ក្រសួងអប់រំដំណើរការថ្នាក់អក្ខរកម្មបាន៩១៧ ថ្នាក់ក្នុងឆ្នាំ២០២១

ភ្នំពេញ – ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លើកឡើងថា ក្រសួងអប់រំបានដំណើរការថ្នាក់អក្ខរកម្មចំនួន ៩១៧ថ្នាក់ជាលទ្ធផលក្នុងឆ្នាំ២០២១ ។ ការលើកឡើងនេះក្នុងឱកាសឯកឧត្ដមបណ្ឌិតសភាចារ្យ អញ្ជើញជាអធិបតីភាពក្នុងកម្មវិធីទិវាអក្ខរកម្មជាតិ ៨ កញ្ញា លើកទី២១ ក្រោមប្រធានបទអក្ខរកម្មជាមូលដ្ឋានគ្រឹះនៃការសិក្សាពេញមួយជីវិត នាព្រឹកថ្ងៃពុធនេះ ធ្វើឡើងតាមប្រព័ន្ធអនឡាញ ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ក្រសួងអប់រំបានដំណើរការថ្នាក់អក្ខរកម្មចំនួន ៩១៧ថ្នាក់ ដែលបានអនុវត្តដោយមន្ទីរអប់រំ យុវជន និងកីឡា រាជធានីខេត្ត ៨៧២ថ្នាក់អក្ខរកម្ម តាមរោងចក្រចំនួន ១៧ថ្នាក់ ពន្ធធនាគារចំនួន ៤៥ថ្នាក់ និងអនុវត្តដោយដៃគូអភិវឌ្ឍចំនួន ៣៩ថ្នាក់ មានអ្នកសិក្សាសរុបជាង ២ម៉ឺនប្រាំមួយពាន់នាក់ ក្នុងនោះស្រីមានជាង ១ម៉ឺននាក់ ។

រដ្ឋមន្ត្រីក្រសួងអប់រំ បន្ថែមថា ស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់នៃជំងឺកូវីដ-១៩ ការដំណើរការថ្នាក់អក្ខរកម្ម ផ្ដល់ឱកាសឱ្យយុវជនបន្តការសិក្សាពេញមួយជីវិតតម្រូវឱ្យមានការយកចិត្តទុកដាក់ការពារអាយុជីវិតរបស់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មាតាបិតា ។ ប្រការនេះ ទាមទារឱ្យមានគំនិតច្នៃប្រឌិត និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលផ្សព្វផ្សាយអំពីវិធាការការពារអំពីជំងឺកូវីដ-១៩ និងដើម្បីផ្ដល់ឱកាសឱ្យយុវជនបន្តរៀនបាន ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បញ្ជាក់បន្តថា នៅក្នុងដំណាក់កាលថ្មីនាសតវត្សទី២១នេះ មានថ្នាក់អក្ខរកម្មឌីជីថល ថ្នាក់អក្ខរកម្មប្រពៃណីដែលធ្លាប់អនុវត្តរួមមកក្ដី ទាមទារឱ្យអ្នកសិក្សាត្រូវប្រើប្រាស់បច្ចេកវិទ្យា រៀនពីបច្ចេកវិទ្យា ហើយចំពោះអ្នកផ្ដល់សេវាអប់រំក៏ត្រូវរៀបចំឱ្យមានប្រព័ន្ធឌីជីថលដើម្បីឆ្លើយតបសម្រាប់ផ្ដល់ឱកាសអប់រំដល់យុវជនផងដែរ ។

តាមប្រសាសន៍របស់ឯកឧត្ដមបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញជាគោលដៅប្រែក្លាយមជ្ឈមណ្ឌលសហគមន៍សិក្សាមួយចំនួនឱ្យទៅជាមជ្ឈមណ្ឌលសិក្សាពេញមួយជីវិត ជាពិសេសត្រូវបញ្ជូលនូវបច្ចេកវិទ្យា ដើម្បីអាចឱ្យយុវជនប្រើប្រាស់បច្ចេកវិទ្យាបានក្នុងគោលដៅពង្រឹងឱកាសទទួលបានការងារសមស្របក្នុងយុគ្គសម័យឌីជីថល ។

