លក្ខខណ្ឌទាំង ៧ចំណុចជួយកសាងគុណភាពជីវិតស្ថិតក្នុងវ័យ ៣០ឆ្នាំឡើងទៅ

ផ្នែកមួយក្នុងការលើកកម្ពស់សុខុមាលភាពសង្គម និងគាំទ្រដល់សុខុមាលភាពនៃការរស់នៅផ្ទាល់ខ្លួន (Personal Well-being) គឺការរៀបចំផែនការជីវិតឱ្យបានប្រសើរជាបន្តបន្ទាប់ទៅតាមការវិវឌ្ឍន៍របស់វ័យ ។ ផែនការជីវិតជាលក្ខខណ្ឌដែលត្រូវប្រកាន់ខ្ជាប់ និងអភិវឌ្ឍជាប្រចាំ ។ សម្រាប់អ្នកមានផែនការជីវិតច្បាស់លាស់យល់ថា រៀបចំ “ផែនការជីវិត” ស្របតាមការរីកចម្រើនរបស់វ័យអាចជួយឱ្យខ្លួនឆាប់សម្រេចគោលដៅផ្សេងៗក្នុងដំណើ់រជីវិត ចំណែកអ្នកមិនធ្លាប់រៀបចំផែនការជីវិតវិញ ក៏យល់ឃើញដែរថា ជារឿងសាមញ្ញ ព្រមទាំងបណ្តោយឱ្យពេលវេលាសំខាន់ៗកន្លងហួសទៅទាំងខ្លួនមានសមត្ថភាពគ្រប់គ្រង ។

ផែនការជីវិតមិនមែនជាផែនទីល្អឥតខ្ចោះសម្រាប់ជីវិតឡើយ ប៉ុន្តែវាជាសញ្ញាបង្ហាញផ្លូវជួយឱ្យបុគ្គលត្រៀមខ្លួនជានិច្ចប្រឈមមុខនឹងបញ្ហាជីវិត និងកសាងគុណភាពជីវិតឱ្យមានអត្ថន័យ ។ ខាងក្រោមនេះជាលក្ខខណ្ឌទាំង ៧ចំណុចដែលឆ្លុះបញ្ចាំងពីផែនការជីវិតដែលយុវជនគួរប្រកាន់ខ្ជាប់ក្នុងវ័យចន្លោះពី ៣០ – ៣៥ឆ្នាំ ពាក់ព័ន្ធនឹងគោលដៅផ្ទាល់ខ្លួន ការអភិវឌ្ឍន៍វិជ្ជាជីវៈ ការថែទាំសុខភាព និងការកម្សាន្តជាដើម ។

១. កំណត់គោលដៅច្បាស់លាស់ ៖ ការសិក្សាចុះផ្សាយដោយ World Economic Forum នៅឆ្នាំ២០២២ បានបង្ហាញថា យុវជនដែលមានផែនការជីវិតច្បាស់លាស់ កំណត់គោលដៅផ្ទាល់ខ្លួនច្បាស់លាស់ និងបានគិតគូរពីលក្ខខណ្ឌនៃការរស់នៅរបស់ខ្លួនជាប្រចាំ បានជួយឱ្យពួកគេឆាប់សម្រេចគោលដៅការសិក្សា ការងារ និងរបត់ជីវិតរស់នៅក្នុងសង្គម ។ ត្រឹមវ័យ ៣០ឆ្នាំ ឬសាមសិបឆ្នាំស្តើង យុវជនចាំបាច់ត្រូវកំណត់គោលដៅរយៈពេលខ្លី និងរយៈពេលវែងសម្រាប់អាជីព ការអភិវឌ្ឍន៍ផ្ទាល់ខ្លួន និងសុខភាពផ្ទាល់ខ្លួន ។

២. ផ្តល់អាទិភាពដល់សុខភាព ៖ វ័យសាមសិបឆ្នាំឡើងទៅជាវ័យដែលត្រូវគិតច្រើនអំពីបញ្ហាជីវិត ដោយសារវ័យនេះបានចាកចេញពីជីវិតមហាវិទ្យាល័យ ហើយប្រើប្រាស់ជីវិតនៅក្នុងសង្គមជាក់ស្តែង ។ គ្រប់សមិទ្ធិផលជីវិតទាំងអស់ត្រូវចាប់ផ្តើមចេញពីសុខភាពជាចម្បង ។ ចន្លោះវ័យនេះ យុវជនគួរបែងចែកពេលវេលាសម្រាប់ការហាត់ប្រាណទៀងទាត់ គួរមានរបបអាហារមានតុល្យភាព និងការគេងឱ្យបានគ្រប់គ្រាន់ ។

៣. ការអភិវឌ្ឍន៍វិជ្ជាជីវៈ ៖ ការអភិវឌ្ឍន៍សមត្ថភាពបំពេញការងារមិនអាចនៅទ្រឹងតែមួយកម្រិតនោះទេ វាប្រៀបដូចជាចរន្តឈាមក្នុងខ្លួនយើងអញ្ចឹងដែរ ។ សង្គមរីកចម្រើនបានរុញឱ្យជំនាញនិងចំណេះដឹងរបស់មនុស្សរីកចម្រើនទៅតាមនោះដែរ ។ ផែនការសម្រាប់កំណើនអាជីព ការអភិវឌ្ឍន៍ជំនាញ និងបណ្តាញ។ បែងចែកពេលវេលាសម្រាប់កិច្ចការដែលទាក់ទងនឹងការងារ។

៤. ការអភិវឌ្ឍន៍ផ្ទាល់ខ្លួន ៖ ការអភិវឌ្ឍន៍ផ្ទាល់ខ្លួនមិនសំដៅទាំងស្រុងលើការអភិវឌ្ឍន៍វិជ្ជាជីវៈផ្ទាល់ខ្លួនឡើយ ចំណុចនេះត្រូវរាប់បញ្ចូលទាំងឥរិយាបថរស់នៅ ការយល់ដឹងពីចំណេះជីវិតផ្សេងៗ ការកសាងទំនាក់ទំនង និងការគិតគូរដល់សុខុមាលភាពផ្លូវចិត្តផ្ទាល់ខ្លួន ។ វ័យនេះជាពេលវេលាដែលបុគ្គលអាចកំណត់ពីចំណង់ចំណូលចិត្តរបស់ខ្លួន រៀនពីបរិស្ថាននៅជុំវិញខ្លួន និងចូលរួមសកម្មភាពសង្គមនានា ដើម្បីពង្រឹងគុណភាពជីវិតផ្ទាល់ខ្លួន ។

៥. គ្រប់គ្រងពេលវេលាការងារសង្គម និងគ្រួសារ ៖ គេអាចនិយាយបានថា ជីវិតសិក្សានៅសាកលវិទ្យាល័យរបស់យុវជន ការស្វែងរកបទពិសោធន៍តាមរយៈការងារស្ម័គ្រចិត្តសង្គមជារឿងសំខាន់ត្រូវចំណាយពេលវេលារៀនសូត្រ ។ ប៉ុន្តែការងារសង្គមមិនអាចបញ្ចប់ត្រឹមវ័យនេះបានឡើយ ប៉ុន្តែទាមទារឱ្យបុគ្គលប្រើប្រាស់ពេលវេលារបស់ខ្លួនឱ្យបានសុក្រឹត្យជាមុន ដើម្បីពង្រឹងទំនាក់ទំនងផ្ទាល់ខ្លួនជាមួយគ្រួសារ ការងារ និងសង្គម ។ យុវជនចំាបាច់បំផុតត្រូវរក្សាតុល្យភាពការងារ និងគុណភាពជីវិតឱ្យស្រស់បំព្រងជានិច្ច ។

៦. ផែនការហិរញ្ញវត្ថុ ៖ ចំណេះដឹងស្តីពីហិរញ្ញវត្ថុ ឬសារៈសំខាន់នៃផែនការហិរញ្ញវត្ថុ (Financial Planning) របស់យុវជនជាចំណេះដឹងមូលដ្ឋានក្នុងភាពជាពលរដ្ឋសកល ។ យុវជនប្រទេសអភិវឌ្ឍតែងប្រើប្រាស់ចំណេះដឹងទាំងនេះ ដើម្បីគ្រប់គ្រងលើលក្ខខណ្ឌកសាងគុណភាពជីវិត ។ ចំណែកយុវជននៅប្រទេសកំពុងអភិវឌ្ឍន៍ការប្រើប្រាស់ចំណេះដឹងស្តីពីហិរញ្ញវត្ថុនៅមានកម្រិតនៅឡើយ ។ ផែនការហិរញ្ញវត្ថុជាផែនការផ្ទាល់ខ្លួនមានឥទ្ធិពលយ៉ាងខ្លាំងដល់ការរស់នៅ ។ ការពិនិត្យសុខភាពហិរញ្ញវត្ថុ និងរៀបចំផែនការហិរញ្ញវត្ថុប្រចាំ រួមមាន ការសន្សំ ការវិនិយោគ និងការចាត់ចែងថវិកាចំទិសដៅ គឺចាប់ផ្តើមពីវ័យ ៣០ឆ្នាំនេះហើយ ។

៧. ពេលវេលាផ្ទាល់ខ្លួន និងការសម្រាក ៖ ថាមពលរបស់មនុស្សខ្លាំងក្លានៅពេលដែលមនុស្សចេះបញ្ចូលថាមពលត្រឹមត្រូវដល់ខ្លួនឯង ។ ទោះរវល់នឹងការងារយ៉ាងណាក៏ដោយ វ័យចាប់ពី ៣០ឆ្នាំឡើងទៅ ត្រូវប្រាកដថាមានពេលសម្រាកលំហែកាយ មានពេលកម្សាន្ត និងមានម៉ោងសម្រាប់ដំណេក ។ ដំណេកដែលសមស្របជួយដល់សុខភាពគឺចន្លោះពី ៧ – ៨ម៉ោងក្នុងមួយថ្ងៃ ហើយត្រូវប្រាកដថាជា “ដំណេកស្កប់ស្កល់” ។

