ការសិក្សា ៖ វិនិយោគលើទម្លាប់រស់នៅល្អ ជួយបន្ថយអត្រាមរណភាព និងថ្លៃថែទាំសុខភាព

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

វេទិកាសេដ្ឋកិច្ចពិភពលោក បានបង្ហាញថា នៅពេលដែលអត្រាសង្ឃឹមរស់លើពិភពលោកកើនឡើង ហើយជំងឺរ៉ាំរ៉ៃកាន់តែរីករាលដាល ប្រព័ន្ធថែទាំសុខភាពកំពុងប្រឈមនឹងសម្ពាធកាន់តែខ្លាំង ដោយត្រូវប្ដូរពីការប្រតិកម្មតបទៅនឹងជំងឺទៅជាការការពារ។

យោងតាមអង្គការសុខភាពពិភពលោក បានឱ្យដឹងថា ជំងឺមិនឆ្លងមានចំនួន ៧៤ភាគរយ នៃការស្លាប់ទាំងអស់ទូទាំងពិភពលោក។ ខណៈមូលហេតុដែលបង្កឱ្យមានជំងឺមិនឆ្លងគឺដោយសាររបៀបរស់នៅ មានឥទ្ធិពលខ្លាំងបំផុត។ ដំណោះស្រាយ សម្រាប់ការកើនឡើងជាសកលនៃជំងឺរ៉ាំរ៉ៃនឹងតម្រូវឱ្យមានការផ្លាស់ប្ដូរអាកប្បកិរិយាផ្ទាល់ខ្លួន ដែលអាចកាត់បន្ថយជំងឺ មរណភាព និងការចំណាយលើការថែទាំសុខភាព។ ការរស់នៅដោយមានទម្លាប់ល្អ ជាវិធីមួយ​ ដែលអាចពង្រឹង សុខភាពមនុស្ស ប្រព័ន្ធសុខាភិបាល និងសង្គមទាំងមូល។

បើតាមការសិក្សារបស់វេទិកាសេដ្ឋកិច្ចពិភពលោក ការផ្លាស់ប្ដូរអាកប្បកិរិយាក្នុងការថែទាំសុខភាព ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវាមានឥទ្ធិពលទៅលើអត្រាមរណៈ ការលើកកម្ពស់សុខភាព និងអាយុវែង។

ការសិក្សាលើមនុស្ស ៥០ម៉ឺននាក់ ក្នុងរយៈពេល ៥ឆ្នាំ បានបង្ហាញថា អ្នកដែលមានអាយុចាប់ពី ៤៥ ទៅ៦៥ឆ្នាំ ដែលបានផ្លាស់ប្ដូរទម្លាប់រស់នៅ ដោយមិនហាត់ប្រាណសោះ ទៅហាត់ប្រាណកម្រិតមធ្យម ឬកម្រិតខ្ពស់ លទ្ធផលបានបង្ហាញថា ហានិភ័យនៃការស្លាប់របស់ពួកគេបានថយចុះចន្លោះពី ៣៨ ទៅ ៥៨ភាគរយ។ សម្រាប់អ្នកដែលមានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅអាចកាត់បន្ថយហានិភ័យនៃការស្លាប់ចន្លោះពី ៥២ ទៅ ៥៩ភាគរយ។

សម្រាប់អ្នកមានជំងឺរ៉ាំរ៉ៃ ការធ្វើសកម្មភាពរាងកាយ អាចកាត់បន្ថយ​អត្រាមរណភាព និងថ្លៃថែទាំសុខភាព។ ការសិក្សារបស់ Discovery ក្នុងរយៈពេល ៣ឆ្នាំបង្ហាញថា អ្នកមានជំងឺទឹកនោមផ្អែម ដែលមានទម្លាប់ហាត់ប្រាណជាប់លាប់ ក្នុងកម្រិតស្រាល ឬមធ្យម អាចមើលឃើញពីការថយចុះ ការចំណាយក្នុងមន្ទីរពេទ្យ ១៦ភាគរយ និងថយចុះអត្រាមរណភាព ១៨ភាគរយ។

តាមរយៈលទ្ធផលនៃការសិក្សាបង្ហាញថា ការកសាងទម្លាប់រស់នៅល្អ និងឱ្យមានជាប់លាប់មានឥទ្ធិពលយ៉ាងខ្លាំង ទៅលើស្ថានភាពសុខភាពរបស់យើង។ តាមរយៈការធ្វើសកម្មភាពរាងកាយជាប្រចាំ របបអាហារមានតុល្យភាព និងការពិនិត្យសុខភាពជាប់លាប់ អាចធ្វើឱ្យសុខភាពរបស់យើងប្រសើរឡើង ដែលនេះបង្កើនឱកាសរស់នៅឱ្យមានសុខភាពល្អ និងអាយុវែង៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីនៅប្រទេសជប៉ុន នៃកម្មវិធីអាហារូបករណ៍ Amgen ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

កម្មវិធីអាហារូបករណ៍ Amgen បើកផ្ដល់អាហារូបករណ៍ខ្លីរយៈពេល២ខែដោយ​មានការគាំទ្រពី Tokyo Scholarship សម្រាប់និស្សិតបរទេសដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធី ADB-JSP ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធីអាហារូបករណ៍ ADB-JSP ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនប្រជាជន...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង ប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/03/2023

ភ្នំពេញ - សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានប្រកាសជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាងប្រទេសវៀតណាមក្នុងឆ្នាំ...

ឱកាសផ្លាស់ប្ដូរការសិក្សាពីកម្មវិធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/07/2024

ឱកាសផ្លាស់ប្ដូរការសិក្សាសម្រាប់និស្សិតអន្តរជាតិពីកម្មវីធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក។ កម្មវិធីផ្លាស់ប្ដូរការ...

បណ្ឌិត្យសភានគរបាលកម្ពុជា ជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2025

បណ្ឌិតសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣ សិក្សារយៈពេល២ឆ្នាំ។ ការសិក្សាផ្ដោតលើជំនាញចំនួន២ គឺ ជំនាញស៊ើបអង្កេតព្រហ្មទណ្ឌ ជំនាញគ្រប់គ្រង...

ឱកាស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2024

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង​សិក្សា​នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សម្រាប់​ឆ្នាំ​សិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់ជូន​ការសិក្សា​ពី​គម្រោង អាហារូបករណ៍​អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី Open Doors Russian Government Scholarship 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសរុស្សីក្រោមកម្មវិធី Open Doors Russian Government Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Chulalongkorn

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2025

កម្មវិធីអាហារូបករណ៍ Chulalongkorn University’s Graduate Scholarship Program ប្រកាសជ្រើសរើស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជនដែលជាពលរដ្ឋមកពីប្រទេស....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអាស៊ាន ទៅសិក្សានៅសាកលវិទ្យាល័យ Universitas Padjadjaran​ ឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2026

សាកលវិទ្យាល័យ Universitas Padjadjaran (Unpad) ដែលជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ី បានប្រកាសដាក់ឱ្យដំណើរការកម្មវិធីអាហារូបករណ៍ថ្នាក់ដឹកនាំ និងឧត្តមភាពអាស៊ាន...