គុណភាពធនធានមនុស្សមានជំនាញច្បាស់លាស់ ជួយឱ្យកម្ពុជាក្លាយជាប្រទេសឧស្សាហកម្មផ្អែកលើជំនាញ

ភ្នំពេញ – ការធ្វើពិពិធកម្មសេដ្ឋកិច្ចទាមទារការបណ្តុះបណ្តាលធនធានមនុស្សឱ្យលើជំនាញច្បាស់លាស់ (skill) នោះនឹងជួយឱ្យកម្ពុជាអាចប្រែក្លាយមូលដ្ឋានពីឧស្សាហកម្មផ្អែកលើអតិពលកម្មទៅជាឧស្សាហកម្មផ្អែកលើជំនាញ ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចក្នុងរយៈពេលវែង ។ នេះជាការលើកឡើងរបស់ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងសិក្ខាសាលាស្តីពីសមិទ្ធផលការងាររបស់គម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញ និងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា កាលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ។
ឯកឧត្តម វង្សី វិស្សុត បានមានប្រសាសន៍បញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានក្រសួងក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងផ្តល់ការបណ្តុះបណ្តាលជំនាញ ទាំងផ្នែករឹង និងផ្នែកទន់ ។ ការបណ្តុះបណ្តុះបណ្តាលជំនាញរបស់ក្រសួងទាំងពីរ គឺផ្អែកលើការផ្គត់ផ្គង់ (Supply-Driven) ហើយជំនាញភាគច្រើនមានលក្ខណៈជាជំនាញទូទៅ និងមិនទាន់ឆ្លើយតបបានទាំងស្រុងទៅនឹងតម្រូវការទីផ្សារ (Skill Mismatch) ចំណែកគុណភាពជំនាញវិញ ក៏នៅមិនទាន់គ្រប់គ្រាន់នៅឡើយ (Quality Mismatch) ។

ទន្ទឹមគ្នានេះ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបន្តទៀតថា រូបភាពនៃការបណ្តុះបណ្តាលខាងលើនេះ ធ្វើឱ្យមានភាពខ្វះចន្លោះក្នុងការអភិវឌ្ឍន៍ជំនាញ ដែលធ្វើឱ្យដំណើរការនៃការធ្វើពិពិធកម្មឧស្សាហកម្មមានល្បឿនយឺត ធៀបនឹងគោលដៅដែលបានដាក់ចេញក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ២០១៥-២០២៥ ។
ឯកឧត្តម វង្សី វិស្សុត បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យដំណើរការគម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញ កាលពីចុងឆ្នាំ២០១៨ ដោយចំណាយថវិកាជាតិប្រមាណជាង ១៥ លានដុល្លារអាមេរិក និងហិរញ្ញប្បទានពីធនាការ ADB ប្រមាណ ១០លានដុល្លារអាមេរិក ព្រមទាំងមានការចូលរួមថវិកាបដិភាគពីវិស័យឯកជនមួយចំនួនក្នុងគោលដៅដោះស្រាយបញ្ហាក្នុងប្រព័ន្ធអេកូឡូស៊ីនៃការអភិវឌ្ឍជំនាញ ។

សូមជម្រាបថា ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា និងកិច្ចព្រមព្រៀង ស្តីពីការផ្តល់ថវិកាបដិភាគក្នុងការបណ្តុះបណ្តាលជំនាញចំនួន ០៣ មានដូចជា ១. អនុស្សរណៈ នៃការយោគយល់គ្នារវាង SDF ជាមួយកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) និងកម្មវិធីការងារសមរម្យរបស់យុវជនកម្ពុជា (DEY Program), ២. កិច្ចព្រមព្រៀងរវាង SDF ជាមួយវិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរនៅកម្ពុជា (CGTI), និងទី៣. កិច្ចព្រមព្រៀងរវាង SDF ជាមួយសមាគមវិទ្យាស្ថាន ដើម្បីឧត្តមភាពអប់រំ បច្ចេកទេស និងវិទ្យាស្ថានម្ហូបអាហារកម្ពុជា (ACAC) សម្រាប់វគ្គបណ្តុះបណ្តាលជំនាញក្នុងវិស័យបដិសណ្ឋារកិច្ច ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2023

ឱកាសសិក្សាអាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍១០០% ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្ររយៈ....

ឱ​កាស​អាហារូបករណ៍​ ​Lester​ ​B​.​ ​Pearson​ ​ទៅ​សិក្សា​នៅ​ ​University​ ​of​ ​Toronto​ ​សម្រាប់​ឆ្នាំ​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2026

​ឱកាស​សម្រាប់​សិស្សានុសិស្ស​កម្ពុជា​ដែល​បញ្ចប់​ថ្នាក់​ទី​១២​ ​ហើយ​មាន​បំណង​ចង់​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​ប្រទេស​កាណាដា​បាន​មកដល់​ហើយ​។ ​ពេលនេះ​អាហារូបករណ៍​ ​Lester​ ​B​.​ ​Pearson​ ​International​ ​Scholarship​ ​2027​

អាហារូបករណ៍សិក្សាវិស្វកម្មឌីហ្សាញ 3D Design & 3D Printing ជាមួយ ស.ស.យ.ក រាជធានីភ្នំពេញ និង STEAMING Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2023

ជាឱកាស​សម្រាប់ប្អូនៗជា​សិស្ស​ថ្នាក់ទី៩ ដល់និស្សិតមហាវិទ្យាល័យ (ពិសេស​ប្អូនៗ​ដែល​ចង់រៀនខាងមេកានិក) ពេលនេះ​ មានការ​ផ្តល់អាហារូបករណ៍​សម្រាប់​ការ​សិក្សា​វិស្វកម្ម​ឌីហ្សាញ 3D Design & 3D Printing ...

វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ ជ្រើសរើស​សិស្ស​ចូលរៀន​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស​ ជំហានទី២ ជាង៣រយកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2024

វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ បានប្រកាស​ជ្រើសរើស​សិស្សទាំងពីរភេទ​ឱ្យ​ចូល​រៀន​ក្នុងកម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដោយ​ឥតគិតថ្លៃ ជំហានទី២ ចំនួន៣៦០កន្លែង។

អាហារូបករណ៍សិក្សាភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2026

សាកលវិទ្យាល័យ Yunnan Normal University កំពុងផ្តល់អាហារូបករណ៍សម្រាប់វគ្គបណ្តុះបណ្តាលភាសាចិន ចំនួន ៣០ កន្លែង ដែលជាអាហារូបករណ៍បានចុះ MoU រវាងសាកលវិទ្យាល័យ និងសមាគមនិស្សិតកម្ពុជា​ប្រចាំ​...

អាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីរដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍ល្បីៗ៣ប្រភេទសម្រាប់និស្សិតចង់ទៅ​សិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2023

កម្មវិធីអាហារូបករណ៍៣ប្រភេទកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យជាច្រើនដែលជាសាកលវិទ្យាល័យដៃគូក្នុងប្រទេស...

ឱកាស​សិក្សា​អាហារូបករណ៍​ជំនាញ​វិជ្ជាជីវៈ​នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​មណ្ឌលគិរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2024

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តមណ្ឌលគិរី​ប្រកាស​ផ្ដល់​អាហារូបករណ៍​សិក្សា​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ចំនួន​២៤០​កន្លែង។

អាហារូបករណ៍នៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Zhejiang Normal នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B។