អត្ថប្រយោជន៍៥អំឡុងពេលបន្តថ្នាក់អនុបណ្ឌិត

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

កម្រិតសិក្សាក្រោយបញ្ចប់ថ្នាក់បរិញ្ញាបត្រ គឺថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់អនុបណ្ឌិត, បែបបទនៃការសិក្សា ក្នុងកម្រិតនេះ តម្រូវឱ្យអ្នកសិក្សា ដឹងពីអ្វីដែលខ្លួនត្រូវផ្តោតជាមុន តួយ៉ាងដឹងពីជំនាញដែលត្រូវរៀនដោយខ្លួនឯង ព្រោះមិនមានការណែនាំលម្អិត ឬមានឆ្នាំសិក្សាមូលដ្ឋានគ្រឹះដូចកម្រិតបរិញ្ញាបត្រទៀតទេ!​ អ្នកសិក្សាតម្រូវឱ្យមានភាពឯករាជ្យ និងភាពម្ចាស់ការខ្ពស់ ដែលទាំងនេះ ជាឱកាសជំរុញឱ្យអ្នកសិក្សា បង្កើនជម្រើសការងារ ដោយការសិក្សាជំនាញចំៗ មានបទពិសោធន៍ច្រើនក្នុងការស្រាវជ្រាវ និងការបង្កើតជាគម្រោងផ្ទាល់ខ្លួនដោយមានសិទ្ធពេញលេញដើម្បីសម្រេចចិត្ត។

មួយវិញទៀតការបន្តថ្នាក់អនុបណ្ឌិត ជាពេលវេលាអាចយល់យ៉ាងស៊ីជម្រៅ ឬក្លាយជាអ្នកជំនាញនៅក្នុងផ្នែកជាក់លាក់មួយ ដូច​ជាការបង្រៀន សិក្សាលើវិទ្យាសាស្រ្ត ឬការធ្វើអាជីវកម្មជាដើម។ ការសិក្សាលើកម្រិតនេះ វាលើសពីការទទួលបាននូវចំណេះបន្ថែម ប៉ុន្តែវាជាការពង្រីកភាពរឹងមាំផ្ទាល់ខ្លួន និងវិសាលភាពអាជីពវិជ្ជាជីវៈ។ តាមរយៈគេហទំព័រ​ Research.Life បានបង្ហាញនូវអត្ថប្រយោជន៍ប្រាំចំណុច នៃការបន្តការសិក្សាថ្នាក់អនុបណ្ឌិត ដោយមានលម្អិតជូននូវខាងក្រោម ៖

១. មានភាពស៊ីជម្រៅចំពោះវិស័យផ្ទាល់ខ្លួន ៖ មូលហេតុមួយ ដែលអាចសម្គាល់បានថា ការបន្តសិក្សាកម្រិតអនុបណ្ឌិត ផ្តល់នូវចំណេះ ឬជំនាញស៊ីជម្រៅ គឺនៅត្រង់ថា ក្នុងកម្រិតមួយនេះ គេផ្តោតលើភាពជាក់លាក់ ដែលមិនបញ្ចូលមុខវិជ្ជាចម្រុះគ្នាដូចកាលនៅកម្រិតបរិញ្ញាបត្រនោះទេ។ កត្តាមួយនេះមិនត្រឹមតែជាឱកាស ក្នុងការស្វែងយល់អំពីមេរៀននោះទេ ប៉ុន្តែជាការរុករកនូវចំណូលចិត្តផ្ទាល់ខ្លួនថ្មីៗ និងការបង្ខិតខ្លួនទៅជិតគោលដៅនៃអាជីព និងឱកាសរីកចម្រើនផ្ទាល់ខ្លួន ក៏ដូចជាបែបបទ នៃការរស់នៅ។

២. ពង្រីកឱកាស ៖ ការសិក្សាមានសកម្មភាព ​មានការជជែក និងការចែករំលែកបទពិសោធន៍ពីសាស្រ្តាចារ្យទៅសិស្ស និងចែករំលែករវាងសិស្សៗគ្នាឯង ដែលសុទ្ធសឹងតែជាគុណតម្លៃដែលទទួលបាន លើសពីការសិក្សាបែបជាសិស្សសាលា។ នេះជាហេតុផលមួយជួយឱ្យបរិយាកាស នៃការសិក្សាបែបនេះ ក្លាយជាពេលវេលាបើកចិត្ត បើកឱកាសស្គាល់គ្នាបន្ថែម ដើម្បីបង្កើនជម្រើសទៅកាន់ខ្លួនឯង មិនថាការដើរផ្សងព្រេងយកបទពិសោធន៍ ឬក៏ការចាប់ការងារថ្មី។

៣. អភិវឌ្ឍន៍ការងារ និងការរស់នៅ ៖ មិនថាជាប្រភេទការងារ ឬក៏ការរស់នៅប្រចាំថ្ងៃនោះទេ សុទ្ធតែត្រូវការធ្វើបច្ចុប្បន្នភាពជាប្រចាំ បើពុំដូច្នោះទេ! គឺនឹងកាន់តែបង្កភាពស្មុគស្មាញ ហើយភាពកម្សោយ នៃការបំបែកឧបសគ្គក៏នឹងរួមតូចទៅតាមនោះដែរ។ ការបន្តសិក្សាថ្នាក់អនុបណ្ឌិត ចាត់ជាពេលវេលាល្អមួយ ក្នុងការអភិវឌ្ឍសមត្ថភាព ឆ្លើយតបជាវិជ្ជមានចំពោះការអភិវឌ្ឍន៍ការងារ និងការរស់នៅ តាមរយៈការទម្លាប់គិតបែបស៊ីជម្រៅច្រើនដង ទម្លាប់បែងចែកពេលវេលា និងមោទនភាពចំពោះការខិតខំផ្ទាល់ខ្លួន។

