ទម្លាប់ប្រចាំថ្ងៃនៅផ្ទះ​សាមញ្ញៗ ជួយ​ឱ្យ​មានផាសុកភាព និងអាយុវែង

ទម្លាប់ប្រចាំថ្ងៃក្នុងផ្ទះមួយចំនួនបានជួយ​ឱ្យ​យើង​មានសុខភាពល្អ និងជំរុញឱ្យ​អាយុវែងទៀតផង រួមជាមួយនឹងការបង្កើតបរិយាកាសក្នុងផ្ទះឱ្យពោរពេញទៅដោយផាសុកភាព។  សកម្មភាពប្រចាំថ្ងៃទាំងនោះ មានដូចជា កិច្ចការងារផ្ទះ និងថែទាំសួនច្បារជាដើម ដោយហេតុថាអត្ថប្រយោជន៍ ដែលទទួលបានពីការអនុវត្តន៍បែបនេះ ហាក់មានភាពស្រដៀងគ្នាទៅនឹងការធ្វើលំហាត់ប្រាណដូច្នោះដែរ ព្រោះអាចជួយកាត់បន្ថយហានិភ័យនៃជំងឺនានា  បង្កើនថាមពល និងបង្កភាពរឹងមាំដល់រាងកាយ។

បើតាមគេហទំព័រ Insider មានគន្លឹះដ៏សាមញ្ញៗជាច្រើន​ដែលជួយ​លោកអ្នក​ឱ្យ​មានសុខភាពល្អ និង​អាយុវែង ដូចជា ៖

កាត់បន្ថយសម្ភារៈក្នុងផ្ទះដែលបង្អាក់មនុស្សពីការធ្វើចលនា  ៖ កាត់បន្ថយសម្ភារៈបង្កភាពងាយស្រួលសម្រាប់រាងកាយ ក៏ជាផ្នែកមួយជួយជំរុញឱ្យមនុស្សមានចលនាបានច្រើន។ ប៉ុន្តែបើសិនជាតម្រូវការត្រូវតែមានជាចាំបាច់ សូមព្យាយាមកាត់បន្ថយការចំណាយពេលច្រើនក្នុងការអង្គុយនៅលើកៅអី ឬក៏សាឡុង ជាពិសេសពេលនៅក្នុងផ្ទះ។ ដោយប្តូរមក អង្គុយផ្ទាល់នៅទីតាំងដែលមានសភាពរាបស្មើរ ប៉ុន្តែលោកអ្នកអាចប្រើប្រាស់កម្រាលដើម្បីកុំឱ្យប្រឡាក់សម្លៀកបំពាក់។ កាលដែលអង្គុយនៅទីតាំងរាបស្មើរ ជាវិធីសាស្រ្តជួយឱ្យរាងកាយមានចលនាបានច្រើន ឬមានភាពបត់បែននៃដងខ្លួនមានតុល្យភាពជាជាងអង្គុយលើសាឡុង។

បង្កើនអានាម័យដើម្បីផាសុកភាព ៖ ផ្ទះមានអនាម័យនឹងជំរុញឱ្យមានសុខុមាលភាពល្អដូចគ្នា កាលដែលធ្វើឱ្យផ្ទះមានសភាពល្អស្អាត មានអនាម័យ ឬមានបរិយាកាសជួបជុំសប្បាយៗ ក៏ដូចជាការរៀបចំម្ហូបអាហារឱ្យមានសោភ័ណ្ឌភាពបន្ថែមពីលើរស់ជាតិ គឺជាកត្តានាំឱ្យសុខភាពល្អ និងបង្កើនអាយុវែង។

បង្កើតឱ្យមានសួនច្បារនៅផ្ទះ ៖ វិធីសាស្រ្តមួយជំនួយឱ្យលំហាត់ប្រាណគឺ ការបង្កើតឱ្យមានសួនផ្កាឬបន្លែ ហើយមានសកម្មភាពថែទាំជាប្រចាំ ព្រោះជាសកម្មភាពមានលក្ខណៈកម្សាន្ត ថែមទាំងជំរុញឱ្យមានសកម្មភាពជាប្រចាំទៀតផង។ ជារួមមិនថាប្រើវិធីមួយណានោះទេ យ៉ាងហោចណាស់ត្រូវមានសកម្មភាពបែបចលនាក្នុងរយៈពេល ពីរម៉ោង ក្នុងមួយថ្ងៃ ដើម្បីឱ្យរាងកាយមានភាពសកម្ម និងជំរុញឱ្យអាយុវែង៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី ROBERT KREMBIL Scholarship 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2025

តាមរយៈកម្មវិធី ROBERT KREMBIL Scholarship of MERIT 2025 ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥ នៅ Schulich School of Business នៃសាកលវិទ្យា YORK នៃប្រទេសកាណាដា។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ទៅសិក្សា​នៅប្រទេស​រូម៉ានី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2026

ក្រសួងការបរទេស​រូម៉ានី នឹង​ចាប់ផ្តើម​បើក​ការ​ទទួលពាក្យ​ស្នើ​សុំ​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត របស់និស្សិតបរទេស រួមទាំង​និស្សិត​កម្ពុជា​ផង ដើម្បីទៅសិក្សានៅប្រទេស​រ៉ូម៉ានី។

អាហារូបករណ៍​សម្រាប់ការ​សិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ DALI ប្រទេស​ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2024

សាកលវិទ្យាល័យ DALI នៃ​សាធារណរដ្ឋ​ប្រជាមានិតចិន បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ចំនួន១០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បីទៅ​បន្ត​ការ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន​ សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។

អាហារូបករណ៍សិក្សាភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំនៅសាធារណរដ្ឋប្រជាមានិតចិនពីសមាគមន៍សិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...

សិក្សាជំនាញបច្ចេកទេសរថយន្តឥតបង់ថ្លៃ នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2026

ជាឱកាស​សម្រាប់យុវជន​ដែលចង់ចេះជំនាញជួសជុលរថយន្ត ពេលនេះវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ បានប្រកាស​ចុះឈ្មោះចូលរៀន​ដោយ​ឥតគិតថ្លៃ ក្រោម​គម្រោងកម្មវិធីសិក្សា TVET 1.5M របស់រាជរដ្ឋាភិបាល។

ឱកាសសិក្សាអាហារូបករណ៍៥០% សម្រាប់វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈពន្ធដារជំនាន់ទី១៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/10/2023

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រកាសផ្ដល់អាហារូបករណ៍៥០% ចំនួន១០០កន្លែងនៅសាលាជាតិពន្ធដារ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្ស-និស្សិត ....

ឱកាសអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ Mae Fah Luang ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

ក្រោម​កម្មវិធី Boon Rawd Scholarship 2023 សាកលវិទ្យាល័យ Mae Fah Luang ខេត្ត​ឈៀងរ៉ៃ នៃព្រះរាជាណាចក្រ​ថៃ បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន ២រូប...

អាហារូបករណ៍​ចូលសិក្សា​វគ្គ​បណ្តុះបណ្តាល​ជំនាញអប់រំ​ភាសាកូរ៉េ នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/07/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាស​ដល់​និស្សិត​ដែល​កំពុង​សិក្សា​ថ្នាក់បរិញ្ញាបត្រ ឬ​បញ្ចប់ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ភាសាកូរ៉េ នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ និង​គ្រប់ស្ថាប័នទាំងអស់ថា សាកលវិទ្យាល័យ​នឹងផ្តល់អាហារូបករណ៍​ចំនួន១៥កន្លែង...

អាហារូបករណ៍​ជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2025

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ប្រកាសជ្រើសរើស សិក្ខាកាម សិស្សានុសិស្ស និងសាធារណជន ចូលសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជាច្រើនកន្លែងសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្របច្ចេកទេស (វិស្វករ) ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...