គន្លឹះ​ ​៥​ ​យ៉ាង​ ​ជួយ​ឱ្យ​គេង​លក់​ស្រួល​ស្កប់ស្កល់​ ​ទោះបីជា​អាកាសធាតុ​ក្តៅ​

​ការ​គេង​ ​គឺជា​កត្តា​ដ៏​សំខាន់​បំផុត​មួយ​សម្រាប់​ទ្រទ្រង់​សុខភាព​រាងកាយ​ ​និង​ស្មារតី​របស់​មនុស្ស​យើង​។ ​ការ​ទទួលបាន​ការ​គេង​លក់​ដ៏​ស្កប់ស្កល់​ពេញ​មួយ​យប់​ ​មិន​ត្រឹមតែ​ជួយ​ឱ្យ​រាងកាយ​មាន​ថាមពល​ឡើងវិញ​នោះ​ទេ​ ​ប៉ុន្តែ​វា​ក៏​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ​ ​និង​មុខងារ​ខួរក្បាល​ផងដែរ​។ ​ទោះជា​យ៉ាងណា​ក៏ដោយ​ ​នៅ​ពេល​ដែល​ធាតុអាកាស​ឡើង​កម្តៅ​ខ្លាំង​ វា​តែងតែ​បង្ក​ជា​ការ​រំខាន​ដ៏​ធំ​មួយ​ ​ដែល​ធ្វើឱ្យ​យើង​ពិបាក​ក្នុង​ការ​គេង​ ​ធ្វើឱ្យ​គេង​មិន​លក់​ ​ឬ​គេង​ភ្ញាក់​ៗ​ពាក់កណ្តាល​យប់។​

​បច្ចុប្បន្ន​នេះ​ ​បញ្ហា​រលក​កម្តៅ​មិន​ត្រឹមតែ​កើតមានឡើង​នៅក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ ​សូម្បីតែ​បណ្តា​ប្រទេស​នៅ​តំបន់​អឺរ៉ុប ​ដូចជា​ចក្រភព​អង់គ្លេស ​បារាំង​ ​អេស្ប៉ាញ​ និង​អាឡឺម៉ង់ ​ក៏​កំពុង​ជួបប្រទះ​នូវ​ការ​កើនឡើង​កម្តៅ​យ៉ាង​ខ្លាំង​រហូតដល់​កម្រិត​ប្រកាស​អាសន្ន ​និង​បំបែក​កំណត់ត្រា​សីតុណ្ហភាព​ទាំង​ថ្ងៃ​ទាំង​យប់​ ​ដែល​បង្ក​ផលប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សុខភាព​ ​និង​ការ​រស់នៅ​របស់​ប្រជាជន​។ ​អ្នកវិទ្យាសាស្ត្រ​បាន​បង្ហាញ​ថា​ ​បាតុភូត​រលក​កម្តៅ​ដែល​កើតឡើង​ញឹកញាប់​ និង​អូសបន្លាយ​ពេល​យូរ​នេះ​ ​គឺជា​សញ្ញា​សម្គាល់​នៃ​ការ​ឡើង​កម្តៅ​ផែនដី​ ​ដែល​ភាគ​ច្រើន​បណ្តាល​មកពី​សកម្មភាព​មនុស្ស​ ​ដូចជា​ការ​ដុត​ធ្យូងថ្ម ​ប្រេង​ ​និង​ឧស្ម័ន។

​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នេះ​ ​យោង​តាម​ការ​ណែនាំ​ពី​សារព័ត៌មាន​ ​BBC​ ​និង​ស្ថាប័ន​សុខភាព​ជាតិ​អង់គ្លេស​ (​NHS​ ​UK​) ​យើង​អាច​អនុវត្ត​នូវ​គន្លឹះ​ងាយ​ៗ​ចំនួន​ ​៥​ ​យ៉ាង​ដូច​ខាងក្រោម​ ​ដើម្បី​ជួយ​ឱ្យ​គេង​លក់​ស្រួល​ ក្នុង​អំឡុង​ពេល​អាកាសធាតុ​ក្តៅ​៖​

