Chef Nak ៖ ស្វែងរកក្ដីស្រមៃតាមរយៈកិច្ចការតូចៗដែលអ្នកចូលចិត្ត

សព្វថ្ងៃនេះ អ្វីដែលយុវជនជួបប្រទះច្រើនបំផុតនោះ គឺការស្វែរកក្ដីស្រមៃរបស់ខ្លួនឯងពិតប្រាកដ ។ ទន្ទឹមគ្នានេះ ការស្វែងរកក្ដីស្រមៃរបស់មនុស្សម្នាក់ៗ គឺជារឿងដែលពិបាកពន្យល់ ប៉ុន្តែមនុស្សម្នាក់អាចធ្វើអ្វីបានច្រើនដ៏រាបណាមានក្ដីស្រឡាញ់ចំពោះអ្វីមួយពិតប្រាកដ សូម្បីតែជាកិច្ចការតូចៗក្ដី។ នេះបើតាមការលើកឡើងរបស់ អ្នកនាង រស់ រតនៈ ឬគេស្គាល់ថា Chef Nak ជាស្ថាបនិកក្រុមហ៊ុន Chef Nak និងជាអ្នកអភិរក្សរសជាតិខ្មែរ បានចែករំលែកបទពិសោធន៍ នៅក្នុងកម្មវិធីពិព័រណ៍ RYL នៅវិទ្យាស្ថានតិចណូ កាលពីកន្លងទៅថ្មីៗនេះ។  

អ្នកនាង រស់ រតនៈ មានប្រសាសន៍ថា អ្នកនាងផ្ទាល់ក៏ធ្លាប់ជួបការលំបាកស្វែងរកក្ដីស្រមៃពិតប្រាកដ គឺការស្វែងរកខ្លួនឯងថាស្រឡាញ់អ្វី ផងដែរ ។ ហើយអ្នកនាងក៏មិនដែលដឹងថា ការធ្វើម្ហូបជាអ្វីដែលគាត់ស្រឡាញ់ឡើយ។ ដោយពេលរកក្តីស្រមៃរបស់ខ្លួនឯងមិនទាន់ឃើញ ទើបអ្នកនាងទៅរៀនផ្នែកគណនេយ្យ រៀនផ្នែករដ្ឋបាល ដោយសារតែមិនបានដឹងថា ខ្លួនស្រឡាញ់អ្វី។

អ្នកនាង រស់ រតនៈ ស្ថាបនិកក្រុមហ៊ុន Chef Nak និងជាអ្នកអភិរក្សរសជាតិខ្មែរ

Chef Nak បានចែករំលែកទៅកាន់យុវជនជំនាន់ក្រោយអំពីវិធីដែលអ្នកនាងអាចស្វែងរកក្ដីស្រមៃខ្លួនឯងឃើញ នោះគឺការមើលពីខ្លួនឯងពីខាងក្នុង ព្រោះជួនកាលយើងមើលឃើញអ្វីដែលធំពេក និងមើលឆ្ងាយពេករហូតភ្លេចពីអ្វីដែលយើងស្រឡាញ់ពិតប្រាកដនៅក្បែរខ្លួន ។ អ្នកនាងបន្តថា គាត់ចេះធ្វើម្ហូបតាំងពីអាយុ៤ឆ្នាំមកម៉្លេះ ប៉ុន្តែគាត់គិតថា វាជារឿងធម្មតា ។ ហើយដោយសារតែការមើលមិនឃើញអំពីសក្តានុពលខ្លួនឯង ទើបធ្វើឱ្យអ្នកនាងមើលរំលងវាអស់រយៈពេលយ៉ាងយូរ ។ ដូច្នេះ យុវជនត្រូវមើលថា តើមានអ្វីខ្លះជារឿងតូចៗដែលយើងធ្វើវាទៅមិនហត់ ធ្វើវាបានយូរ ហើយធ្វើវាទាំងសប្បាយចិត្ត ព្រមទាំងទទួលលទ្ធផលល្អទៀត ទាំងនេះហើយដែលអាចនាំយើងឱ្យសម្រេចក្ដីស្រមៃចេញពីសក្តានុពលក្នុងខ្លួនរបស់យើង។ 

