អាហារសុខភាព ៥ប្រភេទ ដែលជួយឱ្យប្រព័ន្ធរំលាយអាហារដំណើរការល្អ (Metabolism)

ប្រតិកម្មមេតាប៉ូលីសដើរតួនាទីយ៉ាងសំខាន់ក្នុងការបម្លែងថាមពលទ្រទ្រង់រាងកាយ និងសុខុមាលភាពមនុស្ស។ មិនតែប៉ុណ្ណោះ នៅពេលដែល ប្រតិកម្មមេតាប៉ូលីស ដំណើរការបានល្អ ក៏ជាផ្នែកមួយដែលនាំឱ្យមានអាយុវែងទៀតផង។ មានកត្តាជាច្រើន ដែលមានឥទ្ធិពលទៅលើមេតាប៉ូលីស មានដូចជា ប្រវត្តិគ្រួសារ ហ្សែន របៀបរស់នៅ បរិស្ថាន និងរបបអាហារ ហើយអាហារមានឥទ្ធិពលយ៉ាងខ្លាំងទៅលើដំណើរការមេតាប៉ូលីស។ ហេតុផលនេះ ទើបតម្រូវឱ្យយើងត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើរបបអាហារ ដែលយើងទទួលទានរាល់ថ្ងៃ។ យោងតាមអ្នកជំនាញ មានអាហារ ៥ប្រភេទ ដែលអាចជួយសម្រួលមេតាប៉ូលីសរបស់អ្នកឱ្យមានភាពប្រសើរ៖

១. បន្លែបៃតង ៖ យោងតាមវេជ្ជបណ្ឌិត Casey Kelly ប្រធានផ្នែកវេជ្ជសាស្ត្រនៃ Case Integrative Health បានបង្ហាញថា បន្លែបៃតង មានសារៈសំខាន់ចំពោះមេតាប៉ូលីស ។ អាហារប្រភេទនេះ មានផ្ទុកនូវសារធាតុ ម៉ាញ៉េស្យូម និងជាតិដែក ដែលជាសារធាតុរ៉ែដ៏សំខាន់។ ម៉ាញ៉េស្យូម ត្រូវការជាចាំបាច់សម្រាប់ប្រតិកម្មគីមី ផលិតថាមពលក្នុងរាងកាយ។ ដោយឡែកជាតិដែក ជួយដឹកនាំអុកស៊ីហ្សែន ទៅកាន់កោសិកាទាំងអស់ក្នុងរាងកាយ។ បន្ទាប់មក កោសិកា នឹងប្រើប្រាស់អុកស៊ីហ្សែននេះ ដើម្បីផលិតថាមពល និងទ្រទ្រង់សរីរាង្គផ្សេងៗដូចជាខួរក្បាល និងបេះដូងផងដែរ។ ដើម្បីទទួលបានអត្ថប្រយោជន៍ពីបន្លែបៃតងកាន់តែច្រើន សូមញ៉ាំជាមួយអាហារសម្បូរវីតាមីន C ដូចជា ប៉េងប៉ោះ ក្រូចឆ្មា ឬដំឡូងជាដើម ហើយពួកវានឹងជួយបង្កើនប្រសិទ្ធភាពស្រូបយកជាតិដែក។

២. ផ្លែឈើ (ជាពិសេស ប្រភេទដែលសម្បូរវីតាមីន C)៖ ផ្លែឈើជាអាហារដ៏ល្អបំផុតមួយសម្រាប់ជំនួយដំណើរការមេតាប៉ូលីស ព្រោះវាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជាម៉ូលេគុលបន្សាបរ៉ាឌីកាល់សេរី ដែលអាចបង្កើនហានិភ័យ នៃជំងឺរ៉ាំរ៉ៃ និងបន្ថយអាយុ ។ ការទទួលទានផ្លែក្រូច ក្រូចថ្លុង គីវី ស្រ្តប៊ីរី ម្នាស់ ស្វាយ ត្របែក ល្ហុង និងផ្លែឈើផ្សេងទៀត ដែលសម្បូរវីតាមីន C ជាជម្រើសដ៏ល្អ ប្រសិនបើអ្នកអ្នកចង់សម្រួលដំណើការមេតាប៉ូលីស។

៣. តែ ៖ វេជ្ជបណ្ឌិត Kelly លើកឡើងថា ទឹកតែមានសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលមានឈ្មោះថា Catechins ។ ក្រៅពីការបំបាត់ស្ត្រេសអុកស៊ីតកម្ម ការខូចខាតកោសិកា និងសម្រួលការរំលាយអាហារ អ្នកជំនាញបន្ថែមថា Catechins ជួយគ្រប់គ្រងគ្រាប់ឈាម ជំរុញការរំលាយអាហារ និងបំបែកខ្លាញ់។ លើសពីនេះ ជាតិកាហ្វេអ៊ីននៅក្នុងតែ នឹងបង្កើនថាមពល ដែលអាចឱ្យអ្នកដុតកាឡូរីបានច្រើនក្នុងមួយថ្ងៃ។

