យុវតី ភិត ស្រស់ ៖ ការងារស្ម័គ្រចិត្ត​ផ្តល់​បទពិសោធន៍​សម្រាប់ជីវិត និង​រួម​ចំណែក​ជួយ​សង្គម

យុវតី ភិត ស្រស់ គឺជា​សិស្ស​ថ្នាក់ទី១២ មក​ពីខេត្តកំពង់ធំ, នាង​គឺជា​ប្រធាន​ក្រុម នៃគម្រោង​ «មូលនិធិវិទ្យាល័យ» ដែល​ជាប់ជ័យលាភីជា​គម្រោង​ឆ្នើម​ប្រចាំ​ឆ្នាំ​២០២២ នៃការ​ប្រកួត កម្មវិធី «ការស្ម័គ្រចិត្តដើម្បីសហគមន៍​ខ្ញុំ» កាលពីពេលថ្មីៗនេះ។

យុវតី ភិត ស្រស់ បានបញ្ជាក់ថា សម្រាប់​គម្រោង​ «មូលនិធិវិទ្យាល័យ» ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​សមាជិកទាំង​អស់​ចំនួន​៥រូប ហើយ​បានចុះ​អនុវត្ត​គម្រោង​រយៈ​ពេល​៦ខែ។ យុវតី​វ័យ១៨ឆ្នាំរូបនេះ​លើក​ឡើងថា កត្តាដែលជំរុញឱ្យក្រុមរបស់ពួកគេចូលរួមប្រកួតកម្មវិធីនេះ គឺដោយសារចង់បានបទពិសោធន៍ និងចង់ដឹងពីរបៀបធ្វើការងារស្ម័គ្រចិត្ត ចង់ដឹងអំពីចំណុចខ្វះខាតរបស់ខ្លួន និងស្វែងរកភាពប៉ិនប្រសព្វរបស់ខ្លួន។ ខណៈ​គ្រួសារ មានការគាំទ្រក្នុងការចូលរួមការងារសង្គម និងមិនគិតថាការចូលរួមការងារស្ម័គ្រចិត្តធ្វើឱ្យខាតពេលវេលាធ្វើកិច្ចការងារផ្សេងៗនោះឡើយ។ លើសពីនេះ ក៏​មានការជំរុញពីលោកគ្រូ អ្នកគ្រូ ក្នុង​ការ​បង្ហាត់បង្រៀននៅសាលា និងជួយជ្រោមជ្រែងឱ្យចូលរួមប្រកួតក្នុងកម្មវិធីនេះ។

“បើទោះបីការងារស្ម័គ្រចិត្តមិនទទួលបានផលកម្រៃក៏ដោយ ប៉ុន្តែការងារស្ម័គ្រចិត្តនេះ បានផ្ដល់បទពិសោធន៍ សម្រាប់ជីវិតខ្ញុំផ្ទាល់ ហើយសម្រាប់ខ្លួនជាយុវជនយល់ថាមានតែការងារស្ម័គ្រចិត្តទេដែលអាចរួមចំណែកជួយសង្គមនៅក្នុងសហគមន៍របស់ខ្លួនបានទើបជំរុញឱ្យចូលរួមកម្មវវិធីនេះ”

យុវតី ភិត ស្រស់

ពាក់ព័ន្ធទៅ​នឹង​ការ​អនុវត្ត​គម្រោង​រយៈពេល​៦ខែកន្លងមក​នោះក៏​កើត​មាន​បញ្ហា​ផងដែរ ដោយ​បើតាម​ យុវតី ភិត ស្រស់ បញ្ហា​ដែល​ពួកគេ​ជួបប្រទះ គឺការទាស់ទែងសម្ដីគ្នាបន្តិចបន្តួចនៅពេលចាប់ផ្ដើមសរសេរគម្រោង ប៉ុន្តែក្រោយមកអាចចុះសម្រុងគ្នាបាន រៀនយល់ពីគ្នា ដោយការធ្វើការជាមួយគ្នាកាន់តែយូរធ្វើឱ្យកាន់តែចេះសម្របខ្លួនក្នុងក្រុមបាន។ បញ្ហា​មួយ​ទៀត គឺពួកគេជាសិស្សជាប់ម៉ោងសិក្សាច្រើនមិនសូវមានពេលអនុវត្តគម្រោងបានច្រើន ប៉ុន្តែក្រុមរបស់គេនៅតែឆ្លៀតធ្វើគម្រោងមួយនេះ ដោយសារការស្រឡាញ់ការងារស្ម័គ្រចិត្ត ទើបធ្វើឱ្យក្រុមរបស់ពួកគេមិនបោះបង់។

“នៅពេលបានឮការប្រកាសថាក្រុមមកពីខេត្តកំពង់ធំជាប់ជ័យលាភីឆ្នើម គឺខ្ញុំមានអារម្មណ៍ថាក្ដុកក្ដួល ត្រេកអរ មានមោទនភាពចំពោះខ្លួនឯង ជាពិសេសលោកគ្រូ អ្នកគ្រូ ឪពុកម្ដាយ និងអរគុណដល់ក្រសួងអប់រំបានបង្កើតកម្មវិធីនេះឡើងដើម្បីឱ្យយុវជនបានបង្ហាញសមត្ថភាព”

យុវតី ភិត ស្រស់

យុវតីវ័យ១៨ឆ្នាំរូបនេះ បញ្ជាក់បន្ថែមថា លក្ខណៈពិសេសដែលនាំឱ្យគម្រោងមូលនិធិវិទ្យាល័យបានជាប់ជ័យលាភីឆ្នើម សម្រាប់ឆ្នាំ២០២២ គឺទី១. កំណត់បញ្ហាឱ្យបានច្បាស់លាស់ ទី២. គោលបំណងនៃគម្រោង ទី៣. លទ្ធផលរំពឹងទុកនៃគម្រោង និងក្រុមអ្នកទទួលផលរបស់គម្រោង និងទី៤. ស្វែងរកដៃគូសហការដែលពាក់ព័ន្ធនឹងគម្រោង។

យុវតី ភិត ស្រស់ ក៏បានលើកទឹកចិត្តដល់យុវជនគ្រប់រូបចូលរួមធ្វើការងារស្ម័គ្រចិត្តឱ្យបានច្រើននៅក្នុងសហគមន៍ដើម្បីជួយឱ្យសហគមន៍របស់ខ្លួនមានភាពរីកចម្រើន ជាសហគមន៍មួយសម្បូរធនធានមនុស្សដែលមានចំណេះដឹង ចេះគិតគូរវែងឆ្ងាយ មិនទៅធ្វើចំណាកស្រុកទាំងវ័យក្មេង។ លើសពីនេះ យុវជនចាប់ផ្ដើមចូលរួមការងារស្ម័គ្រចិត្តដើម្បីមានបទពិសោធន៍ថ្មីៗសម្រាប់ខ្លួនឯង រៀនស្គាល់អ្វីដែលជាខ្លួនឯង ជាពិសេសមានភាពក្លាហាន រួសរាយរាក់ទាក់ចំពោះមនុស្សជុំវិញខ្លួន មានម្ចាស់ការ និងចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯង៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិស្វកម្មនុយក្លេអ៊ែរពីរដ្ឋាភិបាលចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ឬ CSC Type B បើកជ្រើសរើស សិស្ស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យវិស្វកម្ម Habin សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្តល់ជូន សិស្ស...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ​ដោយឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2025

ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង សម្រាប់វគ្គសិក្សាថ្មី។ ការសិក្សាផ្ដល់ឱ្យក្រោមកម្មវិធី​បណ្តុះបណ្តាលជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស របស់​រាជរដ្ឋាភិបាល

ឱកាសសិក្សាអាហារូបករណ៍ KOICA-GIST ប្រទេសកូរ៉េ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2023

កម្មវិធីអាហារូបករណ៍ពេញលេញ KOICA-GIST កំពុងផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យា Gwanju នៃប្រទេស​កូរ៉េ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ទៅសិក្សា​នៅប្រទេស​រូម៉ានី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2026

ក្រសួងការបរទេស​រូម៉ានី នឹង​ចាប់ផ្តើម​បើក​ការ​ទទួលពាក្យ​ស្នើ​សុំ​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត របស់និស្សិតបរទេស រួមទាំង​និស្សិត​កម្ពុជា​ផង ដើម្បីទៅសិក្សានៅប្រទេស​រ៉ូម៉ានី។

ឱកាសសិក្សា​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែងនៅសាកលវិទ្យាល័យ​សៅសអ៉ីសថ៍អេយសៀខេត្តសៀមរាប ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យ សៅសអ៉ីសថ៍...

អាហារូបករណ៍ KOICA សម្រាប់និស្សិតកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/06/2026

នៅក្នុងឆ្នាំសិក្សា២០២៧ ខាងមុខនេះ ការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA ប្រចាំកម្ពុជា តាមរយៈកម្មវិធីអាហារូបករណ៍ KOICA Scholarship Program 2027 បានប្រកាសបើក​ទទួលពាក្យ​ឱ្យចូល​សិក្សា...

ឱកាសសិក្សាអាហារូបករណ៍ ១០០% ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ និងទូរគមនាគមន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2025

ឱកាសសិក្សាអាហារូបករណ៍ ១០០% ចំនួន៧៥កន្លែង ជំនាន់ទី២ ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើមុនជំនាញសន្តិសុខសាយប័រ (CyberSecurity)

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa សហព័ន្ធអារ៉ាប់រួម ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa នៃសហព័ន្ធអារ៉ាប់រួម ឆ្នាំសិក្សា២០២៤ ​។ អាហា​រូបករណ៍​ផ្ដល់ជូនសម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកដោយ...

កូរ៉េប្រកាសជ្រើសរើសបេក្ខភាពឱ្យទៅចូលរួមកម្មវិធី K-POP as Global Cultural Industry

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2026

សាធារណរដ្ឋ​កូរ៉េ កំពុង​ប្រកាស​ជ្រើសរើស​បេក្ខភាព​ចំនួន ២០ រូប ពីតំបន់ និង​ស្ថាប័ន​ខុសៗគ្នា ដើម្បី​ឱ្យ​ទៅ​ចូល​រួម​កម្ម​វិធី​K-POP as Global Cultural Industry របស់ Korea Development Institute (KDI) សម្រាប់​ឆ្នាំ​២០២៦ នេះ។