នៅពេលខ្ញុំមិនទាន់សម្រេចចិត្តធ្វើអ្វីដែលខ្ញុំស្រឡាញ់ពិតប្រាកដជាមួយការធ្វើម្ហូបនេះ  ខ្ញុំតែងតែឃើញថា មនុស្សគ្រប់គ្នាធ្វើរឿងជោគជ័យអ្វីមួយ គឺដោយសារតែគេមានធនធាន មានជំនួយ ជាមនុស្សពូកែ ហើយខ្ញុំមើលឃើញគេល្អជាងខ្ញុំទាំងអស់ ហើយគិតថាខ្លួនឯងជាមនុស្សអន់។ ដូច្នេះ ប្រសិនបើយើងមិនព្រមចេញពីភាពជាជនរងគ្រោះនេះទេ យើងមិនអាចធ្វើអ្វីពិសេសជាងនេះបានទេ។

អ្នកនាង រស់ រតនៈ ស្ថាបនិកក្រុមហ៊ុន Chef Nak

អ្នកនាង រស់ រតនៈ បន្ថែមថា ក្ដីស្រមៃរបស់ Chef Nak គឺធ្វើយ៉ាងណាដើម្បីឱ្យពិភពលោកស្គាល់ម្ហូបខ្មែរ។ ហើយដើម្បីធ្វើ​កិច្ចការមួយនេះបានមិនមែនជារឿងលេងសើចនោះឡើយ គឺទាមទារការលះបង់ជាច្រើន ដើម្បីធ្វើរឿងមួយនេះ និងការឈឺចាប់ ព្រោះនៅពេលទៅក្រៅប្រទេសពិបាករកម្ហូបខ្មែរ។ អ្នកនាងបន្តថា ការខិតខំប្រឹងប្រែងទាំងអស់នេះ ក្ដីស្រមៃទាំងអស់នេះ គឺសង្ឃឹមថា ជាការចាប់ផ្ដើមរបស់អ្នកនាងក្នុងវ័យ៣០ឆ្នាំ ដែលនឹងធ្វើឱ្យប្រទេសជាតិឃើញគុណតម្លៃម្ហូបខ្មែរដើម្បីចូលរួមទាំងអស់គ្នា។ 

អ្នកនាង រស់ រតនៈ ស្ថាបនិកក្រុមហ៊ុន Chef Nak និងជាអ្នកអភិរក្សរសជាតិខ្មែរ

ស្ថាបនិកក្រុមហ៊ុន Chef Nak លើកឡើងទៀតថា ប្រសិនបើយើងមានឱកាសធ្វើការជាមួយក្ដីស្រមៃរបស់យើងហើយ សូមកុំធ្វើឱ្យអ្នកដ៏ទៃមើលមកយើងធ្លាក់ខ្លួនក្រតោកយ៉ាក ដោយសារតែធ្វើអ្វីដែលខ្លួនស្រឡាញ់ ពីព្រោះយើងមិនធ្វើជានរណាទាំងអស់ ។ បើយើងស្រឡាញ់អ្វីដែលយើងធ្វើ គឺធ្វើយ៉ាងណាឱ្យយើងអាចរស់នៅជាមួយវាដោយភាពថ្លៃថ្នូរ ។

«ធ្វើកិច្ចការដោយក្ដីស្រឡាញ់ កុំឱ្យក្រដោយសារការស្រឡាញ់របស់យើង ប៉ុន្តែធ្វើអ្វីមួយហើយឱ្យបានត្រឡប់ទៅជួយជាតិយើងវិញ»

អ្នកនាង រស់ រតនៈ ស្ថាបនិកក្រុមហ៊ុន Chef Nak

Chef Nak ក៏បានផ្ដាំផ្ញើដល់យុវជនទាំងអស់គ្នា គួរប្រញាប់រកក្ដីស្រមៃរបស់ខ្លួនឯងឱ្យឃើញ ហើយកុំចាំដល់អាយុ ៣០ឆ្នាំទើបចាប់ផ្ដើមធ្វើអ្វីជាស្រមៃរបស់ខ្លួនឱ្យសោះ សូមចាប់ផ្ដើមធ្វើរឿងទាំងនោះឱ្យឆាប់បំផុតតាមដែលអាចធ្វើទៅបាន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប បានប្រកាស​ពីការផ្តល់អាហារូបករណ៍ ១០០% ជាច្រើន​កន្លែង សម្រាប់ការ​សិក្សា​កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស ដែលមាន​រយៈពេល ២ឆ្នាំ។

កម្មវិធី MTCP ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសម៉ាឡេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2023

ភ្នំពេញ - កម្មវីធីអាហារូបករណ៍ THE MALAYSIAN TECHNICAL COOPERATION PROGRAMME ឬ MTCP ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់...

អាហារូបករណ៍ពីកម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

កម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank នៅរដ្ឋធានីវ៉ាស៊ីនតោន ប្រកាស​ផ្ដល់ឱកាសសិក្សាដល់និស្សិតអន្តរជាតិជុំវិញពិភពលោកសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

អាហារូបករណ៍ ១០០% ពី University of the Thai Chamber of Commerce ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2025

University of the Thai Chamber of Commerce គឺជា​សាកលវិទ្យាល័យ​ល្បីមួយ​នៅ​ប្រទេស​ថៃ ដែល​ផ្តោត​ទៅលើជំនាញធុរកិច្ច បានប្រកាស​ផ្តល់អាហារូបករណ៍​ ១០០% សម្រាប់និស្សិត​បរទេស ទៅសិក្សាថ្នាក់បរិញ្ញាបត្រ។

ឱកាសផ្លាស់ប្តូរការសិក្សាសម្រាប់សិស្សវិទ្យាល័យរយៈពេលមួយសប្តាហ៍នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

កម្មវិធី EACAT Homestay Program 2025 កំពុងប្រកាសឱ្យសិស្សានុសិស្សថ្នាក់វិទ្យាល័យ​ដាក់ពាក្យ ដើម្បី​ផ្លាស់ប្ដូរការសិក្សារយៈពេល១សប្ដាហ៍ នៅប្រទេសជប៉ុន។ កម្មវិធីផ្ដល់ឱកាសដល់សិស្សានុសិស្ស...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ចំនួន១៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំងប្រកាសជ្រើសរើស យុវជន យុវនារី ឱ្យសិក្សាជំនាញវិជ្ជាជីវៈចំនួន១៥០នាក់ទៅសិក្សាលើជំនាញចំនួនប្រាំរយៈពេលសិក្សា៤ខែ។

ឱកាសសិក្សាអាហារូបករណ៍ Stamp Scholarship ២០២៣ នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2023

កម្មវិធីអាហារូបករណ៍ Stamp Scholarship ២០២៣ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣ ។...

ឱកាស​ចូលរួមវគ្គសិក្សាជាស៊េរី “មេរៀនអតីតកាល មាគ៌ា​ឆ្ពោះទៅអនាគត” ពី អ.វ.ត.ក.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/12/2025

ជាឱកាស​សម្រាប់គ្រូបង្រៀន សាស្រ្តាចារ្យបង្រៀន​លើ​មុខ​វិជ្ជាមនុស្សសាស្រ្ត ព្រមទាំ​ងអ្នក​ដឹកនាំ​ជំនាន់ក្រោយ​ទាំងអស់! ពេលនេះ អង្គជំនុំជម្រះវិសាមញ្ញ​ ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក.) ប្រកាស​បើក​ដាក់ពាក្យ សម្រាប់ការ​ចូលរួម​វគ្គ​សិក្សា​...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Utrecht Excellence នៃប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យUtrecht នាប្រទេសហូឡង់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......