គួរបញ្ជាក់ថា ទិវាអក្ខរកម្មជាតិ ៨ កញ្ញា ឆ្នាំ២០២១ ប្រារព្ធឡើងក្រោមប្រធានបទអក្ខរកម្មជាមូលដ្ឋានគ្រឹះនៃការសិក្សាពេញមួយជីវិត ក្នុងទិសដៅលើកកម្ពស់វិស័យសិក្សាធិការជាតិ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋកម្ពុជាទទួលបានឱកាសក្នុងការសិក្សាគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ការសិក្សានេះ ពុំមែនសំដៅតែទៅលើការអប់រំក្នុងសាលា ឬការរៀនលេខ និងអក្សរនោះទេ តែជាការស្វែងយល់បន្ថែមពីវិស័យនានា ដូចជាអក្ខរកម្មឌីជីថល និងបច្ចេកវិទ្យាជាដើម ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គន្លឹះទាំង៥ដើម្បីត្រៀមខ្លួនក្នុងការសម្ភាសន៍អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2023

វគ្គសម្ភាសន៍ជាដំណាក់កាលសំខាន់មួយក្នុងចំណោមវគ្គផ្សេងៗនៃការដាក់ពាក្យអាហារូបករណ៍គ្រប់ប្រភេទទាំងក្នុងប្រទេស និងក្រៅប្រទេស ។ បេក្ខជនជាច្រើនបានបាត់បង់ឱកាសទទួល...

ឱកាសកម្មសិក្សានៅផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/08/2025

ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន (YHCCF) កំពុងប្រកាសជ្រើសរើស និស្សិតសាកលវិទ្យាល័យដែលកំពុងសិក្សាផ្នែកសេដ្ឋកិច្ច សហគ្រាលឬអាជីវកម្ម ការគ្រប់គ្រងផ្នែកគ្រោង ឬផ្នែកដែលពាក់ព័ន្ធ

ឱកាសអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ចំនួន៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2024

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ប្រកាសផ្តល់អាហាររូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ ចំនួន៥១០កន្លែង សម្រាប់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ ១០កន្លែង​នៅ​សាកលវិទ្យាល័យលីមកុកវីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

ជាឱកាស​សម្រាប់សិស្សនិស្សិត​ដែលកំពុងស្វែង​រក​អាហារូបករណ៍​សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ​លីមកុកវីង ពេលនេះ គណៈកម្មាធិការអាហារូបករណ៍...

ក្រសួងអប់រំផ្តល់អាហារូបករណ៍១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្រ្តបង្រៀនភាសាបារាំង​ជំនាន់ទី៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងជំនាន់ទី៥ឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2025

សាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេស ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូន៥០% និង ១០០%ទៅតាមលទ្ធភាពជាក់ស្ដែង...

អាហារូបករណ៍សិក្សា​ជំនាញ​វិស្វកម្មឧស្សាហកម្ម នៅវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/11/2025

ដោយ​មានការ​គាំទ្រពីគម្រោង​អភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត (SFESDP) របស់ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ, វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​បណ្តុះបណ្តាល​ឥតគិតថ្លៃ​ទៅលើ...

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​កម្ពុជា​ ​ផ្តល់​អាហារូបករណ៍​ ​១០០​% ​និង​ ​៥០​% ​សម្រាប់​សិស្ស​បាក់ឌុប​ជាប់​និទ្ទេស​ ​A​ ​និង​ ​B​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/08/2026

​ជា​ការ​ផ្តល់​ឱកាស​ដល់​សិស្សានុសិស្ស​ដែល​ប្រឡង​បញ្ចប់​ថ្នាក់​ទី​១២​ ទទួលបាន​និទ្ទេស​ល្អ​, ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​កម្ពុជា​ ​(​NPIC​) ​នឹង​ផ្តល់​អាហារូបករណ៍​ ​១០០​% ​សម្រាប់​សិស្ស​និទ្ទេស​ ​A​

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ពីកម្មវិធីអាហារូបករណ៍ Miami Scholarships 2024-25 នៃសហរដ្ឋរិក...