ក្រសួងអប់រំ រៀបចំប្រកួតប្រជែងនិទានរឿងឌីជីថលលើកទី៣ ក្រោមមូលបទ “ស្ទែមនៅក្នុងដែនដីរឿងនិទាន កន្លែងដែលការសិក្សាជួបនឹងអច្ឆរិយៈ”

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសបេក្ខជនចូលរួមប្រកួតប្រជែងការនិទានរឿងឌីជីថល លើកទី៣ របស់មជ្ឈមណ្ឌលស៊ីមេអូ RECSAM ក្រោមមូលបទ “ស្ទែមនៅក្នុងដែនដីរឿងនិទាន៖ កន្លែងដែលការសិក្សាជួបនឹងអច្ឆរិយៈ”។

កម្មវិធីប្រកួតប្រជែងនេះ ត្រូវបានរៀបចំឡើងក្រោមគោលបំណងចំនួន៤រួមមាន ៖ ទី១. លើកកម្ពស់ការអប់រំស្ទែម ៖ លើកទឹកចិត្តអ្នកចូលរួមឱ្យស្វែងយល់ពីគោលគំនិតឆ្នើម តាមរយៈវិធីសាស្ត្របែបទាក់ទាញ និងច្នៃប្រឌិត, ទី២. អភិវឌ្ឍជំនាញសម្រាប់ពេលអនាគត ៖ ផ្ដល់ឱ្យសិស្សានុសិស្ស និងគ្រូបង្រៀននូវអក្ខរកម្មផ្នែកឌីជីថល និងជំនាញនិទានរឿង ដែលចាំបាច់សម្រាប់ពិភពលោកទំនើប, ទី៣. អបអរសាទរភាពចម្រុះ ៖ បង្ហាញពីគំនិតច្នៃប្រឌិត និងទស្សនៈប្លែកៗរបស់សិស្ស និងគ្រូបង្រៀននៅទូទាំងអាស៊ីអាគ្នេយ៍ និង ទី៤. បំផុសគំនិតច្នៃប្រឌិត ៖  ជំរុញអ្នកចូលរួមឱ្យគិតយ៉ាងល្អិតល្អន់អំពីអនាគតនៃការអប់រំ និងរបៀបដែលស្ទែមអាចជំរុញការផ្លាស់ប្តូរជាវិជ្ជមាន។

ការនិទានរឿងឌីជីថល

សម្រាប់លក្ខខណ្ឌនៃការចូលរួម ៖ ជាសិស្សានុសិស្ស និងគ្រូបង្រៀននៅកម្រិតបឋមសិក្សា និងមធ្យមសិក្សា។ ត្រូវបង្កើតវីដេអូតាមលក្ខខណ្ឌកំណត់របស់អ្នករៀបចំ។ ក្នុងនោះ អ្នកចូលរួមត្រូវបានបែងចែកជា ៣ក្រុមគឺក្រុមប្រភេទ A ៖ សិស្សនៅកម្រិតបឋមសិក្សា មានអាយុចន្លោះពី ៧ ទៅ ១២ ឆ្នាំ (អាចចូលរួមជាបុគ្គល ឬជាក្រុម និងត្រូវមានអាណាព្យាបាល ឬគ្រូដឹកនាំ)។ ក្រុមប្រភេទ B ៖ សិស្សកម្រិតអនុវិទ្យាល័យ មានអាយុចន្លោះពី ១៣ ទៅ ១៨ ឆ្នាំ (ត្រូវចូលរួមជាបុគ្គល និងត្រូវមានអាណាព្យាបាល ឬគ្រូដឹកនាំ)។ ក្រុមប្រភេទ C ៖ គ្រូបង្រៀននៅកម្រិតបឋមសិក្សា ឬមធ្យមសិក្សា (ត្រូវចូលរួមជាបុគ្គល)។

ការនិទានរឿងឌីជីថល

បេក្ខជនជ័យលាភីលេខ១ នឹងទទួលបានថវិកាចំនួន ២០០ ដុល្លារអាមេរិក, ជ័យលាភីលេខ២ និងទទួលបានថវិកាចំនួន ១៥០ ដុល្លារអាមេរិក, និងជ័យលាភីលេខ៣ ទទួលបានថវិកាចំនួន ១០០ ដុល្លារអាមេរិក។ បេក្ខជនដែលមានចំណាប់អារម្មណ៍ចង់ចូលរួមប្រកួត​អាចដាក់ពាក្យចូលរួមប្រកួតតាមរយៈ https://forms.gle/S6vK37EsYauiQ14N8។ ផុតកំណត់ទទួលពាក្យនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ជំនាញព័ត៌មានវិទ្យា ៥០កន្លែង​នៅ​វិទ្យាស្ថាន NTTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2025

វិទ្យាស្ថានជាតិបណ្តុះបណ្តាល​បច្ចេកទេស ហៅកាត់ថា NTTI បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការសិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ក្នុងឆ្នាំសិក្សា​២០២៥-២០២៦

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ពី ADB-KFP ឆ្នាំ២០២៦ ទៅសិក្សានៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2026

ឱកាសសម្រាប់មន្ត្រីរាជការ បុគ្គលិកអង្គការ និងនិស្សិតកម្ពុជា ដែលមានបំណងចង់ពង្រឹងសមត្ថភាពលើជំនាញគោលនយោបាយ និងការគ្រប់គ្រង ពេលនេះសាលាគោលនយោបាយសាធារណៈ និងការគ្រប់គ្រង KDI (KDI School)

អាហារូបករណ៍សម្រាប់សិស្សនារី ដែលមានបំណងបន្តការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅ​រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2024

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការមិនមែនរដ្ឋាភិបាល បានប្រកាសផ្តល់អាហារូបករណ៍ ២០២៤-២០២៥ សម្រាប់សិស្ស​នារី​ដែល​រស់​នៅ​តាម​បណ្តា​ខេត្ត​ដែលកំពុងសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ប្រទេសកាណាដា សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ដោយ កម្មវិធី University of Calgary Bachlor’s Scholarship 2025 in Canada។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Debrecen ប្រទេសហុងគ្រី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2025

កម្មវិធីអាហារូបករណ៍ University of Debrecen Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ ស្នើពាក្យដើម្បីសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Debrecen នៃទីក្រុង Debrecen ប្រទេសហុងគ្រី...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/11/2025

ឱកាសសិក្សានៅប្រទេសចិន តាមរយៈអាហារូបករណ៍រដ្ឋាភិបាលចិន (CSC) ចំនួន៧៥នាក់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ដោយការប្រឡងជ្រើសរើសតាមរយៈក្រសួងអប់រំ យុវជន និងកីឡា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ubon Ratchathani ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ubon Ratchathani នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រក្រោមជំនាញសិក្សាជាច្រើន។

អាហារូបករណ៍មូលនិធិ Matsumae International ថ្នាក់ស្រាវជ្រាវនៅប្រទេសជប៉ុនឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2023

កម្មវិធីអាហារូបករណ៍  Matsumae International នៃប្រទេសជប៉ុនប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ស្រាវជ្រាវតាមរយៈកម្មវិធីមូលនិធី...

ឱកាសអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ YUNNAN NORMAL UNIVERSITY ចំនួន ៣០ កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2025

ជាឱកាស​សម្រាប់សិស្ស​និស្សិត ជាពិសេស​គ្រូបង្រៀនភាសាចិន ពេលនេះ​តាមរយៈ​សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធាំរណរដ្ឋប្រជាមានិតចិន បានប្រកាស​ពីការផ្តល់អាហារូបករណ៍​ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *