អ្នកស្រី សុត សេរីម៉ាច ៖ បរិស្ថានបណ្ណាល័យស្អាតជំរុញសិស្សចូលចិត្តអានសៀវភៅ

ភ្នំពេញ – «ខ្ញុំចាប់អាជីពជាបណ្ណារក្សនេះ ព្រោះក្ដីស្រឡាញ់ ចូលចិត្តរៀបចំតុបតែង ទុកដាក់សៀវភៅនៅក្នុងបណ្ណាល័យឱ្យបានស្អាត ទាក់ទាញសិស្ស និងគ្រូបង្រៀនឱ្យចូលអានសៀវភៅ និងស្រាវជ្រាវ»។ នេះជាការលើកឡើងរបស់ អ្នកស្រី សុត សេរីម៉ាច ជាបណ្ណារក្សនៃវិទ្យាល័យព្រែកលាប សាលារៀនជំនាន់ថ្មី។

អ្នកស្រី សុត សេរីម៉ាច មានទឹកមុខរីករាយ និយាយមួយៗដោយស្នាមញញឹមថា ដើម្បីឱ្យសិស្សចូលមកអាចសៀវភៅនៅក្នុងបណ្ណាល័យ ទាល់តែបណ្ណារក្សមានភាពរួសរាយរាក់ទាក់ ចេះនិយាយទាក់ទាញសិស្ស និងចេះរៀបចំបណ្ណាល័យឱ្យស្អាត ទើបនាំឱ្យសិស្សចង់អាន និងចង់ធ្វើកិច្ចការស្រាវជ្រាវ។

អ្នកស្រី សុត សេរីម៉ាច

“បណ្ណារក្សចាំបាច់ត្រូវចេះទំនាក់ទំនងល្អជាមួយសិស្ស ចេះនិយាយទន់ភ្លន់ សុភាពរាបសារ មិននិយាយពាក្យសម្ដីពំរោះគំរើយ ទើបសិស្សមានអារម្មណ៍កក់ក្ដៅពេលចូលមកអានសៀវភៅនៅក្នុងបណ្ណាល័យ”

អ្នកស្រី សេរីម៉ាច បន្ថែមថា ក្រៅពីចេះរៀបចំបណ្ណាល័យឱ្យស្អាត បណ្ណារក្សក៏មានតួនាទីជាអ្នកណែនាំ និងប្រាប់សិស្សពីទីតាំងសៀវភៅដែលពួកគេចង់អាន ឬប្រភេទសៀវភៅដែលសិស្សគួរអានតាមកម្រិតថ្នាក់។ លើសពីនេះ នៅពេលមានសៀវភៅថ្មីចូលមក បណ្ណារក្សជួយផ្សព្វផ្សាយទៅលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាណាព្យាបាលសិស្ស និងសហគមន៍ផងដែរ។

អ្នកស្រី សុត សេរីម៉ាច ជាបណ្ណារក្សនៃវិទ្យាល័យព្រែកលាប សាលារៀនជំនាន់ថ្មី

“នៅបណ្ណាល័យនេះ សិស្សស្ម័គ្រចិត្តចូលអានសៀវភៅដោយខ្លួនឯង គ្មានការបង្ខិតបង្ខំនោះទេ ហើយសិស្សខ្លះចេះប្រើថេបប្លេត កុំព្យូទ័រ និងសម្ភារៈផ្ទាល់ខ្លួនមកប្រើក្នុងបណ្ណាល័យក៏មាន”

ការងារជាបណ្ណារក្ស​ក៏​មាន​ការ​លំបាក​របស់ខ្លួនផងដែរ បើតាម​អ្នកស្រី សុត សេរីម៉ាច ការលំបាករបស់បណ្ណារក្សគឺ នៅពេលសិស្សខ្ចីសៀវភៅយកទៅអានហើយពួកគាត់ឈប់រៀន គឺលំបាកយកសៀវភៅមកវិញ ដោយជួនទាក់ទងបានក៏បានសៀវភៅមកវិញ ហើយបើទាក់ទងមិនបានក៏តាមនោះតែម្ដង។