គួរបញ្ជាក់ថា ការគិតគូពីលក្ខខណ្ឌរស់នៅរបស់យុវជនទាំង ៧ចំណុចខាងលើជាមូលដ្ឋានគ្រឹះជួយកសាងគុណភាពជីវិតឱ្យប្រសើរក្នុងវ័យ ៣០ឆ្នាំឡើងទៅ ប៉ុន្តែលក្ខខណ្ឌទាំងនេះនឹងត្រូវផ្លាស់ប្តូរជាបន្តបន្ទាប់ទៀតនៅពេលដែលអាយុ និងការទទួលខុសត្រូវរបស់មនុស្សមានការប្រែប្រួល ។ កំណត់លក្ខខណ្ឌរស់នៅជួយឱ្យមនុស្សមានវិន័យចំពោខ្លួនឯង មនុស្សជុំវិញខ្លួន និងសង្គមដែលខ្លួនកំពុងរស់នៅ ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសផ្លាស់ប្តូរការសិក្សា​នៅប្រទេស​កាណាដា ពីកម្មវិធី SEED-2

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2026

កម្មវិធីអាហារូបករណ៍ និងការផ្លាស់ប្តូរការសិក្សាសម្រាប់ការអភិវឌ្ឍ ដំណាក់កាលទី ២ (Scholarships and Educational Exchanges for Development – Phase 2 ឬ SEED-2) ដែលផ្តល់ដោយរដ្ឋាភិបាលកាណាដា...

ឱកាស​អាហារូបករណ៍​៥៥កន្លែង​ទៅ​សិក្សា​នៅ​ប្រទេសថៃ ពី​គម្រោងអាហារូបករណ៍​ព្រះអង្គម្ចាស់​ក្សត្រី​ សិរិថន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/11/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ​បាន​ប្រកាស​ដល់​សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដែល​មាន​បំណង​ចង់បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ​​នៅ​ព្រះរាជាណាចក្រ​ថៃ ដោយ​ពេលនេះ គម្រោង​ព្រះ​រាជូបត្ថម្ភ​ដល់ព្រះរាជាណាចក្រ​កម្ពុជា...

CGTI ផ្ដល់អាហារូបករណ៍ចំនួន៥០កន្លែងសម្រាប់សិស្សថ្នាក់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ ឬហៅថា CGTI ប្រកាសជ្រើសរើសសិស្សានុសិស្ស ចូលសិក្សាក្នុងវគ្គបណ្ដុះបណ្ដាលចំនួន៥០កន្លែង។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្ស...

អាហារូបករណ៍៦០កន្លែង សម្រាប់​ជំនាញវិស្វកម្ម​អេឡិចត្រូនិក​នៅ​វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2024

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍​១០០% ដល់សិស្ស​ធ្លាក់ ឬជាប់​ថ្នាក់ទី១២ សម្រាប់ជំនាញ​វិស្វកម្ម​អេឡិច​ត្រូនិក សិក្សា​រយៈពេល​២ឆ្នាំ ចំនួន៦០កន្លែង។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ នៃប្រទេសអាល្លឺម៉ង់ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់MBA នៅសាកលវិទ្យាល័យអន្តរជាតិ (International University) នៃប្រទេសអាល្លឺម៉ង់ក្នុងសិក្សា២០២៣-២០២៤ ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Abu Dhabi University ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Abu Dhabi University ពីកម្មវិធី Abu Dhabi University Scholarship 2026 នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល​៤ឆ្នាំ

វគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា២០២៥ បើក​ទទួលពាក្យ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2025

ក្រោម​គំនិតផ្តួចផ្តើម​របស់​ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ ដែល​មាន​គោល​បំណង​ចូលរួម​ចំណែក​ក្នុងការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​វិស័យ​ឧស្សាហកម្ម​ភាពយន្ត​កម្ពុជា ដោយ​ធ្វើ​ការ​កសាង​សមត្ថភាព ពង្រឹងជំនាញ និង​បង្កើត​ឱកាស​សម្រាប់យុវជន​...

ឱកាសសិក្សានៅប្រទេសជប៉ុន ពីកម្មវិធីអាហារូបករណ៍ធនាគារអភិវឌ្ឍអាស៊ីឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2023

កម្មវីធីអាហារូបករណ៍ The ADB-Japan Scholarship Program (JSP) បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សិក្សានៅសាកលវិទ្យាល័យ Tokyo ...

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី