ភ្នំពេញ – បច្ចុប្បន្ននេះ ពិភពលោកបានងាកទៅរកនិន្នាការកាត់បន្ថយផលប៉ះពាល់បរិស្ថាន ក្នុងនោះបណ្តាប្រទេសជឿនលឿនមួយចំនួន ក៏បានកំពុងសម្លឹងមើលលទ្ធភាពក្នុងការប្រើប្រាស់ថាមពលស្អាត ឬថាមពលកកើតឡើងវិញ ដូចជាបង្កើតនូវរថយន្តអគ្គិសនី ចំការសូឡា ឬរហាត់ខ្យល់ដើម្បីទាញយកថាមពលអគ្គិសនីជាដើម ។
ដោយមើលឃើញនូវនិន្នាការនេះ លោក លីម ម៉េងស៊ាង បានសម្រេចចិត្តធ្វើដំណើរឆ្លងប្រទេសទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកបច្ចេកវិទ្យាថាមពល នៅប្រទេសកូរ៉េខាងត្បូង ហើយបច្ចុប្បន្នលោកបានត្រឡប់មកវិញ និងបានចូលរួមបណ្តុះបណ្តាលកូនខ្មែរពីជំនាញមួយនេះ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា។

បើតាមលោក ម៉េងស៊ាង ជំនាញបច្ចេកវិទ្យាថាមពល គឺជាការសិក្សាទៅលើការបង្កើតថាមពលពីប្រភពថាមពលកកើតឡើងវិញ និងមិនកកើតឡើងវិញ ។ ជំនាញនេះមានសារៈសំខាន់ណាស់សម្រាប់ជីវភាពប្រចាំថ្ងៃរបស់មនុស្ស ដោយយើងអាចបង្កើតថាមពលស្អាត ដូជាថាមពលជីវម៉ាស់ ថាមពលតួប៊ីនខ្យល់ ថាមពលផ្ទាំងសូឡា ដែលជាថាមពលអគ្គិសនីមានប្រភពថាមពលមិនប៉ះពាល់ដល់បរិស្ថាន។
លោក លីម ម៉េងស៊ាង បានបញ្ជាក់ថា ត្បិតតែជំនាញមួយនេះមានសារៈសំខាន់នៅពេលអនាគត និងមានតម្រូវការកើនឡើង ប៉ុន្តែសិស្សនិស្សិតដែលចូលរៀនជំនាញបច្ចេកវិទ្យាថាមពល មិនសូវមានច្រើនឡើយ ដោយក្នុងវិទ្យាស្ថានដែលលោកកំពុងធ្វើការបង្រៀន គឺមានមិនដល់១រយនាក់ទេដែលចាប់អារម្មណ៍រៀនជំនាញមួយនេះ។

តាមការលើកឡើងរបស់លោកសាស្រ្តាចារ្យ សិស្សនិស្សិតដែលរៀនជំនាញបច្ចេកវិទ្យាថាមពល ក្រោយបញ្ចប់ការសិក្សា ពួកគេអាចទទួលបានការងារដ៏ប្រសើរមួយ ដូចជាទៅបម្រើការងារនៅតាមក្រុមហ៊ុន វារីអគ្គិសនី រោងចក្រអគ្គិសនីដើរដោយថាមពលធ្យូងថ្ម រោងចក្រផលិតភេសជ្ជៈ ជាដើម ដែលបច្ចុប្បន្នក្រុមហ៊ុន ឬរោងចក្រទាំងនោះកំពុងខ្វះខាតអ្នកបច្ចេកទេសក្នុងស្រុកជាច្រើន។
តើត្រូវមានលក្ខណៈសម្បត្តិអ្វីខ្លះ ទើបអាចរៀនជំនាញនេះបាន?

ឆ្លើយតបនឹងសំណួរនេះ លោក លីម ម៉េងស៊ាង មានប្រសាសន៍ថា សិស្សនិស្សិតដែលរៀនចប់ថ្នាក់ទី១២ ឬមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គឺអាចសិក្សាជំនាញនេះបាន តែក៏ត្រូវមានចំណង់ចំណូលចិត្តស្រឡាញ់ជំនាញផ្នែកវិទ្យាសាស្រ្ត ឬ STEM ផងដែរ។
ដើម្បីសិក្សាជំនាញបច្ចេកវិទ្យាថាមពល សិស្សត្រូវប្រើរយៈពេលសិក្សា៤ឆ្នាំសម្រាប់កម្រិតវិស្វករ ។ ក្នុងរយៈពេល៤ឆ្នាំនេះ សិស្សត្រូវបានបង្ហាត់ឱ្យស្គាល់ និងចេះអំពី វារីអគ្គីសនី ប្រព័ន្ធផ្ទាំងសូឡា ថាមពលជីវម៉ាស់ ប្រព័ន្ធ SCADA ប្រព័ន្ធ PLC និងប្រព័ន្ធគ្រប់គ្រងថាមពល ជាដើម។

ជាអនុសាសន៍សម្រាប់សិស្សដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប លោក លីម ម៉េងស៊ាង បានលើកឡើងថា បច្ចុប្បន្នកម្ពុជានៅខ្វះខាតអ្នកបច្ចេកទេសលើជំនាញបច្ចេកវិទ្យាថាមពលជាច្រើន ដូច្នេះលោកផ្តាំផ្ញើដល់សិស្សដែលទើបប្រឡងជាប់ថ្នាក់ទី១២ថ្មីៗនេះ សូមជ្រើសរើសយកជំនាញបច្ចេកទេសឱ្យបានច្រើន ព្រោះថា ប្រទេសយើងត្រូវការអ្នកបច្ចេកទេសច្រើន ដើម្បីកសាងប្រទេសជាតិឱ្យកាន់តែរឹងមាំ និងជឿនលឿន ដូចប្រទេសនៅលោកខាងលិច៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិទ្យាស្ថានបច្ចេកទេស JVC ជ្រើសរើសយុវជនចូលរៀនជំនាញជួសជុលរថយន្ត ឥតគិតថ្លៃចំនួន៣០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/04/2024
វិទ្យាស្ថានបច្ចេកទេស ហ៊ី វ៉េ សេ (JVC) បានប្រកាសជ្រើសរើសយុវជនទាំងពីរភេទឱ្យចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ ជំហានទី២ ដោយឥតគិតថ្លៃចំនួន៣០០កន្លែង។

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ ៥០០កន្លែង ពីវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/01/2023
សម្រាប់សិស្សានុសិស្ស ឬយុវជន ដែលមានបំណងចង់សិក្សាជំនាញវិជ្ជាជីវៈ (TVET) ពេលនេះ វិទ្យាស្ថានបច្ចេកទេសភូមិភាគតេជោសែនសៀមរាប...

បណ្ឌិត្យសភានគរបាលកម្ពុជា ផ្តល់អាហារូបករណ៍សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតវិទ្យាសាស្រ្តនគរបាល ចំនួន៤០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/01/2026
សម្រាប់មន្រ្តីនគរបាល ឬមន្រ្តីពន្ធនាគារ ដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ពេលនេះ បណ្ឌិត្យសភានគរបាលកម្ពុជា បានប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍សរុបចំនួន៤០កន្លែង...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្ស៉ី ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/06/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលរុស្ស៉ី ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅក្នុងប្រទេសរុស្ស៉ី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសចូលរួមវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីនៅប្រទេសជប៉ុន ពី កម្មវិធី Dusin Leadership
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/07/2025
កម្មវិធីអាហារូបករណ៍ Dusin Leadership Training លើកទី២៦ ប្រកាសជ្រើសរើសបេក្ខជនចូលសិក្សាវគ្គបណ្ដុះបណ្ដាល រយៈពេល១០ខែ សម្រាប់ជនមានពិការភាព សិក្សានៅប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧។

ឱកាសសិក្សាថ្នាក់បរិញ្ញបត្ររង-បរិញ្ញាបត្រ នៅវិទ្យាស្ថានអាហ្កាចំនួន១០០កន្លែង ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/11/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានអាហ្កាចំនួន១០០កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ ...

ឱកាសសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន៤ក្នុងប្រទេសសិង្ហបុរី ពីអាហារូបករណ៍ Dr.GOH KENG SWEE
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/01/2023
កម្មវិធីអាហារូបករណ៍ Dr. GOH KENG SWEE ឬហៅកាត់ថា GKS Scholarship ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតបរទេសឆ្នើម...

ឱកាសផ្លាស់ប្ដូរការសិក្សារដូវក្ដៅនៅប្រទេសជប៉ុនពីកម្មវិធី Sokendai KEK ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/02/2025
កម្មវិធី SOkendai KEK Summer Student Program 2025 នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិទូទាំងពិភពលោក ចូលរួមកម្មវិធីផ្លាស់ប្ដូរការសិក្សាក្នុងវិស័យស្រាវជ្រាវរយៈពេល៨សប្ដាហ៍។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































