យុវតី ភិត ស្រស់ គឺជាសិស្សថ្នាក់ទី១២ មកពីខេត្តកំពង់ធំ, នាងគឺជាប្រធានក្រុម នៃគម្រោង «មូលនិធិវិទ្យាល័យ» ដែលជាប់ជ័យលាភីជាគម្រោងឆ្នើមប្រចាំឆ្នាំ២០២២ នៃការប្រកួត កម្មវិធី «ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ» កាលពីពេលថ្មីៗនេះ។
យុវតី ភិត ស្រស់ បានបញ្ជាក់ថា សម្រាប់គម្រោង «មូលនិធិវិទ្យាល័យ» ត្រូវបានរៀបចំឡើងដោយសមាជិកទាំងអស់ចំនួន៥រូប ហើយបានចុះអនុវត្តគម្រោងរយៈពេល៦ខែ។ យុវតីវ័យ១៨ឆ្នាំរូបនេះលើកឡើងថា កត្តាដែលជំរុញឱ្យក្រុមរបស់ពួកគេចូលរួមប្រកួតកម្មវិធីនេះ គឺដោយសារចង់បានបទពិសោធន៍ និងចង់ដឹងពីរបៀបធ្វើការងារស្ម័គ្រចិត្ត ចង់ដឹងអំពីចំណុចខ្វះខាតរបស់ខ្លួន និងស្វែងរកភាពប៉ិនប្រសព្វរបស់ខ្លួន។ ខណៈគ្រួសារ មានការគាំទ្រក្នុងការចូលរួមការងារសង្គម និងមិនគិតថាការចូលរួមការងារស្ម័គ្រចិត្តធ្វើឱ្យខាតពេលវេលាធ្វើកិច្ចការងារផ្សេងៗនោះឡើយ។ លើសពីនេះ ក៏មានការជំរុញពីលោកគ្រូ អ្នកគ្រូ ក្នុងការបង្ហាត់បង្រៀននៅសាលា និងជួយជ្រោមជ្រែងឱ្យចូលរួមប្រកួតក្នុងកម្មវិធីនេះ។
“បើទោះបីការងារស្ម័គ្រចិត្តមិនទទួលបានផលកម្រៃក៏ដោយ ប៉ុន្តែការងារស្ម័គ្រចិត្តនេះ បានផ្ដល់បទពិសោធន៍ សម្រាប់ជីវិតខ្ញុំផ្ទាល់ ហើយសម្រាប់ខ្លួនជាយុវជនយល់ថាមានតែការងារស្ម័គ្រចិត្តទេដែលអាចរួមចំណែកជួយសង្គមនៅក្នុងសហគមន៍របស់ខ្លួនបានទើបជំរុញឱ្យចូលរួមកម្មវវិធីនេះ”
យុវតី ភិត ស្រស់

ពាក់ព័ន្ធទៅនឹងការអនុវត្តគម្រោងរយៈពេល៦ខែកន្លងមកនោះក៏កើតមានបញ្ហាផងដែរ ដោយបើតាម យុវតី ភិត ស្រស់ បញ្ហាដែលពួកគេជួបប្រទះ គឺការទាស់ទែងសម្ដីគ្នាបន្តិចបន្តួចនៅពេលចាប់ផ្ដើមសរសេរគម្រោង ប៉ុន្តែក្រោយមកអាចចុះសម្រុងគ្នាបាន រៀនយល់ពីគ្នា ដោយការធ្វើការជាមួយគ្នាកាន់តែយូរធ្វើឱ្យកាន់តែចេះសម្របខ្លួនក្នុងក្រុមបាន។ បញ្ហាមួយទៀត គឺពួកគេជាសិស្សជាប់ម៉ោងសិក្សាច្រើនមិនសូវមានពេលអនុវត្តគម្រោងបានច្រើន ប៉ុន្តែក្រុមរបស់គេនៅតែឆ្លៀតធ្វើគម្រោងមួយនេះ ដោយសារការស្រឡាញ់ការងារស្ម័គ្រចិត្ត ទើបធ្វើឱ្យក្រុមរបស់ពួកគេមិនបោះបង់។
“នៅពេលបានឮការប្រកាសថាក្រុមមកពីខេត្តកំពង់ធំជាប់ជ័យលាភីឆ្នើម គឺខ្ញុំមានអារម្មណ៍ថាក្ដុកក្ដួល ត្រេកអរ មានមោទនភាពចំពោះខ្លួនឯង ជាពិសេសលោកគ្រូ អ្នកគ្រូ ឪពុកម្ដាយ និងអរគុណដល់ក្រសួងអប់រំបានបង្កើតកម្មវិធីនេះឡើងដើម្បីឱ្យយុវជនបានបង្ហាញសមត្ថភាព”
យុវតី ភិត ស្រស់

