តើពេលណា ដែលអ្នកគួរទៅជួបអ្នកជំនាញចិត្តសាស្ត្រ?

នៅពេលដែលយើងសម្គាល់ឃើញថា យើងអសមត្ថភាពគ្រប់គ្រងអារម្មណ៍ខ្លួនឯង មានការភ័យខ្លាចលើសលប់ដោយគ្មានមូលហេតុ មិនសមហេតុផល, ហើយអាចមានអាកប្បកិរិយាប្រថុយប្រថាន ដែលអាចប៉ះពាល់ដល់ខ្លួនឯង និងអ្នកដទៃ មានការតប់ប្រម៉ល់ហួសហេតុ បញ្ហាក្នុងការគេង ផលិតភាពការងារ និងការសិក្សាធ្លាក់ចុះ ចាប់ផ្ដើមផ្ដាច់ខ្លួនចេញពីសង្គម និងអាចមានអារម្មណ៍ចង់ធ្វើបាបខ្លួនឯង ត្រូវមកពិភាក្សាជាមួយគ្រូពេទ្យផ្នែកចិត្តសាស្ត្រ។ នេះជាការលើកឡើងរបស់ វេជ្ជបណ្ឌិត សុខ ហុង អ្នកជំនាញផ្នែកសុខភាពផ្លូវចិត្ត។

លោកវេជ្ជបណ្ឌិត មានប្រសាសន៍ថា បច្ចុប្បន្នជំងឺផ្លូវចិត្ត ដែលជួបញឹកញាប់ជាងគេមាន ជំងឺថប់បារម្ភទូទៅ ជំងឺធ្លាក់ទឹកចិត្ត ជំងឺបាយផូឡា ជំងឺវិកលចរិត និងវិបត្តិដោយសារស្រា និងគ្រឿងញៀនជាដើម។ លោកបន្តថា កត្តាចិត្តសាស្ត្រ កត្តាបទពិសោធន៍ផ្ទាល់ខ្លួន ប្រវត្តិក្រុមគ្រួសារ ភាពតានតឹងប្រចាំថ្ងៃ ទុក្ខព្រួយ ឬក៏បាត់បង់អ្វីមួយ គឺជាមូលហេតុ ដែលបណ្ដាលឱ្យមនុស្សម្នាក់មានបញ្ហាផ្លូវចិត្ត។

វេជ្ជបណ្ឌិត សុខ ហុង អ្នកជំនាញផ្នែកសុខភាពផ្លូវចិត្ត។

លោកបញ្ជាក់ថា បញ្ហាផ្លូវចិត្ត នឹងធ្វើឱ្យមនុស្ស មានឱកាសតិចក្នុងការបំពេញការងារ ការសិក្សា, អាចឈានដល់ការប្រើអំពើហិង្សា ឬបៀតបៀនអ្នកដទៃ ហើយអ្នកមានជំងឺផ្លូវចិត្តមួយចំនួនទៀត អាចគិតថាខ្លួនឯងជាជនបរាជ័យ និងមិនអាចកែប្រែស្ថានភាពរបស់ខ្លួនឯងបាន។

អ្នកជំនាញរូបនេះ បានសង្កត់ធ្ងន់ថា នៅពេលដែលមានបញ្ហាផ្លូវចិត្ត អ្នកជំងឺត្រូវចាំថា មិនមែនមានតែខ្លួនឯងម្នាក់ទេ ដែលមានបញ្ហាសុខភាពផ្លូវចិត្ត ហើយបច្ចុប្បន្នមានធនធាន និងទីកន្លែងជាច្រើន ដែលអាចផ្ដល់សេវាសុខភាពផ្លូវចិត្ត និងអាចជួយឱ្យយើងមានអារម្មណ៍ប្រសើរ។

លោកវេជ្ជបណ្ឌិត សុខ ហុង បានបញ្ជាក់ថា ការព្យាបាលរួមបញ្ចូលគ្នា ទាំងការប្រឹក្សាយោបល់តាមបែបចិត្តសាស្ត្រ និងប្រើឱសថ គឺជាវិធីសាស្ត្រមានប្រសិទ្ធភាព ដែលជួយឱ្យអ្នកជំងឺឆាប់ជាសះស្បើយ។ យ៉ាងណាក៏ដោយ ចំពោះលក្ខខណ្ឌ ដែលត្រូវតែប្រើប្រាស់ឱសថព្យាបាល គឺនៅពេលដែលជំងឺមានស្ថានភាពឈឺរ៉ាំរ៉ៃជាប់ជាប្រចាំ ស្ថិតក្នុងសភាពដែលស្រួចស្រាល ដែលទាមទារឱ្យមានការអន្តរគមន៍ភ្លាមៗ, លើសពីនេះ នៅពេលដែលស្ថានភាពជំងឺប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃរបស់គាត់ជាប្រចាំ មិនអាចបំពេញការងាររបស់ខ្លួនឯងបាន ឬក៏មិនអាចថែទាំសូម្បីតែខ្លួនឯង អ្នកជំងឺចាំបាច់ត្រូវតែប្រើថ្នាំ។

ក្នុងលក្ខខណ្ឌ ដែលបានទៅប្រឹក្សាជាមួយអ្នកចិត្តសាស្ត្រ រយៈពេល ៤ ទៅ៦សប្ដាហ៍ហើយ មិនទាន់មានលទ្ធផលល្អប្រសើរ អ្នកជំងឺត្រូវប្រើឱសថបន្ថែម, លោកវេជ្ជបណ្ឌិតបន្ថែម៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាតាមរយៈ Online ឥតគិតថ្លៃពីកម្មវិធី UNICEF Online Course

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈOnlineពីកម្មវិធី UNICEF Online Course ឆ្នាំសិក្សា២០២៤។ កម្មវិធីសិក្សាអាចផ្ដល់ភាពងាយស្រួលឱ្យអ្នកសិក្សា...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង៤០កន្លែងនៅវិទ្យាស្ថាន N-Tech International ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2023

វិទ្យស្ថាន N-Tech International ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៤០កន្លែង នៅប្រទេសថៃឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី ROBERT KREMBIL Scholarship 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2025

តាមរយៈកម្មវិធី ROBERT KREMBIL Scholarship of MERIT 2025 ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥ នៅ Schulich School of Business នៃសាកលវិទ្យា YORK នៃប្រទេសកាណាដា។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសប្រ៊ុយណេ ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/12/2024

កម្មវិធីអាហារូករណ៍ Brunei DARUSSALAM SCHOLARSHIP រដ្ឋាភិបាល នៃប្រទេសប្រ៊ុយណេ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦...

អាហារូបករណ៍៥០កន្លែងទៅសិក្សា​នៅ​ប្រទេស​ឥណ្ឌា សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2023

កម្មវិធីអាហារូបករណ៍ ICCR Scholarships បានប្រកា​សផ្តល់អាហារូបករណ៍​ចំនួន​៥០កន្លែង​សម្រាប់​សិស្សនិស្សិតកម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ឥណ្ឌា ...

ឱកាសសិក្សាអាហារូបករណ៍១០០% លើជំនាញបច្ចេកវិទ្យានៅថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យា អាន-ANT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យាអាន-ANT ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកវិទ្យាវគ្គខ្លីចំនួន៧៥កន្លែ។ ការសិក្សាមានរយៈពេល១១ខែ...

អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន៥០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2025

ក្នុងឆ្នាំសិក្សា២០២៥-២០២៦ នេះ កម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នឹងបន្តផ្តល់អាហារូបករណ៍ចំនួន ៥០០ កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល...

អាហារូបករណ៍រយៈពេល៦ខែនៅសាកលវិទ្យាល័យ Hiroshima សម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល៦ខែសម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(ស.វ.ស)...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/04/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus នៃសាធារណរដ្ឋស៊ីប (Republic of Cyprus) សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។