បាយប៉ូឡា ជំងឺផ្លូវចិត្តម្យ៉ាងធ្វើឱ្យ​អ្នកជំងឺធ្លាក់ទឹកចិត្តផង និង​មានអារម្មណ៍រីករាយជ្រុលផង

ភ្នំពេញ – ជំងឺបាយប៉ូឡា គឺជាជំងឺផ្លូវចិត្តម៉្យាងដែល​មានរោគសញ្ញាពីរឆ្លាស់គ្នា គឺរោគសញ្ញានៃអារម្មណ៍ធ្លាក់ទឹកចិត្ត (depressed mood) និង អារម្មណ៍សប្បាយជ្រុល (elevated mood or មេនៀ mania)។ នៅក្នុងដំណាក់​កាល សប្បាយជ្រុល ឬមេនៀ អ្នកជំងឺនឹងបង្ហាញអកប្បកិរិយា ឬមានអារម្មណ៍ថាក្នុងខ្លួនមានថាមពលខុសធម្មតា សប្បាយខ្លាំង ឬឆាប់ខឹង។ នេះគឺជាការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ឈឹម​ សុធារ៉ា​ វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ផ្លូវ​ចិត្ត និង​ជា​នាយក​ប្រតិបត្តិ​អង្គការ​ចិត្ត​សង្គម​អន្ដរ​វប្បធម៌ TPO ។

បើតាមការ​បញ្ជាក់របស់​លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា អ្នកដែលមានជំងឺនេះ តែងមានគំនិតទូលំទូលាយ សំដីខ្លាំងៗ និង និយាយញាប់ៗ ធ្វើឱ្យយើងពិបាកនឹងឃាត់គាត់កុំឱ្យ​និយាយណាស់! គាត់ក៏​តាំងខ្លួនជាអ្នកពូកែ ចូលចិត្តអួតអាងថាខ្លួនជាមនុស្សខ្ពង់ខ្ពស់ មានមិត្តភក្តិសុទ្ធតែជាឥស្សរជនធំៗជាដើម។

ក្នុងនោះ អ្នកមានជំងឺនេះចូលចិត្តតែងខ្លួន ស្លៀកសំលៀកបំពាក់ ឆើតឆាយច្រើនពណ៌ ពាក់គ្រឿងអលង្កាច្រើនរយីងរយោង ចាយលុយខ្ជះខ្ជាយ ហើយ​បើគ្មានលុយខ្លួនឯងក៏ទៅខ្ចីគេចាយ ឬទិញរបស់គេជឿដែរ។

លោកបន្ថែមថា អ្នកជំងឺមិនត្រូវការគេងទេ ព្រោះគិតថាខ្លួនមានការងារសំខាន់ៗណាស់ដែលត្រូវធ្វើ ដោយធ្វើការងារច្រើនមុខក្នុងពេលតែមួយ ម្តងធ្វើនេះ ម្តងធ្វើនោះមិនចេះចប់ តែមិនបានលទ្ធផលអ្វីឡើយ។ អ្នកមានជំងឺអាចញ៉ាំច្រើន ហើយការរួមដំណេកក៏កើនឡើងខ្លាំងដែរ។

– លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា

“សកម្មភាពរបស់អ្នកជំងឺមានការរំខានយ៉ាងខ្លាំងដល់ការរស់នៅ ក្រុមគ្រួសារ និងទំនាក់ទំនងរបស់គាត់ជាមួយអ្នកដ៍ទៃ។ បន្ថែមពីនេះ វាអាចនាំឪ្យមានគ្រោះថ្នាក់ផ្សេងៗដូចជា គ្រោះថ្នាក់ដល់ការងារ គ្រោះថ្នាក់ចរាចរណ៍ ឬឆ្លងមេរោគអេដស៍ជាដើម”

អ្នកជំនាញផ្លូវចិត្តរូបនេះបន្ថែម ក្រោយពីការព្យាបាល ឬជួនកាលមិនទាំងបានព្យាបាល ដំណាក់កាលមេនៀបានថយចុះមកធម្មតា តែដំណាក់កាលធ្លាក់ទឹកចិត្តក៏កើតមានវិញម្តង។ ក្នុងដំណាក់កាលនេះ អ្នកជំងឺមានអារម្មណ៍ក្រៀមក្រំ មានអារម្មណ៍អវិជ្ជមានចំពោះអ្វីៗដែលកើតមាន មិនមានអារម្មណ៍សប្បាយ មិនចង់តែងខ្លួន មិនមានចំណាប់អារម្មណ៍លើអ្វីៗ ដោយយល់ថា ខ្លួនឯងគ្មានតម្លៃ អស់សង្ឃឹមក្នុងជីវិត រហូតដល់ឈានទៅរកការសម្លាប់ខ្លួនទៀតផង។ សភាពរបស់អ្នកជំងឺនាពេលនោះ គឺផ្ទុយទាំងស្រុងពីដំណាក់កាលមេនៀ។

បើតាម​លោកវេជ្ជបណ្ឌិត ប្រសិនបើមិនមានការព្យាបាលជាប់លាប់ទេ អ្នកជំងឺនឹងនៅបន្តមានរោគសញ្ញាឆ្លាស់គ្នារវាង មេនៀ និង ធ្លាក់ទឹកចិត្តជារៀងរហូត ហើយ​ជាទូទៅដំណាក់កាលនីមួយៗមានរយៈពេលពីរាប់អាទិត្យ ទៅរាប់ខែ។

លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា ពន្យល់ថា មូលហេតុដែលនាំឱ្យ​កើត​ជំងឺនេះគឺមិនអាចយល់ច្បាស់ទេ ប៉ុន្តែកត្តាបរិយាកាសដូចជាប្រវត្តិត្រូវបានគេរំលោភ បំពានកាលពីកុមារ និងការរស់នៅក្នុងបរិយាកាសស្រ្តេសច្រើន អាចជាកត្តាដែលនាំឱ្យកើតជំងឺនេះ។ កត្តាដំណរពូជក៏ត្រូវបានគេសង្ស័យថាជាមូលហេតុនៃជំងឺនេះដែរ។ ជួនកាលជំងឺបាយប៉ូឡាមានលាយឡំជាមួយជំងឺផ្លូវចិត្តផ្សេងៗទៀតដែរ ដូចជា ជំងឺថប់បារម្មណ៍ ជំងឹចិត្តវិកល ជាដើម។

ដោយ​ឡែក​សម្រាប់ការព្យាបាលជំងឺបាយប៉ូឡា គឺត្រូវព្យាបាលដោយថ្នាំ និង ការព្យាបាលតាមបែបចិត្តសាស្រ្ត។ បើតាម​លោកវេជ្ជបណ្ឌិត ការព្យាបាលដោយថ្នាំគឺត្រូវប្រើថ្នាំពពួកធ្វើឱ្យមានលំនឹងផ្នែកអារម្មណ៍ (mood stabilizer) និងថ្នាំបំបាត់រោគសញ្ញាចិត្តវិកល (Anti-psychotic)។ ក្រោយពីរោគសញ្ញាបានថយចុះមក អ្នកជំងឺត្រូវបន្តរប្រើប្រាស់ថ្នាំក្នុងកំរិតទាបជាប់ជាប្រចាំដើម្បីការពារកុំឱ្យ​លាប់ឡើងវិញ។ អ្នកជំងឺ និង ក្រុមគ្រួសារគួរ ត្រូវបានបង្រៀនឱ្យតាមដានពីរោគសញ្ញាដំបូងនៃការលាប់ឡើងវិញ ដើម្បីឱ្យអ្នកជំងឺអាចទទួលបានការព្យាបាលទាន់ពេលវេលា៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ សម្រាប់មន្រ្តីក្រសួងយុត្តិធម៌

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/11/2025

ក្រសួងយុត្តិធម៌ កំពុងប្រកាសជ្រើសរើសមន្រ្តីចំណុះក្រសួង​ចំនួន ៥នាក់ ឱ្យ​ទទួលអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅ​សិក្សា​នៅ​ប្រទេសកូរ៉េ ក្រោម​កម្មវិធីរបស់មជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអាស៊ាន ទៅសិក្សានៅសាកលវិទ្យាល័យ Universitas Padjadjaran​ ឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2026

សាកលវិទ្យាល័យ Universitas Padjadjaran (Unpad) ដែលជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ី បានប្រកាសដាក់ឱ្យដំណើរការកម្មវិធីអាហារូបករណ៍ថ្នាក់ដឹកនាំ និងឧត្តមភាពអាស៊ាន...

អាហារូបករណ៍ភាសាអង់គ្លេស សម្រាប់បុគ្គលិកអប់រំ ពីមជ្ឈមណ្ឌលស៊ីមេអូ សិក្សា​នៅប្រទេស​សិង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2026

ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ថា មជ្ឈមណ្ឌលស៊ីមេអូ RELC ដែលមានទីតាំង​នៅ​ប្រទេស​សិង្ហបុរី បានផ្តល់​អាហារូបករណ៍​ដល់បុគ្គលិកអប់រំ និង​គ្រូបង្រៀន​ឯកទេសភាសាអង់គ្លេស ចំនួន ១៤កន្លែង

ឱកាសកម្មវិធីអាហារូបករណ៍ Schwarzman Scholars 2025 ទៅសិក្សានៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2024

ឱកាស​អាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ទៅ​សិក្សា​នៅ​ប្រទេស​ចិន ពី​កម្មវិធី Schwarzman Scholars Programme 2025។ អាហារូបករណ៍ ផ្ដល់ជូននូវថ្លៃសិក្សា ការស្នាក់នៅ និងប្រាក់ទំនុកបម្រុង...

រៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃជិត២ពាន់កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

វិទ្យាស្ថានពហុច្ចេកទេសភូមិភាគតេជោសែនសៀមរាប កំពុងប្រកាសជ្រើសរើស យុវជន និងសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ ផ្តល់​អាហារូបករណ៍ដល់យុវជនចំនួ​ន១៥០នាក់ សិក្សា​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ ជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈក្រោមកម្មវិធី១.៥លាន ជំហានទី២ ចំនួន១៥០ នាក់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ទៅសិក្សា​នៅប្រទេស​រូម៉ានី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2026

ក្រសួងការបរទេស​រូម៉ានី នឹង​ចាប់ផ្តើម​បើក​ការ​ទទួលពាក្យ​ស្នើ​សុំ​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត របស់និស្សិតបរទេស រួមទាំង​និស្សិត​កម្ពុជា​ផង ដើម្បីទៅសិក្សានៅប្រទេស​រ៉ូម៉ានី។

ឱកាសទទួលបានអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Victoria of Wellington ប្រទេសនូវែលហ្សេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2025

កម្មវិធីអាហារូបករណ៍ Victoria University Of Wellington Scholarships ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ស្រាវជ្រាវ សម្រាប់ឆ្នាំសិក្សា២០២៥។