កម្មវិធីអាហារូបករណ៍ចេនហ្ស៊ី ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតកំពុងសិក្សា​នៅ​សាកលវិទ្យាល័យធំៗ​ចំនួន៣

និស្សិត​ដែល​កំពុងសិក្សា​នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង និង​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា នឹងមានឱកាស​ទទួលបានអាហារូបករណ៍​១០០%រយៈពេល៤ឆ្នាំ ព្រមទាំង​ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ វគ្គបណ្តុះបណ្តាល ឱកាស​កម្មសិក្សា ក៏​ដូចជា​ឱកាស​ការងារ ពីកម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី។

សាកលវិទ្យាល័យ និង​ជំនាញ​ដែល​អាហារូបករណ៍​បានកំណត់ ៖ សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ រួមមានជំនាញ វិស្វកម្ម​បច្ចេកវិទ្យាព័ត៌មាន, ព័ត៌មានវិទ្យា, ការ​គ្រប់គ្រង​ពាណិជ្ជកម្ម​អន្តរជាតិ, ប្រព័ន្ធផ្សព្វផ្សាយ និង​សារគមនាគមន៍ ។ សាកលវិទ្យាជាតិគ្រប់គ្រង រួមមានជំនាញសេដ្ឋកិច្ចឌីជីថល, ទេសចរណ៍។ ចំណែកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មានជំនាញ វិស្វកម្ម​សំណង់ស៊ីវិល។

រូបភាពពី Facebook: Prince Foundation

លក្ខណៈសម្បត្តិសម្រាប់អាហារូបករណ៍ ៖ មានសញ្ជាតិខ្មែរ, បេក្ខជន​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០២៣-២០២៤, ត្រូវ​ចុះឈ្មោះ​ចូលរៀន​ជាស្ថាពរ​នៅ​សាកលវិទ្យាល័យ និង​ជំនាញ​ដែលអាហារូបករណ៍​បានកំណត់ (បង់ថ្លៃសិក្សា​រួច)។

ឯកសារត្រៀម​សម្រាប់ដាក់ពាក្យ ៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសំបុត្រកំណើត, វិក្តយបត្រ​បង់ថ្លៃ​សិក្សា, សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ និង សមិទ្ធិផលផ្សេងៗ (បើមាន)។

រូបភាពពី Facebook: Prince Foundation

ដើម្បីធ្វើការ​ចុះឈ្មោះ សូមចុចលើដំណរភ្ជាប់នេះ ។ ផុតកំណត់សម្រាប់​ការ​ចុះឈ្មោះ​នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង​តាមរយៈអ៊ីមែល info@princefoundation.com ឬទៅកាន់អាស័យដ្ឋាន អគារព្រីនស៍ ហូលឌីងគ្រុប, កោះពេជ្រ, សង្កាត់​ទន្លេបាសាក់, ខណ្ឌចំការមន រាជធានីភ្នំពេញ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសផ្លាស់ប្ដូរការសិក្សាទៅសាកលវិទ្យាល័យ Chulalongkorn នៃកម្មវិធី AMIS Programme

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ​Chulalongkorn នៃកម្មវិធី Asian International Mobility for Student និង The ASEAN University Network-ASEAN Credit Transfer ...

អាហារូបករណ៍ថ្នាក់អនុបណ្ឌិត សិក្សានៅចក្រភពអង់គ្លេស ពីកម្មវិធី International Postgraduate Excellence Award

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2026

ដំណឹងល្អសម្រាប់សិស្ស-និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សាថ្នាក់អនុបណ្ឌិត (Master's Degree) នៅចក្រភពអង់គ្លេស

ឱកាសសិក្សា! អាហារូបករណ៍ អ.ម.ត ១០៣៣ កន្លែង នៅគ្រឹះស្ថានឧត្តមសិក្សា ១៤ សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/09/2026

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍ ១០០% កម្រិតសញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស ចំនួន១០៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/10/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនបាត់ដំបង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% សរុបចំនួន ១០៥កន្លែង សម្រាប់ការសិក្សា​កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល ២ឆ្នាំ​ដោយ​ឥតគិតថ្លៃ។

អាហារូបករណ៍ ១០០% ពី University of the Thai Chamber of Commerce ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2025

University of the Thai Chamber of Commerce គឺជា​សាកលវិទ្យាល័យ​ល្បីមួយ​នៅ​ប្រទេស​ថៃ ដែល​ផ្តោត​ទៅលើជំនាញធុរកិច្ច បានប្រកាស​ផ្តល់អាហារូបករណ៍​ ១០០% សម្រាប់និស្សិត​បរទេស ទៅសិក្សាថ្នាក់បរិញ្ញាបត្រ។

ឱកាស​បន្ត​ការសិក្សាថ្នាក់អនុបណ្ឌិត ឬបណ្ឌិតនៅសហរដ្ឋអាមេរិក ជាមួយនឹងអាហារូបករណ៍ Fulbright

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/02/2026

ផ្នែកកិច្ចការសាធារណៈ នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅភ្នំពេញ បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត)

កម្មវិធីតិចណូវេសិន ជ្រើសរើសសិស្សកម្ពុជា ចូលរួម​ការអប់រំបច្ចេកវិទ្យា និង​សហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ឱកាសសម្រាប់សិស្សានុសិស្ស ដែលមានបំណងចង់ចេះបង្កើត Mobile App និងចង់ក្លាយជាសហគ្រិនវ័យក្មេង ពេលនេះ កម្មវិធីតិចណូវេសិន (Technovation) ប្រកាស​ជ្រើសរើស​​សិស្ស​ដែល​មាន​អាយុ៨ ដល់១៨ឆ្នាំ...

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបរកណ៍ Tech Girls សម្រាប់សិស្សវិទ្យាល័យឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍TechGirlsនៅសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤ សម្រាប់ក្មេងស្រីដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

ឱកាសសិក្សា Online នៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2023

វិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ផ្ដល់ការសិក្សាឥតគិតថ្លៃសម្រាប់កម្មវិធីសិក្សា online វគ្គខ្លីឆ្នាំសិក្សា២០២៣-២០២៤ ដោយមានសញ្ញាបត្របញ្ជាក់ការសិក្សាជូន ។...