៤. អភិវឌ្ឍន៍ទំនាក់ទំនង ៖ មិនថានៅក្នុងការសិក្សាកម្រិតណានោះទេ ការទទួលបានឱកាសក្នុងការជួបជុំ គឺសុទ្ធតែបង្កើតបាននូវទំនាក់ទំនងបន្ថែមទាំងក្នុងវិស័យការងារ និងការសិក្សា។ ដោយឡែកក្នុងកម្មវិធីសិក្សា តែងតែមានភាពប្រទាក់ក្រឡាគ្នាជាមួយជំនាញ ប៉ុន្តែអាស្រ័យលើការជ្រើសរើសសាលាដែរ។

៥. បង្កើតស្នាដៃដែលអាចទុកចិត្តបាន ៖ កម្រិតសិក្សាខ្ពស់ បានជំរុញឱ្យមានទំនុកចិត្ត និងភាពពេញចិត្តខ្ពស់ចំពោះខ្លួនឯង និងជាការបង្ហាញឱ្យអ្នកដទៃមានភាពជឿជាក់ដូចគ្នា រួមទាំងការចាប់ផ្តើមក្នុងការទទួលបាននូវប្រាក់បៀវត្សរ៍ តួនាទី និងកសាងសក្តានុពល នៅពេលមានការវាស់វែងមួយ ដែលមានភាពស្តងដារ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យ Chulalongkorn ជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិតឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2023

សាកលវិទ្យាល័យ Chulalongkorn នៃប្រទេសថៃ បានប្រកាសជ្រើសរើសនិស្សិតមក​ពី​ប្រទេសក្នុងតំបន់អាស៊ាន និងក្រៅអាស៊ានឱ្យ​ប្រឡងយក​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលឥតគិតថ្លៃពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2023

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលសម្រាប់សិស្ស-និស្សិតក្នុងខេត្តសៀមរាបចំនួន៥០កន្លែងពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ។ ជំនាញសិក្សាដែលអាហារូបករណ៍ផ្ដល់ជូនមាន កម្មវិធី...

ស្វែងយល់ពីសាកលវិទ្យាល័យអឺរ៉ុបចំនួន ៥០សាលា នៅកម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

និស្សិតកម្ពុជាដែលកំពុងស្វែងរកឱកាសទទួលបានការអប់រំកម្រិតពិភពលោកនឹងមកជួបជុំគ្នានៅសាលបុរីកោះពេជ្រ សម្រាប់កម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ ២០២៥ នៅថ្ងៃទី១២ ខែវិច្ឆិកា...

អាហារូបករណ៍ពីកម្មវិធី UWC សម្រាប់សិស្សវិទ្យាល័យឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2024

កម្មវិធី United World College (UWC) ប្រកាសផ្ដល់ឱកាសសិក្សាអាហារូបករណ៍ដល់សិស្សកម្ពុជា ដែលកំពុងសិក្សានៅវិទ្យាល័យ ចំនួន៥កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥ ដល់ ២០២៧។ អាហារូបករណ៍ផ្ដល់ជូនការសិក្សានៅប្រទេសជប៉ុន ប្រទេសចិន...

រៀន​ជំនាញ​បច្ចេកទេស​ឥត​គិត​ថ្លៃ​ ​១៣៥០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/08/2026

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ​ ​កំពុង​ប្រកាស​ជ្រើសរើស​ ​យុវជន​ ​យុវ​នា​រី​ ​កម្ម​ករ ​កម្មការិនី ​និង​ជន​ចំណាកស្រុក​ ​ដែល​មកពី​គ្រួសារ​ក្រីក្រ ​គ្រួសារ​ងាយ​រង​ហានិភ័យ

អាហារូបករណ៍ TVET ១២៣០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១២៣០កន្លែង លើ ១៤មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ពីកម្មវិធី St Cross College Scholarship 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកវិទ្យាល័យ Oxford ពីកម្មវិធីអាហារូបករណ៍ St Cross College Scholarship 2024...

អាហារូបករណ៍ថ្នាក់បណ្ឌិតពេញថ្លៃ នៅ Hanyang University ប្រទេសកូរ៉េខាងត្បូង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2026

សាកលវិទ្យាល័យ Hanyang University នៃប្រទេសកូរ៉េខាងត្បូង បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បណ្ឌិត (PhD) ពេញថ្លៃ ដល់និស្សិតអន្តរជាតិ

ឱកាសចូលរួមកម្មវិធីសិក្ខាសាលាអន្តរជាតិ “The 5th ROK-Mekong Youth Group Workshop” នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2026

ជាឱកាស​សម្រាប់យុវជន​កម្ពុជាក្នុងការ​ផ្លាស់ប្តូរ​ការ​សិក្សា​ទៅក្រៅប្រទេស ពេលនេះ ក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ (ROK) បានប្រកាសបើកទទួលពាក្យសុំសម្រាប់ការ​ចូលរួមកម្មវិធីសិក្ខាសាលាក្រុមយុវជនកូរ៉េ-មេគង្គ លើកទី៥ ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *