៤វិធី ដើម្បីកាត់បន្ថយស្រ្តេស ឬភាពតានតឹង

មានវិធីជាច្រើនអាចកាត់បន្ថយកម្រិត នៃស្រ្តេស ដោយការកំណត់បុព្វហេតុ អភិវឌ្ឍន៍ជំនាញគ្រប់គ្រងពេលវេលា ចំណាយពេលជាមួយមនុស្សជាទីស្រឡាញ់ បញ្ចៀសខ្លួនពីការប្រើប្រាស់ស្រ្គីនយូរម៉ោង និងសកម្មភាពដទៃជាច្រើនទៀត។ តាមរយៈគេហទំព័រ Verywellmind បានបង្ហាញគន្លឹះ៤ចំណុចក្នុងការកាត់បន្ថយស្រ្តេស។

១. រកឱ្យឃើញអ្វីដែលបណ្តាលឱ្យតានតឹង ៖ ដឹងពីមូលហេតុដែលនាំឱ្យស្រ្តេស ឬក៏ការកំណត់ចំណាំរឿងមិនល្អ ឬក៏មនុស្សដែលបង្កភាពអវិជ្ជមានទៅកាន់ខ្លួនអ្នក គឺជាដើមចមដំបូងគេ ក្នុងការដោះស្រាយនឹងភាពតានតឹង។ ផ្តើមដោយការសរសេរកំណត់ហេតុ ឬការរៀបរាប់អំពីអារម្មណ៍ទៅក្នុងសៀវភៅសរសេរដៃ ឬប្រើប្រាស់អេឡិចត្រូនិចដើម្បីបញ្ចេញអារម្មណ៍ និងការកំណត់បញ្ហា។


២. ពង្រឹងជំនាញគ្រប់គ្រងពេលវេលា ៖ ជំនាញគ្រប់គ្រងពេល ត្រូវការអភិវឌ្ឍបន្ថែមជានិច្ច ព្រោះការគ្រប់គ្រងពេលបានល្អ ស្មើនឹងការគ្រប់គ្រងទំនួលខុសត្រូវបានល្អដូចគ្នា ។ ព្យាយាមសរសេរ ផែនការទុកមុន កំណត់អាទិភាពការងារ មានផែនការចាយវាយជាក់លាក់ កាត់ចោលនូវអ្វីដែលនាំឱ្យបង្អាក់ការងារ និងជៀសវាងរាល់ការពន្យារពេលក្នុងការចាប់ផ្តើម ឬបញ្ចប់ភារកិច្ចណាមួយ។


៣. ចលនារាងកាយ ៖ ជ្រើសសកម្មភាពមួយ ដែលលោកអ្នកចូលចិត្ត រួចព្យាយាមអនុវត្តន៍ឱ្យបានយ៉ាងហោចណាស់ ចាប់ពី១៥០នាទី ទៅ៣០០នាទី រៀងរាល់សប្តាហ៍ ។ ការហាត់ប្រាណបានទៀតទាត់ អាចកាត់បន្ថយស្រ្តេស និងអភិវឌ្ឍន៍លទ្ធភាពដោះស្រាយនឹងស្ថានភាពស្រ្តេស។ សកម្មភាពចលនារាងកាយ ក៏អាចជំរុញអារម្មណ៍ល្អប្រសើរជាងមុន និងការពារពីស្ថានភាពនៃការបង្កើនអាការៈស្រ្តេស។


៤​. ចំណាយពេលជាមួយមនុស្សជាទីស្រឡាញ់ ៖ ការវិនិយោគពេលនៅក្បែរមនុស្សជាទីស្រឡាញ់ណាម្នាក់ ចំណាយពេលនិយាយជាមួយពួកគេអំពីរឿងរ៉ាវដែលបានកើតមានពេញមួយថ្ងៃ ឬក៏បង្ហាញឱ្យដឹងនូវអ្វីដែលនាំឱ្យអ្នកមានអារម្មណ៍ថាស្រ្តេស។ ការភ្ជាប់ទំនាក់ទំនង ជាមួយមនុស្សជាទីស្រឡាញ់ ឬក្នុងបណ្តាញសង្គម  គឺជាសកម្មភាពមួយ ដែលជួយកាត់បន្ថយភាពតានតឹង បង្កើនអារម្មណ៍កក់ក្តៅជាមួយមជ្ឈដ្ឋានខាងក្រៅ រួមទាំងអភិវឌ្ឍន៍សុខភាពផ្លូវចិត្ត និងផ្លូវកាយ ក៏ដូចជាសុខុមាលភាពទូទៅ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ Fulbright ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/02/2025

