និស្សិតកម្ពុជា៤រូប ទៅផ្លាស់ប្ដូរការសិក្សារយៈពេល៥ខែ នៅប្រទេសហូឡង់ ដកស្រង់បទពិសោធន៍បច្ចេកវិទ្យា

និស្សិតកម្ពុជាដែលកំពុងសិក្សាឆ្នាំទី៣ និងទី៤ ចំនួន៤រូប ទទួលបានឱកាសទៅធ្វើ​កម្មសិក្សា​ និងផ្លាស់ប្តូរការសិក្សា រយៈពេល៥ខែ នៅប្រទេសហូឡង់ ដើម្បីដកស្រង់បទពិសោធន៍បច្ចេកវិទ្យា ក្រោមកិច្ចសហប្រតិបត្តិការនៃសាកលវិទ្យាល័យខេមតិច និងសាកលវិទ្យាល័យ Windesheim University of Applied Sciences។

និស្សិតកម្ពុជា ៤រូប ដែលទទួលបានឱកាសទៅចុះកម្មសិក្សា និងផ្លាស់ប្ដូរការសិក្សា រយៈពេល៥ខែ នៅប្រទេសហូឡង់ បានចេញដំណើរ​កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ រួមមាន លោក អឿន វីរៈយុទ្ធ និស្សិតឆ្នាំទី៤ ជំនាញវិស្វកម្មសូហ្វវែរ,​ លោក វិសាល ភូមិន្ទ សិក្សាឆ្នាំទី៤ ជំនាញវិស្វកម្មរ៉ូបូតនិងស្វ័យប្រវត្តិកម្ម, កញ្ញា អាន ស៊ាវលី និស្សិតឆ្នាំទី៤ ជំនាញសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណែត និងកញ្ញា អ៊ីវ ម៉ីថេង និស្សិតឆ្នាំទី៣ ជំនាញបញ្ញាធុរកិច្ច និងគ្រប់គ្រងហានិភ័យ។

កញ្ញា ណយ ឆវិន ប្រធានផ្នែកកិច្ចការនិស្សិត និងអ្នកសម្របសម្រួលផ្នែកការផ្លាស់ប្តូរការសិក្សា​ នៃសាកលវិទ្យាល័យខេមតិច មានប្រសាសន៍ថា និស្សិតនៃសាកលវិទ្យាល័យខេមតិច មានជំនាញទន់​ ជំនាញរឹង និងអន្តរវប្បធម៌រួចជាស្រេច។ កញ្ញា ណយ ឆវិន បន្តថា ការសម្រេចជ្រើសរើសនិស្សិតឆ្នាំទី៣ និងទី៤ ចំនួន៤រូបនេះ ឱ្យទៅចុះកម្មសិក្សា និងផ្លាស់ប្តូរការសិក្សារយៈពេល៥ខែ នៅប្រទេសហូឡង់ គឺដើម្បីឱ្យពួកគេត្រៀមខ្លួនក្នុងការសិក្សា និងធ្វើការងារជាមួយនិស្សិតអន្តរជាតិដទៃទៀត។

ប្រធានផ្នែកកិច្ចការនិស្សិត និងអ្នកសម្របសម្រួលផ្នែកការផ្លាស់ប្តូរការសិក្សា​នៃសាកលវិទ្យាល័យខេមតិច រូបនេះ បញ្ជាក់ថា និស្សិតខេមតិចទាំងបួនរូបនេះ ជានិស្សិតឆ្នើមលើគម្រោងហាត់ការនៅសាកលវិទ្យាល័យ និងការសិក្សា។ ស្របគ្នានេះ ពួកគេនឹងទៅសិក្សាជាមួយនិស្សិតអន្តរជាតិ និងចុះហាត់ការដោយផ្ទាល់ជាមួយក្រុមហ៊ុនផ្នែកបច្ចេកវិទ្យា និងឧស្សាហកម្មរ៉ូប៉ូត នៅក្នុងប្រទេសហូឡង់។

កញ្ញា ណយ ឆវិន សង្ឃឹមថា និស្សិតខេមតិច​ទាំង៤រូបនេះ​ នឹងរៀនបានពីវប្បធម៌ហូឡង់ របៀបនៃការធ្វើការអន្តរវប្បធម៌ បច្ចេកវិទ្យាថ្មីៗដែលក្រុមហ៊ុនកំពុងប្រើប្រាស់ និងអភិវឌ្ឍន៍ជាដើម ហើយជឿជាក់ថា ការផ្លាស់ការសិក្សា និងការហាត់ការនេះ នឹងជំរុញឱ្យនិស្សិតកម្ពុជាក្លាយជាពលរដ្ឋសកល និងនាំមកនូវបច្ចេកវិទ្យាថ្មីៗមកប្រទេសកម្ពុជាផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍ Lindenwood University Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2025

