និស្សិត​កម្ពុជា១៨រូប ភាគច្រើនជាស្រ្តី​ទៅបន្តការ​សិក្សា​ក្នុងវិស័យស្ទែម នៅប្រទេស​ហុងគ្រី

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

និសិ្សតកម្ពុជាចំនួន១៨រូប បានជាប់អាហារូបករណ៍ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ក្នុងវិស័យស្ទែមនៅប្រទេសហុងគ្រី ក្រោម​កម្មវិធី Stipendium Hungaricum Programme ដោយក្នុងនោះផ្ដោតលើជំនាញ កសិកម្ម វិស្វកម្ម សេដ្ឋកិច្ច សិល្បៈ និងវិទ្យាសាស្រ្តធម្មជាតិ។

ក្នុងពិធីសម្តែងការគួរសម និងទទួលអនុសាសន៍មុននឹងធ្វើដំណើរទៅបន្តការសិក្សា លោកជំទាវ គ្រី ណាល់លីស រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានស្វាគមន៍ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់និសិ្សតទាំង១៨រូប ដែលមានសមត្ថភាពទទួលបានជ័យលាភីអាហារូបករណ៍នេះ។ លោកជំទាវ មានបង្ហាញភាពសប្បាយរីករាយដែលមាននិស្សិតចំនួនច្រើនបានទៅបន្តការសិក្សាក្នុងវិស័យស្ទែម (STEM) ជាពិសេសនិស្សិតជាស្រ្តីដែលមានចំនួនជាង៥០%។

លោកជំទាវ គ្រី ណាល់លីស រដ្ឋលេខាធិការក្រសួងកិច្ចការនារី

ក្នុងឱកាសនោះលោកជំទាវ គ្រី ណាល់លីស មានប្រសាសន៍លើកទឹកចិត្តឱ្យនិស្សិតទាំងអស់យកចិត្តទុកដាក់លើការសិក្សា និងក្នុងនាមជាយុវជនកម្ពុជាត្រូវចូលរួមរក្សាអត្តសញ្ញាណជាខ្មែរ និងធ្វើជាប្រតិភូតំណាងប្រទេសកម្ពុជា ក្នុងការចូលរួមផ្សព្វផ្សាយវប្បធម៌ អរិយធម៌ខ្មែរនៅអន្តរជាតិ។

រដ្ឋលេខាធិការក្រសួងកិច្ចការនារី បញ្ជាក់បន្ថែមថា និស្សិតទាំងអស់កុំដាក់សម្ពាធលើខ្លួនឯង ត្រូវយកចិត្តទុកដាក់លើការថែទាំសុខភាព រួមទាំងយកពេលវេលាដើរកំសាន្តដើម្បីស្វែងយល់ពីវប្បធម៌ ប្រពៃណី និងទំនៀមទំលាប់របស់ប្រទេសគេផងដែរ។ លោកជំទាវបន្តថា និស្សិតទាំងអស់ត្រូវស្វែងយល់អំពីរបៀបរបបនៃការរស់នៅ ការការពារខ្លួន និងការបន្ស៊ាំខ្លួននឹងការប្រែប្រួលអាកាសធាតុជាដើម។

ពិធីសម្តែងការគួរសមនិងទទួលអនុសាសន៍មុននឹងធ្វើដំណើរទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតសម្រាប់ឆ្នាំ២០២៤

លោកជំទាវ គ្រី ណាល់លីស ក៏បានលើកទឹកចិត្តនិស្សិតទាំងអស់ និងនិសិ្សតដែលជាមន្ត្រីរាជការដែលកំពុងបម្រើការងារនៅតាមបណ្តាក្រសួងស្ថាប័នផ្សេងៗ ត្រូវខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវ ក្រេបយកចំណេះដឹង និងបទពិសោធន៍ល្អៗ ឱ្យក្លាយជាមូលធនមនុស្សប្រកបដោយជំនាញវិជ្ជាជីវៈច្បាស់លាស់ ដើម្បីវិលត្រឡប់មកបម្រើការងារជូនក្រសួងស្ថាប័ន និងប្រទេសជាតិវិញ។ លោកជំទាវ បានជូនពរឱ្យនិស្សិតទាំងអស់ទទួលបានជោគជ័យ និងទទួលលទ្ធផលល្អសម្រាប់ការសិក្សានាពេលខាងមុខ។

គួរ​ជំរាបថា ជារៀងរាល់ឆ្នាំ រដ្ឋាភិបាលហុងគ្រី តាមរយៈ​ក្រសួងអប់រំ យុវជន និងកីឡា តែងប្រកាស​ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាជាច្រើន​រូប ក្រោមកម្មវិធី Stipendium Hungaricum Programme ទៅបន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត ទៅលើជំនាញជា​ច្រើនពាក់ព័ន្ធនឹងស្ទែម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង​ប្រទេសវៀតណាម​​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ភ្នំពេញ - សាកលវិទ្យាល័យគៀងយ៉ាង នៃប្រទេសវៀតណាម បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ...

ឱកាសសិក្សាអាហារូបករណ៍១៣០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស...

អាហារូបករណ៍១០០កន្លែងសិក្សានៅសាកលវិទ្យាឌីជីថលកម្ពុជា ពីសម្ព័ន្ធយុវជនអាហារូបករណ៍ (ស២)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2024

សម្ពន្ធយុវជនអាហារូបករណ៍ ស២ ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំនួន១០០កន្លែងសិក្សានៅសាកលវិទ្យាល័យឌីជីថលកម្ពុជា(DUC) សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2025

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្ត្រាលី ពីកម្មវិធីអាហារូបករណ៍ Murdoch University RTP Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសចិន ចំនួន១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2025

តាមរយៈសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) បានប្រកាសជ្រើសរើសសិស្ស និស្សិតកម្ពុជា ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅក្នុងខេត្ត Hainan និងខេត្ត Yunnan នៃសាធារណរដ្ឋប្រជាមានិតចិន ចំនួន១០កន្លែង...

អាហារូបករណ៍ពីកម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

កម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank នៅរដ្ឋធានីវ៉ាស៊ីនតោន ប្រកាស​ផ្ដល់ឱកាសសិក្សាដល់និស្សិតអន្តរជាតិជុំវិញពិភពលោកសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

អាហារូបករណ៍ Eric Bleumink ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Groningen ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGroningen ពីកម្មវិធីអាហារូបករណ៍ Eric Bleumink នៃប្រទេសហូឡង់ឆ្នាំសិក្សា២០២៤-២០២៥...

អាហារូបករណ៍៩០កន្លែងនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2023

ឱកាសទទួលបានអាហារូបករណ៍​សិក្សា​នៅ​វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣ ចំនួន​៩០កន្លែង ។ អាហារូបករណ៍ផ្ដល់ជូនថ្នាក់បរិញ្ញាបត្...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/04/2025

កម្មវិធីអាហារូបករណ៍ Commonwealth Distance Learning Scholarship 2025-2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងៗនៃចក្រភពអង់គ្លេស សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។