បទពិសោធន៍ នៃ​ការ​ចំណាយ​ពេល​ចុងសប្តាហ៍​ដ៏​មាន​ប្រសិទ្ធភាព​សម្រាប់យុវជន

ការ​រៀននៅ​ក្នុងថ្នាក់​រយៈពេល​៥ថ្ងៃជាប់គ្នានឹង​ធ្វើ​ឱ្យ​យើង​មាន​អារម្មណ៍​តានតឹង​ខ្លះៗ​ជាក់ជាមិន​ខាន ហើយ​ប្រាកដណាស់ ច្បាស់​ជាមាន​យុវជន​មិន​តិច​នោះ​ទេ​ទន្ទឹងរង់ចាំឱ្យ​ដល់ថ្ងៃចុងសប្តាហ៍ ដើម្បីបានសម្រាក និងលំហែផ្លូវកាយ ក៏ដូចជាផ្លូវចិត្ត។ ខាងក្រោមនេះ គឺ​ជា​ការ​ចែក​រំលែកបទពិសោធន៍ របស់​យុវជន​មួយ​ក្រុម​ដែល​មក​ពី​សាកលវិទ្យាល័យ​ផ្សេងៗ​គ្នា ក្នុង​ការ​​ចំណាយពេល​ចុងសប្តាហ៍​របស់របស់ពួកគេ​ប្រកប​ដោយ​ប្រសិទ្ធិភាព ។

កញ្ញា គង់ ស្រីរ័ត្ន បច្ចុប្បន្នជានិស្សិត និងបុគ្គលិកក្រុមហ៊ុនឯកជនមួយ​បាននិយាយថា រៀងរាល់ថ្ងៃសម្រាកពីការងារ និងការសិក្សា នាងបានផ្តល់ពេលវេលាទៅលើរឿង២ចំណុច ទី១គឺជួបជុំគ្រួសារ ឬទៅហាងកាហ្វេជជែកជាមួយមិត្តជិតស្និត ហើយទី២ គឺទៅ​ចូលរួមកម្មវិធីដែលពង្រឹងសមត្ថភាពបន្ថែម។ ស្រីរ័ត្ន បញ្ជាក់ថា ការដែលនាងជ្រើសយកចំណុចទាំងពីរខាងលើជាអទិភាព គឺដោយហេតុថា ការជួបជុំគ្រួសារបានបង្កើតនូវភាពស្និតស្នាល និងការយល់ចិត្តនៃសមាជិកនីមួយៗកាន់តែច្បាស់ជាងមុនតាមរយៈការសាកសួរពីបញ្ហា តម្រូវការ និងការបង្កើតសកម្មភាពកម្សាន្តនានាៗនៅក្នុងផ្ទះ។

ចំពោះការទៅជួបមិត្តភក្តិវិញ ភាគច្រើននាងទៅជួប អ្នកដែលស្និតស្នាលប៉ុណ្ណោះ ព្រោះនាងយល់ថា ការបង្កើតមិត្តដែលមានគុណភាពវាធ្វើឱ្យចំណេញពេលវេលា។ ចំណែកការចូលរួមកម្មវិធីថ្មីៗវិញ ធ្វើឱ្យនាងអាចស្គាល់សង្គមខាងក្រៅបានទូលាយបន្ថែមមួយកម្រិតទៀត និងកាត់បន្ថយភាពស្មុគស្មាញបានផងដែរ។

កញ្ញា គង់ ស្រីរ័ត្ន

“ក្នុងនាមខ្ញុំជាយុវវ័យម្នាក់ វាជារឿងចាំបាច់ដែលត្រូវគិតគួរអំពីប្រភេទមនុស្សដែលត្រូវចំណាយពេលជាមួយក្នុងថ្ងៃសម្រាក និងដើម្បីធានាបានថា ការប្រើប្រាស់ពេលរបស់ខ្ញុំបានបន្ថែមនូវគុណតម្លៃនៃជីវិត ព្រមគ្នានឹងការបង្កើតភាពរីករាយ”

សម្រាប់យុវជន អោក សុភី ជានិស្សិត​ឆ្នាំទី២ នៃសកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា បានឱ្យដឹងថា ខ្លួន​បានប្រើប្រាស់ថ្ងៃសម្រាកដោយបបួលមិត្តរួមថ្នាក់ ឬមិត្តដែលស្គាល់ដើម្បីដើរហាត់ប្រាណនៅសួនសាធារណៈ ហើយជជែកគ្នា និងឆ្លុះបញ្ចាំងអំពីបញ្ហានានា ដែលកំពុងកើតមាននៅក្នុងសង្គមបច្ចុប្បន្ន។ សុភី យល់ថា ការ​ធ្វើ​របៀបនេះ វាបានធ្វើឱ្យរាងកាយស្វាហាប់ និងឆ្លុះបញ្ចាំងអំពីរឿងរ៉ាវនានា អំពីសង្គម និងខ្លួនឯងផង។ ហើយ​មួយ​វិញ​ទៀត វាក៏​បណ្តុះទម្លាប់ខ្លួនឯងឱ្យចេះចំណាយពេលមានប្រសិទ្ធភាពផង និងភាពរីករាយផង។

