បង្កើតក្តីស្រឡាញ់ពិតប្រាកដ ជាថាមពលវិជ្ជមាន​ដល់​ការ​លូតលាស់ និង​អភិវឌ្ឍន៍​ផ្លូវចិត្ត​ដល់កុមារ

ដូចយើងដឹងហើយថា ​កុមារ​ស្ថិត​នៅ​ក្នុង​វ័យ​មួយ​ដែល​ទាម​ទារ​ឱ្យ​យក​ចិត្ត​ទុក​ដាក់​ពី​អាណាព្យាបាល ​ឬឪពុក​ម្តាយ​ឱ្យ​បានគ្រប់គ្រាន់​។ ក្នុងនោះ ការ​បង្កើន​ក្តីស្រឡាញ់​ចំពោះ​កុមារ ក៏​ដូចជា​ក្មេងជំទង់ ត្រូវ​បានគេ​ចាត់ទុកថា គឺជារឿងដ៏សំខាន់​ដែល​ឪពុកម្តាយ ឬអាណាព្យាបាល​គួរ​ធ្វើ ដើម្បី​ជា​ការ​គាំទ្រ​ដល់​ផ្លូវ​ចិត្ត​របស់ពួកគេ។

ខាងក្រោមនេះ គឺជា​វិធីសាស្រ្ត​មួយ​ចំនួន​ដែល​ឪពុកម្តាយ ឬអាណាព្យាបាល អាច​អនុវត្ត​ ដើម្បី​គាំទ្រ​ដល់​សុខភាព​ផ្លូវ​ចិត្ត​របស់កុមារ ៖

ផ្តល់ភាពកក់ក្តៅ និង​ក្តីស្រឡាញ់ ៖ ការនិយាយពាក្យស្រឡាញ់ និង​ផ្តល់​ការ​ឱប​ទៅកូនជារឿយៗ និង​ធ្វើ​ឱ្យ​ពួក​គេ​មាន​អារម្មណ៍​ថាកក់ក្តៅ ។ អារម្មណ៍​ដ៏​កក់ក្តៅ​ជាមួយ​ក្តីស្រឡាញ់នេះ នឹង​ធ្វើ​ឱ្យ​គេ​មានសុខភាពផ្លូវចិត្ត​រឹងមាំ។

បង្កើតទម្លាប់នៃការ​សន្ទនា​ក្នុង​គ្រួសារ​បែប​អហិង្សា ៖ ការចេះស្តាប់ និង​ផ្តោត​ការ​យកចិត្តទុកដាក់​ចំពោះ​កុមារ ការ​ឱ្យ​តម្លៃ​ដោយ​មិនធ្វើ​ការ​​វិនិច្ឆ័យលឿន ការស្វែងយល់ពីកុមារ ការ​គោរព​ឧត្តម​ភាពកុមារ និង​សិទ្ធិ​អំណាច​ក្នុង​ការ​សម្រេចចិត្តរបស់គេ ក៏​ជួយ​ធ្វើ​ឱ្យ​ស្ថានភាពផ្លូវចិត្ត​កុមារ ឬក្មេងជំទង់ល្អប្រសើរផងដែរ។

បង្កើតភាពស្និតស្នាល ៖ ចូលរួមសកម្មភាពជាមួយកូនៗ, បង្ក​ឱកាស​ឱ្យ​កូនៗ​អាចដឹកនាំអ្វីមួយ​, លេង​កម្សាន្ត​ជាមួយ​កូន ដូចជាដំណើរ​កំសាន្ត ធ្វើ​កិច្ច​ការផ្ទះ លេង​កីឡា ក៏​ជា​វិធី​មួយ​ជួយ​ឱ្យ​កុមារ​មានសុខភាពចិត្តរឹងមាំផងដែរ។

ចំណាយ​ពេលជាមួយ​កុមារ និងក្មេង​ជំទង់ ៖ នៅក្បែរ​ពួក​គាត់ ជជែក​ពិភាក្សា​អំពី​រឿងរ៉ាវ​ផ្សេងៗ បង្ហាញ​ចំណាប់អារម្មណ៍​លើពួក​គាត់ ហើយ​ស្តាប់ពួក​គាត់និយាយ​ដោយ​គោរព។ ទាំងនេះ គឺបង្ហាញពីការ​យក​ចិត្ត​ទុកដាក់​របស់ឪពុកម្តាយ​ចំពោះ​កូនៗ ដែលធ្វើ​ឱ្យ​ពួក​គេ​កាន់តែមាន​អារម្មណ៍​កក់ក្តៅ និង​ដឹងពី​ក្តីស្រឡាញ់​របស់​លោកអ្នក៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសចូលរូមសិក្ខាសាលានៅប្រទេសឥណ្ឌា ពីកម្មវិធីភាពជាអ្នកដឹកនាំលើទី១១ ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2025

ឱកាសសម្រាប់យុវជន ចូលរួមក្នុងកម្មវិធីសិក្ខាសាលាភាពជាអ្នកដឹកនាំយុវជនលើកទី១១ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលអប់រំសម្រាប់ការយល់ដឹងអន្តរជាតិរបស់អង្គការយូណេស្កូអាស៊ីប៉ាហ្វិក (APCEIU)។ កម្មវិធីនឹងជ្រើសរើស យុវជន យុវនារី ចំនួន៤០នាក់...

អាហារូបករណ៍សិក្សាភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំនៅសាធារណរដ្ឋប្រជាមានិតចិនពីសមាគមន៍សិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...

ឱកាសសិក្សាអាហារូបករណ៍ Stamp Scholarship ២០២៣ នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2023

កម្មវិធីអាហារូបករណ៍ Stamp Scholarship ២០២៣ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣ ។...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់ការសិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន៩០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2023

វិទ្យាស្ថានបពហុច្ចេកទេសខេត្តព្រះវិហារប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសចំនួន៩០កន្លែង ។ ជំនាញដែលវិទ្យាស្ថាន...

ឱកាសសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន៤ក្នុង​ប្រទេស​សិង្ហបុរី ពីអាហារូបករណ៍ Dr.GOH KENG SWEE

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2023

កម្មវិធីអាហារូបករណ៍ Dr. GOH KENG SWEE ឬហៅកាត់ថា GKS Scholarship ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតបរទេសឆ្នើម...

ឱកាសអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Monash ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2025

កម្មវិធីអាហារូបករណ៍ K.C Kuok Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Monash នៃប្រទេសអូស្ត្រាលី។ អាហារូបករណ៍ផ្ដល់ជូនដោយអតីតនិស្សិតនៃសាកលវិទ្យាល័យ Monash

អាហារូបករណ៍សាច់ប្រាក់ ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ​អាន ចនផន ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអាន ចនផន ចំនួន១០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បច្ចេកទេសជាន់ខ្ពស់ចំនួន២០០កន្លែងនៅសាលាបច្ចេកទេស ដុនបូស្កូខេត្តកែប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2023

សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ប្រកាសជ្រើសរើសសិស្សចូលសិក្សាអាហារូបករណ៍ជំនាញថ្នាក់ជាន់ខ្ពស់បច្ចេកទេសចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។........