យុវជនមួយក្រុមនៅខេត្តក្រចេះ បង្កើតគម្រោង ”Hydroponics ក្នុងមូលដ្ឋាន” ជួយដល់កសិករគ្មានដីដាំបន្លែ

ភ្នំពេញ- ដោយសង្កេតឃើញពីបញ្ហាដែលកើតមាននៅក្នុងសហគមន៍ និងសាលារៀនខ្វះខាតផ្ទៃដីសម្រាប់ដាំដំណាំ សិស្សានុសិស្សគ្មានទីតាំងសម្រាប់អនុវត្តមុខវិជ្ជាកសិកម្ម បន្លែសព្វថ្ងៃគ្មានសុវត្ថិភាព ប្រជាពលរដ្ឋនៅទីប្រជុំជនគ្មានដីដាំដុះ ទើបយុវជនមួយក្រុមមកពីខេត្តក្រចេះ ផ្ដួចផ្ដើមគំនិតបង្កើតគម្រោងមួយឈ្មោះថា ”ផ្តើមជាមួយខ្ញុំ Hydroponics រំលេចក្នុងមូលដ្ឋាន ”។ គម្រោងមួយនេះ ក៏បានជាប់ជាជ័យលាភីឆ្នើមរងពីការប្រកួតវគ្គផ្ដាច់ព័ត្រកម្មវិធី ”ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ” កាលពីពេលកន្លងទៅថ្មីៗនេះ។

យុវសិស្ស ម៉ិល សំបូរ ជាសិស្សថ្នាក់ទី១០នៃវិទ្យាល័យសម្ដេចតេជោហ៊ុនសែន ខេត្តក្រចេះ និងជាប្រធានក្រុម បានប្រាប់ឱ្យដឹងថា គម្រោង ”ផ្តើមជាមួយខ្ញុំ Hydroponics រំលេចក្នុងមូលដ្ឋាន” បង្កើតឡើងដើម្បីជួយផ្សព្វផ្សាយពីវិធីដាំបន្លែតាមបែបទំនើប Hydroponics ជាវិធីសាស្រ្តដាំបន្លែដោយមិនប្រើប្រាស់ដី ហើយជួយសមម្រួលដល់ប្រជាពលរដ្ឋដែលគ្មានដីសម្រាប់ដាំបន្លែ និងចង់បានបន្លែសុវត្ថិភាព។

“នៅពេលបានជាប់ជ័យលាភីឆ្នើមរងនៅក្នុងវគ្គផ្ដាច់ព្រ័ត្រ ពួកខ្ញុំមានអារម្មណ៍សប្បាយរីករាយ និងរំភើបយ៉ាងខ្លាំងពីព្រោះថា ពួកខ្ញុំបានរួមចំណែកជួយដល់សហគមន៍ និងសិស្សានុសិស្សានៅក្នុងសាលាឱ្យពួកគាត់ទទួលបានចំណេះដឹងពីការដាំបន្លែលើប្រព័ន្ធទឹក (Hydroponics)”

យុវសិស្ស ម៉ិល សំបូរ

យុវសិស្សរូបនេះ បន្ថែមថា ក្រុមរបស់ពួកគេមានរយៈពេលចំនួន៦ខែនៅក្នុងការប្រកួត ក្នុងនោះ​រួមមាន ការសរសេរសំណើរគម្រោង និងការអនុវត្តគម្រោង។ ទន្ទឹមគ្នានេះ ពួកគេ​ក៏​ជួបនូវ​បញ្ហា​មួយ​ចំនួន​ផងដែរ ដូចជា ខ្វះបទពិសោធន៍ចំពោះដំណាំលើទឹក និងកត្តាពេលវេលា ព្រោះពួកគេគឺជាសិស្សថ្នាក់ទី១០ និងខ្វះខាតថវិការសម្រាប់អនុវត្តគម្រោង ។

យ៉ាងណាក៏ដោយ គម្រោង​របស់ពួក​គេ​អាច​ជាប់​ជ័យលាភី​ឆ្នើមរង ហើយ​លក្ខណៈពិសេសដែលនាំឱ្យក្រុមរបស់ខ្លួនអាចជាប់ក្នុងការប្រកួតនេះ គឺមានដូចជា ការស្វែងរកអ្វីដែលថ្មី និងមានប្រយោជន៍ដែលជួយដោះស្រាយបញ្ហាដែលកើតមាននៅក្នុងសហគមន៍នាពេលបច្ចុប្បន្ន។

ជាមួយ​គ្នា​នេះដែរ យុវសិស្ស ម៉ិល សំបូរ ក៏បានលើកទឹកចិត្តដល់យុវជនជំនាន់ក្រោយឱ្យចូលរួមកម្មវិធីស្ម័គ្រឱ្យបានច្រើន ព្រោះការស័្មគ្រចិត្តបានផ្តល់បទពិសោធន៍ថ្មីៗប្លែកៗដែលយើងមិនបានធ្វើ ឬជួបប្រទះពីមុនមក។ ជាពិសេស សូមថ្លែងអំណរគុណដល់កម្មវិធី ”ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ” ដែលបានផ្តល់ឱកាសឱ្យពួកយើងចូលរួមចំណែកជួយដល់សហគមន៍និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍នៅសាកលវិទ្យាល័យ Freiburg ឆ្នាំសិក្សា២០២៥ នៅប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2025

កម្មវិធីអាហារូបករណ៍ University of Freiburg Scholarships in Germany 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Freiburg និងសាកលវិទ្យាល័យជាដៃគូ សម្រាប់និស្សិតអន្តរជាតិ សិក្សាថ្នាក់ឧត្ដមសិក្សា...

រៀនជំនាញធុរកិច្ចភេសជ្ជៈ ឥតគិតថ្លៃ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2025

តាមរយៈកម្មវិធី TVET 1.5M របស់រាជរដ្ឋាភិបាល វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ដែលមានទីតាំង​ស្ថិត​នៅ​ក្នុងក្រុងសៀមរាប បានប្រកាស​ផ្តល់​អាហារូបករណ៍​ក្នុងការ​សិក្សា​ជំនាញធុរកិច្ចភេសជ្ជៈ​ដោយ​ឥតគិតថ្លៃ ទៅដល់យុវជន និង​​អ្នក​កំពុង​ត្រូវការ​ជំនាញ។

អាហារូបករណ៍ ៥០ភាគរយ សម្រាប់មន្រ្តីរាជការបម្រើការនៅក្រសួងមហាផ្ទៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/11/2025

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា បាន​ប្រកាស​ផ្តល់​អាហារូបករណ៍ ៥០% សម្រាប់ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) និង​ថ្នាក់បណ្ឌិត សិក្សា​នៅ​សាកលវិទ្យាល័យ​អាស៊ីអឺរ៉ុប...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងពីក្រសួងអប់រំ យុវជន និងកីឡានៅសាធារណរដ្ឋប្រជា...

ឱ​កាស​សម្រាប់​យុវជន​នៅ​ខេត្ត​ស្ទឹងត្រែង​ រៀន​ជំនាញ​ចំនួន​ ​៩​ ​ឥត​គិត​ថ្លៃ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2026

​សម្រាប់​យុវជន ​ក៏​ដូចជា​សាធារណជន​ទូទៅ​រស់​នៅក្នុង​ខេត្ត​ស្ទឹងត្រែង​ ​ដែល​ចង់​ទទួលបាន​ជំនាញ​ប្រចាំ​ជីវិត ​ពេលនេះ​ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​ស្ទឹងត្រែង

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជនជាតិខ្មែរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/06/2024

ឱកាសសិក្សាភាសាអង់គ្លេសសម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជាជនជាតិខ្មែរដែលសិក្សាតាមរយៈ Online ពីផ្នែកកិច្ចការសាធារណៈ នៃស្ថានទូត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB នៅសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។...

មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្ត​ប៉ៃលិន ផ្តល់ការ​រៀន​ជំនាញឥតបង់ថ្លៃ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2025

មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តប៉ៃលិន បានប្រកាស​ជ្រើសរើស​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ឱ្យ​ចូលរៀន​ជំនាញវិជ្ជាជីវៈ​ដោយ​ឥតគិតថ្លៃ ហើយ​ថែមទាំង​អាច​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ជារៀងរាល់ខែថែមទៀត...