“សុខ” មនុស្សយន្តដំបូងគេរបស់កម្ពុជាអាចសន្ទនាជាភាសាខ្មែរ

ភ្នំពេញ – “សុខ” ជាឈ្មោះដែលក្រុមអ្នកសិក្សាបច្ចេកវិទ្យាបានដាក់ឱ្យមនុស្សយន្ត (រ៉ូប៉ូត) ដំបូងគេនៅកម្ពុជា ដែលមានសមត្ថភាពសន្ទនាផ្តល់ព័ត៌មាននានាជាភាសាខ្មែរ ។ សុខ បានអភិវឌ្ឍឡើងដោយក្រុមអ្នកស្រាវជ្រាវរបស់បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បំណងដើម្បីអភិវឌ្ឍឱ្យក្លាយជាមនុស្សយន្តបដិសណ្ឋារកិច្ចដ៏ឆ្នើមប្រចាំបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាផ្ទាល់តែម្តង ។

វត្តមានរបស់ សុខ បានបង្ហាញខ្លួនជាផ្លូវការដល់សាធារណជន នៅក្នុងឱកាសដែលក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំទិវាជាតិស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី១ នៅសាលសន្និបាតកោះពេជ្រ កាលពីថ្ងៃទី២៦ – ២៨ ខែមីនា ឆ្នាំ២០២៣ កន្លងទៅ ។

លោក ប៉េង លីឃៀង អ្នកស្រាវជ្រាវផ្នែក AI នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) និងជាតំណាងក្រុមការងារអភិវឌ្ឍរ៉ូប៉ូតសុខបាន និយាយថា “សុខ” ជាមនុស្សយន្ដបដិសណ្ឋារកិច្ចដំបូងគេដែលអាចប្រាស្រ័យទាក់ទងជាមួយមនុស្សជាភាសាខ្មែរបាន ហើយជាពិសេសសុខអាចប្រាប់ព័ត៌មានទូទៅរបស់ស្ថាប័នបានយ៉ាងលម្អិត និងអាចឆ្លើយបានទៅតាមសំណួរដែលអ្នកទស្សនកិច្ចចង់ដឹង ។ លោកបន្តថា ភាពឆ្លាតវៃរបស់មនុស្សយន្ដនេះ បានមកពីក្រុមអ្នកស្រាវជ្រាវដែលបានដាក់បញ្ចូលនៅប្រព័ន្ធបច្ចេកវិទ្យាភាសា, ប្រព័ន្ធខ្មែរ Chatbot, កម្មវិធីវិភាគវត្ថុ និងមុខមនុស្ស ។

បន្ថែមលើនេះ លោក ប៉េង លីឃៀង បានបញ្ជាក់បន្តថា ចំណុចសំខាន់បំផុតនៃការបង្កើតមនុស្សយន្ដនេះឡើងក្នុងគោលបំណងលើកកម្ពស់ការប្រើប្រាស់ភាសាជាតិ (ភាសាខ្មែរ) ក្នុងទម្រង់ឌីជីថលឱ្យបានកាន់តែទូលំទូលាយ ព្រមទាំងចូលរួមជំរុញសកម្មភាពស្រាវជ្រាវផ្នែករ៉ូបូត និងបញ្ញាសប្បនិម្មិត ក៏ដូចជាលើកស្ទួយការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលថ្មីៗនៅកម្ពុជាឱ្យបានច្រើនជាងមុន ។

សូមជម្រាបថា សុខបានអភិវឌ្ឍឡើងនៅក្នុងឆ្នាំ២០២១ ដោយក្រុមអ្នកស្រាវជ្រាវរបស់បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ។ នេះជាលើកទីមួយហើយដែលកម្ពុជាមានរ៉ូប៉ូតអាចនិយាយជាភាសាខ្មែរបាន ព្រមទាំងមានបំពាក់មុខងារបញ្ញាសប្បនិម្មិត (AI) ដើម្បីវិភាគលើមនុស្សដែលគេបានស្គាល់ ។ កន្លងទៅនៅទិវាជាតិស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ធមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញផ្តល់កិត្តិយសបើកទិវាជាតិ​ និងបានអញ្ជើញពិនិត្យមើលការតាំងពិព័រណ៌បច្ចេកវិទ្យា ព្រមទាំងទស្សនាការបង្ហាញវត្តមានរបស់សុខផងដែរ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០នាក់ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី CICOPS នៅសាកលវិទ្យាល័យ Pavia នៃប្រទេសអ៉ីតាលី ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍CICOPS នៅសាកលវិទ្យាល័យ Pavia Italy នៃប្រទេសអ៉ីតាលីឆ្នាំ២០២៥សម្រាប់ថ្នាក់...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ចំនួន១៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំងប្រកាសជ្រើសរើស យុវជន យុវនារី ឱ្យសិក្សាជំនាញវិជ្ជាជីវៈចំនួន១៥០នាក់ទៅសិក្សាលើជំនាញចំនួនប្រាំរយៈពេលសិក្សា៤ខែ។

អាហារូបករណ៍សាច់ប្រាក់ ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ​អាន ចនផន ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអាន ចនផន ចំនួន១០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

អាហារូបករណ៍​ទេពកោសល្យស្ទែម ចំនួន១០កន្លែង​នៅ​សាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

សម្រាប់សិស្សានុសិស្ស​ដែល​ចាប់អារម្មណ៍​ក្នុងការ​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ទៅ​លើជំនាញស្ទែម ពេលនេះ សាកលវិទ្យាល័យ CamTech បានប្រកាស​ពីអាហារូបករណ៍​ទេពកោសល្យ​ស្ទែម របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន...

អាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីរដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤។...

ជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពីសហគមន៍សេចក្ដីអំណរអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/11/2023

សហគមន៍សេចក្ដីអំណរអន្តរជាតិ ឬហៅកាត់ JIFA ប្រកាសជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅអន្តេវាសិកដ្ឋានជាច្រើនរូប។ ការជ្រើសរើសនិស្សិតស្នាក់នៅ...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍នៅសិក្សា​នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2023

ក្រសួងអប់រំ​ យុវជន និងកីឡា ប្រកាសប្រឡងអាហារូបករណ៍ជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជធការកម្ពុជាទៅសិក្សានៅប្រទេសថៃក្រោមអាហារូបករណ៍ ព្រះអង្គម្ចាស់ក្សត្រីយ័មហាចក្រីសិរិថន។ អាហារូបករណ៍...