ខេត្តកណ្តាលប្រារព្ធទិវាតំបន់ដីសើមអន្តរជាតិ ក្រោមប្រធានបទ «ការអភិរក្សតំបន់ដីសើម សម្រាប់មនុស្ស និងធម្មជាតិ»

ភ្នំពេញ – មន្ទីរបរិស្ថានខេត្តកណ្តាល សហការជាមួយរដ្ឋបាលស្រុកខ្សាច់កណ្តាល និងរដ្ឋបាលឃុំស៊ីធរ កាលពីពេលថ្មីៗនេះ បានរៀបចំប្រារព្ធទិវាតំបន់ដីសើមអន្តរជាតិ២កុម្ភៈ ក្រោមប្រធានបទ «ការអភិរក្សតំបន់ដីសើម សម្រាប់មនុស្ស និងធម្មជាតិ» នៅក្នុងបរិវេណ វត្តម៉ែបាន ភូមិមេបាន់ ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល មានប្រសាសន៍ថា ការប្រារព្ធទិវានេះ គឺក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង ដល់ស្ថាប័នពាក់ព័ន្ធ សាធារណជន និងសហគមន៍មូលដ្ឋាន អំពីភាពចាំបាច់ និងអត្ថប្រយោជន៍នៃតំបន់រ៉ាមសារ ដែលជាតំបន់ដីសើម ដ៏មានសារៈសំខាន់ជាអន្តរជាតិ ។

លោកអភិបាលរងបានបញ្ជាក់ថា តំបន់ដីសើម ជាទីវាលទំនាប ទំនាបបឹង វាលភក់ ឬទីជម្រករុក្ខជាតិ ឬទឹកដែលកើតឡើងដោយធម្មជាតិ ឬសិប្បនិម្មិត ដែលមានទឹកជាអចិន្ត្រៃយ៍ ឬមិនអចិន្ត្រៃយ៍ មានទឹកនឹង ឬទឹកហូរ ជាទឹកសាប ទឹកភ្លាវ ឬជាទឹកប្រៃ ដោយរួមទាំងតំបន់ទឹកសមុទ្រ ដែលមានជម្រៅមិនលើសពី ៦ម៉ែត្រ នៅពេលដែលទឹកនាច។

ជាមួយ​គ្នានេះដែរ ឯកឧត្តម ទូច វីណា អគ្គនាយកស្តីទី អគ្គនាយកដ្ឋានអប់រំ និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ផលប៉ះពាល់ដោយសារធាតុគីមី(មីក្រូប្លាស្ទិក) សំណល់ប្លាស្ទិកដែលគេបោះចោល រងនូវកម្ដៅ និងសំណើមរយៈពេលយូរ បានហូរចូលទៅក្នុងដី និងទឹក ជាកន្លែងសត្វរស់នៅ ហើយសារធាតុគីមីចេញពីប្លាស្ទិកទាំងនោះចូលទៅក្នុងខ្លួនមនុស្ស ក្រោយពេលមនុស្សបរិភោគសត្វ ឬត្រីទាំងនោះ។ 

– ឯកឧត្តម ទូច វីណា

“ការទុកដាក់សំរាម សំណល់រឹងឱ្យបានត្រឹមត្រូវ ការថែរក្សាសុខភាពតំបន់ដីសើមឱ្យបានល្អ គឺយើងបានថែរក្សាសុខភាពបានល្អផង និងធ្វើឱ្យបរិស្ថានធម្មជាតិ និងជីវៈចម្រុះមានស្ថេរភាពគង់វង្ស”

តាមការលើកឡើងរបស់ ឯកឧត្តម ទូច វីណា បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានតំបន់រ៉ាមសារ ដែលជាតំបន់ដីសើមចំនួន ៥កន្លែង រួមមាន តំបន់រ៉ាមសារកោះកាពិ តំបន់រ៉ាមសារព្រែកទាល់ តំបន់រ៉ាមសារស្ទឹងសែន តំបន់រ៉ាមសារបឹងទន្លេឆ្មារ និងតំបន់រ៉ាមសារស្ទឹងត្រែង ។ ឯកឧត្តមបន្តថា កម្ពុជាក៏មានតំបន់ការពារធម្មជាតិជាតំបន់ដីសើមដែលមានសារៈសំខាន់សម្រាប់បរិស្ថាន និងសង្គម ដូចជា តំបន់ការពារទេសភាពអន្លង់ព្រីង តំបន់ការពារទេសភាពបឹងព្រែកល្ពៅ តំបន់ការពារទេសភាពទំនាបខាងជើងទន្លេសាប ។ លើសពីនេះ ក៏​មាន តំបន់ការពារទេសភាពអាងត្រពាំងថ្ម តំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡីបឹងស្នេហ៍ តំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង  តំបន់ការពារទេសភាពបឹងការដេរ និងតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប ក៏ដូចជាឧទ្យានជាតិសមុទ្រកោះរ៉ុងផងដែរ។

