សណ្តែកសៀងជាប្រភេទអាហារសាមញ្ញ ងាយស្វែងរក និងជួយសុខភាពស្មានមិនដល់

សណ្តែកសៀង ជាធញ្ញជាតិមួយប្រភេទមានមនុស្សជាច្រើនចូលចិត្តទទួលទានជាអាហារ ឬធ្វើបង្អែមក្នុងជីវភាពប្រចាំថ្ងៃ ។ សណ្តែកសៀង មានផ្ទុកសារធាតុចិញ្ចឹមចាំបាច់ជាច្រើនដូចជា ប្រូតេអ៊ីន ជាតិសរសៃ (ហ្វាយប៊ឺ) វីតាមីន ជាតិរ៉ែ​ និងសារធាតុផ្សេងៗ មានអត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់សុខភាព ។ អ្នកជំនាញអាហារូបត្ថម្ភបានបញ្ជាក់ថា សណ្តែក​សៀងជា​ប្រភេទ​បន្លែ​ស្ងួតមាន​អាហារូបត្ថម្ភ​ខ្ពស់ ។ គ្រាប់​សណ្តែក​មាន​ផ្ទុក​ជាតិ​ប្រេងប្រមាណ​ ២០ភាគរយ និងប្រូតេអ៊ីនរហូតដល់​ទៅ ៤០ភាគរយ​ ។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រសុខភាព healthifyme ។

ទន្ទឹមនឹងមានប្រូតេអ៊ីនខ្ពស់ សណ្តែកសៀងក៏សម្បូរទៅដោយខ្លាញ់ឆ្អែត សារធាតុប្រឆាំងអុកស៊ីតកម្ម អាស៊ីតខ្លាញ់ អូមេហ្គា-3 និង Phytoestrogens ក្នុងចំណោមសារធាតុចិញ្ចឹមសំខាន់ៗផ្សេងទៀតដែលរាងកាយត្រូវការ ។ ពេលខ្លះសណ្តែងសៀងអាចយកទៅប្រើជាភេសជ្ជៈ​ជំនួសទឹកដោះគោផងក៏បាន ។ សណ្តែក​សៀង ​ជម្រើសអាហារដ៏​ល្អសម្រាប់​​អ្នក​ប្រកាន់​យក​របប​អាហារ​បួស (មិន​ទទួល​ទាន​សាច់សត្វ) ងាយ​បំពេញ​សេចក្តី​ត្រូវ​ការ​ផ្នែក​​ប្រូតេអ៊ីន​របស់​សរីរាង្គកាយ ។

១. សណ្តែក​សៀង​ជួយបញ្ចុះជាតិ​កូឡេស្តេរ៉ូល ៖ សណ្តែកសៀង​មាន​ផ្ទុក​ប្រូតេអ៊ីន និងបរិមាណ​ខ្លាញ់សមល្មមសម្រាប់តម្រូវការរាងកាយ ។ សណ្តែកសៀងឆ្អិន ១០០ ក្រាមមានកាឡូរី ១៧៣ កាឡូរី, ជាតិសរសៃ ៦ក្រាម, កាបូអ៊ីដ្រាត ៩,៩ក្រាម, ប្រូតេអ៊ីន ១៦,៦ក្រាម, និងខ្លាញ់ ៩ក្រាម ។ ផ្អែកតាមសមាសភាពនៃសារជាតិចិញ្ចឹមទាំងនេះ អាចជួយឱ្យអ្នកទទួលទានទទួលបានអាហារូបត្ថម្ភសមល្មម គ្មាន​គ្រោះ​ប្រឈម​នឹង​រោគ​ខ្លាញ់​ក្នុង​ឈាម ឬកូឡេស្តេរ៉ូលខ្ពស់ ។

ទន្ទឹមគ្នានេះ អាស៊ីតខ្លាញ់ Omega-3 បង្កើនប្រសិទ្ធភាពប្រឆាំងនឹងការរលាក និងដើរតួនាទីយ៉ាងសំខាន់ក្នុងសុខភាពខួរក្បាល និងភ្នែក។ ចំណុចនេះ​ការទទួលទានសណ្តែកសៀងអាចជួយជំរុញប្រព័ន្ធសរសៃឈាមបេះដូងដំណើរការ​បានល្អ ថែរក្សាខួរក្បាល និងចក្ខុវិស័យ ។ 

២. សណ្តែកសៀង​ជួយ​សម្រួល​បញ្ហា​ដំណេកបានល្អ ៖ អត្ថប្រយោជន៍ចម្បងមួយនៃសណ្តែកសៀង មានមនុស្សមិនច្រើនទេដែលដឹងថាសណ្តែកសៀងអាចជួយសម្រាលរោគសញ្ញានៃអាការៈគេងមិនលក់ ។ អ្នកជំនាញសុខភាព បានបញ្ជាក់ថា សណ្តែកសៀងអាចជួយសម្រួលដល់ដំណេល​យ៉ាងស្កប់ស្កល់ ប៉ុន្តែទទួលទានក្នុងបរិមាណសមរម្យ ។ សណ្តែកសៀងក៏មានផ្ទុកសារធាតុ Estrogen ដែលជួយស្ត្រីក្រោយអស់រដូវឱ្យគេងលក់ស្រួល ។ 

៣. សណ្តែកសៀងអាចជួយគ្រប់គ្រងជំងឺទឹកនោមផ្អែម ៖ ការទទួលទានសណ្តែកសៀងជាវិធីដ៏មានប្រសិទ្ធភាពមួយក្នុងការគ្រប់គ្រង និងការពារជំងឺទឹកនោមផ្អែម ។ យោងតាមការសិក្សាជាច្រើន បានបង្ហាញថា សណ្តែកសៀងមានសមត្ថភាពបង្កើនអាំងស៊ុយលីនក្នុងរាងកាយ ដើម្បី​ទប់ទល់ជំងឺទឹកនោមផ្អែម ។ ជាលទ្ធផល វាអាចការពារជំងឺទឹកនោមផ្អែមពីការកើតឡើងដំបូង ឬអាចជួយគ្រប់គ្រងជំងឺនេះបានយ៉ាងមានប្រសិទ្ធភាព ប្រសិនបើអ្នកកំពុងទទួលរងពីជំងឺនេះរួចហើយ ។ លើសពីនេះ ជាតិ​កាបូអ៊ីដ្រាតនៅក្នុងសណ្តែកសៀងនឹង​ក្លាយជាអាហារប្រឆាំងជំងឺទឹកនោមផ្អែមផលដែរ ។

៤. សណ្តែកសៀង​ជួយ​សម្រួល​ដល់​ចរន្តឈាម ៖ យោងតាមទស្សនាវដ្តី Journal of the American Dietetic Association ជាតិដែក និងទង់ដែង គឺជាសារធាតុរ៉ែសំខាន់ពីរដែលត្រូវបានរកឃើញច្រើននៅក្នុងសណ្តែកសៀង ។ សមាសធាតុទាំងពីរនេះ សំខាន់សម្រាប់ការផលិតកោសិកាឈាមក្រហម (RBCs) ។ សណ្តែកសៀង Isoflavones ជួយក្នុងកម្រិត Nitric Oxide ចំពោះស្ត្រីក្រោយអស់រដូវ​ ព្រមទាំងធ្វើឱ្យប្រសើរនូវមុខងារសរសៃឈាម និងចលនាឈាមរត់ ។

៥. សណ្តែកសៀងចាំបាច់សម្រាប់ការមានផ្ទៃពោះ ៖ សណ្តែកសៀងសម្បូរទៅដោយអាស៊ីតហ្វូលិក និងវីតាមីន B សំខាន់ខ្លាំងណាស់សម្រាប់ស្ត្រីមានផ្ទៃពោះ ។ អាស៊ីតហ្វូលិកនៅក្នុងសណ្តែកសៀងអាចជួយការពារការខូចនៃប្រព័ន្ធសរសៃប្រសាទរបស់ទារក ធានាការសម្រាលរបស់ម្តាយ​មានសុខភាពល្អ ហើយទារកក៏មានសុខភាពល្អ ។

