សោភ័ណ្ឌនៅក្នុងផ្ទះជះផលវិជ្ជមានទៅកាន់សុខភាពផ្លូវចិត្ត

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

សោភ័ណ្ឌភាពលំហនៅក្នុងផ្ទះ រួមបញ្ចូលទាំងការរក្សាអនាម័យ ការរៀបចំតុបតែង ការលម្អ សិល្បៈនៃការជ្រើសរើសសម្ភារ បានរួមចំណែកនាំឱ្យអារម្មណ៍ល្អ និងជំរុញឱ្យសុខភាពផ្លូវចិត្តកាន់តែមានភាពរឹងមាំ! ការរៀបចំរចនាតុបតែងផ្ទះ ឬកន្លែងស្នាក់អាស្រ័យ មិនមែនសម្រាប់តែបង្កើតភាពស្រឡះ​​ និងការលម្អដើម្បីជាចំណីចក្ខុតែមួយមុខនោះទេ ការតុបតែងកន្លែងស្នាក់អាស្រ័យ ក៏បានដើរតួនាទីក្នុងការផ្តល់ការគាំទ្រទៅកាន់សុខភាពផ្លូវចិត្តដែរ។ ហើយការរៀបចំ ដែលដឹងអំពីប្រភេទពណ៌ ឬក៏ការបង្កើនពន្លឺ រឹងរឹតតែបង្កើននូវប្រសិទ្ធភាពនៃការរស់នៅ។

តាមរយៈគេហទំព័រ Resource Furniture បានបង្ហាញអំពីគន្លឹះ នៃការជ្រើសរើសសម្ភារ ថា តើការរៀបចំ និងតុបតែងផ្ទះបែបណា ដែលជះផលវិជ្ជមានទៅកាន់សុខភាពផ្លូវចិត្ត? ព្រោះការរៀបចំបានល្អ ធ្វើឱ្យអារម្មណ៍ល្អ កាត់បន្ថយភាពតានតឹង ការថប់បារម្ភ ជំរុញការគិតឱ្យមានភាពមុតស្រួច អភិវឌ្ឍន៍គុណភាពនៃការគេង រួមទាំងជាកត្តាជំរុញទឹកចិត្ត និងការបង្កើនផលិតភាពទៀតផង។

ឥទ្ធិពលនៃរចនាប័ទ្មតិចតួច ៖ ការតុបតែងបន្ទប់គេង ឬកន្លែងស្នាក់នៅអាស្រ័យទៅលើតម្រូវការផង និងការចង់បានផង ដែលត្រូវ​ការឱ្យ​មានចំណេះក្នុងការជ្រើសរើសរបស់របរ និងទីតាំងដែលត្រូវដាក់ ពណ៌ពន្លឺភ្លើង ដើម្បីឱ្យបន្ទប់មានខ្យល់ចេញចូលគ្រប់គ្រាន់។ គួរតាំងនូវសម្ភារលម្អ ដែលផ្តល់នូវអត្ថន័យ និងការរក្សាទុកនូវសម្ភារប្រើប្រាស់ប្រចាំថ្ងៃដែលចាំបាច់ៗ រួមទាំងការប្រើប្រាស់ពណ៌មិនចម្រុះគ្នាខ្លាំងពេក ឬកាត់បន្ថយពណ៌ដិតៗជាដើម។ ការតុបតែងឱ្យមើលទៅស្រឡះ គឺជាសកម្មភាពមួយជួយជំរុញទៅកាន់សុខភាពផ្លូវចិត្ត និងការបង្កើនបាននូវផលិតភាពបន្ថែម។

ការយកចិត្តទុកដាក់ចំពោះកន្លែងរស់នៅជាការថែទាំខ្លួនឯង ៖​​ ទីតាំងផ្ទាល់ខ្លួន ជាកន្លែងមួយដែលផ្តល់នូវផាសុកភាព និងជាកន្លែងដែលគ្មានការវាយតម្លៃពីមជ្ឈដ្ឋានខាងក្រៅ និងជាឱកាសក្នុងការផ្តាច់ខ្លួនពីភាពមមាញឹកពីខាងក្រៅផងដែរ រួមទាំងជាកន្លែងដែលត្រូវចំណាយពេលសម្រាកកាយចិត្តបន្ទាប់ពីចំណាយពេលជាច្រើនម៉ោងនៅការិយាល័យ ឬពីកន្លែងការងារផ្សេងៗ, ជារួមគឺជាកន្លែងមួយ ដែលជួយថែទាំសុខភាពផ្លូវចិត្ត និងការសម្រាកដ៏ពេញលេញ ដែលជាហេតុបង្ហាញឱ្យឃើញថា ការយកចិត្តទុកដាក់ និងវិនិយោគលើការរស់នៅផ្ទាល់ខ្លួន គឺជាការវិនិយោគចំពោះសុខភាពផ្លូវចិត្តមួយផ្នែក។ បើអាចគួរមានការរៀបចំសម្រាប់ការអាន កាត់ចោលសម្ភារមិនសំខាន់ (មានក៏បាន អត់ក៏បាន) ក្រោយពីរើរុះហើយ គួរមានការតុបតែង ឬតាំងជារូបភាព តាំងជាសៀវភៅ និងជាប្រយោគ ឬក៏វត្ថុទាំងឡាយណាដែលគ្រាន់តែឃើញហើយធ្វើឱ្យអារម្មណ៍រំភើបរីករាយ។

