សណ្តែកសៀងជាប្រភេទអាហារសាមញ្ញ ងាយស្វែងរក និងជួយសុខភាពស្មានមិនដល់

សណ្តែកសៀង ជាធញ្ញជាតិមួយប្រភេទមានមនុស្សជាច្រើនចូលចិត្តទទួលទានជាអាហារ ឬធ្វើបង្អែមក្នុងជីវភាពប្រចាំថ្ងៃ ។ សណ្តែកសៀង មានផ្ទុកសារធាតុចិញ្ចឹមចាំបាច់ជាច្រើនដូចជា ប្រូតេអ៊ីន ជាតិសរសៃ (ហ្វាយប៊ឺ) វីតាមីន ជាតិរ៉ែ​ និងសារធាតុផ្សេងៗ មានអត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់សុខភាព ។ អ្នកជំនាញអាហារូបត្ថម្ភបានបញ្ជាក់ថា សណ្តែក​សៀងជា​ប្រភេទ​បន្លែ​ស្ងួតមាន​អាហារូបត្ថម្ភ​ខ្ពស់ ។ គ្រាប់​សណ្តែក​មាន​ផ្ទុក​ជាតិ​ប្រេងប្រមាណ​ ២០ភាគរយ និងប្រូតេអ៊ីនរហូតដល់​ទៅ ៤០ភាគរយ​ ។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រសុខភាព healthifyme ។

ទន្ទឹមនឹងមានប្រូតេអ៊ីនខ្ពស់ សណ្តែកសៀងក៏សម្បូរទៅដោយខ្លាញ់ឆ្អែត សារធាតុប្រឆាំងអុកស៊ីតកម្ម អាស៊ីតខ្លាញ់ អូមេហ្គា-3 និង Phytoestrogens ក្នុងចំណោមសារធាតុចិញ្ចឹមសំខាន់ៗផ្សេងទៀតដែលរាងកាយត្រូវការ ។ ពេលខ្លះសណ្តែងសៀងអាចយកទៅប្រើជាភេសជ្ជៈ​ជំនួសទឹកដោះគោផងក៏បាន ។ សណ្តែក​សៀង ​ជម្រើសអាហារដ៏​ល្អសម្រាប់​​អ្នក​ប្រកាន់​យក​របប​អាហារ​បួស (មិន​ទទួល​ទាន​សាច់សត្វ) ងាយ​បំពេញ​សេចក្តី​ត្រូវ​ការ​ផ្នែក​​ប្រូតេអ៊ីន​របស់​សរីរាង្គកាយ ។

១. សណ្តែក​សៀង​ជួយបញ្ចុះជាតិ​កូឡេស្តេរ៉ូល ៖ សណ្តែកសៀង​មាន​ផ្ទុក​ប្រូតេអ៊ីន និងបរិមាណ​ខ្លាញ់សមល្មមសម្រាប់តម្រូវការរាងកាយ ។ សណ្តែកសៀងឆ្អិន ១០០ ក្រាមមានកាឡូរី ១៧៣ កាឡូរី, ជាតិសរសៃ ៦ក្រាម, កាបូអ៊ីដ្រាត ៩,៩ក្រាម, ប្រូតេអ៊ីន ១៦,៦ក្រាម, និងខ្លាញ់ ៩ក្រាម ។ ផ្អែកតាមសមាសភាពនៃសារជាតិចិញ្ចឹមទាំងនេះ អាចជួយឱ្យអ្នកទទួលទានទទួលបានអាហារូបត្ថម្ភសមល្មម គ្មាន​គ្រោះ​ប្រឈម​នឹង​រោគ​ខ្លាញ់​ក្នុង​ឈាម ឬកូឡេស្តេរ៉ូលខ្ពស់ ។

ទន្ទឹមគ្នានេះ អាស៊ីតខ្លាញ់ Omega-3 បង្កើនប្រសិទ្ធភាពប្រឆាំងនឹងការរលាក និងដើរតួនាទីយ៉ាងសំខាន់ក្នុងសុខភាពខួរក្បាល និងភ្នែក។ ចំណុចនេះ​ការទទួលទានសណ្តែកសៀងអាចជួយជំរុញប្រព័ន្ធសរសៃឈាមបេះដូងដំណើរការ​បានល្អ ថែរក្សាខួរក្បាល និងចក្ខុវិស័យ ។ 

២. សណ្តែកសៀង​ជួយ​សម្រួល​បញ្ហា​ដំណេកបានល្អ ៖ អត្ថប្រយោជន៍ចម្បងមួយនៃសណ្តែកសៀង មានមនុស្សមិនច្រើនទេដែលដឹងថាសណ្តែកសៀងអាចជួយសម្រាលរោគសញ្ញានៃអាការៈគេងមិនលក់ ។ អ្នកជំនាញសុខភាព បានបញ្ជាក់ថា សណ្តែកសៀងអាចជួយសម្រួលដល់ដំណេល​យ៉ាងស្កប់ស្កល់ ប៉ុន្តែទទួលទានក្នុងបរិមាណសមរម្យ ។ សណ្តែកសៀងក៏មានផ្ទុកសារធាតុ Estrogen ដែលជួយស្ត្រីក្រោយអស់រដូវឱ្យគេងលក់ស្រួល ។ 

៣. សណ្តែកសៀងអាចជួយគ្រប់គ្រងជំងឺទឹកនោមផ្អែម ៖ ការទទួលទានសណ្តែកសៀងជាវិធីដ៏មានប្រសិទ្ធភាពមួយក្នុងការគ្រប់គ្រង និងការពារជំងឺទឹកនោមផ្អែម ។ យោងតាមការសិក្សាជាច្រើន បានបង្ហាញថា សណ្តែកសៀងមានសមត្ថភាពបង្កើនអាំងស៊ុយលីនក្នុងរាងកាយ ដើម្បី​ទប់ទល់ជំងឺទឹកនោមផ្អែម ។ ជាលទ្ធផល វាអាចការពារជំងឺទឹកនោមផ្អែមពីការកើតឡើងដំបូង ឬអាចជួយគ្រប់គ្រងជំងឺនេះបានយ៉ាងមានប្រសិទ្ធភាព ប្រសិនបើអ្នកកំពុងទទួលរងពីជំងឺនេះរួចហើយ ។ លើសពីនេះ ជាតិ​កាបូអ៊ីដ្រាតនៅក្នុងសណ្តែកសៀងនឹង​ក្លាយជាអាហារប្រឆាំងជំងឺទឹកនោមផ្អែមផលដែរ ។

. សណ្តែកសៀង​ជួយ​សម្រួល​ដល់​ចរន្តឈាម ៖ យោងតាមទស្សនាវដ្តី Journal of the American Dietetic Association ជាតិដែក និងទង់ដែង គឺជាសារធាតុរ៉ែសំខាន់ពីរដែលត្រូវបានរកឃើញច្រើននៅក្នុងសណ្តែកសៀង ។ សមាសធាតុទាំងពីរនេះ សំខាន់សម្រាប់ការផលិតកោសិកាឈាមក្រហម (RBCs) ។ សណ្តែកសៀង Isoflavones ជួយក្នុងកម្រិត Nitric Oxide ចំពោះស្ត្រីក្រោយអស់រដូវ​ ព្រមទាំងធ្វើឱ្យប្រសើរនូវមុខងារសរសៃឈាម និងចលនាឈាមរត់ ។

៥. សណ្តែកសៀងចាំបាច់សម្រាប់ការមានផ្ទៃពោះ ៖ សណ្តែកសៀងសម្បូរទៅដោយអាស៊ីតហ្វូលិក និងវីតាមីន B សំខាន់ខ្លាំងណាស់សម្រាប់ស្ត្រីមានផ្ទៃពោះ ។ អាស៊ីតហ្វូលិកនៅក្នុងសណ្តែកសៀងអាចជួយការពារការខូចនៃប្រព័ន្ធសរសៃប្រសាទរបស់ទារក ធានាការសម្រាលរបស់ម្តាយ​មានសុខភាពល្អ ហើយទារកក៏មានសុខភាពល្អ ។

ទារកអាចនឹងមានបញ្ហាសុខភាព​ណាមួយពី​កំណើត ប្រសិនបើម្តាយមិនយកចិត្តទុកដាក់លើតម្រូវការអាហារូបត្ថម្ភ ។ ដូច្នេះ វាជារឿងសំខាន់ក្នុងការពិគ្រោះជាមួយគ្រូពេទ្យពីសុខភាពមាតា និងតម្រូវការរបស់ទារក ហើយសរសេរបញ្ជីអាហារដែលត្រូវទទួលទានអំឡុងពេលមានផ្ទៃពោះ ។