យុវតីវ័យ១៨ឆ្នាំរូបនេះ បញ្ជាក់បន្ថែមថា លក្ខណៈពិសេសដែលនាំឱ្យគម្រោងមូលនិធិវិទ្យាល័យបានជាប់ជ័យលាភីឆ្នើម សម្រាប់ឆ្នាំ២០២២ គឺទី១. កំណត់បញ្ហាឱ្យបានច្បាស់លាស់ ទី២. គោលបំណងនៃគម្រោង ទី៣. លទ្ធផលរំពឹងទុកនៃគម្រោង និងក្រុមអ្នកទទួលផលរបស់គម្រោង និងទី៤. ស្វែងរកដៃគូសហការដែលពាក់ព័ន្ធនឹងគម្រោង។
យុវតី ភិត ស្រស់ ក៏បានលើកទឹកចិត្តដល់យុវជនគ្រប់រូបចូលរួមធ្វើការងារស្ម័គ្រចិត្តឱ្យបានច្រើននៅក្នុងសហគមន៍ដើម្បីជួយឱ្យសហគមន៍របស់ខ្លួនមានភាពរីកចម្រើន ជាសហគមន៍មួយសម្បូរធនធានមនុស្សដែលមានចំណេះដឹង ចេះគិតគូរវែងឆ្ងាយ មិនទៅធ្វើចំណាកស្រុកទាំងវ័យក្មេង។ លើសពីនេះ យុវជនចាប់ផ្ដើមចូលរួមការងារស្ម័គ្រចិត្តដើម្បីមានបទពិសោធន៍ថ្មីៗសម្រាប់ខ្លួនឯង រៀនស្គាល់អ្វីដែលជាខ្លួនឯង ជាពិសេសមានភាពក្លាហាន រួសរាយរាក់ទាក់ចំពោះមនុស្សជុំវិញខ្លួន មានម្ចាស់ការ និងចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯង៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិស្វកម្មនុយក្លេអ៊ែរពីរដ្ឋាភិបាលចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/04/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ឬ CSC Type B បើកជ្រើសរើស សិស្ស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យវិស្វកម្ម Habin សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្តល់ជូន សិស្ស...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/06/2025
ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង សម្រាប់វគ្គសិក្សាថ្មី។ ការសិក្សាផ្ដល់ឱ្យក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស របស់រាជរដ្ឋាភិបាល

ឱកាសសិក្សាអាហារូបករណ៍ KOICA-GIST ប្រទេសកូរ៉េ ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/03/2023
កម្មវិធីអាហារូបករណ៍ពេញលេញ KOICA-GIST កំពុងផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យា Gwanju នៃប្រទេសកូរ៉េ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ទៅសិក្សានៅប្រទេសរូម៉ានី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/03/2026
ក្រសួងការបរទេសរូម៉ានី នឹងចាប់ផ្តើមបើកការទទួលពាក្យស្នើសុំអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត របស់និស្សិតបរទេស រួមទាំងនិស្សិតកម្ពុជាផង ដើម្បីទៅសិក្សានៅប្រទេសរ៉ូម៉ានី។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ៣០កន្លែងនៅសាកលវិទ្យាល័យសៅសអ៉ីសថ៍អេយសៀខេត្តសៀមរាប ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/12/2023
កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យ សៅសអ៉ីសថ៍...

អាហារូបករណ៍ KOICA សម្រាប់និស្សិតកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/06/2026
នៅក្នុងឆ្នាំសិក្សា២០២៧ ខាងមុខនេះ ការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA ប្រចាំកម្ពុជា តាមរយៈកម្មវិធីអាហារូបករណ៍ KOICA Scholarship Program 2027 បានប្រកាសបើកទទួលពាក្យឱ្យចូលសិក្សា...

ឱកាសសិក្សាអាហារូបករណ៍ ១០០% ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ និងទូរគមនាគមន៍
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/07/2025
ឱកាសសិក្សាអាហារូបករណ៍ ១០០% ចំនួន៧៥កន្លែង ជំនាន់ទី២ ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើមុនជំនាញសន្តិសុខសាយប័រ (CyberSecurity)

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa សហព័ន្ធអារ៉ាប់រួម ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/01/2024
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa នៃសហព័ន្ធអារ៉ាប់រួម ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកដោយ...

កូរ៉េប្រកាសជ្រើសរើសបេក្ខភាពឱ្យទៅចូលរួមកម្មវិធី K-POP as Global Cultural Industry
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/05/2026
សាធារណរដ្ឋកូរ៉េ កំពុងប្រកាសជ្រើសរើសបេក្ខភាពចំនួន ២០ រូប ពីតំបន់ និងស្ថាប័នខុសៗគ្នា ដើម្បីឱ្យទៅចូលរួមកម្មវិធីK-POP as Global Cultural Industry របស់ Korea Development Institute (KDI) សម្រាប់ឆ្នាំ២០២៦ នេះ។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប


































































