សកម្មភាពគួរអនុវត្តនៅពេលមានអារម្មណ៍ទទេស្អាតក្នុងខ្លួន ( empty inside​) ​

មានកត្តាជាច្រើនដែលរុញឱ្យយើង​ទទួលនូវអារម្មណ៍ទទេស្អាតក្នុងខ្លួន ( empty inside​) វាអាចកើតមាននៅពេលដែលភ្លេចរំលឹកអំពីគុណតម្លៃនៃខ្លួន​ឯង ការទទួលទានដំណេកមិនគ្រប់គ្រាន់ ទទួលបន្ទុកធ្ងន់ពេកលើសសមត្ថភាព មានរបួសផ្លូវចិត្ត កំពុងសោកសៅក្រោយបាត់បង់អ្វីមួយ កំពុងឯកោ ឬភាពឆកល្វែងក្នុងការថែទាំ និងការយកចិត្តទុកដាក់ជាមួយខ្លួនឯងមិនថាសុខភាពផ្លូវចិត្ត ឬផ្លូវកាយ។ មួយវិញទៀតអាចបណ្តាលមកពីមានអាការធុញថប់ និងកត្តាដទៃទៀតនៅជុំវិញខ្លួន។ តាមរយៈគេហទំព័រ Better Up បានបង្ហាញគន្លឹះមួយចំនួនក្នុងការដោះស្រាយ ឬក៏ទប់ទល់បែបវិជ្ជមានជាមួយអារម្មណ៍បែបនេះ ដោយមានរៀបរាប់ខាងក្រោម ៖

ផ្សារភ្ជាប់ពីគុណតម្លៃ និងវត្ថុបំណងផ្ទាល់ខ្លួន ៖ ការទទួលបាននូវអារម្មណ៍ទទេស្អាតក្នុងការរស់នៅពីមួយថ្ងៃ ទៅមួយថ្ងៃ អាចបណ្តាលមកពីសកម្មភាពដែលកំពុងប្រព្រឹត្តិប្រចាំថ្ងៃហាក់មិនសូវសំខាន់ចំពោះខ្លួនឯង និងមជ្ឈដ្ឋានជុំវិញខ្លួន ក៏ដូចជាតម្លៃផ្ទាល់ខ្លួន។ ហេតុដូចនេះ គឺជាពេលមួយដែលចាំបាច់ក្នុងការឆ្លុះបញ្ចាំងអំពីប្រភេទការងារដែលកំពុងធ្វើ អំពីទម្លាប់ប្រចាំថ្ងៃថា តើឆ្លើយតបនឹងការចង់បានហើយឬនៅ ឬមួយក៏ តើវាផ្តល់គុណតម្លៃបែបណាខ្លះចំពោះខ្លួនឯង និងសង្គម តាមរយៈការងារប្រចាំថ្ងៃដែលបានធ្វើទាំងអស់នោះ។

ផ្តល់តម្លៃលើគុណភាពដំណេក ៖ កាលដែលទទួលទានដំណេកឱ្យស្ងប់ ឬគ្រប់គ្រាន់ គឺជាកត្តារួមផ្សំដ៏សំខាន់ក្នុងការជំរុញឱ្យសុខភាពផ្លូវចិត្តរឹងមាំ និងរួមចំណែកទៅកាន់សុខុមាលភាពទាំងមូល។ គេងបានគ្រប់ធ្វើឱ្យខួរក្បាល និងរាងកាយបានសម្រាកព្រមជាមួយគ្នា ក៏ដូចជាការប៉ះប៉ូវនូវតម្រូវការថាមពលដែលបាត់បង់ រួមទាំងការត្រៀមខ្លួនសម្រាប់ចាប់ផ្តើមថ្ងៃថ្មីប្រកបដោយប្រសិទ្ធភាព។ នៅពេលដែលគេងមិនបានស្ងប់ ឬគ្រប់គ្រាន់ជាប់ថ្ងៃគ្នាជាបន្តបន្ទាប់ វាក៏ពិបាកក្នុងការបញ្ចេញថាមពល និងបង្កើនផលិតភាពឱ្យបានពេញលេញក្នុងពេលថ្ងៃដូចគ្នា។

សាកល្បងសកម្មភាពដែលខ្លួនចូលចិត្ត ៖ ស្ថិតក្នុងដំណាក់កាលនេះ ការនៅស្ងៀមទ្រឹងមិនបញ្ចេញសកម្មភាព អាចនឹងបង្កើនភាពច្របូបច្របល់ ដូច្នេះឆ្លៀតក្នុងឱកាសនេះគួរអនុញ្ញាតឱ្យខ្លួនឯងបានសាកល្បងសកម្មភាពប្លែកៗ ថ្មីៗ ឬក៏សកម្មភាពទាំងឡាយណាដែលបង្កើនទំនាក់ទំនងកាន់តែជិតស្និត ជាមួយនឹងខ្លួនឯង។ គួរជម្រាបជូនថា បន្តសកម្មភាពដែលខ្លួនចូលចិត្តជួយខ្លួនឯងឱ្យបន្ធូរភាពតានតឹងផង កាត់បន្ថយស្រេ្តសផង រួមទាំងការបង្កើតនូវអារម្មណ៍សុភមង្គលត្រឡប់មកវិញ។ សាកគិតទៅដល់សកម្មភាពដែលចង់ធ្វើពីមុនៗ ប៉ុន្តែពុំដែលមានពេលធ្វើ ឬពុំបានឆ្លៀតធ្វើ មួយវិញទៀតបើនៅតែនឹកមិនទាន់ឃើញទេ ធ្វើសកម្មភាពដែលខ្លួនឧស្សាហ៍ធ្វើលេងនៅផ្ទះ ដូចជាដាំស្លដែលមានរូបមន្តប្លែកៗ គូសរូបដោយមិនខ្វល់ពីច្បាប់ទម្លាប់ និងសកម្មភាពដទៃទៀត, ជារួមគឺការទុកចន្លោះឱ្យខ្លួនឯងបានអនុវត្តន៍សកម្មភាពបន្ថែម ហើយកុំបារម្ភអំពីការបង្កើតកំហុសបន្ថែម ឱ្យតែវាបង្កើតភាពរីករាយពេលកំពុងអនុវត្តន៍។

សរសេរគោលដៅដែលបង្កើតក្ដីរំភើប ៖ គោលដៅចាស់ៗមានហើយ និងបានអនុវត្តន៍ខ្លះហើយ ប៉ុន្តែនៅតែធ្វើឱ្យអារម្មណ៍ទទេស្អាតមែនទេ? សាកឆ្លៀតឱកាសនេះ ក្នុងការសាកល្បងបង្កើតបន្ថែមនូវគោលដៅថ្មីម្តង! ជាពិសេសគោលដៅដែលផ្តល់នូវ​អារម្មណ៍ពេញចិត្ត ប៉ុន្តែស្ថិតក្នុងដែនកំណត់មួយដែលអាចធ្វើបាន ដូចជាដើរឱ្យបាន៣០នាទីរាល់ព្រឹក ឬក៏ការសរសេរអត្ថបទប្រចាំខែដើម្បីបង្កើតផ្នត់គំនិតឱ្យកាន់តែទូលាយ និងការផ្សារភា្ជប់ទំនាក់ទំនងជាមួយមនុស្សដែលមានផ្នត់គំនិតទូលាយ។ មួយវិញទៀតគួរឆ្លៀតពេលប្រាំនាទី ក្នុងការសរសេរកំណត់ហេតុ ព្រោះនៅពេលដែលអនុវត្តន៍យូរៗទៅ បន្តិចម្តងៗ ហើយភាពទៀតទាត់ទាំងនេះ នឹងជំរុញឱ្យការបណ្តុះអារម្មណ៍វិជ្ជមានត្រឡប់មកវិញបានខ្លះ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2024

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង​សិក្សា​នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សម្រាប់​ឆ្នាំ​សិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់ជូន​ការសិក្សា​ពី​គម្រោង អាហារូបករណ៍​អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍១០០% សម្រាប់ការសិក្សាជំនាញរយៈពេលខ្លី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2026

ជាឱកាស​សម្រាប់សាធារណៈជន ក៏​ដូចជា​បងប្អូនពលករ​ចំណាកស្រុក​ដែល​ចង់បាន​ជំនាញ​មួយ​ពិតប្រាកដ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​ឧត្តរមានជ័យ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍១០០%

ឱកាសសិក្សាអារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំសិក្សា ២០២៤-២០២៥។ អាហារូបករណ៍ជាការ...

ប្រភេទ នៃអាហារូបករណ៍ទាំង១០ក្នុងប្រទេសអ៉ីតាលីដែលអ្នកគួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2025

បើ​និយាយពីការសិក្សាថ្នាក់ឧត្ដមសិក្សានៅក្នុងប្រទេសអ៉ីតាលី គេនឹងដឹងពីអាហារូបករណ៍ជាច្រើនប្រភេទ ដោយមានទាំងអាហារូបករណ៍ពេញលេញ និងអាហារូបករណ៍ដោយផ្នែក ដែលទទួលបានពីអាហារូបករណ៍ជាច្រើនទាំងក្នុង...

អាហារូបករណ៍នៅសាកលវិទ្យាល័យ Sripatum University International College ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2025

សាកលវិទ្យាល័យអន្តរជាតិ Sripatum International College ប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ ១០០% ចំនួន ៥កន្លែង តាមរយៈកម្មវិធីអាហារូបករណ៍ Global Intelligence Scholarship (GIS) សម្រាប់សិក្សា ២០២៥។ អាហារូបករណ៍ផ្ដល់ជូនលើការសិក្សា

ឱកាសសិក្សាថ្នាក់ Online ឥតគិតថ្លៃពី UNICEF Online Courses 2023

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2023

កម្មវិធីសិក្សាឥតគិតថ្លៃពី UNICEF online Course 2023 បើកទទួលនិស្សិតអន្តជាតិគ្រប់ជាតិសាសន៍សិក្សាដោយឥតគិតថ្លៃចំនួន១១៥៤វគ្គសិក្សា។ អាហារូបករណ៍ក៏មានផ្ដល់លិខិតបញ្ជាក់...

អាហារូបករណ៍សិក្សាភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2026

សាកលវិទ្យាល័យ Yunnan Normal University កំពុងផ្តល់អាហារូបករណ៍សម្រាប់វគ្គបណ្តុះបណ្តាលភាសាចិន ចំនួន ៣០ កន្លែង ដែលជាអាហារូបករណ៍បានចុះ MoU រវាងសាកលវិទ្យាល័យ និងសមាគមនិស្សិតកម្ពុជា​ប្រចាំ​...

អាហារូបករណ៍ ៧០% សិក្សាវគ្គខ្លីនៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2025

ឱកាសសិក្សាវគ្គខ្លីផ្នែកព័ត៌មានវិទ្យានៅ ADITI Academy សម្រាប់សិស្សានុសិស្សចូលសិក្សារយៈពេល៣ខែ ដោយភ្ជាប់ការសិក្សាទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង។

ឱកាស​សម្រាប់អ្នករៀនជំនាញព័ត៌មានវិទ្យា រដ្ឋសភាជ្រើសរើសមន្រ្តីកិច្ចសន្យា ចំនួន៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2025

ជា​ឱកាស​សម្រាប់​សិស្ស​និស្សិត​ដែលមានជំនាញព័ត៌មានវិទ្យា (IT) ពេលនេះ​ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានប្រកាស​ប្រឡង​ជ្រើសរើស​មន្រ្តីកិច្ចសន្យាទាំងពីរភេទ ចំនួន៣០នាក់ ដើម្បីបំពេញ​ការងារ​នៅ​រដ្ឋសភាជាតិ។