បច្ចេកវិទ្យាមនុស្សយន្ត ៤ប្រភេទនឹងក្លាយជាផ្នែកមិនអាចខ្វះបាន នៃជីវិតប្រចាំថ្ងៃរបស់មនុស្ស

ការធ្វើទំនើបកម្ម និងដំណើរវិវត្តដ៏ឆាប់រហ័ស នៃបញ្ញាសប្បនិម្មិត (AI) កំពុងនាំឱ្យមានការលេចចេញនូវមនុស្សយន្តប្រភេទថ្មីៗ ដែលអាចបំពេញមុខងារកាន់តែឆ្លាតវៃ និងសម្បូរបែប ។ វាមានសមត្ថភាពលើសពីមនុស្សយន្តដែលដំណើរតាមរយៈការរៀបចំទុកមុន ដោយវាអាចមើលឃើញរូបភាព រៀនអ្វីថ្មីៗ ចេះគិតពិចារណា និងយល់ពីរបៀបប្រតិកម្មតបជាដើម។ ត្បិតថាបច្ចុប្បន្ន ការធ្វើការជាមួយមនុស្សយន្តមិនទាន់មានភាពទូលំទូលាយ ប៉ុន្តែក្នុងរយៈពេលប្រាំឆ្នាំទៅមុខ ការងារក្នុងផ្ទះ និងកន្លែងធ្វើការនឹងត្រូវពឹងផ្អែកលើមនុស្សយន្តច្រើន និងខ្លាំងជាងមុន។ ខាងក្រោមនេះ ជាគឺមនុស្សយន្ត ៤ប្រភេទ ដែលនឹងក្លាយជាផ្នែកដ៏សំខាន់ក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្សក្នុងពេលបច្ចុប្បន្ន និងអនាគត៖

១. យន្តហោះគ្មានមនុស្សបើកដឹកជញ្ជូនអីវ៉ាន់ ៖ ឥទ្ធិពលនៃបញ្ញាសប្បនិម្មិត (AI) ដែលបំពាក់នៅក្នុងយន្តហោះគ្មានមនុស្សបើក (Drone) អាចជួយដោះស្រាយបញ្ហារបស់មនុស្សបានច្រើន។ វាអាចដឹកជញ្ជូនសម្ភារសំខាន់ៗ និងឧបករណ៍សង្គ្រោះដោយស្វ័យប្រវត្តិ និងឆាប់រហ័សទៅកាន់តំបន់ជួយការលំបាក ឬកំពុងជួបគ្រោះមហន្តរាយផ្សេងៗ ដែលមិនប៉ះពាល់ដល់សុវត្ថិភាពរបស់មនុស្ស ។ ជាមួយនឹងភាពវិជ្ជមាននៃបច្ចេកវិទ្យានេះ លោក ខេណាន វីរ៉ូបបេក (Keenan Wyrobek) បានបង្កើតឱ្យមាន Zipline ដែលជាក្រុមហ៊ុនដឹកជញ្ជូនប្រើយន្តហោះគ្មានមនុស្សបើក ដែលបំពាក់បច្ចេកវិទ្យាបញ្ញសប្បនិម្មិត (AI) ដើម្បីផ្ដល់នូវសេវាកម្មដឹកជញ្ជូនសម្ភារៈសំខាន់ៗទៅកាន់តំបន់ជួបការលំបាក ឬជួបគ្រោះមហន្តរាយ ងាយបង្ករភាពគ្រោះថ្នាក់ដល់មនុស្សធ្វើដំណើរទៅទីនោះ។ បច្ចុប្បន្ននេះ ការដឹកជញ្ជូនដោយយន្តហោះរបស់ក្រុមហ៊ុនេះ អាចបានរហូតដល់មួយតោនក្នុងមួយថ្ងៃ ដែលវាកំពុងជួយមនុស្សជួបការលំបាកបានច្រើនខ្លាំងមែនទែន។