៤. អាហារមានជាតិសរសៃ ៖ ការទទួលទានជាតិសរសៃរអាចពង្រឹងការដំណើរការមេតាប៉ូលីស ។ អ្នកជំនាញលើកឡើងថា អាហារដែលមានជាតិសរសៃរច្រើនដូចជា ប្រូខូលី ប៉ោម និងគ្រាប់ធញ្ញជាតិ ត្រូវការពេលយូរ ដើម្បីទំពារ ប៉ុន្តែជួយឱ្យឆ្អែតបានយូរ។ អាហារប្រភេទនេះ អាចជួយកាត់បន្ថយការញ៉ាំច្រើន ដែលអាចបណ្ដាលឱ្យរលាក និងពិបាករក្សាទម្ងន់។ លើសពីនេះ រាងកាយមនុស្សត្រូវការវា សម្រាប់ការគ្រប់គ្រងកម្រិតកូឡេស្ដូរ៉ល ជាតិស្ករក្នុងឈាម និងសុខភាពពោះវៀន ដែលទាំងអស់នេះអាចជួយដល់ការរំលាយអាហារ។

៥. ទឹក ៖ រាងកាយរបស់មនុស្សផ្សំឡើងដោយទឹកប្រមាណ ៦០ភាគរយ ហើយ H20 មានតួនាទីចាំបាច់ខ្លាំង សម្រាប់ទ្រទ្រង់រាងកាយ ព្រមទាំងមានមុខងារជាច្រើន រួមទាំងការបញ្ជូនអុកស៊ីសែនទៅកាន់កោសិកា ការយកកាកសំណល់ចេញ និងគ្រប់គ្រងស៊ីតុណ្ហភាពរាងកាយជាដើម។ ដូច្នេះ រាងកាយត្រូវការជាតិទឹកក្នុងបរិមាណជាក់លាក់ជារៀងរាល់ថ្ងៃ ដើម្បីដំណើរការរាងកាយ និងជួយដល់ការរំលាយអាហារ។

ជាមួយគ្នានេះ វេជ្ជបណ្ឌិត Casey Kelly ប្រធានផ្នែកវេជ្ជសាស្ត្រ នៃ Case Integrative Health បានបញ្ជាក់ថា ប្រសិនបើបុគ្គលម្នាក់មានមេតាប៉ូលីសល្អ មានន័យថា រាងកាយរបស់គេអាចរំលាយអាហារ និងស្រូបយកសារធាតុចិញ្ចឹមបានល្អ ។ វាអាចជួយឱ្យគេជៀសផុតពីជំងឺកាចសាហាវដូចជា ទឹកនោមផ្អែម ដាច់សរសៃរឈាមខួរក្បាល និងបេះដូងផងដែរ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស....

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ផ្ដល់ការសិក្សាជំនាញ TVET ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

ឱកាសរៀនជំនាញវិជ្ជាជីវៈ (TVET) សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ដោយឥតគិតថ្លៃចំនួន២៤០០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសអង្គរសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាពេញលេញ ពីរាជរដ្ឋាភិបាល...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ជំនាញគិលានុបដ្ឋាក ២៥កន្លែង ទៅសិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2026

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន សហការជាមួយ​គ្រឹះស្ថាន​ឧត្តម​សិក្សា​នៅ​ខេត្ត​ជឺជាំង (Zhejiang) ប្រទេសចិន កំពុងតែជ្រើសរើស​និស្សិត​..

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2023

ក្រសួងអប់រំ យុវជន និងកីឡា កម្ពុជាប្រកាសជូនដំណឹងពីការប្រឡងអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃចំនួន១៤កន្លែង...

អាហារូបករណ៍ភាសាអង់គ្លេសសម្រាប់សិស្សថ្នាក់ទី១២ ដើម្បីត្រៀមប្រឡងបាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការ និងការគាំទ្រពី មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) និងសាលាអន្តរជាតិកម្ពុជាអូស្រ្តាលី (Australia Cambodia Education Academy – AusCam Academy)

អាហារូបករណ៍១០០កន្លែងសិក្សានៅសាកលវិទ្យាឌីជីថលកម្ពុជា ពីសម្ព័ន្ធយុវជនអាហារូបករណ៍ (ស២)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2024

សម្ពន្ធយុវជនអាហារូបករណ៍ ស២ ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំនួន១០០កន្លែងសិក្សានៅសាកលវិទ្យាល័យឌីជីថលកម្ពុជា(DUC) សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី ប្រកាសជ្រើសរើសនិស្សិតនារី ១២០នាក់ឱ្យទទួលបានការស្នាក់នៅក្នុងឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2025

ដោយមានការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១២០នាក់ ឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ន នៃអន្តេវាសិកនិស្សិតនារី ក្នុងឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋ...

អង្គការ ACE ផ្ដល់អាហារូបករណ៍ជាកន្លែងស្នាក់នៅសម្រាប់សិស្ស-និស្សិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2024

ឱកាសទទួលបានកន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ Advanced Centre for Empowerment(ACE) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤...