម៉ានី ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2024

ក្រោម​កម្មវិធីអាហារូបករណ៍ Eugen Ionescu Programme របស់​រដ្ឋាភិបាល នៃ​ប្រទេសរ៉ូម៉ានី សម្របសម្រួល​ដោយទីភ្នាក់ងារ​ឧត្តមសិក្សាហ្រ្វង់កូហ្វូនី (AUF) នឹងផ្តល់អាហារូបករណ៍​ស្រាវជ្រាវ​ថ្នាក់បណ្ឌិត និង​ថ្នាក់ក្រោយ​បណ្ឌិត សិក្សា​រយៈពេល​៣ខែ...