បញ្ចៀសទម្លាប់៨ដើម្បីកាត់បន្ថយក្ដីអន្តរាយពេលអនាគត

ភាពចម្រើនវ័យនៃអាយុកាល កើតចំពោះមនុស្សគ្រប់ៗគ្នា ប៉ុន្តែទម្លាប់នៃការប្រព្រឹត្តិប្រចាំថ្ងៃមានភាពខុសគ្នា។ គុណភាពនៃការប្រើប្រាស់ជីវិត ពឹងអាស្រ័យលើការគិត និងអនុវត្តសកម្មភាពទាំងឡាយណាដែលឆ្លើយតបទៅនឹងតម្រូវការសុខភាពផ្លូវកាយ ឬផ្លូវចិត្ត។ តាមរយៈគេហទំព័រ Hackspirit បានបង្ហាញសកម្មភាពប្រាំបីចំណុចដែលគួរបញ្ចៀសដើម្បីកាត់បន្ថយក្ដីអន្តរាយពេលអនាគត។

១. មិនពិចារណាលើការចំណាយ ៖ របៀបរបបនៃការគ្រប់គ្រងហិរញ្ញវត្ថុ គឺជាការឆ្លុះបញ្ចាំងអំពីភាពចាស់ទុំរបស់មនុស្ស រួមទាំងភាពនឹងធឹងផ្នែកស្មារតីក្នុងការឆ្លើយតបនឹងអ្វីមួយ។ វាជាមូលហេតុបង្ហាញឱ្យឃើញថា ភាពចាស់ទុំ មិនមែនសំដៅលើចំនួនអាយុនោះទេ គឺវាអាស្រ័យលើការចេះចាត់ចែង និងការប្រើប្រាស់ធនធានដែលខ្លួនមានឱ្យស្របនឹងគោលដៅតម្រូវការ។ ហើយភាពឈ្លាសវៃក្នុងការចាយវាយទៀតសោត រួមចំណែកផ្តល់ផលវិជ្ជមានក្នុងរយៈពេលវែង។


ការចំណាយធនធានថវិកា ដែលមិនបានគិតពិចារណាឱ្យបានល្អិតល្អន់ ឧទារហណ៍ដូចជា ទិញសម្ភារៈ ឬរបស់របរ ដែលមិនត្រូវការ ឬមិនចាំបាច់ទាល់តែសោះ។ ពេលខ្លះ ដើរផ្សារទិញសម្ភារៈគ្រាន់តែដើម្បីកំដរអាម្មណ៍មួយពេលៗ ឬជាញឹកញាប់។  មួយវិញទៀត ការចំណាលើសបរិមាណនៃចំណូលដែលរកបានដោយសមត្ថភាពផ្ទាល់ខ្លួន មិនមែនជាការចំណាយមួយប្រកបដោយការគិតគួរ បានល្អសមស្របឡើយ។

២. មិនថែទាំសុខភាព ៖ មិនផ្តល់តម្លៃចំពោះពេលវេលាថែទាំសុខភាព ឬមិនពង្រឹងកាយសម្បទា ជាកត្តាមួយដែលប៉ះពាល់ដល់ការលូតលាស់ និងភាពធន់នៃការរស់នៅ ជាពិសេសពេលអនាគត។ ត្បិតថា មនុស្សតែងប្រទះនឹងជំងឺណាមួយដោយជៀសមិនផុត​ ប៉ុន្តែការប្រឹងប្រែងថែរក្សាសុខភាព ខណៈរាងកាយនៅមានកម្លាំងមាំមួន ឬនិយាយឱ្យសាមញ្ញថា ការមានទម្លាប់យកចិត្តទុកដាក់ចំពោះខ្លួនឯងអំពីសុខុមាលភាព គឺជាការវិនិយោគក្នុងរយៈពេលវែង។ យ៉ាណាមិញ ការមិនធ្វើលំហាត់ប្រាណដើម្បីពង្រឹងសុខភាព មិនមែនប៉ះពាល់ត្រឹមតែសុខភាពធម្មតាៗនោះទេ ប៉ុន្តែជះផលអវិជ្ជមានជាច្រើន ទៅកាន់គុណភាពជីវិតទាំងមូល។

៣. រក្សាគំនុំ ឬផ្ទុកកំហឹង ៖ បណ្តោយឱ្យចិត្តផ្ទុកនូវកំហឹង ប៉ះពាល់យ៉ាងខ្លាំងទៅកាន់សុខភាពផ្លូវចិត្ត ទំនាក់ទំនង និងសុខុមាលភាពទូទៅ។ មានការសិក្សាមួយបានបង្ហាញថា ការអធ្យាស្រ័យ ឬអភ័យទោស ធ្វើ​ឱ្យភាពតានតឹងត្រូវបានកាត់បន្ថយ និងសម្រួលឱ្យចង្វាក់បេះដូងមានដំណើរការល្អ។ សូមបញ្ជាក់ជូនថា ការកាត់បន្ថយគំនុំ ឬកំហឹង មិនមែនមានន័យថា ត្រូវព្យាយាមបំភ្លេចរាល់រឿងរ៉ាវដែលបានកើតឡើងនោះទេ ប៉ុន្តែជាការទទួលយករាល់បញ្ហាដែលបានកើតមាន ឬកាត់ចោលនូវការគិតទៅលើបញ្ហាដែលលើសពីការគ្រប់គ្រងបានតែប៉ុណ្ណោះ។  


៤. មិនខ្វាយខ្វល់អំពីការអភិវឌ្ឍផ្នត់គំនិត ៖ នៅពេលដែលមានអាយុហាក់ក្រាសបន្តិច មនុស្សមួយចំនួនអាចធ្លាក់ទៅក្នុងអន្ទាក់គំនិតមួយយ៉ាងដូច្នោះថា «ចាស់ហើយមិនបាច់រៀនបន្ថែមអ្វីទេ! បទពិសោធន៍កន្លងមក សមល្មមនឹងរស់បានហើយ»។ ប៉ុន្តែការអភិវឌ្ឍផ្នត់គំនិតស្មារតី ជាផ្នែកមួយដែលឆ្លើយតបនឹងការរៀនសូត្រពេញមួយជីវិត និងជាចំណែកសំខាន់ក្នុងការវិនិយាគសម្រាប់ទ្រទ្រង់ជីវិតនាពេលអនាគត។​

ការបង្អាក់ខ្លួនឯងអំពីការអភិវឌ្ឍបញ្ញាស្មារតី ជាកត្តានាំឱ្យបាត់នូវការបំពេញន័យទៅកាន់ជីវិត ហើយមានអារម្មណ៍វិលវល់មិនដឹងថា ត្រូវរស់នៅដើម្បីអ្វី។ ជំនួសឱ្យការគិតបែបនេះ ប្រសិនបើបន្តអភិវឌ្ឍជាប្រចាំ ប្រៀបដូចជាកំពុងសម្រួចការគិត បណ្តុះអត្ថន័យជីវិត រួមទាំងជាឱកាសក្នុងការស្គាល់ និងស្វែងរកខ្លួនឯងបានលឿនជាងមុន។

៥.​ មិនខ្វល់ខ្វាយអំពីទំនាក់ទំនង់ ៖  ទំនាក់ទំនងធ្វើឱ្យមនុស្សទទួលបាននូវអារម្មណ៍កក់ក្ដៅ ក្ដីស្រឡាញ់  ការយល់ចិត្ត និងសម្ព័ន្ធភាព។ ទោះចង់ ឬមិនចង់ ដំណើរជីវិតគឺត្រូវការឆ្លងកាត់នូវដំណាក់កាលមួយនេះ ដែលជាហេតុបង្ហាញឱ្យឃើញថា ការរក្សាទំនាក់ទំនងជាចំណុចសំខាន់។ ក្នុងបរិបទដ៏មមាញឹកនេះ ការរក្សាទំនាក់ទំនង មិនមែនជារឿងងាយស្រួលពេកនោះទេ ប៉ុន្តែបើបណ្តាយ គឺអាចប៉ះពាល់ទៅដល់សុខភាពផ្លូវចិត្ត ជំរុញឱ្យអារម្មណ៍ឯកោ ឬការផ្តាច់ខ្លួននៅដាច់ដោយឡែក។


៦. មិនហានប្រឈមនឹងការសន្ទនាដែលតឹងតែង ៖ ក្នុងការស់នៅ តែងប្រទះនឹងដំណាក់កាលមួយ ដែលមានការចរចារគ្នា ប្រកបដោយសម្តីប្រទាញប្រទង់ដាក់គ្នា។ ដូច្នេះ បង្កើនសេចក្ដីក្លាហានប្រឈមមុខនិយាយដោះស្រាយបញ្ហានៅនឹងមុខ ជាកត្តានាំឱ្យបញ្ហាធំ ប្រែក្លាយទៅជាបញ្ហាតូច ។

៧. រស់ដិតដាមអតីតកាល ៖ ជីវិតកាន់តែចម្រើនវ័យ កាន់តែសម្បូរកំហុសដកជាប់ក្នុងចិត្ត ជារឿយៗ មនុស្សមិនងាយនឹងបំភ្លេចបានចំពោះអតីតកាលដែលមិនល្អ ឬក៏រឿងរ៉ាវឈឺចាប់ណាមួយ។ ប៉ុន្តែការដែលរស់លង់លក់នឹងអតីតកាលពេក ដោយភ្លេចគិតអំពីបច្ចុប្បន្នភាព ឬគោលដៅផែនការសម្រាប់អនាគត គឺមិនមែនជាការគិតប្រកបដោយសេចក្ដីចម្រើននោះទេ ថែមទាំងជំរុញឱ្យការគិតជាប់គាំងទៀតផង។

៨. មិនស្រឡាញ់ខ្លួនឯង ៖ ការចេះស្រឡាញ់ខ្លួនឯង ជាចំណែកដ៏មានឥទ្ធិពល ក្នុងការរក្សាភាពរឹងមាំចំពោះខ្លួន វ័យកាន់តែជ្រេ ការស្រឡាញ់ខ្លួនឯងគឺត្រូវតែខ្ពស់ជាងមុន។ ការស្រឡាញ់ខ្លួនឯងទៀតសោត គឺសំដៅលើ ការផ្តល់ពេលអាទិភាពចំពោះខ្លួនឯង ស្គាល់ពីតម្លៃ និងការពង្រឹងសុខុមាលភាពនៃការរស់នៅ។ ជារួមដំណើរជីវិតរបស់យើងស្រស់ស្អាតបែបណា ក៏អាស្រ័យលើទម្លាប់ និងសម្ថភាពនៃការសម្រេចិត្ត៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសផ្លាស់ប្ដូរការសិក្សារដូវក្ដៅនៅប្រទេសជប៉ុនពីកម្មវិធី Sokendai KEK ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/02/2025

កម្មវិធី SOkendai KEK Summer Student Program 2025 នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិទូទាំងពិភពលោក ចូលរួមកម្មវិធីផ្លាស់ប្ដូរការសិក្សាក្នុងវិស័យស្រាវជ្រាវរយៈពេល៨សប្ដាហ៍។

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Columbia ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Columbia ពីកម្មវិធីអាហារូបករណ៍ Schmidt Science Fellowships 2024 នៃប្រទេសកាណាដា ឆ្នាំសិក្សា២០២៤ ។ ជំនាញដែល...

ឱកាសសិក្សាអាហារូបករណ៍ ៧៨កន្លែងនៅប្រទេសចិន  ពី អ.ម.ត សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2025

គណៈកម្មាកិធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ ថ្នាក់ភាសាចិន ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥-២០២៦

មូលនិធិហាប់ស្វែល ជ្រើសរើស​សិស្សនារីសម្រាប់អាហារូបករណ៍​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2023

មូលនិធិហាប់ស្វែល ដែលគេ​ធ្វើការងារ​លើ​ការ​លើក​កម្ពស់​ស្រ្តីអ្នកដឹកនាំវ័យក្មេងក្នុង​តំបន់អាស៊ីអាគ្នេយ៍​តាមរយៈ​ការផ្តល់នូវ​ការអប់រំ បណ្តុះបណ្តាល ...

ក្រុមហ៊ុន Microsoft ប្រកាសផ្ដល់ការសិក្សាវគ្គខ្លី​​ជំនាញព័ត៌មានវិទ្យា​ឥតគិតថ្លៃតាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2025

ឱកាសសិក្សាវគ្គខ្លីតាម Online ពីក្រុមហ៊ុន Microsoft សម្រាប់ឆ្នាំសិក្សា២០២៦ ក្នុងផ្នែកព័ត៌មានវិទ្យា។ អាហារូបករណ៍ផ្ដល់ការសិក្សាដល់និស្សិតអន្តរជាតិជាច្រើនកន្លែង និងមានភាពបត់បែនទៅពេលវេលាសិក្សារបស់បេក្ខជន។

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សារដូវក្ដៅនៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/11/2024

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សានារដូវក្ដៅក្នុងប្រទេស អាល្លឺម៉ង់ឆ្នាំសិក្សា២០២៥ ពីកម្មវិធី DAAD University Summer Courses 2025 ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដោយការសិក្សា...

អាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

តាមរយៈអាហារូបករណ៍ Trustee Scholarship បានផ្តល់ឱកាសដល់និស្សិត​អន្តរជាតិ​ចំនួន២០នាក់ ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Boston នៃសហរដ្ឋអាមេរិក ក្នុងឆ្នាំសិក្សា​២០២៦។ អាហារូបករណ៍ផ្ដោតសំខាន់លើថ្លៃសិក្សាពេញលេញ...

ឱកាស​ចូលរួមវគ្គសិក្សាជាស៊េរី “មេរៀនអតីតកាល មាគ៌ា​ឆ្ពោះទៅអនាគត” ពី អ.វ.ត.ក.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/12/2025

ជាឱកាស​សម្រាប់គ្រូបង្រៀន សាស្រ្តាចារ្យបង្រៀន​លើ​មុខ​វិជ្ជាមនុស្សសាស្រ្ត ព្រមទាំ​ងអ្នក​ដឹកនាំ​ជំនាន់ក្រោយ​ទាំងអស់! ពេលនេះ អង្គជំនុំជម្រះវិសាមញ្ញ​ ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក.) ប្រកាស​បើក​ដាក់ពាក្យ សម្រាប់ការ​ចូលរួម​វគ្គ​សិក្សា​...

អាហារូបករណ៍ រដ្ឋាភិបាលនូវែលសេឡង់ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/03/2026

ក្នុងឆ្នាំ២០២៦នេះ រដ្ឋាភិបាល នៃប្រទេសនូវែលសេឡង់ នឹងផ្តល់អាហារូបករណ៍ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា ដើម្បីទៅបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​តាម​សាកលវិទ្យាល័យ​នានា