ត្រឹមអាយុ ១៦ឆ្នាំ Kairan Quazi ចាកចេញពី SpaceX ទៅចូលរួមក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយទៀត

យុវជន Kairan Quazi ដែលបានក្លាយជាវិស្វករក្មេងជាងគេនៅក្រុមហ៊ុន SpeceX របស់មហាសេដ្ឋីពិភពលោក Elon Musk នៅអាយុ១៤ឆ្នាំ បានចាកចេញពីក្រុមហ៊ុននេះ នៅត្រឹមវ័យ ១៦ឆ្នាំ ទៅចូលរួមជាមួយក្រុមហ៊ុនថ្មីឈ្មោះ quant trading firm Citadel Securities ។

បើតាមសម្ដីរបស់ Kairan Quazi បានលើកឡើងថា «បន្ទាប់ពីចំណាយពេល ២ឆ្នាំធ្វើការនៅ SpaceX ខ្ញុំមានអារម្មណ៍ត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលយកនូវបញ្ហាប្រឈមថ្មីៗ និងពង្រឹងជំនាញរបស់ខ្ញុំ នៅក្នុងបរិយាកាសការងារ ដែលមានការប្រកួតប្រជែងខ្ពស់មួយទៀត។ Citadel Securities បានផ្ដល់នូវវប្បធម៌ការងារ ដែលមានមហិច្ឆតាស្រដៀងគ្នា ប៉ុន្តែស្ថិតក្នុងវិស័យថ្មីទាំងស្រុង​ ដែលនេះ គឺជារឿងដែលគួរឱ្យរំភើបសម្រាប់ខ្ញុំ។»

អ្នកនាំពាក្យក្រុមហ៊ុនបាននិយាយថា Quazi នឹងធ្វើការលើហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មសកល ដែលស្ថិតនៅចំណុចប្រសព្វ នៃវិស្វកម្ម និងការដោះស្រាយបញ្ហាបរិមាណ ដោយការងារ តម្រូវឱ្យសហការជាមួយពាណិជ្ជករ និងវិស្វករ។

ដំណើរនៃអាជីពការងាររបស់ Quazi គឺមានលក្ខណៈមិនធម្មតាតាំងពីដើមមកម្ល៉េះ។ នៅអាយុ ៩ឆ្នាំ Quazi បានផ្លោះពីការរៀនថ្នាក់ទី៣ ចូលរៀននៅវិទ្យាល័យសហគមន៍ ហើយធ្វើការនៅ Intel Labs នៅអាយុ ១០ឆ្នាំ រួចក៏ផ្ទេរទៅសាកលវិទ្យាល័យ Santa Clara នៅអាយុ ១១ឆ្នាំ បន្ទាប់មកបានក្លាយជានិស្សិតបញ្ចប់ការសិក្សាវ័យក្មេងបំផុតក្នុងប្រវត្តិសាស្ត្រសាលារយៈពេល ១៧២ឆ្នាំ, នេះបើយោងតាម Fortune ។

នៅឆ្នាំ២០២៣ គាត់បានធ្វើឱ្យសារព័ត៌មានធំៗជាច្រើនចាប់អារម្មណ៍ បន្ទាប់ពីក្រុមហ៊ុន SpaceX បានជ្រើសរើសគាត់ចូលធ្វើការ។ នៅពេលនោះ គាត់បានសរសើរក្រុមហ៊ុននេះថា ជាក្រុមហ៊ុនកម្រ ដែលជ្រើសរើសបុគ្គលិក ដោយមិនគិតពីអាយុ ប៉ុន្តែផ្ដោតលើភាពចាស់ទុំ និងសមត្ថភាព។ គាត់បន្តថា គាត់មិនបានទៅយកកាហ្វេ ឬធ្វើការលើគម្រោងតូចៗនោះទេ ប៉ុន្តែគាត់ទទួលខុសត្រូវក្នុងប្រព័ន្ធផលិតកម្មសំខាន់ៗ។

