បន្ថែមសកម្មភាពទាំង៩ដើម្បីកម្ចាត់ភាពឯកោពេលរស់នៅម្នាក់ឯង

ការបណ្តោយឱ្យភាពឯកោកើតមានរ៉ាំរ៉ៃ អាចបណ្តាលឱ្យពួកគេប្រឈមនឹងបញ្ហាបាក់ទឹកចិត្ត សុខភាពរាងកាយចុះខ្សោយ និងបង្កភាពឈឺចាប់ជាលំដាប់។ រស់នៅម្នាក់ឯង ជាកត្តាមួយនាំឱ្យមនុស្សកើតមាននូវអារម្មណ៍ឯកោ ដែលជំរុញឱ្យពួកគេរក្សាខ្លួននៅដាច់ដោយឡែក ឬរក្សាគម្លាតពីមនុស្សជាដើម បើទោះបីជាស្ថិតនៅក្នុងទីប្រជុំដោយមនុស្សម្នាក៏ដោយ ពួកគេហាក់មិនសូវជាមានទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនឡើយ។ ដើម្បីជាគន្លឹះយកទៅអនុវត្តក្នុងការដោះស្រាយនឹងបញ្ហានេះ គេហទំព័រ verywellmind ផ្តល់ជូនវិធី ៩ចំណុច ហើយមានរៀបរាប់លម្អិតដូចខាងក្រោម ៖

១. ចូលរួមវគ្គសិក្សា និងក្លឹបអភិវឌ្ឍន៍នានា ៖ មិនថាជាប្រភេទ វគ្គសិក្សាផ្នែកសិល្បៈ ឬក៏ក្លឹបអានសៀវភៅនោះទេ ឱ្យតែអាចជួយឱ្យអ្នកមានឱកាសស្វែងរកចំណាប់អារម្មណ៍ផ្ទាល់ខ្លួន ឬអ្វីមួយដែលអ្នកចូលចិត្ត។ ចូរស្វែងរកទីតាំង តាមរយៈបណ្ណាល័យ ដែលស្ថិតនៅក្នុងតំបន់ក្បែរកន្លែងស្នាក់នៅ ឬសហគមន៍ ដែលបង្កើតឡើងដើម្បីផ្តល់ឱកាសឱ្យសាធារណៈជនចូលរួម ពីព្រោះវាអាចនាំមកនូវអារម្មណ៍កក់ក្ដៅ ដោយការក្លាយជាផ្នែកណាមួយនៃក្រុមនោះ ហើយថែមទាំងអាចជំរុញឱ្យមានភាពច្នៃប្រតិដ្ឋ និងកម្ចាត់ភាពឯកាបានមួយផ្នែកដែរ។

២. ស្ម័គ្រចិត្ត ៖ បើនិយាយអំពីប្រយោជន៍នៃការចូលរួមសកម្មភាពស្ម័គ្រចិត្ត ហាក់មិនសូវខុសគ្នាអំពីការចូលរួមវគ្គសិក្សាថ្មីៗប៉ុន្មានឡើយ ដោយហេតុថា ការទៅជួប ឬជួយអ្នកដទៃ និងក្លាយទៅជាបំណែកវិជ្ជមាននៅក្នុងក្រុមណាមួយ រួចបង្កើតបាននូវការចងចាំសកម្មភាពថ្មីៗ ប្រៀបបាននឹងការបន្ថែមន័យទៅកាន់ជីវិត បង្កើនសុភមង្គល និងការពេញចិត្តចំពោះការរស់នៅ។ បន្ថែមពីនោះ ធ្វើការជាមួយមនុស្សដែលត្រូវការជំនួយ ឬអ្នកដែលមានឱកាសតិចជាង ជំរុញឱ្យអ្នកយល់បានស៊ីជម្រៅជាងមុន និងដឹងគុណនូវអ្វីដែលអ្នកកំពុងតែមាននាពេលបច្ចុប្បន្ន។

៣. ស្វែងរកការគាំទ្របន្ថែមតាមបណ្តាញសង្គម ៖ តាមរយៈការប្រើប្រាស់បណ្តាញសង្គមដូចជា ហ្វេសប៊ុក កម្មវិធីហាត់ប្រាណ និងការប្រឹក្សាណាមួយ ដោយបង្កើនចំនួនបន្ថែមនូវប្រភេទមនុស្សដែលអ្នកចូលចិត្ត ប៉ុន្តែត្រូវប្រុងប្រយ័ត្ននូវការចែកចាយព័ត៌មានផ្ទាល់ខ្លួនដូចជា លេខគណនីធនាគា និងគណនីផ្សេងៗទៀត។

៤. ពង្រឹងទំនាក់ទំនងដែលមានស្រាប់ ៖ ជាធម្មតាអ្នកតែងតែមានមនុស្សដែលស្គាល់គ្នាជាយូរ ឬក៏សមាជិកគ្រួសារដែលអាចពឹងអាស្រ័យបានរួចជាស្រេចហើយ។ បើដូច្នេះ ហេតុអ្វីមិននិយាយជាមួយមិត្តឱ្យបានច្រើនជាងមុន ចេញក្រៅឱ្យបានច្រើន ហើយស្វែងរកវិធីសាស្រ្តដើម្បីរីករាយនឹងទំនាក់ទំនងដែលមានស្រាប់ រួចពង្រឹងការប្រាស្រ័យនោះឱ្យប្រសើរជាងមុន ព្រោះវាក៏ជាវិធីបំបាត់ភាពឯកោបានដែរ។

៥. ថែទាំសត្វចិញ្ចឹម ៖ សត្វចិញ្ចឹមមានច្រើនប្រភេទ ជាពិសេសឆ្កែ និងឆ្មា។  ការសង្គ្រោះសត្វចិញ្ចឹម អាចបង្កើននូវអារម្មណ៍ល្អៗ ព្រោះបានផ្សារភ្ជាប់ខ្លួនឯងជាមួយនឹងជីវិតអ្វីមួយ ចំណុចនេះហើយជាវិធីកាត់បន្ថយភាពឯកោ ពេលដែលនៅម្នាក់ឯង។ ទន្ទឹមគ្នានោះ អាចជួយឱ្យអ្នកភ្ជាប់ទំនាក់ទំនងជាមួយនឹងអ្នកដទៃតាមរយៈការនាំសត្វទៅលេងក្នុងសហគមន៍ណាមួយ។ កូនសត្វដែលមានរូបរាងស្អាតៗ មុខស្លូតបូតទាំងនោះ នឹងបង្រៀនឱ្យអ្នកចែករំលែក ក្ដីស្រឡាញ់ ក្ដីមេត្តា ដោយគ្មានលក្ខខណ្ឌ។

៦. និយាយជាមួយមនុស្សប្លែកមុខ ៖ ដើម្បីបង្កើតទំនាក់ទំនងបន្ថែមនៅក្នុងដំណើរជីវិតប្រចាំថ្ងៃ គឺការធ្វើអន្តរកម្មជាមួយអ្នកស្គាល់គ្នា ឬមនុស្សដែលប្លែកមុខពេលដែលអ្នកបានជួប។ ការសិក្សាស្រាវជ្រាវមួយបានបង្ហាញថា ការបរិច្ចាគទៅកាន់សង្គម បង្កើតបានបរិយាកាសដែលមានផាសុកភាព ដូច្នេះអ្នកគួរតែជាមនុស្សម្នាក់ដែលចាប់ផ្តើមការសន្ទនាមុន ទៅនិយាយជាមួយមនុស្សថ្មីៗ ប្រៀបបាននឹងការផ្តល់ជូនទៅអ្នកដទៃមុនដូច្នោះដែរ។

៧. ថែទាំខ្លួនឯង ៖ នៅពេលដែលអ្នកមានអារម្មណ៍ឯកោ ត្រូវពិនិត្យឱ្យប្រាកដក្នុងចិត្តថា អ្វីដែលអ្នកកំពុងធ្វើបច្ចុប្បន្ននេះ ពិតជាបានឆ្លើយតបនៅនឹងផលវិជ្ជមានចំពោះខ្លួនឯងទេ? មិនថាក្នុងវិធីណាក៏ដោយ។ ការថែរក្សាខ្លួនគឺជាគន្លឹះដ៏ល្អមួយ ជាពិសេសនៅពេលដែលអ្នកមានអារម្មណ៍មិនល្អ ឬធ្លាក់ស្មារតីទឹកចិត្តដោយសារអ្វីមួយ។ ផ្តើមដោយការបរិភោគអាហារដែលមានសារធាតុចិញ្ចឹម ធ្វើលំហាត់ប្រាណ គេងឱ្យបានគ្រប់គ្រាន់ វានឹងជួយឱ្យលោកអ្នកទទួលបានលទ្ធផលវិជ្ជមានឆ្លើយតបក្នុងរយៈពេលវែង។

៨. ធ្វើខ្លួនឱ្យរវល់ ៖ យកសកម្មភាពរវល់ទៅរំខានខ្លួនឯង ដើម្បីកម្ចាត់នូវអារម្មណ៍ឯកោ ហើយនៅជាមួយខ្លួនឯងឱ្យបានច្រើនតាមដែលអាចធ្វើបាន។ តើមាននៅសល់កិច្ចការណានៅក្នុងផែនការ ប៉ុន្តែមិនទាន់បានសម្រេចឬទេ? បើដូច្នោះមែន នេះគឺជាឱកាសដែលគួរតែចាប់ផ្តើមពីឥឡូវនេះទៅ វិនិយោគជាមួយនឹងខ្លួនឯង ហើយរក្សាគោលជំហរនៅក្នុងចិត្ត ធ្វើវាឱ្យប្រសើរជាងមុនជានិច្ច មានន័យថា រវល់ឱ្យចំគោលដៅ។

៩. ទៅប្រឹក្សាយោបល់ជាមួយអ្នកជំនាញសុខភាពផ្លូវចិត្ត ៖ អ្នកសិក្សាស្រាវជ្រាវបានផ្តល់ជាយោបល់ថា ភាពឯកោគឺជាសញ្ញានាំទៅរកការបាក់ទឹកចិត្ត វាមានន័យថានៅពេលអ្នកកាន់តែមានភាពឯកោ ការកើនឡើងនូវអារម្មណ៍តានតឹង នឹងនាំទៅរកផលអវិជ្ជមាន ។ កាលដែរគ្រាន់តែចេញទៅក្រៅ និងជួបមនុស្សថ្មីៗ មិនទាន់ឆ្លើយតបនៅឡើយទេ ព្រោះភាពឯកោនៅតែមាន ទោះបីជាអ្នកនៅជាមួយមនុស្សជាច្រើនក៏ដោយ ឬក៏អាចនិយាយបានថា ទទួលបានភាពតាងតឹងពីបរិយាកាសសង្គមខាងក្រៅត្រឡប់មកវិញក៏មាន។ ប្រសិនបើករណីនេះកើតឡើងចំពោះអ្នក នោះវាដល់ពេលដែលត្រូវស្វែងរកអ្នកមានជំនាញប្រឹក្សាផ្លូវចិត្ត ដើម្បីបង្ហាញទិសដៅដោះស្រាយនឹងអារម្មណ៍ឯកោទាំងនោះ ជាពិសេសនៅពេលដែលអ្នកមានសញ្ញាវិបត្តិផ្សេងទៀតបន្ថែមពីភាពឯកោ។