២. ម៉ាស៊ីនកែច្នៃឡើងវិញដោយស្វ័យប្រវត្តិ ៖ ការកែច្នៃឡើងវិញ គឺជាសកម្មភាពមួយមានសារៈសំខាន់បំផុតដែលយើងត្រូវធ្វើ ដើម្បីជួយឱ្យផែនដីមានបរិស្ថានស្អាត ។ ទន្ទឹមនឹងនេះ បរិមាណលើសលប់នៃកាកសំណល់នៅតែជាបញ្ហាប្រឈមដែលពិបាកដោះស្រាយ។ បើយោងទៅតាមរបាយការណ៍ We Forum បានបង្ហាញថា មនុស្សម្នាក់ ក្នុងចំណោមមនុស្ស៨ពាន់លាននាក់ក្នុងផែនដី បានបង្កើតឱ្យមានកាកសំណល់យ៉ាងហោចណា ២.២គីឡូក្រាមក្នុងមួយថ្ងៃ ដែលនេះគឺជាចំនួនដ៏ច្រើនបំផុតតម្រូវមានការកែច្នៃឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ហេតុផលនេះ បានជំរុញឱ្យលោក ម៉ាតាន់យ៉ា ហ័ររ៉ូវីត (Matanya Horowitz) បង្កើត AMP Robotics ជាមនុស្សយន្តដែលកែច្នៃកាកសំណល់ឡើងវិញ ដោយស្វ័យប្រវត្តិអាចជួយកាត់បន្ថយវិបត្តិកាកសំណល់ និងបង្កើតឧបករណ៍ប្រើប្រាស់ឡើងវិញ។ ម៉ាស៊ីននេះជួយសន្សំសំចៃប្រាក់បានរហូតរាប់ពាន់លានដុល្លារឯណោះ។

៣. គ្រឿងយន្តគ្រប់គ្រងការងារឃ្លាំងដែលមានគ្រោះថ្នាក់ ៖ លោក ម៉ាក ស៊ីហ្គូរ៉ា (Marc Segura) ជាម្ចាស់ក្រុមហ៊ុនផលិតមនុស្សយន្ត អេ.ប៊ី.ប៊ី (ABB) ដែលបានចាប់ផ្ដើមឡើងក្នុងឆ្នាំ ១៩៨៨ បានរៀបរាប់អំពីប្រតិបត្តិការក្នុងឃ្លាំងដាក់អីវ៉ាន់ដែលកំពុងប្រើមនុស្សយន្ត ដើម្បីគ្រប់គ្រងការងារដែលមានហានិភ័យគ្រោះថ្នាក់ខ្ពស់។ លោកបានបញ្ជាក់ថា ការប្រើមនុស្សយន្ត អាចការពារមនុស្សពីគ្រោះថ្នាក់ដោយចៃដន្យបានច្រើន ជាពិសេសវាអាចបំពេញការងារធន់ធ្ងន់បានល្អ។ ជាក់ស្ដែង វាមានសមត្ថភាពអាចលើកឡានទម្ងន់មួយតោន ដោយប្រើដៃម្ខាងប៉ុណ្ណោះ។ ហើយមនុស្សយន្តមួយប្រភេទទៀត អាចបង្កើតបន្ទះឈីបកុំព្យូទ័រទន់បំផុត (delicate computer chip) បានយ៉ាងល្អ ម្យ៉ាងការងារនេះមិនអាចឱ្យមនុស្សធ្វើបានទេ ព្រោះវាមានការប៉ះពាល់ខ្លាំងចំពោះភ្នែកក្នុងរយៈពេលវែង។ ការលើកឡើងនេះ ចង់បង្ហាញថា ការបង្កើតមនុស្សយន្តនេះឡើង គឺដើម្បីលើកកម្ពស់សុខុមាលភាពមនុស្ស តាមរយៈការឱ្យមនុស្សយន្តបំពេញការងារលំបាកៗដែលមិនសមឱ្យមនុស្សធ្វើ។