បើទោះជាមានការលំបាកមួយចំនួនក្នុងការងារជាបណ្ណារក្សក៏ពិតមែន តែដោយសារក្ដីស្រឡាញ់ និងពេញចិត្តក្នុងការរៀបចំបណ្ណាល័យឱ្យមានសោភ័ណភាពស្អាតដូចជានៅផ្ទះ អ្នកស្រី សុត សេរីម៉ាច នៅតែរីករាយនៅក្នុងការបំពេញតួនាទីមួយនេះឱ្យបានល្អ។ ជាពិសេស បរិស្ថានបណ្ណាល័យស្អាតនឹងរួមចំណែកជំរុញសិស្សចូលចិត្តអានសៀវភៅ។

គួរជម្រាបជូនថា បណ្ណាល័យនៃវិទ្យាល័យព្រែកលាប សាលារៀនជំនាន់ថ្មី បើកទូលាយសម្រាប់សិស្សានុសិស្ស និងសាធារណៈជនអាចចូលទៅអានសៀវភៅបានដោយឥតគិតថ្លៃ ព្រមទាំងអាចខ្ចីសៀវភៅយកទៅបានផងដែរ។ បណ្ណាល័យនេះ មានសៀវភៅច្រើនប្រភេទចម្រុះតាមមុខវិជ្ជា និងមានជាឯកសារជាភាបរទេសផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ព័ត៌មានវិទ្យា ៨០កន្លែង នៅមជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/11/2026

មជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី (Korea Software HRD Center) ប្រកាសផ្តល់ឱកាសអាហារូបករណ៍ផ្នែកព័ត៌មានវិទ្យា រហូតដល់ ៨០កន្លែង

សាកលវិទ្យាល័យ SUSTech នៃប្រទេសចិន ជ្រើសរើសនិស្សិតអាហារូបករណ៍​១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2023

សាកលវិទ្យាល័យ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ១០កន្លែង ដល់​និស្សិត​កម្ពុជា...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ជ្រើសរើសយុវជនចូលរៀនជំនាញ​ឥតគិតថ្លៃចំនួន ១២៦០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2024

ជាឱកាសសម្រាប់​បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយរងហានិភ័យ គ្រួសារ​ដែល​មានបណ្ណសម្គាល់ជនមានពិការភាព មានបណ្ណមូលនិធិសមធម៌សុខាភិបាល...

សិស្សបាក់ឌុបដែលចង់រៀនជំនាញមេកានិករថយន្ត សាលា JVC ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ ដែលគេទទួលស្គាល់ថា ជាសាលា​ដែលបណ្តុះបណ្តាលជំនាញជួសជុលរថយន្ត បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

NIEI​ ​​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ «​មិន​បង់​ថ្លៃ​ ​និង​ទទួលបាន​ប្រាក់​ឧបត្ថម្ភ​» ​សម្រាប់​វគ្គ​ថ្មី ​ខែសីហា​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2026

​វិទ្យាស្ថាន​ជាតិ​សហគ្រិន​ភាព​ និង​ន​វានុវត្តន៍​ (​NIEI​) ​កំពុង​ប្រកាស​ជ្រើសរើស​សិស្ស​-​និស្សិត​ ​និង​ប្រជាពលរដ្ឋ​ឱ្យ​ចូល​រៀន​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ និង​បច្ចេកទេស ​(​C​1​ ​-​1.5​M​)

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថាន វ៉ាន់ដា ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

ឥណ្ឌូនេស៊ី ប្រកាសផ្តល់អាហារូបករណ៍ “DARMASISWA” ឆ្នាំសិក្សា ២០២៦-២០២៧ ផ្ដោតលើភាសា និងវប្បធម៌

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2026

ក្រសួងអប់រំ នៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានប្រកាសផ្តល់អាហារូបករណ៍ "DARMASISWA" ដល់និស្សិតអន្តរជាតិសម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ដើម្បីទៅសិក្សាស្រាវជ្រាវលើជំនាញភាសា សិល្បៈ និងវប្បធម៌ នៅតាមបណ្តាសាកលវិទ្យាល័យនានា

ឱកាសសិក្សាសញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែងនៅវិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/11/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់កម្រិតសញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ និងគាំទ្រពី...

មូលនិធិព្រីនស៍ បញ្ចប់វគ្គសម្ភាសន៍ចុងក្រោយ ប្រកបដោយជោគជ័យ សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

មូលនិធិព្រីនស៍ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ថ្មីៗនេះបានធ្វើបទសម្ភាសន៍ចុងក្រោយ សម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី របស់ខ្លួន។