កម្មវិធីអាហារូបករណ៍ Lindenwood University 2026 កំពុងបើកទទួលពាក្យអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lindenwood សម្រាប់និស្សិតអន្តរជាតិ ក្នុងឆ្នាំសិក្សា២០២៦ នៅសហរដ្ឋអាមេរិក។

ស្វែងយល់ពីសាកលវិទ្យាល័យអឺរ៉ុបចំនួន ៥០សាលា នៅកម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

និស្សិតកម្ពុជាដែលកំពុងស្វែងរកឱកាសទទួលបានការអប់រំកម្រិតពិភពលោកនឹងមកជួបជុំគ្នានៅសាលបុរីកោះពេជ្រ សម្រាប់កម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ ២០២៥ នៅថ្ងៃទី១២ ខែវិច្ឆិកា...

អាហារូបករណ៍ទាំង១០ សម្រាប់និស្សិតសិក្សានៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2025

ការសិក្សានៅបរទេសសម្រាប់និស្សិត ត្រូវបានដឹងថា ជាការសិក្សាដែលចំណាយអស់ថវិកាយ៉ាងច្រើន ទាំងថ្លៃសិក្សា ថ្លៃស្នាក់នៅ និងការចំណាយផ្សេងៗ។ តាមរយៈគេហទំព័រ Scholarship Safe បង្ហាញនូវអាហារូបករណ៍កំពូលទាំង១០...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីកម្មវិធី Melbourne Graduate Research

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2024

ឱកាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Melbourne ពីកម្មវិធី Melbourne Graduate ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី British Wellcome Scholarships 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

កម្មវិធីអាហារូបករណ៍ British Wellcome Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យផ្សេងៗក្នុងចក្រភពអង់គ្លេស។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាពេញលេញ សម្រាប់និស្សិតអន្តរជាតិ...

ឱកាសសិក្សាវគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធ TVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធTVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន ឬ Aus4ASEAN ។ ការសិក្សាផ្ដល់ជូនសម្រាប់ពលរដ្ឋក្នុងប្រទេសសមាជិកអាស៊ានដែលចូលរួម...

អាហារូបករណ៍ Unpad ASEAN Scholarship ថ្នាក់អនុបណ្ឌិត សិក្សានៅសាកលវិទ្យាល័យ UNIVERSITAS PADJADJARAN ប្រទេសឥណ្ឌូណេសុី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2025

កម្មវិធីអាហារូបករណ៍ Unpad ASEAN (UAS) ដែលជាគំនិតផ្តួចផ្តើមរបស់សាកលវិទ្យាល័យ Padjadjaran (Universitas Padjadjaran) គាំទ្រដល់បុគ្គល និងអ្នកជំនាញឆ្នើមមកពីបណ្តាប្រទេសអាស៊ានដើម្បីបន្តការសិក្សាថ្នាក់...

អាហារូបករណ៍​ ​១០០​%​ ​ចំនួន​ ១​ ៨០៨ ​កន្លែង​ ថ្នាក់​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស​ ​សម្រាប់​សិស្ស​ទើប​ចប់​បាក់ឌុប​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/09/2026

​សមាគម​សហព័ន្ធ​សិស្ស​-​និស្សិត​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស ​និង​វិជ្ជាជីវៈ ​បាន​ប្រកាស​ផ្ដល់​អាហារូបករណ៍​ ​១០០​%​ ​សរុប​ចំនួន​ ​១ ៨០៨ ​កន្លែង​

កម្មវិធីផ្លាស់ប្តូរវប្បធម៌ Autumn Korean Culture Camp 2024 នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ជាឱកាសសម្រាប់សិស្សានុសិស្សក្នុងការសិក្សាស្វែងយល់អំពីវប្បធម៌ដ៏សម្បូរបែប និងទទួលយកបទពិសោធថ្មីៗនៅក្នុងប្រទេសកូរ៉េខាងត្បូងរយៈពេល ៦ ថ្ងៃ គឺចាប់ពីថ្ងៃទី១៧-២២ ខែវិច្ឆិកា ឆ្នាំ២០២៤...