សកម្មភាពដែលគួរអនុវត្តមុនពេលចូលគេងដើម្បីជំរុញខួរក្បាលមានដំណើរការល្អ

ទម្លាប់សាមញ្ញៗនៅពេលល្ងាច ឬមុនពេលចូលគេងអាចជួយឱ្យដំណើរការខួរក្បាលមានសុខភាពល្អ មានស្មារតីយល់ដឹង អភិវឌ្ឍន៍ការចងចាំ និងពង្រឹងការផ្តោតអារម្មណ៍។ យោងតាមគេហទំព័រ livestrong បានបង្ហាញពីសម្មភាពប្រាំចំណុច ដែលសម្រួលដល់ការទទួលទានដំណេកប្រកបដោយផលិតភាព ដែលរៀបរាប់លម្អិតនៅខាងក្រោម៖

១. ទៅកន្លែងមានធម្មជាតិ ៖ កាលដែលស្ថិតនៅក្នុងបរិយាកាស មានព័ណ៌បៃតង ជាពិសេស រុក្ខជាតិព័ណ៌បៃតងតែម្តង គឺជួយឱ្យប្រព័ន្ធនៃការគិតមានដំណើរការល្អ (ដែលចំណុចនេះ ជំរុញទៅដល់ការមានសមត្ថភាពដោះស្រាយបញ្ហា មានហេតុមានផល ថែមទាំងអាចគ្រប់គ្រងកំហឹង និងអកប្បករិយាមិនល្អផងដែរ)។ ទន្ទឹមគ្នានោះការនៅជាមួយនឹងធម្មជាតិ ក៏ជួយឱ្យការចងចាំ មានភាពប្រសើរជាងមុន ថែមទាំងបង្កើនភាពបត់បែន ហើយពង្រឹងបាននូវការផ្តោតបានមួយកម្រិតផងដែរ។ មួយវិញទៀតគឺជួយដល់សុខភាពផ្លូវចិត្ត រួមបញ្ចូលទាំងជៀសវាងជំងឺបាក់ទឹកចិត្ត និងកាត់បន្ថយភាពតានតឹង។ ដូច្នេះហើយ ប្រសិនបើទីតាំងផ្ទះរបស់អ្នកមានបរិយាកាសបែបធម្មជាតិៗ ឬកន្លែងមានខ្យល់ចេញចូល សូមចំណាយពេលនៅកន្លែងដែលមានបរិយាកាសទាំងនោះឱ្យបានច្រើនតាមដែលអាចធ្វើបាន ដូចជាយកអាហារពេលល្ងាចទៅបរិភោគនៅបរិវេណខាងក្រៅ ឬក៏ទៅសំយាបខាងមុខផ្ទះជាដើម។ ឬក៏លោកអ្នកអាច ដើរកម្សាន្តនៅលើសួន ទីកន្លែងដែលមានរុំព័ទ្ធបន្ថែមទៅដោយបរិយាកាសបៃតង។

២. កំណត់ពេលចូលគេង ៖ នៅពេលកែវភ្នែកទាំងពីរបិទជិត វាប្រៀបបានជាការសម្រាកមួយពេល ដែលជួយឱ្យសុខភាពល្អប្រសើរ ហើយធ្វើឱ្យខួរក្បាលមានសភាពរីករាយ។ តាមរយៈការសិក្សារបស់ Digital Medicine បានរកឃើញថា មនុស្សដែលមិនទទួលទានដំណេកបានគ្រប់គ្រាន់ងាយក្នុងការបាក់ទឹកចិត្ត ហើយមិនអស់ទឹកចិត្ត ឬគ្មានអារម្មណ៍ក្នុងការផ្ចង់ទៅលើភារកិច្ចអ្វីមួយនោះទេ។ វិធីសាស្រ្តដែលជួយឱ្យអ្នកអាចតាមដាន និងកំណត់ខ្លួនឯងបាន គឺត្រូវកំណត់ម៉ោងគេងឱ្យបានត្រឹមត្រូវ និងទៀងទាត់ ដោយប្រើប្រាស់ទូរស័ព្ទ ឬឧបករណ៍អេឡិចត្រូនិចក្នុងការកំណត់ម៉ោងចូលគេង និងម៉ោងក្រោកពីគេង។ សូមចាំផងដែរថា ពេលវេលា និងស្ថានភាព ឬពេលផលិតភាពរបស់មនុស្សម្នាក់ៗខុសគ្នា មិនថាជាមនុស្សដែលនៅក្បែរខ្លួនរាល់ថ្ងៃនោះទេ។ ដូច្នេះការកំណត់ គឺត្រូវផ្ទៀងផ្ទាត់នឹងស្ថានភាពជាក់លាក់របស់ខ្លួនឯង។

ការពិសារទឹកល្អបំផុតចំពោះសុខភាព

៣. ពិសាទឹកជំនួសអាល់កុល ៖ តាមរយៈការសិក្សារបស់ Nature Communications កាលពីឆ្នាំ២០២២ បានរកឃើញថា ការពិសាភេសជ្ជៈមានជាតិអាល់កុលចំនួនពីរទៅបីកែវក្នុងមួយអាទិត្យអាចធ្វើឱ្យថាមពលខួរក្បាលខុះខ្សោយ ។ ភេសជ្ជៈមានជាតិអាល់កុលតែមួយកែវ ក៏អាចប៉ះពាល់ដល់ការគេងបានដែរ ដូចជាផ្លូវដង្ហើមនៃការគេងមិនដំណើរការល្អ និងយល់សប្ដិជាដើម ប៉ុន្តែនៅក្នុងករណីនេះ មិនមានមនុស្សច្រើនទេដែលចាប់អារម្មណ៍។ ដូច្នេះ ជំនួសឱ្យការកាន់កែវមានជាតិអាល់កុល លោកអ្នកអាចកាន់កែវទឹកជំនួសវិញ ដើម្បីជំរុញសុខភាពដំណេកឱ្យកាន់តែមានប្រសិទ្ធភាព។ បើតាមការសិក្សារបស់ Nutrients ក្នុងឆ្នាំ២០១៨វិញ បានឱ្យដឹងថា មនុស្សដែលមានវ័យលើសពី ៦៥ឆ្នាំ ហើយខ្វះជាតិទឹកជំរុញឱ្យឆាប់មានអាការៈវង្វេង ហើយប្រសិនបើអ្នកមិនទទួលទានទឹកឱ្យបានគ្រប់គ្រាន់ទេ វាអាចប៉ះពាល់ទៅដល់សរសៃប្រសាទទៀតផង។

៤. ផ្តោតអារ្មណ៍ទៅនឹងការអានសៀវភៅ ៖ អានជាវិធីនាំឱ្យសុខភាពរបស់អ្នកឆ្ពោះទៅកាន់ដំណាក់កាលលូតលាស់ជានិច្ច ។ ជារឿយៗតាមរយៈការអាន បានង្ហាញឱ្យឃើញថា វាជាផ្នែកមួយជួយជំរុញដល់ការគេង ដែលធ្វើឱ្យខួរក្បាលស្ថិតក្នុងសភាពស្ងប់ និងកាត់បន្ថយការថប់បារម្ភ។ មនុស្សដែលមានទម្លាប់អានសៀវភៅទៀងទាត់នឹងទទួលបាននូវការយល់ដឹងឥតគណនា។ តាមរយៈការសិក្សារបស់ Brain Connectivit ក្នុងឆ្នាំ២០១៣ បានរកឃើញថា ការអានប្រលោមលោកជួយបង្កើនទំនាក់ទំនងជាមួយសរសៃប្រសាទ។ ដោយឡែកបើតាម JAMA Psychiatry ក៏បានឱ្យដឹងបន្ថែមថា ការអានសៀវភៅទូទៅ កាសែត ឬទស្សនាវត្តី អាចកាត់បន្ថយជំងឺវង្វេង។