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសបើកទទួលពាក្យ អាហារូបកណ៍ Fulbright ឆ្នាំសិក្សា​២០២៦-២០២៧ សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសហរដ្ឋអាមេរិក។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ HTW Berlin University ប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2026

ឱកាសទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅសិក្សា​នៅសាកលវិទ្យាល័យ HTW Berlin ពីកម្មវិធីអាហារូបករណ៍ DAAD MIDE Scholarship 2026 ប្រទេសអាល្លឺមង់។ ជំនាញដែលអាហារូបករណ៍ផ្ដល់ឱ្យសិក្សា...

អាហារូបករណ៍សម្រាប់សិស្សនារី ដែលមានបំណងបន្តការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅ​រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2024

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការមិនមែនរដ្ឋាភិបាល បានប្រកាសផ្តល់អាហារូបករណ៍ ២០២៤-២០២៥ សម្រាប់សិស្ស​នារី​ដែល​រស់​នៅ​តាម​បណ្តា​ខេត្ត​ដែលកំពុងសិក្សា...

ឱកាសអាហារូបករណ៍ទៅសិក្សា​នៅប្រទេសស្លូវ៉ាគី សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/04/2026

ជាឱកាសសម្រាប់និស្សិត និងអ្នកស្រាវជ្រាវកម្ពុជា ពេលនេះកម្មវិធីអាហារូបករណ៍ជាតិរបស់សាធារណរដ្ឋស្លូវ៉ាគី (National Scholarship Programme of the Slovak Republic) បានប្រកាសបើកទទួលពាក្យ...

ឱ​កាស​អាហារូបករណ៍​សម្រាប់​យុវជន​ដែល​មក​ពី​គ្រួសារ​ក្រីក្រ ​និង​ងាយ​រង​ហានិភ័យ​នៅក្នុង​ខេត្ត​សៀមរាប ​នៅ​វិទ្យាស្ថាន​ ​NPIA​ ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2026

វិទ្យាស្ថាន​ជាតិពហុ​បច្ចេក​ទេស​អង្គរ (NPIA) នៃក្រសួង​ការងារ និងបណ្ដុះ​បណ្ដាល​ជំនាញវិជ្ជាជីវៈ ផ្ដល់ជូន​អាហា​រូបករណ៍​សម្រាប់​យុវ​ជន និង​ពលរដ្ឋ​នៅក្នុង​ខេត្តសៀមរា​បសរុបជាង១ពាន់នាក់ ផ្ដោត​លើជំនាញ​ចំនួន...

អាហារូបករណ៍​រដ្ឋាភិបាល​សាធារណរដ្ឋ​ឆែក ​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ​និង​បណ្ឌិត​ ២១​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2026

រដ្ឋាភិបាលនៃសាធារណរដ្ឋឆែកនិងផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចំនួន ២១ កន្លែង

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍​រៀនជំនាញបច្ចេកទេស ៦៥៥នាក់ សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/11/2024

ជាឱកាស​សម្រាប់​សិស្សដែល​ទើបប្រឡងបាក់ឌុបរួច ក៏​ដូចជាយុវជន​ចង់ស្វែង​រកជំនាញប្រចាំជីវិត សម្រាប់ឆ្នាំ​សិក្សា​២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ឥតគិតថ្លៃ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី  Singapore A STAR ACIS ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2025

កម្មវិធីអាហារូបករណ៍ Singapore A STAR ACIS នឹងបើកទទួលពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ ឱ្យស្នើការសិក្សាថ្នាក់ឧត្ដមសិក្សាសម្រាប់ឆ្នាំសិក្សា២០២៥ នៅប្រទេស​សឹង្ហបុរី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បណ្ឌិតស្រាវជ្រាវ..

សាកលវិទ្យាល័យ​ស៊ុនយ៉ាតសេន ប្រទេសចិន ផ្តល់អាហារូបករណ៍​១០កន្លែង​សម្រាប់​និស្សិត​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2023

ក្រោម​កម្មវិធី «2023 Sun Yat-sen University Belt and Road Schoiarship Program for International Students» សាកលវិទ្យាល័យ​ស៊ុន​យ៉ាតសេន​នៅទីក្រុងក្វាងចូវ ប្រទេសចិន...