​១.​ ​ជៀសវាង​ការ​គេង​ថ្ងៃ​ច្រើន​ពេក​

​ជាទូទៅ​ ​អាកាសធាតុ​ក្តៅ​ខ្លាំង​អាច​ធ្វើឱ្យ​រាងកាយ​របស់​អ្នកប្រើប្រាស់​ថាមពល​កាន់តែ​ច្រើន​ ​ដើម្បី​គ្រប់គ្រង​ និង​រក្សា​សីតុណ្ហភាព​ខាងក្នុង​ឱ្យ​មាន​តុល្យភាព​ ​ដែល​ជា​ហេតុ​ធ្វើឱ្យ​អ្នក​មានអារម្មណ៍​អស់​កម្លាំង​ ​និង​ងងុយគេង​នៅ​ពេល​ថ្ងៃ​។ ​ទោះជា​យ៉ាងណា​ក៏ដោយ​ ​ប្រសិនបើ​ដំណេក​របស់​អ្នក​ត្រូវបាន​រំខាន​នៅ​ពេល​យប់​ ​ចូរ​ព្យាយាម​ជៀសវាង​ការ​គេង​ពេល​ថ្ងៃ​ច្រើន​ពេក​ ​ឬ​យូរ​ពេក ​ព្រោះ​វា​អាច​ប៉ះពាល់​ ​និង​ធ្វើឱ្យ​អ្នក​កាន់តែ​ពិបាក​គេង​លក់​នៅ​ពេល​យប់។​

​២. ​រក្សា​ទម្លាប់​នៃ​ការ​គេង​ឱ្យ​បាន​ជាប់​លាប់​

​អាកាសធាតុ​ក្តៅ​អាច​ជំរុញ​ចិត្ត​ឱ្យ​អ្នក​ចង់​ផ្លាស់ប្តូរ​ទម្លាប់​រស់​នៅ​មួយចំនួន​ ប៉ុន្តែ​ការ​ធ្វើ​បែប​នេះ​អាច​រំខាន​ដល់​នាឡិកា​ជីវសាស្ត្រ​របស់​រាងកាយ​។ ​ចូរ​ព្យាយាម​រក្សា​ទម្លាប់​ចូល​គេង​ ​និង​ក្រោក​ពី​គេង​ឱ្យ​បាន​ទៀងទាត់​ដូច​ពេល​ធម្មតា​។​ បន្ថែម​ពី​នេះ​ ​មុនពេល​ចូល​គេង​ ​អ្នក​គួរ​បង្កើត​ទម្លាប់​ដែល​ជួយ​ឱ្យ​ខួរក្បាល​សម្រាក​ ​ដូចជា​ ​ការ​ផ្តាច់​ខ្លួន​ចេញ​ពី​ទូរស័ព្ទ​ដៃ​ ​ឬ​ឧបករណ៍​អេឡិចត្រូនិក ​ហើយ​ជំនួស​មកវិញ​នូវ​ការ​អាន​សៀវភៅ​ ​ឬ​ការ​សរសេរ​កំណត់ហេតុ​ខ្លី​ៗ​ ​ដើម្បីឱ្យ​ស្មារតី​បាន​ធូរស្រាល។​

​៣.​ ​ជ្រើសរើស​សម្លៀកបំពាក់​រលុង​ៗ​ ​និង​ធ្វើ​ពី​សរសៃ​ធម្មជាតិ​

​ការ​ជ្រើសរើស​សម្លៀកបំពាក់​សម្រាប់​គេង​ពិតជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​គ្រប់គ្រង​កម្តៅ​។ ​អ្នក​គួរតែ​ស្លៀក​សម្លៀកបំពាក់​ដែល​មាន​លក្ខណៈ​រលុង​ទូលាយ​ និង​ផលិត​ចេញ​ពី​សរសៃ​សូត្រ​ធម្មជាតិ​ ​ដូចជា​ក្រណាត់​កប្បាស ​(​Cotton​) ​ឬ​ក្រណាត់​ទេស​ឯក ​(​Linen​)​។ ​សាច់​ក្រណាត់​ប្រភេទ​នេះ​មាន​សមត្ថភាព​ជួយ​សម្រួល​ដល់​ខ្យល់​ចេញ​ចូល​បាន​ល្អ​ និង​ជួយ​ស្រូបសំណើម​ពី​ស្បែក​ ​ដែល​ធ្វើឱ្យ​រាងកាយ​របស់​អ្នក​មានអារម្មណ៍​ត្រជាក់​ស្រួល។​

​៤. ​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន​ និង​កម្រិត​ភេសជ្ជៈ​រំញោច​

​ការ​ញ៉ាំ​ទឹក​ឱ្យ​បាន​គ្រប់គ្រាន់​ពេញ​មួយ​ថ្ងៃ​គឺជា​រឿង​ចាំបាច់​ដើម្បី​ការពារ​រាងកាយ​ពី​ការ​ខ្សោះ​ជាតិ​ទឹក​។ ​ប៉ុន្តែ​ ​អ្នក​គួរតែ​ជៀសវាង​ការ​ញ៉ាំ​ទឹក​ច្រើន​ពេក​នៅពេល​ជិត​ចូល​គេង​ ​ព្រោះ​វា​អាច​ធ្វើឱ្យ​អ្នក​ភ្ញាក់​ឡើង​ដើម្បី​ចូល​បន្ទប់ទឹក​នៅ​ពាក់កណ្តាល​យប់​។ ​អ្វី​ដែល​ត្រូវ​ប្រុងប្រយ័ត្ន​បន្ថែម​ ​គឺ​ការ​ជៀសវាង​ភេសជ្ជៈ​ដែល​មាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ីន​ខ្ពស់​ ​(​ដូចជា​កាហ្វេ ​ឬ​តែ​ក្រាស់​ៗ​) ​ព្រោះ​វា​ជួយ​រំញោច​ប្រព័ន្ធ​សរសៃ​ប្រសាទ​កណ្តាល​ ធ្វើឱ្យ​ស្មារតី​ស្វាង​ ​និង​ពិបាក​គេង​។ ​ស្រប​ពេល​ជាមួយគ្នា​នេះ​ដែរ​ ​គួរ​ជៀសវាង​ការ​ពិសា​គ្រឿងស្រវឹង​ច្រើន​ពេក​ ​ទោះបីជា​គ្រឿងស្រវឹង​អាច​ធ្វើឱ្យ​ងងុយគេង​ភ្លាម​ៗ​ក៏​ពិត​មែន​ ប៉ុន្តែ​វា​បំផ្លាញ​គុណភាព​នៃ​ការ​គេង​ ​និង​ជំរុញ​ឱ្យ​អ្នក​ភ្ញាក់​ពី​ព្រលឹម​ពេក​ទាំង​មិន​ទាន់​ស្កប់ស្កល់។​

​៥.​ ងូតទឹក​ក្តៅ​ឧណ្ហ​ៗ​មុនពេល​ចូល​គេង​

​ការ​ងូតទឹក​មុនពេល​ចូលគេង​គឺជា​វិធីសាស្ត្រ​ដ៏​ប្រសើរ​មួយ​។ ​ទោះជា​យ៉ាងណា​ក៏ដោយ​ ​ស្ថាប័ន​ ​NHS​ ​របស់​ចក្រភព​អង់គ្លេស​ បាន​ណែនាំ​ឱ្យ​ជ្រើសរើស​ការ​ងូតទឹក​ដែល​មាន​សីតុណ្ហភាព​ក្តៅ​ឧណ្ហ​ៗ​ ​ជាជាង​ការ​ងូតទឹក​ដែល​ត្រជាក់​ខ្លាំង​។ ​មូលហេតុ​គឺ​ដោយសារតែ​ទឹក​ដែល​ត្រជាក់​ពេក ​នឹង​ទៅ​ជំរុញ​លំហូរ​ចរន្ត​ឈាម​រត់​ឱ្យ​កាន់តែ​លឿន​ ​ដែល​អាច​ធ្វើឱ្យ​សីតុណ្ហភាព​ខាងក្នុង​រាងកាយ​របស់​អ្នក​កើនឡើង​ខ្ពស់​ជាង​មុន​បន្ទាប់ពី​ងូតទឹក​រួច​។ ​ការ​ងូតទឹក​ក្តៅ​ឧណ្ហ​ៗ​នឹង​ជួយ​ឱ្យ​រាងកាយ​ចុះ​ត្រជាក់​បន្តិច​ម្តង​ៗ​តាម​ធម្មជាតិ​ ​និង​ជួយ​ឱ្យ​សាច់ដុំ​សម្រាក​បាន​ល្អ។