៦. សណ្តែកសៀងសម្រាប់សុខភាពឆ្អឹង ៖ សណ្តែកសៀងមានសារធាតុរ៉ែ និងវីតាមីនខ្ពស់ មានជាតិស័ង្កសី សេលេញ៉ូម ទង់ដែង ម៉ាញ៉េស្យូម និងកាល់ស្យូមនៅក្នុងសណ្តែកសៀងជួយក្នុងការរក្សាឆ្អឹងឱ្យរឹងមាំ និងមានសុខភាពល្អ ។ សារធាតុទាំងអស់នេះនៅក្នុងសណ្តែកសៀងអាចជួយឱ្យឆ្អឹងថ្មីលូតលាស់ ធ្វើឱ្យឆ្អឹងដែលមានស្រាប់កាន់តែរឹងមាំ និងបង្កើនល្បឿនដំណើរការព្យាបាលឆ្អឹង ។

វេជ្ជបណ្ឌិត និងអ្នកជំនាញសុខភាពជឿថា ការទទួលទានសណ្តែកសៀងអាចជាដំណោះស្រាយរយៈពេលវែងសម្រាប់ព្យាបាលបញ្ហា ដូចជា ជំងឺពុកឆ្អឹង ដែលជាជំងឺទូទៅដែលប៉ះពាល់ដល់អាយុចាស់ ។ ការបញ្ចូលសណ្តែកសៀងទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក ដើម្បីធានាថាឆ្អឹងរបស់អ្នករឹងមាំ និងអាចជៀសផុតពីជំងឺផ្សេងៗ ។

៧. សណ្តែកសៀងមានលក្ខណៈសម្បត្តិប្រឆាំងនឹងជំងឺមហារីក ៖ មនុស្សភាគច្រើនមិនដឹងទេ ប៉ុន្តែកម្រិតខ្ពស់នៃសារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងសណ្តែកសៀងអាចជួយការពារការចាប់ផ្តើមនៃជំងឺមហារីកជាច្រើន ។យោងតាមការសិក្សាដែលធ្វើឡើងនៅសាកលវិទ្យាល័យ Purdue សារធាតុប្រឆាំងអុកស៊ីតកម្មដែលមាននៅក្នុងសណ្តែកសៀងអាចជួយសម្លាប់កោសិកាមហារីកជាច្រើន និងកម្ចាត់រ៉ាឌីកាល់សេរីចេញពីរាងកាយ ។

សារធាតុប្រឆាំងអុកស៊ីតកម្មមានតួនាទីក្នុងការបន្សាបរ៉ាឌីកាល់សេរី ប្រសិនបើមិនបានមើលថែទេ អាចបណ្តាលឱ្យកោសិកាដែលមានសុខភាពល្អ ប្រែទៅជាដុំសាច់សាហាវ និងកោសិកាមហារីក ។ រ៉ាឌីកាល់សេរី ជាចំណែកដ៏គ្រោះថ្នាក់នៃកោសិការំលាយអាហារ ដែលចាំបាច់ត្រូវបន្សាប ។ ក្រៅពីការទប់ស្កាត់ការវិវត្តនៃកោសិកាដែលបង្កជំងឺមហារីកតាំងពីដំបូង សណ្តែកសៀងក៏អាចជួយកាត់បន្ថយផលប៉ះពាល់នៃការព្យាបាលជំងឺមហារីកផងដែរ ។

ការសិក្សាមួយដែលធ្វើឡើងដោយវិទ្យាស្ថានស្រាវជ្រាវជំងឺមហារីកអាមេរិក បានរកឃើញថា ស្ត្រីដែលមានជំងឺមហារីកសុដន់បានកាត់បន្ថយភាពអស់កម្លាំង និងរោគសញ្ញានៃការអស់រដូវតិចជាងមុន បន្ទាប់ពីទទួលទានសណ្តែកសៀង ។

. ជួយគ្រប់គ្រងទម្ងន់ឱ្យមានសុខភាពល្អ ៖ មូលហេតុចម្បងបំផុតមួយដែលសណ្តែកសៀងជាអាហារដ៏ល្បីទូទាំងពិភពលោក គឺថាវាអាចជួយអ្នកសម្រកទម្ងន់បាន ។ ប្រូតេអ៊ីនខ្ពស់នៅក្នុងសណ្តែកសៀងជួយដល់ការលូតលាស់សាច់ដុំគ្មានខ្លាញ់ ។ ហើយម្យ៉ាងទៀត ប្រូតេអ៊ីនជួយឱ្យអ្នកឆ្អែតជាងមុន ដោយការពារអ្នកពីការញ៉ាំអាហារសម្រន់ដែលមិនល្អក្នុងអំឡុងពេលម៉ោងមិនជាក់លាក់ណាមួយ ។ ការសិក្សាជាច្រើនបានរកឃើញថាសណ្តែកសៀងរួមបញ្ចូលនូវឥទ្ធិពលប្រឆាំងនឹងការធាត់ ។ វាពិតជាសាមញ្ញនៅពេលនិយាយពីគុណសម្បត្តិសណ្តែកសៀង ប៉ុន្តែការពិតនឹងជួយសុខភាពយ៉ាងប្រសើរ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Hubei ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Hubei ឆ្នាំសិក្សា២០២៤។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB នៅសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Boston សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យBoston ពីកម្មវិធីអាហារូបករណ៍ Trustee 2024 នៅសហរដ្ឋអាមេរិក ។ អាហារូបករណ៍ផ្ដល់ជូនចំនួន២០កន្លែងសម្រាប់ការ...

គន្លឹះក្នុងការសរសេរលិខិតអនុសាសន៍អាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2023

លិខិតអនុសាសន៍ ឬ Recommendation letter ជាឯកសារចាំបាច់មួយក្នុងចំណោមឯកសារចាំបាច់ផ្សេងទៀត ដែលអាហារូបករណ៍តម្រូវឱ្យបេក្ខជនសរសេរឡើងការរៀបរាប់ដោយសង្ខេប...

ឱកាសសិក្សាហាត់ការងារផ្នែករូបវិទ្យា និងកុំព្យូទ័រពីកម្មវិធី DESY នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2024

ឱកាសសិក្សា និងហាត់ការងារសម្រាប់សិស្សនិស្សិតកំពុងសិក្សានៅផ្នែករូបវិទ្យា និងកុំព្យូរទ័រពីកម្មវិធី DESY Summer Student សិក្សានៅប្រទេសអាល្លឺម៉ង់ សម្រាប់ឆ្នាំសិក្សា២០២៤។ ការសិក្សា...

អាហារូបករណ៍​ថ្នាក់​ភាសា​ចិន ​រយៈពេល​១​ឆ្នាំ​ ​នៅ​ខេត្ត​ជឺ​ជាំង​ ​ប្រទេស​ចិន​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2026

ដោយ​សហការ​ជាមួយ​គ្រឹះស្ថាន​ឧត្តមសិក្សា​នៅ​ខេត្ត​ជឺជាំង ទីក្រុងវិនចូវ ប្រទេស​ចិន សមាគម​និស្សិត​កម្ពុជា​ប្រចាំ​ប្រទេស​ចិន ប្រកាស​ជ្រើសរើស​និស្សិតចំនួន៥រូប ដើម្បីទទួលបានអាហារូបករណ៍ថ្នាក់ភាសាចិន សិក្សា​រយៈពេល ១ឆ្នាំ

អាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ GIST ប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងកម្មវិធី MS&PhDរួមបញ្ចូលគ្នា នៅវិទ្យាស្ថានវិទ្យាសាស្ត្រ និបច្ចេកវិទ្យាGwangju (GIST)សាធារណកូរ៉េពីកម្មវិធីអាហា.....

អាហារូបករណ៍ទៅសិក្សា​នៅ​ប្រទេស​រុស្ស៊ីចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2025

ជាឱកាស​សម្រាប់សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដែល​ចង់បន្ត​ការ​សិក្សា​ថ្នាក់ជំនាញ​ឯកទេស បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​បណ្ឌិត នៅ​សហព័ន្ធរុស្ស៊ី។ ពេលនេះរដ្ឋាភិបាលរុស្ស៊ី​បានផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦។

កម្មវិធីអាហារូបករណ៍ Teacher Training Students ឆ្នាំ២០២៥ សម្រាប់​គ្រូ​បង្រៀន​កម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2025

កម្មវិធីអាហារូបករណ៍ Teacher Training Students របស់ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្រ្ត និង​បច្ចេកវិទ្យ នៃ​ប្រទេស​ជប៉ុន នឹងផ្តល់អាហារូបករណ៍មួយ​ចំនួន​ដល់គ្រូបង្រៀន​កម្ពុជា ដើម្បីទៅ​សិក្សា​ស្រាវជ្រាវ​លើវិស័យ​អប់រំនៅ​ប្រទេស​ជប៉ុន...