ដោយ​ឡែក​យុវជន កេង រិទ្ធី ដែលជា​និស្សិត​ឆ្នាំទី២ ផ្នែកទំនាក់ទំនង​អន្តរជាតិ លើក​ឡើងថា សម្រាប់​ខ្លួន តែង​ប្រើពេលចុងសប្តាហ៍ទៅស្គាល់ទីតាំងថ្មីៗ ព្រោះវាស្របនឹងចំណូលចិត្តរបស់ខ្លួនផង ហើយថែមទាំងធ្វើឱ្យខ្លួន​អាចគិតបានទូលាយជាងមុនតាមរយៈការឃើញសកម្មភាព ឬរូបភាពថ្មីៗ ។ បន្ថែមពីនោះ វាបានបណ្តុះនូវ​គំនិតច្នៃប្រតិដ្ឋបន្ថែមបានមួយកម្រិតទៀត តួយ៉ាងដូចជា ការចាប់ផ្តើមចេះចាប់អារម្មណ៍អំពីការថតរូបឱ្យត្រូវប្លង់ ខណៈកាលពីដើមឡើយខ្លួន​មិនបានគិតថា ចំណុចនេះវាមានសារៈប្រយោជន៍នោះឡើយ។

យុវជន កេង រិទ្ធី

“ខ្ញុំចំណាយពេលទៅកន្លែងថ្មីៗ នៅចុងសប្តាហ៍ ធ្វើឱ្យខ្ញុំបានបង្កើននូវភាពច្នៃប្រតិដ្ឋ និងជំរុញការគិតបានទូលាយជាងមុន”

ចំណែក យុវជន ង៉េ សុកូយ វិញ បានជ្រើសយកការអាន ធ្វើជាការកម្សាន្តនៅចុងសប្តាហ៍ ដោយ​យល់ឃើញថា ការអានសៀវភៅ គឺជាការចំណាយពេលដ៏ត្រឹមត្រូវបំផុតដើម្បីបង្កើន និងបំពេញនៅសម្បទាឱ្យបានបរិបូណ៌។ ការសិក្សានៅក្នុងថ្នាក់ ស្ដាប់គ្រូ និងកត់មេរៀន មិនទាន់គ្រប់គ្រាន់ទេ គឺត្រូវបង្កើតទម្លាប់មួយទៀត គឺការអានសៀវភៅ ការអានបន្ថែមនៅចុងសប្តាហ៍នេះហើយជាពេលដ៏ប្រពៃ ព្រោះការអានសៀវភៅ មួយម៉ោង ឬ២ម៉ោង ដោយយកចិត្តទុកដាក់ គឺស្មើនឹងការទៅសិក្សានៅក្នុងថ្នាក់រៀនរយៈពេលមួយថ្ងៃពេញ នេះបើផ្អែកលើបទពិសោធន៍របស់លោក ង៉េ សុកូយ។ ត្បិតថា សុកូយ មិនសូវមានចំណូលចិត្តទៅខាងក្រៅ ប៉ុន្តែ សុកូយ នៅតែអាចស្វែងរកភាពរីករាយ និងការចំណាយពេលឱ្យមានប្រសិទ្ធភាព៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០កន្លែងនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ​ គ្រី ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

អាហារូបករណ៍ក្រោយឧត្តមសិក្សា​ជំនាញបរិស្ថាន កសិកម្ម និងគ្រូបង្រៀនភាសាអង់គ្លេស នៅប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2025

កម្មវិធីអាហារូបករណ៍ Manaaki New Zealand Scholarships (MNZS) បានប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា​ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា (ទាំងក្នុងវិស័យ​សាធារណៈ និងឯកជន) លើមុខជំនាញពាក់ព័ន្ធ​នឹង​ការ​ប្រែប្រួលអាកាសធាតុ...

ឱកាសសិក្សាអាហារូបករណ៍នៅប្រទេសជប៉ុនរយៈពេល១ឆ្នាំសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2025

តាមរយៈ ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (MEXT) នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអប់រំទៅសិក្សាមុខជំនាញ Business Administration ក្រោមកម្មវិធី Young Leader's Program (YLP)

ឱកាសសិក្សាជំនាញបច្ចេកទេសនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន ៦៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន៦៦០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ជំហានទី២។ អា...

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) មណ្ឌលវិមានឈ្នះ-ឈ្នះ ផ្តល់អាហារូបករណ៍ ១០០% ចំនួន ៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2026

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ - ITC) នឹងប្រឡងជ្រើសរើសនិស្សិតកម្រិតវិស្វករ នៅ មណ្ឌលវិមានឈ្នះ-ឈ្នះ ដោយផ្តល់ជូននូវអាហារូបករណ៍ពេញ ១០០% ចំនួន ៤០កន្លែង។

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ចំនួន១០កន្លែង សម្រាប់​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/11/2024

ឱកាស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន១០កន្លែង នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា ពី​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច​គតិព្រឹទ្ធបណ្ឌិត សម្រាប់​ឆ្នាំសិក្សា​២០២៤​-២០២៥។ អាហារូបករណ៍​ផ្ដល់​ជូន​តាមរយៈ សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត...

វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូនផ្ដល់អាហារូបករណ៍១០០%ចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2023

ឱកាសសិក្សានៅអាហារូបករណ៍១០០%នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនផ្ដល់ចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ សិក្សានៅប្រទេសវៀតណាម សម្រាប់យុវជនខេត្តស្វាយរៀង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/03/2026

សាកលវិទ្យាល័យ​សេដ្ឋកិច្ច-ឧស្សាហកម្មឡុងអាន នៃប្រទេសវៀតណាម បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៦កន្លែង ដល់សិស្ស និស្សិតរស់នៅ​ក្នុងខេត្តស្វាយរៀង ដើម្បីបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ។