ដូចយើងដឹងហើយថា កុមារស្ថិតនៅក្នុងវ័យមួយដែលទាមទារឱ្យយកចិត្តទុកដាក់ពីអាណាព្យាបាល ឬឪពុកម្តាយឱ្យបានគ្រប់គ្រាន់។ ក្នុងនោះ ការបង្កើនក្តីស្រឡាញ់ចំពោះកុមារ ក៏ដូចជាក្មេងជំទង់ ត្រូវបានគេចាត់ទុកថា គឺជារឿងដ៏សំខាន់ដែលឪពុកម្តាយ ឬអាណាព្យាបាលគួរធ្វើ ដើម្បីជាការគាំទ្រដល់ផ្លូវចិត្តរបស់ពួកគេ។
ខាងក្រោមនេះ គឺជាវិធីសាស្រ្តមួយចំនួនដែលឪពុកម្តាយ ឬអាណាព្យាបាល អាចអនុវត្ត ដើម្បីគាំទ្រដល់សុខភាពផ្លូវចិត្តរបស់កុមារ ៖
ផ្តល់ភាពកក់ក្តៅ និងក្តីស្រឡាញ់ ៖ ការនិយាយពាក្យស្រឡាញ់ និងផ្តល់ការឱបទៅកូនជារឿយៗ និងធ្វើឱ្យពួកគេមានអារម្មណ៍ថាកក់ក្តៅ ។ អារម្មណ៍ដ៏កក់ក្តៅជាមួយក្តីស្រឡាញ់នេះ នឹងធ្វើឱ្យគេមានសុខភាពផ្លូវចិត្តរឹងមាំ។

បង្កើតទម្លាប់នៃការសន្ទនាក្នុងគ្រួសារបែបអហិង្សា ៖ ការចេះស្តាប់ និងផ្តោតការយកចិត្តទុកដាក់ចំពោះកុមារ ការឱ្យតម្លៃដោយមិនធ្វើការវិនិច្ឆ័យលឿន ការស្វែងយល់ពីកុមារ ការគោរពឧត្តមភាពកុមារ និងសិទ្ធិអំណាចក្នុងការសម្រេចចិត្តរបស់គេ ក៏ជួយធ្វើឱ្យស្ថានភាពផ្លូវចិត្តកុមារ ឬក្មេងជំទង់ល្អប្រសើរផងដែរ។
បង្កើតភាពស្និតស្នាល ៖ ចូលរួមសកម្មភាពជាមួយកូនៗ, បង្កឱកាសឱ្យកូនៗអាចដឹកនាំអ្វីមួយ, លេងកម្សាន្តជាមួយកូន ដូចជាដំណើរកំសាន្ត ធ្វើកិច្ចការផ្ទះ លេងកីឡា ក៏ជាវិធីមួយជួយឱ្យកុមារមានសុខភាពចិត្តរឹងមាំផងដែរ។

ចំណាយពេលជាមួយកុមារ និងក្មេងជំទង់ ៖ នៅក្បែរពួកគាត់ ជជែកពិភាក្សាអំពីរឿងរ៉ាវផ្សេងៗ បង្ហាញចំណាប់អារម្មណ៍លើពួកគាត់ ហើយស្តាប់ពួកគាត់និយាយដោយគោរព។ ទាំងនេះ គឺបង្ហាញពីការយកចិត្តទុកដាក់របស់ឪពុកម្តាយចំពោះកូនៗ ដែលធ្វើឱ្យពួកគេកាន់តែមានអារម្មណ៍កក់ក្តៅ និងដឹងពីក្តីស្រឡាញ់របស់លោកអ្នក៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសចូលរូមសិក្ខាសាលានៅប្រទេសឥណ្ឌា ពីកម្មវិធីភាពជាអ្នកដឹកនាំលើទី១១ ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/02/2025
ឱកាសសម្រាប់យុវជន ចូលរួមក្នុងកម្មវិធីសិក្ខាសាលាភាពជាអ្នកដឹកនាំយុវជនលើកទី១១ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលអប់រំសម្រាប់ការយល់ដឹងអន្តរជាតិរបស់អង្គការយូណេស្កូអាស៊ីប៉ាហ្វិក (APCEIU)។ កម្មវិធីនឹងជ្រើសរើស យុវជន យុវនារី ចំនួន៤០នាក់...

អាហារូបករណ៍សិក្សាភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេលមួយឆ្នាំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/06/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំនៅសាធារណរដ្ឋប្រជាមានិតចិនពីសមាគមន៍សិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...

សាកលវិទ្យាល័យ Moscow Polytechnic University ប្រកាសផ្តល់អាហារូបករណ៍ពេញថ្លៃដល់និស្សិតកម្ពុជា សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/08/2026
Moscow Polytechnic University ប្រកាសបើកទទួលពាក្យអាហារូបករណ៍ពីនិស្សិតកម្ពុជា

ឱកាសសិក្សាអាហារូបករណ៍ Stamp Scholarship ២០២៣ នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិក
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/06/2023
កម្មវិធីអាហារូបករណ៍ Stamp Scholarship ២០២៣ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣ ។...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់ការសិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន៩០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/03/2023
វិទ្យាស្ថានបពហុច្ចេកទេសខេត្តព្រះវិហារប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសចំនួន៩០កន្លែង ។ ជំនាញដែលវិទ្យាស្ថាន...

ឱកាសសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន៤ក្នុងប្រទេសសិង្ហបុរី ពីអាហារូបករណ៍ Dr.GOH KENG SWEE
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/01/2023
កម្មវិធីអាហារូបករណ៍ Dr. GOH KENG SWEE ឬហៅកាត់ថា GKS Scholarship ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតបរទេសឆ្នើម...

ឱកាសអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Monash ប្រទេសអូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/05/2025
កម្មវិធីអាហារូបករណ៍ K.C Kuok Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Monash នៃប្រទេសអូស្ត្រាលី។ អាហារូបករណ៍ផ្ដល់ជូនដោយអតីតនិស្សិតនៃសាកលវិទ្យាល័យ Monash
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