ជារួមមកវិញ មិនថាលោកអ្នកជ្រើសយកវិធីអ្វីក៏ដោយ ដើម្បីទៅដោះស្រាយជាមួយនឹងភាពឯកោ អ្នកត្រូវចាំក្នុងចិត្តថា អ្នកមិនមែនជាមនុស្សតែម្នាក់នោះទេដែលជួបបញ្ហានេះ។ ទន្ទឹមគ្នានោះ អ្នកក៏គួរកត់សម្គាល់ថា នៅមានមនុស្សជាច្រើនទៀតដែលអាចគាំទ្រអ្នកបាន ហើយក៏មានវីធីចម្រុះបន្ថែមក្រោយការអធិប្បាយប្រាំបួនចំណុចខាងលើ។ ដូច្នេះជ្រើសយក តែវិធីណាដែលសមស្របជាមួយនឹងស្ថានភាពបច្ចុប្បន្ន ដើម្បីយកទៅអនុវត្តឱ្យបង្កើតបានទៅជាផលវិជ្ជមានក្នុងការរស់នៅប្រចាំថ្ងៃ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សារដូវក្ដៅនៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/11/2024

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សានារដូវក្ដៅក្នុងប្រទេស អាល្លឺម៉ង់ឆ្នាំសិក្សា២០២៥ ពីកម្មវិធី DAAD University Summer Courses 2025 ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដោយការសិក្សា...

អាហារូបករណ៍ ៧០% សិក្សាវគ្គខ្លីនៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2025

ឱកាសសិក្សាវគ្គខ្លីផ្នែកព័ត៌មានវិទ្យានៅ ADITI Academy សម្រាប់សិស្សានុសិស្សចូលសិក្សារយៈពេល៣ខែ ដោយភ្ជាប់ការសិក្សាទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង។

សហភាពអឺរ៉ុបប្រកាសផ្តល់អាហារូបករណ៍ ៣០កន្លែង ដល់និស្សិត និងអ្នកជំនាញកម្ពុជា ទៅសិក្សាលើវិស័យទឹកនៅអឺរ៉ុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/02/2026

ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងពង្រឹងសមត្ថភាពអ្នកជំនាញក្នុងវិស័យទឹកនៅកម្ពុជា សហភាពអឺរ៉ុបប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ក្រោមកម្មវិធី "European Global Scholarship...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា៤០០កន្លែង ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីចំនួន៤០០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។អាហារូបករណ៍ផ្ដល់ជូនក្រោមការ.....

អាហារូបករណ៍សិក្សាថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SASEAF

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SG Academies South-East Asia Fellowship ឬ SASEAF សម្រាប់បេក្ខជនពីប្រទេសមាជិកអាស៊ានសម្រាប់ឆ្នាំសិក្សា២០២៣

អាហារូបករណ៍​ស្រាវជ្រាវ​ថ្នាក់បណ្ឌិត និង​ថ្នាក់ក្រោយបណ្ឌិត ទៅ​សិក្សា​នៅ​រ៉ូម៉ានី ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2024

ក្រោម​កម្មវិធីអាហារូបករណ៍ Eugen Ionescu Programme របស់​រដ្ឋាភិបាល នៃ​ប្រទេសរ៉ូម៉ានី សម្របសម្រួល​ដោយទីភ្នាក់ងារ​ឧត្តមសិក្សាហ្រ្វង់កូហ្វូនី (AUF) នឹងផ្តល់អាហារូបករណ៍​ស្រាវជ្រាវ​ថ្នាក់បណ្ឌិត និង​ថ្នាក់ក្រោយ​បណ្ឌិត សិក្សា​រយៈពេល​៣ខែ...

ឱកាសអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ Mae Fah Luang ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

ក្រោម​កម្មវិធី Boon Rawd Scholarship 2023 សាកលវិទ្យាល័យ Mae Fah Luang ខេត្ត​ឈៀងរ៉ៃ នៃព្រះរាជាណាចក្រ​ថៃ បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន ២រូប...

អាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2026

សាកលវិទ្យាល័យ China University of Geosciences, Beijing នៅរដ្ឋធានីប៉េកាំង តាមរយៈ​សមាគមនិស្សិតកម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន នឹង​ជ្រើសរើស​និស្សិត​កម្ពុជាឆ្នើម​ចំនួន ៥ សម្រាប់អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីកម្មវិធី Melbourne Graduate Research

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2024

ឱកាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Melbourne ពីកម្មវិធី Melbourne Graduate ...