ការជ្រើសរើសភ្លើង និងសម្ភារ ៖ ការតុបតែង និងការជ្រើសរើសភ្លើង សុទ្ធតែផ្តល់ផលវិជ្ជមាន និងអវិជ្ជមាន ដូច្នេះ អំឡុងពេលរៀបចំ ពុំគួរប្រញាប់ប្រញាល់ពេកទេ ហើយអាចធ្វើបន្តិចម្តងៗក៏បាន ដើម្បីទុកចន្លោះក្នុងការសង្កេតពីអារម្មណ៍របស់ខ្លួនឯង។ ឧទាហរណ៍ ប្រភេទនៃពណ៌ភ្លើងមានច្រើនប្រភេទ (ពណ៌ពេញនិយមគឺ ស ខៀវ ក្រហមឬពងមាន់ និងប្រផេះ) ដើម្បីជ្រើសឱ្យសាកសម ត្រូវការប្រើប្រាស់ទៅតាមពេលវេលា ហើយតម្រូវការនៃការរស់នៅក៏មានភាពប្រែប្រួល ដូចនេះការរៀបចំ គួរធ្វើឱ្យស្របនឹងកាលៈទេសៈ និងស្ថានភាពនៃបុគ្គលម្នាក់ៗ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សា​ជំនាញវិជ្ជាជីវៈ​នៅវិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប ចំនួន ១៧៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប​ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ឱ្យ​ចូលសិក្សា​ជំនាញវិជ្ជាជីវៈ​ជាច្រើន​កន្លែង​សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ប្រកាស​ផ្តល់អាហារូបករណ៍១០០% ព្រមជាមួយ​កន្លែងស្នាក់នៅ ដល់កូនៗ​វីរៈកងទ័ព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2025

តាមរយៈសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៩ កក្កដា វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ហៅកាត់ថា (ITI) បានប្រកាស​ផ្តល់អាហារូបករណ៍​១០០%

ឱកាសសិក្សាជំនាញវិជ្ជាជីវៈថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសបេក្ខជន បេក្ខនារី​ និងសាធារណជន ឱ្យសិក្សាជំនាញវិជ្ជាជីវៈថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ចំនួន៦៦៥នាក់។ ការសិក្សាជំនាញបច្ចេកទេស ផ្ដល់ជូនក្រោមគម្រោងសិក្សា ១លាន៥សែននាក់។

អាហារូបករណ៍២៥កន្លែងសម្រាប់ព្រះសង្ឃកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រនៅពុទ្ធិកមហាវិទ្យាល័យសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

ពុទ្ធិកមហាវិទ្យាល័យប្រកាសផ្ដល់អាហារូបករណ៍ដល់សមណ:សិស្សដែរមានបំណង់សិក្សានៅផ្នែកសិក្សាព្រះពុទ្ធសាសនាចំនួន២៥កន្លែងនៅសាកលពុទ្ធិកសាកលវិទ្យាសឹង្ហបុរីសម្រាប់ឆ្នាំ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងចំនួន៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2024

​វិទ្យាស្ថានពហុច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីដែលបោះបង់ការសិក្សាព្រោះកត្តាផ្សេងៗឱ្យសិក្សាជំនាញវគ្គខ្លីចំណួ៥៤០កន្លែង...

សម្តេចតេជោផ្តល់អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជាទៅ​សិក្សា​នៅ​ប្រទេស​ចិនចំនួន ៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2024

អាហារូបករណ៍​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ៨០កន្លែង...

អាហារូបករណ៍សិក្សាជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ ពីមជ្ឈមណ្ឌលបុប្ផាណា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2025

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ប្រកាសជ្រើសរើសសិស្សដែល​ចង់សិក្សាជំនាញផលិតភាពយន្ត និងពហុប្រព័ន្ធផ្សព្វផ្សាយ ក្នុងវគ្គបណ្ដុះបណ្ដាលផ្នែកផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយក្រោមការឧបត្ថម្ភពីមូនិធិហេនរីលូស៍...

ឱកាសអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2024

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode ដែលមានការសហការណ៍ពី មូលនិធិអភិវឌ្ឍន៍ជំនាញ និង WING BANK សម្រាប់វគ្គ...

អាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវ​មួយ​​ពីរដ្ឋាភិបាលចិន សម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2023

ភ្នំពេញ - កម្មវិធីអាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវមួយ របស់រដ្ឋាភិបាល នៃប្រទេសចិន បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់...