នៅឆ្នាំដដែលនោះ Quazi មានការប៉ះទង្គិចជាមួយ LinkedIn បន្ទាប់ពីក្រុមហ៊ុននេះ បានចាក់សោគណនីរបស់គាត់ ក្រោមហេតុផលថា គាត់មានអាយុក្រោម ១៦ឆ្នាំ ដោយហៅការសម្រេចចិត្តនេះថា «មិនសមហេតុផល និងមិនទំនង»។ នៅពេលដែលគណនីរបស់គាត់បានដំណើរការឡើងវិញ គាត់បានរិះគន់ប្រព័ន្ធអប់រំថា ការប្រឡងមិនត្រូវប្រើ ដើម្បីវាស់ស្ទង់សមត្ថភាព និងភាពស្ទាត់ជំនាញនោះទេ ប៉ុន្តែគួរតែប្រើដើម្បីវាស់ស្ទង់ សមត្ថភាពនៃការផ្ដល់ឱ្យរបស់បុគ្គលមកកាន់សង្គម។ ហើយបន្តថា សាលារៀនសម័យទំនើប ទទួលខុសត្រូវលើភាពភ័យខ្លាច និងកិត្យានុភាព ជាជាងការសិក្សា។

ពីរឆ្នាំក្រោយមក គាត់បានជ្រើសរើសក្រុមហ៊ុនហិរញ្ញវត្ថុ ជំនួសឱ្យក្រុមហ៊ុន AI និងក្រុមហ៊ុនបច្ចេកវិទ្យា។ លោកបាននិយាយថា ក្រុមហ៊ុនហិរញ្ញវត្ថុ Quant បានផ្ដល់នូវការរួមបញ្ចូលដ៏កម្រមួយ គឺ ភាពស្មុគស្មាញ និងបញ្ហាប្រឈមផ្នែកបញ្ញា ដែលការស្រាវជ្រាវ AI បានផ្ដល់ឱ្យ ហើយក្នុងល្បឿនមួយកាន់តែលឿន។ លោកបានបន្ថែមថា Citadel Securities លទ្ធផលអាចត្រូវបានគេមើលឃើញថា ក្នុងមួយថ្ងៃ មិនមែនមួយខែ ឬមួយឆ្នាំនោះទេ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅសាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកវិទ្យាឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៥០កន្លែង កំពុងរង់ចាំសិស្សដែលមិនបានជាប់ថ្នាក់ទី១២ ដើម្បីសិក្សាជំនាញវិជ្ជាជីវៈ នៅសាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកវិទ្យា ដែលគាំទ្រដោយ គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Hubei ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Hubei ឆ្នាំសិក្សា២០២៤។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត ១២១កន្លែង ពីកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសថៃ ក្រោមកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025, THe Ministry of Higer Education, Science...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់អាហារូបករណ៍វគ្គជំនាញ ១២០កន្លែង ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ បានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% ក្រោមកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ១.៥លាននាក់ ចំនួន១២០កន្លែង...

អាហារូបករណ៍សាច់ប្រាក់សាច់ប្រាក់ពីអង្គការ Education First Cambodia ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2024

អង្គការ Education First Cambodia ឬហៅកាត់ថា EFC សហការណ៍ជាមួយសាកលវិទ្យាល័យមួយចំនួននៅរាជធានីភ្នំពេញផ្ដល់អាហារូបករណ៍សាច់ប្រាក់...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/11/2025

ឱកាសសិក្សានៅប្រទេសចិន តាមរយៈអាហារូបករណ៍រដ្ឋាភិបាលចិន (CSC) ចំនួន៧៥នាក់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ដោយការប្រឡងជ្រើសរើសតាមរយៈក្រសួងអប់រំ យុវជន និងកីឡា...

ក្រសួងទេសចរណ៍ជ្រើសរើសគ្រូជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០នាក់ ទៅសិក្សានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2024

ក្រសួងទេសចរណ៍ប្រកាសជ្រើសរើសគ្រូបណ្ដុះបណ្ដាលជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០រូប ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូជំនាញនៅ...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ជ្រើសរើស​យុវជន​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស ដោយឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ប្រកាសជ្រើសរើស​យុវជន​ដែល​មក​ពី​គ្រួសារ​មាន​បណ្ណក្រីក្រ១ និងទី២ និង​គ្រួសារងាយរងហានិភ័យ ឱ្យ​ចូលសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃ។

អាហារូបករណ៍ម៉ាណាគី ទៅសិក្សា​នៅប្រទេស​ណូវែលហ្សេឡង់ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/03/2026

ស្ថានទូតណូវែលហ្សេឡង់ប្រចាំកម្ពុជា កាលពីថ្ងៃទី១ ខែមីនា បានប្រកាសផ្តល់អាហារូបករណ៍ Manaaki New Zealand Scholarships សម្រាប់ឆ្នាំ២០២៦ ដល់ប្រជាជន​កម្ពុជា។