៤. មនុស្សយន្តជំនួយការគ្រូពេទ្យជួរមុខ ៖ បញ្ហាបំពេញភារកិច្ចហួសកម្លាំង គឺជារឿងដែលត្រូវយកចិត្តទុកដាក់ចំពោះបុគ្គលិកផ្នែកសុខភិបាល។ ចំណុចនេះត្រូវបានអ្នកនាង អែនឌ្រា ថមម៉ាស់ (Andrea Thomas) ស្ថានិកក្រុមហ៊ុនផលិតមនុស្សយន្ត ឌីលីជិន-រ៉ូបូត (Diligent Robot) បានកត់សម្គាល់ បន្ទាប់មកគាត់បានបង្កើតមនុស្សយន្តដែលមានឈ្មោះថា ម៉ូហ្ស៊ី (Moxi) ដើម្បីជួយសម្រួលការងាររបស់ក្រុមគ្រូពេទ្យ។ ពេលនេះវាត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងមន្ទីរពេទ្យមួយចំនួននៅសហរដ្ឋអាមេរិក ដើម្បីជួយសម្រួលការងារ ដែលមិនពាក់ព័ន្ធនឹងការព្យាបាលអ្នកជំងឺ។ ក្រោយពីមានជំនួយពីមនុស្សយន្តនេះ ក្រុមគ្រូពេទ្យបានឱ្យដឹងថា ពួកគាត់អាចកាត់បន្ថយភាពតានតឹងបានច្រើនជាងមុន ព្រោះការងារក្នុងស្ដុកទាំងអស់ត្រូវបានធ្វើដោយ​មនុស្សយន្តស្វ័យប្រវត្តិ។

គួរបញ្ជាក់ផងដែរថា មនុស្សយន្តទាំង ៤ប្រភេទនេះ ត្រូវបានគេដាក់ប្រើប្រាស់រួចទៅហើយ នៅក្នុងប្រទេសជឿនលឿនមួយចំនួន។ ប៉ុន្តែនៅថ្ងៃអនាគតដ៏ខ្លីខាងមុខ វានឹងត្រូវបានដាក់ឱ្យប្រើប្រាស់កាន់តែទូលំទូលាយនៅទូទាំងពិភពលោក៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសវៀតណាម ពី TUAF-AEP ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យមួយចំនួនក្នុងប្រទេសវៀតណាម ឬសាកលវិទ្យាល័យជាដៃគូផ្សេងទៀត ។...

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​ចំនួន​៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2023

សមាគមនិស្សិត​ខ្មែរ​ប្រចាំ​សហព័ន្ធរុស្ស៊ី​បានជូនដំណឹងថា ក្នុងឆ្នាំ​សិក្សា​២០២៣នេះ រដ្ឋាភិបាល​ នៃសហព័ន្ធរុស្ស៊ី នឹងផ្តល់អាហារូបករណ៍​ចំនួន ៤០កន្លែង​ដល់សិស្ស និស្សិត ...

អាហារូបករណ៍ TVET ១២៣០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១២៣០កន្លែង លើ ១៤មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសាធារណជនប្រឡងប្រជែងយកអាហារូបករណ៍ ទៅសិក្សាថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ការប្រឡងជ្រើសរើសបេក្ខជនចំនួន ១នាក់...

រដ្ឋមន្រ្តីអប់រំផ្តល់អាហារូបករណ៍ ១០០% នៅវិទ្យាស្ថានគរុកោសល្យ​បាត់ដំបង ជូនដល់​កូនៗ​របស់វីរៈកងទ័ពកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2025

វិទ្យាស្ថានគរុកោសល្យ​បាត់ដំបង បានប្រកាស​ជូនដំណឹង​ដល់​ក្រុមគ្រួសារវីរៈកងទ័ព​កម្ពុជា ដែល​បាន​ពលីជីវិត​ក្នុង​បុព្វ​ហេតុ​ការពារ​បុរណភាព​ទឹកដីថា វិទ្យាស្ថាន​បានសម្រេច​ផ្តល់ជូនអាហារូបករណ៍ ១០០%

ឱកាស​សិក្សា​ឥតគិតថ្លៃ ស្តីពី «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក» សម្រាប់សហគ្រិនកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2026

ដើម្បីពង្រឹងសមត្ថភាពឌីជីថលដល់ម្ចាស់អាជីវកម្ម និងសហគ្រាសនៅកម្ពុជា សិក្ខាសាលាដ៏មានសារៈសំខាន់មួយនឹងត្រូវរៀបចំឡើងក្រោមប្រធានបទ «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក»។ កម្មវិធីនេះរៀបចំឡើងដោយមានការសហការពី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាតបត្រ៥០កន្លែងនៅសាកលវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈចំនួន៥០កន្លែង សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ៣០០កន្លែង នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សេន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ចំនួន ៣០០កន្លែង...

វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូនផ្ដល់អាហារូបករណ៍១០០%ចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2023

ឱកាសសិក្សានៅអាហារូបករណ៍១០០%នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនផ្ដល់ចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។...