ទារកអាចនឹងមានបញ្ហាសុខភាព​ណាមួយពី​កំណើត ប្រសិនបើម្តាយមិនយកចិត្តទុកដាក់លើតម្រូវការអាហារូបត្ថម្ភ ។ ដូច្នេះ វាជារឿងសំខាន់ក្នុងការពិគ្រោះជាមួយគ្រូពេទ្យពីសុខភាពមាតា និងតម្រូវការរបស់ទារក ហើយសរសេរបញ្ជីអាហារដែលត្រូវទទួលទានអំឡុងពេលមានផ្ទៃពោះ ។

៦. សណ្តែកសៀងសម្រាប់សុខភាពឆ្អឹង ៖ សណ្តែកសៀងមានសារធាតុរ៉ែ និងវីតាមីនខ្ពស់ មានជាតិស័ង្កសី សេលេញ៉ូម ទង់ដែង ម៉ាញ៉េស្យូម និងកាល់ស្យូមនៅក្នុងសណ្តែកសៀងជួយក្នុងការរក្សាឆ្អឹងឱ្យរឹងមាំ និងមានសុខភាពល្អ ។ សារធាតុទាំងអស់នេះនៅក្នុងសណ្តែកសៀងអាចជួយឱ្យឆ្អឹងថ្មីលូតលាស់ ធ្វើឱ្យឆ្អឹងដែលមានស្រាប់កាន់តែរឹងមាំ និងបង្កើនល្បឿនដំណើរការព្យាបាលឆ្អឹង ។

វេជ្ជបណ្ឌិត និងអ្នកជំនាញសុខភាពជឿថា ការទទួលទានសណ្តែកសៀងអាចជាដំណោះស្រាយរយៈពេលវែងសម្រាប់ព្យាបាលបញ្ហា ដូចជា ជំងឺពុកឆ្អឹង ដែលជាជំងឺទូទៅដែលប៉ះពាល់ដល់អាយុចាស់ ។ ការបញ្ចូលសណ្តែកសៀងទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក ដើម្បីធានាថាឆ្អឹងរបស់អ្នករឹងមាំ និងអាចជៀសផុតពីជំងឺផ្សេងៗ ។

៧. សណ្តែកសៀងមានលក្ខណៈសម្បត្តិប្រឆាំងនឹងជំងឺមហារីក ៖ មនុស្សភាគច្រើនមិនដឹងទេ ប៉ុន្តែកម្រិតខ្ពស់នៃសារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងសណ្តែកសៀងអាចជួយការពារការចាប់ផ្តើមនៃជំងឺមហារីកជាច្រើន ។យោងតាមការសិក្សាដែលធ្វើឡើងនៅសាកលវិទ្យាល័យ Purdue សារធាតុប្រឆាំងអុកស៊ីតកម្មដែលមាននៅក្នុងសណ្តែកសៀងអាចជួយសម្លាប់កោសិកាមហារីកជាច្រើន និងកម្ចាត់រ៉ាឌីកាល់សេរីចេញពីរាងកាយ ។

សារធាតុប្រឆាំងអុកស៊ីតកម្មមានតួនាទីក្នុងការបន្សាបរ៉ាឌីកាល់សេរី ប្រសិនបើមិនបានមើលថែទេ អាចបណ្តាលឱ្យកោសិកាដែលមានសុខភាពល្អ ប្រែទៅជាដុំសាច់សាហាវ និងកោសិកាមហារីក ។ រ៉ាឌីកាល់សេរី ជាចំណែកដ៏គ្រោះថ្នាក់នៃកោសិការំលាយអាហារ ដែលចាំបាច់ត្រូវបន្សាប ។ ក្រៅពីការទប់ស្កាត់ការវិវត្តនៃកោសិកាដែលបង្កជំងឺមហារីកតាំងពីដំបូង សណ្តែកសៀងក៏អាចជួយកាត់បន្ថយផលប៉ះពាល់នៃការព្យាបាលជំងឺមហារីកផងដែរ ។

ការសិក្សាមួយដែលធ្វើឡើងដោយវិទ្យាស្ថានស្រាវជ្រាវជំងឺមហារីកអាមេរិក បានរកឃើញថា ស្ត្រីដែលមានជំងឺមហារីកសុដន់បានកាត់បន្ថយភាពអស់កម្លាំង និងរោគសញ្ញានៃការអស់រដូវតិចជាងមុន បន្ទាប់ពីទទួលទានសណ្តែកសៀង ។

៨. ជួយគ្រប់គ្រងទម្ងន់ឱ្យមានសុខភាពល្អ ៖ មូលហេតុចម្បងបំផុតមួយដែលសណ្តែកសៀងជាអាហារដ៏ល្បីទូទាំងពិភពលោក គឺថាវាអាចជួយអ្នកសម្រកទម្ងន់បាន ។ ប្រូតេអ៊ីនខ្ពស់នៅក្នុងសណ្តែកសៀងជួយដល់ការលូតលាស់សាច់ដុំគ្មានខ្លាញ់ ។ ហើយម្យ៉ាងទៀត ប្រូតេអ៊ីនជួយឱ្យអ្នកឆ្អែតជាងមុន ដោយការពារអ្នកពីការញ៉ាំអាហារសម្រន់ដែលមិនល្អក្នុងអំឡុងពេលម៉ោងមិនជាក់លាក់ណាមួយ ។ ការសិក្សាជាច្រើនបានរកឃើញថាសណ្តែកសៀងរួមបញ្ចូលនូវឥទ្ធិពលប្រឆាំងនឹងការធាត់ ។ វាពិតជាសាមញ្ញនៅពេលនិយាយពីគុណសម្បត្តិសណ្តែកសៀង ប៉ុន្តែការពិតនឹងជួយសុខភាពយ៉ាងប្រសើរ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ ប្រកាសជ្រើសរើសសិស្ស-និស្សិតចូលសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែង សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាកម្រិតបរិញ្ញាបត្របច្ចេកទេស...

អាហារូបករណ៍ ADB ៧កន្លែង សម្រាប់បុគ្គលិកអប់រំ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/04/2026

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាស​ផ្តល់​អាហារូបករណ៍ ៧ កន្លែង នៅក្នុងឆ្នាំសិក្សា ២០២៦ នេះ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់ និងថ្នាក់បណ្ឌិត សិក្សា​នៅ​សាកលវិទ្យាល័យ​ក្នុង​ប្រទេស​កម្ពុជា។ ក្នុង​នោះ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញសុរិយោដី និងអភិរក្ស ១០០% និង៥០% នៅសាកលវិទ្យាល័យអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យអន្តរជាតិ(IU) ចំនួន២៧កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូន...

ឱកាសអាហារូបករណ៍ទៅ​សិក្សានៅប្រទេសហូឡង់ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Leiden ពីកម្មវិធីអាហារូបករណ៍ Minerva Scholarship Funds Foundation នៅប្រទេសហូឡង់...

អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា និងឧត្តមសិក្សា ទៅសិក្សា​នៅជាំងក្វាងស៊ី ប្រទេស​ចិន សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2024

សម្រាប់និស្សិត​កម្ពុជា​ដែល​មានបំណងចង់បន្តការសិក្សា​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ថ្នាក់ឧត្តមសិក្សា នៅប្រទេសចិន ពេលនេះ ក្រសួងអប់រំ យុវជន និង​កីឡា បាន​ប្រកាស​ពីអាហារូបករណ៍​ចំនួន​៨កន្លែង សម្រាប់​សិស្ស និស្សិត ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី Open Doors Russian Government Scholarship 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសរុស្សីក្រោមកម្មវិធី Open Doors Russian Government Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល១ឆ្នាំក្រោមគម្រោង Princess Maha Chakri Sirindhorn Scholarship ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់បុគ្គលិកអប់រំ និងមន្ត្រីរាជការដែលកំពុងបម្រើការងារទាក់ទងនឹងការអភិវឌ្ឍយុវជន និងកុមារ នៅកម្ពុជា ។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្ស៉ី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលរុស្ស៉ី ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅក្នុងប្រទេសរុស្ស៉ី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។