ព្រឹត្តិការណ៍ “ដើរដោយជើងទទេរដើម្បីសន្តិភាព” បង្ហាញទៅកាន់ពិភពលោកថា កម្ពុជាចង់បានសន្តិភាព

សៀមរាប — ព្រះសង្ឃ យាយជី តាជី អ្នកសិល្បៈ រួមនិងប្រជាពលរដ្ឋ ក្មេង ចាស់ ប្រុស ស្រី រាប់រយនាក់ នៅល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ បាននិមន្តនិងអញ្ជើញជួបជុំគ្នានៅសួនច្បារព្រះអង្គចេកព្រះអង្គចម ស្ថិតនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីចូលរួមនៅក្នុងព្រឹត្តិការណ៍ “ដើរដោយជើងទទេរដើម្បីសន្តិភាព (Walking with Barefoot for Peace)” ។ ក្បូនដើរដោយជើងទទេនេះគឺជាដំណើរក្បួនសន្តិភាពសាធារណៈមួយដោយអហិង្សា ក្នុងគោលបំណងតែមួយគត់ គឺផ្ញើសារដ៏មានអត្ថន័យទៅកាន់សហគមន៍អន្តរជាតិ និងពិភពលោក ជាពិសេស ជនបរទេស និងភ្ញៀវទេសចរនៅក្រុងសៀមរាបថា កម្ពុជា គឺជាប្រទេសដែលគាំទ្រសន្តិភាព សេចក្តីថ្លៃថ្នូរ និងការការពារជីវិតមនុស្ស។

លោកស្រី ជា ពេជ្រ មកពីខេត្តសៀមរាប ក៏ដូចជាលោកយាយជី តាជី និងព្រះសង្ឃជាច្រើនអង្គដែលបានមកចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ បានបង្ហាញអារម្មណ៍ថា កម្ពុជាមិនត្រូវការសង្រ្គាមនោះទេ គឺត្រូវការតែសន្តិភាព ។ លោកស្រីបន្ថែមថា ការដើរដោយជើងទទេ មិនត្រឹមតែចង់ឱ្យពិភពលោកបានដឹងថាកម្ពុជាចង់បានសន្តិភាព ប៉ុណ្ណោះទេ ក៏បង្ហាញនូវការ​ដឹងគុណទៅដល់បុព្វបុរស ជាអ្នកស្នេហាជាតិ ដែលបានលះបង់នូវសាច់ស្រស់ឈាម ដើម្បីការពារទឹកដីផងដែរ។

“យើងត្រូវការសន្តិភាពខ្លាំង យើងជាប្រជាជនដែលមិនចេះឈ្លានពានអ្នកណានោះទេ… យើងទាមទារ​ឱ្យ​ពិភពលោក​ដឹងថា ប្រជាជន​ខ្មែរ​មិន​ត្រូវ​ការ​សង្រ្គាម​នោះទេ…”

កញ្ញា នី មុន្នីនាថ ដែលជាអ្នកដឹកនាំព្រឹត្តិការណ៍ “ដើរដោយជើងទទេរដើម្បីសន្តិភាព” បានប្រាប់ AMS ថា ការដើរដោយជើងទទេ គឺជាការបង្ហាញនូវស្មារតីសាមគ្គីជាតិខ្មែរតែមួយ និងសេចក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុត ពោះប្រទេសជាតិ និងប្រជាជន។ ប្រជាពលរដ្ឋខ្មែរ សូមបង្ហាញជាសាធារណៈនូវការឈឺចាប់ និងព្រួយបារម្ភយ៉ាងខ្លាំង ចំពោះអំពើឃោឃៅរបស់ក្រុមយោធាថៃ និងសកម្មភាពឈ្លានពានពីភាគីថៃ ដែលបានរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។

សូមជំរាបថា ការដើរដោយជើងទទេរ ដើម្បីសន្តិភាព ដោយភ្ជាប់ជាមួយការកាន់ផ្កាឈូកនេះ បានចេញដំណើរចាប់ផ្តើមពីទីតាំងសួនច្បារព្រះអង្គចេកព្រះអង្គចម ឆ្ពោះទៅកាន់ផ្សាររាត្រី និងបញ្ចប់នៅកន្លែងចាប់ផ្តើមដដែល ។ ការដើរដោយជើងទទេនេះគឺជាសកម្មភាពដោយអហិង្សា និងជាសម្លេងរួមរបស់ប្រជាពលរដ្ឋ ដែលបញ្ជាក់យ៉ាងច្បាស់ថា ប្រជាជនកម្ពុជា ស្រឡាញ់សន្តិភាព ប៉ុន្តែមិនអាចទទួលយកការឈ្លានពាន ការគំរាមកំហែង ឬការរំលោភលើដែនអធិបតេយ្យរបស់ជាតិបានឡើយ។ ជំហាននីមួយៗដែលពួកគេដើរ គឺជាការបញ្ជាក់ពីឆន្ទៈដ៏មុតមាំ រួមជាមួយរាជរដ្ឋាភិបាល និងវីរកងទ័ពដ៏អង់អាចក្លាហាន ក្នុងប្តេជ្ញាការពារអធិបតេយ្យភាព បូរណៈភាព និងសិទ្ធិស្របច្បាប់របស់កម្ពុជា៕

អត្ថបទ ៖ ង៉ាន់ ទិត្យ




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ពីកម្មវិធី UWC សម្រាប់សិស្សវិទ្យាល័យឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2024

កម្មវិធី United World College (UWC) ប្រកាសផ្ដល់ឱកាសសិក្សាអាហារូបករណ៍ដល់សិស្សកម្ពុជា ដែលកំពុងសិក្សានៅវិទ្យាល័យ ចំនួន៥កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥ ដល់ ២០២៧។ អាហារូបករណ៍ផ្ដល់ជូនការសិក្សានៅប្រទេសជប៉ុន ប្រទេសចិន...

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ Saskatchewan ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2023

ឱកាសសិក្សាអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Saskatchewan នៃប្រទេសកាណាដាឆ្នាំសិក្សា២០២៤ ។ ...

វគ្គបណ្តុះបណ្តាលខ្លី​តាម​ប្រព័ន្ធអនឡាញ “Good Governance” របស់ប្រទេស​នូវែលសេឡង់ ដល់មន្រ្តីកម្ពុជា ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2025

រដ្ឋាភិបាល​នូវែល​សេឡង់ នឹង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​រយៈពេលខ្លី ក្រោម​ប្រធានបទ "Good Governance" តាមប្រព័ន្ធ​អនឡាញ រយៈពេល​សិក្សា​ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ដល់​មន្រ្តីរាជការ​កម្ពុជា។

ឱកាសចូលរួមកម្មវិធីសិក្ខាសាលាអន្តរជាតិ “The 5th ROK-Mekong Youth Group Workshop” នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2026

ជាឱកាស​សម្រាប់យុវជន​កម្ពុជាក្នុងការ​ផ្លាស់ប្តូរ​ការ​សិក្សា​ទៅក្រៅប្រទេស ពេលនេះ ក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ (ROK) បានប្រកាសបើកទទួលពាក្យសុំសម្រាប់ការ​ចូលរួមកម្មវិធីសិក្ខាសាលាក្រុមយុវជនកូរ៉េ-មេគង្គ លើកទី៥ ...

សម្តេចធិបតីផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់វិស្វករ នៅសាលាតិចណូ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC) កម្រិតវិស្វករ...

ក្រសួងទេសចរណ៍ ជ្រើសរើសសិក្ខាកាមចូលរៀនជំនាញឆុងកាហ្វេ និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ សម្រាប់ខេត្តបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2023

គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ ក្រោមកិច្ចសហការជាមួយគម្រោង “គាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្មនៅកម្ពុជា (SAAMBAT)”...

ក្រសួងទេសចរណ៍​ផ្តល់អាហារូបករណ៍១០កន្លែង នៅវិទ្យាស្ថានទេសចរណ៍​សៀងហៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2023

ក្រសួងទេសចរណ៍​កម្ពុជា បានប្រកាស​ទៅ​ដល់​សិស្ស និស្សិត បុគ្គលិក​ជំនាញ​ទេសចរណ៍ និង​មន្រ្តីរាជការ​ក្រសួងទេសចរណ៍​ទាំងអស់ ពីការផ្តល់អាហារូបករណ៍​ចំនួន​១០កន្លែង...

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍​ដល់និស្សិតទៅសិក្សា​ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិជាំក្វាងស៊ី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិក្វាំងស៊ី នៃ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna នៅប្រទេសស៊ុយអែត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna ពីកម្មវិធីអាហារូបករណ៍ Dalarna University Scholaship នៅ...