បើតាមរបាយការណ៍​របស់លោក ពៅ សោមណាក់ ប្រធានមន្ទីរបរិស្ថានខេត្តកណ្ដាល បានឱ្យដឹងថា នេះគឺជាលើកទី៦ហើយសម្រាប់ខេត្តកណ្តាល ក្នុងការរៀបចំទិវាតំបន់ដីសើមអន្តរជាតិ២កុម្ភៈ ។ ដើម្បីចូលរួម​ក្នុងទិវានេះ មន្ទីរបរិស្ថានខេត្តបានដាំ និងចែកជូនកូនឈើ ជាប្រភេទព្រៃលិចទឹក រួមមានដើមសណ្ដាន់ និងម្តេញ ចំនួន ១៧០ដើម ចែកជូនធុងសំរាមចំនួន ១០ និងបានផ្ដល់បដាអប់រំបរិស្ថាន ស្ពីពីតំបន់ដីសើមដើម្បីអនាគតយើងទាំងអស់គ្នា មួយផ្ទាំងដល់ឃុំស៊ីធរផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឪពុកម្ដាយគួរដឹង! របៀបដោះស្រាយភាពតានតឹងផ្លូវចិត្តរបស់កុមារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ភាពតានតឹងចិត្តមិនកើតមានឡើងចំពោះតែមនុស្សធំនោះទេ វាក៏អាចកើតមានចំពោះកុមារដែរ។ នៅពេលកូន ឬកុមារមានភាពតាមតឹងចិត្ត តើឪពុកម្ដាយធ្វើបែបណា? ខាងក្រោមនេះ ជារៀបដោះស្រាយភាពតានតឹង...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យតូក្យូ ADB ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2023

កម្មវិធីអាហារូបករណ៍ The Asian Development Bank – Japan Scholarship Program (ADB-JSP) ផ្ដល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកល...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់វគ្គសិក្សាថ្មី ក្នុងថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare នៃប្រទេសជប៉ុន ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare (IUHW) រយៈពេល៦ឆ្នាំនៃ...

កម្មវិធីអាហារូបករណ៍ Teacher Training Students ឆ្នាំ២០២៥ សម្រាប់​គ្រូ​បង្រៀន​កម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2025

កម្មវិធីអាហារូបករណ៍ Teacher Training Students របស់ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្រ្ត និង​បច្ចេកវិទ្យ នៃ​ប្រទេស​ជប៉ុន នឹងផ្តល់អាហារូបករណ៍មួយ​ចំនួន​ដល់គ្រូបង្រៀន​កម្ពុជា ដើម្បីទៅ​សិក្សា​ស្រាវជ្រាវ​លើវិស័យ​អប់រំនៅ​ប្រទេស​ជប៉ុន...

ឱកាសទទួលបានការឧបត្ថម្ភថ្លៃសិក្សាចំនួន២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2023

វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ បានប្រកាស​ពី​ការ​ផ្ដល់ការឧបត្ថម្ភថ្លៃសិក្សាថ្នាក់បរិញ្ញាបត្រដល់សិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

ឱកាស​សម្រាប់អ្នករៀនជំនាញព័ត៌មានវិទ្យា រដ្ឋសភាជ្រើសរើសមន្រ្តីកិច្ចសន្យា ចំនួន៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2025

ជា​ឱកាស​សម្រាប់​សិស្ស​និស្សិត​ដែលមានជំនាញព័ត៌មានវិទ្យា (IT) ពេលនេះ​ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានប្រកាស​ប្រឡង​ជ្រើសរើស​មន្រ្តីកិច្ចសន្យាទាំងពីរភេទ ចំនួន៣០នាក់ ដើម្បីបំពេញ​ការងារ​នៅ​រដ្ឋសភាជាតិ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់១០កន្លែងនៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្ស៊ីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/07/2023

សាកលវិទ្យាល័យ MGIMO នៃប្រទេសរុស្ស៊ី​ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់សារណជនទាំងអស់នៅបណ្ដាប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជា ។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Porto នៃព័រទុយហ្គាល់ ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Porto នៃប្រទេសព័រទុយហ្គាល់ សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង នៅឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់សម្រាប់ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់បណ្ឌិត។