​តាមរយៈ​ការ​អនុវត្ត​នូវ​គន្លឹះ​សុខភាព​ទាំង ​៥​ ​យ៉ាង​នេះ​ លោក​អ្នក​នឹង​អាច​ការពារ​រាងកាយ​ពី​ការ​រំខាន​នៃ​អាកាសធាតុ​ក្តៅ​ និង​ទទួលបាន​ការ​គេង​លក់​ដ៏​ស្កប់ស្កល់​ ​ដើម្បី​ត្រៀម​ថាមពល​សម្រាប់​ថ្ងៃ​ថ្មី​ប្រកបដោយ​សុខ​ភាព​ល្អ​បរិបូរណ៍​៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រភេទ នៃអាហារូបករណ៍ទាំង១០ក្នុងប្រទេសអ៉ីតាលីដែលអ្នកគួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2025

បើ​និយាយពីការសិក្សាថ្នាក់ឧត្ដមសិក្សានៅក្នុងប្រទេសអ៉ីតាលី គេនឹងដឹងពីអាហារូបករណ៍ជាច្រើនប្រភេទ ដោយមានទាំងអាហារូបករណ៍ពេញលេញ និងអាហារូបករណ៍ដោយផ្នែក ដែលទទួលបានពីអាហារូបករណ៍ជាច្រើនទាំងក្នុង...

ឱកាស​អាហារូបករណ៍ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន៣១៥កន្លែង នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសិស្ស​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតគិតថ្លៃសរុបចំនួន ៣១៥នាក់។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Leed នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យLeed ពីកម្មវិធីអាហារូបករណ៍ Leed Scholarship 2024 សម្រាប់សិក្សាផ្នែកគណនេយ្យ ...

អាហារូបករណ៍​ទេពកោសល្យស្ទែម ចំនួន១០កន្លែង​នៅ​សាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

សម្រាប់សិស្សានុសិស្ស​ដែល​ចាប់អារម្មណ៍​ក្នុងការ​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ទៅ​លើជំនាញស្ទែម ពេលនេះ សាកលវិទ្យាល័យ CamTech បានប្រកាស​ពីអាហារូបករណ៍​ទេពកោសល្យ​ស្ទែម របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន...

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធិបុប្ផាគន្ធ សម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2025

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន ៤ឆ្នាំ នៅសាកលវិទ្យាល័យផ្សេងៗក្នុងទីក្រុងភ្នំពេញ ពីមូលនិធិ បុប្ផាគន្ធ ឆ្នាំសិក្សា២០២៥-២០២៦។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ ផ្តល់​អាហារូបករណ៍ដល់យុវជនចំនួ​ន១៥០នាក់ សិក្សា​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ ជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈក្រោមកម្មវិធី១.៥លាន ជំហានទី២ ចំនួន១៥០ នាក់...

សិក្សាជំនាញ៨ ឥតគិតថ្លៃ នៅ​វិទ្យាស្ថាន​ជាតិសហគ្រិនភាព និង​នវានុវត្តន៍ (NIEI)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2025

សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនទូទៅ ដែលចង់ទទួលបាន​ជំនាញ​មួយ​ច្បាស់លាស់​ប្រចាំជីវិត ដើម្បីប្រកប​ការងារ ឬបង្កើតជាមុខរបរ​ ពេលនេះ...

ACE ផ្តល់អាហារូបករណ៍​ដល់សិស្សនិស្សិតចំនួន ៣១កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

មជ្ឈមណ្ឌលអូស្រ្តាលី​សម្រាប់ការបណ្តុះបណ្តាល ប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិតចំនួន៣១កន្លែង ដោយ​ម្នាក់ៗ​នឹង​ទទួល​បាន​អាហារូបករណ៍​រយៈពេល​១ឆ្នាំ។

ឱកាសផ្លាស់ប្ដូរការសិក្សារដូវក្ដៅនៅប្រទេសជប៉ុនពីកម្មវិធី Sokendai KEK ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/02/2025

កម្មវិធី SOkendai KEK Summer Student Program 2025 នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិទូទាំងពិភពលោក ចូលរួមកម្មវិធីផ្លាស់ប្ដូរការសិក្សាក្នុងវិស័យស្រាវជ្រាវរយៈពេល៨សប្ដាហ៍។