៥. រក្សាគម្លាតពីស្រ្គីនព័ណ៌ខៀវចំនួនពីរម៉ោងមុនពេលចូលគេង ៖ តាមការសិក្សារបស់ Journal of the Association for Consumer Research បានរកឃើញថា ការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចមិនបានត្រឹមត្រូវ មានដូចជាទូរស័ព្ទដៃ កុំព្យូទ័រ អាចធ្វើឱ្យថាមពលខួរក្បាលមានការថយចុះថាមពល រួមបញ្ចូលទាំងការកាត់បន្ថយលទ្ធភាពក្នុងការស្វែងយល់ចំណេះថ្មីៗ បាត់បង់ការចងចាំ ការគិតបែបស៊ីជម្រៅ ការដោះស្រាយបញ្ហា និងភាពច្នៃប្រតិដ្ឋទៀតផង។ បន្ទាប់ពីបានដឹងពីផលប៉ះពាល់នៃការប្រើប្រាស់ស្រ្គីនដែលមានពន្លឺលើសចំនួនរួចហើយ អ្វីដែលអ្នកអាចធ្វើបានគឺ កំណត់របៀបប្រើប្រាស់ ដោយប្តូរទៅជាពន្លឺសម្រាប់ប្រើពេលយប់ និងកំណត់ម៉ោងក្នុងការប្រើ ហើយរក្សាគម្លាតពីពន្លឺអេក្រង់អេឡិចត្រូនិច ឱ្យបានពីរម៉ោង មុនពេលទទួលទានដំណេក៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឪពុកម្ដាយគួរដឹង! របៀបដោះស្រាយភាពតានតឹងផ្លូវចិត្តរបស់កុមារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ភាពតានតឹងចិត្តមិនកើតមានឡើងចំពោះតែមនុស្សធំនោះទេ វាក៏អាចកើតមានចំពោះកុមារដែរ។ នៅពេលកូន ឬកុមារមានភាពតាមតឹងចិត្ត តើឪពុកម្ដាយធ្វើបែបណា? ខាងក្រោមនេះ ជារៀបដោះស្រាយភាពតានតឹង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យជាតិអូស្ត្រាលីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Australlian Government Rerearch Training Pro...

ឱកាស​អាហារូបករណ៍​វេជ្ជសាស្ត្រ ​ពី​ ​ARICE​ ​៤០​កន្លែង​ សិក្សា​នៅ​ប្រទេស​រូម៉ានី ​ឆ្នាំ​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2026

​ទីភ្នាក់ងារ​វិនិយោគ​ ​និង​ពាណិជ្ជកម្ម​បរទេស​របស់​ប្រទេស​រ៉ូម៉ានី ​ARICE​ ​(​ ​THE​ ​ROMANIAN​ ​AGENCY​ ​FOR​ ​INVESTMENT​ ​AND​ ​FOREIGN​ ​TRADE​ ​) ​បាន​ប្រកាស​ជ្រើសរើស​និស្សិត​បរទេស ​រួម​ទាំង​កម្ពុជា​សម្រាប់​អាហារូបករណ៍

ក្រសួងអប់រំជ្រើសរើសនិស្សិត​ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​គ្រប់គ្រង​អប់រំជំនាន់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំជំនាន់ទី១២ ឆ្នាំសិក្សា២០២៣-២០២៤ ។ ការប្រឡង...

ឱកាស​សិក្សា​អាហារូបករណ៍​ចំនួន​២០កន្លែង​នៅ​សាកលវិទ្យាល័យ​ក្រចេះ​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2024

ឱកាស​ទទួល​បានការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ចំនួន២០​កន្លែង​នៅ​សាកលវិទ្យាល័យ​ក្រចេះ សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់​ជូន​ការ​សិក្សា​ពី​គម្រោង...

អាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ GIST ប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងកម្មវិធី MS&PhDរួមបញ្ចូលគ្នា នៅវិទ្យាស្ថានវិទ្យាសាស្ត្រ និបច្ចេកវិទ្យាGwangju (GIST)សាធារណកូរ៉េពីកម្មវិធីអាហា.....

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) មណ្ឌលវិមានឈ្នះ-ឈ្នះ ផ្តល់អាហារូបករណ៍ ១០០% ចំនួន ៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2026

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ - ITC) នឹងប្រឡងជ្រើសរើសនិស្សិតកម្រិតវិស្វករ នៅ មណ្ឌលវិមានឈ្នះ-ឈ្នះ ដោយផ្តល់ជូននូវអាហារូបករណ៍ពេញ ១០០% ចំនួន ៤០កន្លែង។

អាហារូបករណ៍សាកលវិទ្យាល័យពីមូលនិធិ Child’s Dream សិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2024

មូលនិធិ Child’s Dream ប្រកាសជ្រើសរើសសិស្ស-និស្សិត ទៅសិក្សាថ្នាក់បរិញ្ញាបត្រសិក្សានៅសាកលវិទ្យាល័យនានានៅ​ប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការ និងជ្រើសរើសសម្រាប់សិស្ស-និស្សិត...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Deakin ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យDeakin នៃប្រទេសអូស្ត្រាលី។ អាហារូបរកណ៍...