ការរៀននៅក្នុងថ្នាក់រយៈពេល៥ថ្ងៃជាប់គ្នានឹងធ្វើឱ្យយើងមានអារម្មណ៍តានតឹងខ្លះៗជាក់ជាមិនខាន ហើយប្រាកដណាស់ ច្បាស់ជាមានយុវជនមិនតិចនោះទេទន្ទឹងរង់ចាំឱ្យដល់ថ្ងៃចុងសប្តាហ៍ ដើម្បីបានសម្រាក និងលំហែផ្លូវកាយ ក៏ដូចជាផ្លូវចិត្ត។ ខាងក្រោមនេះ គឺជាការចែករំលែកបទពិសោធន៍ របស់យុវជនមួយក្រុមដែលមកពីសាកលវិទ្យាល័យផ្សេងៗគ្នា ក្នុងការចំណាយពេលចុងសប្តាហ៍របស់របស់ពួកគេប្រកបដោយប្រសិទ្ធិភាព ។
កញ្ញា គង់ ស្រីរ័ត្ន បច្ចុប្បន្នជានិស្សិត និងបុគ្គលិកក្រុមហ៊ុនឯកជនមួយបាននិយាយថា រៀងរាល់ថ្ងៃសម្រាកពីការងារ និងការសិក្សា នាងបានផ្តល់ពេលវេលាទៅលើរឿង២ចំណុច ទី១គឺជួបជុំគ្រួសារ ឬទៅហាងកាហ្វេជជែកជាមួយមិត្តជិតស្និត ហើយទី២ គឺទៅចូលរួមកម្មវិធីដែលពង្រឹងសមត្ថភាពបន្ថែម។ ស្រីរ័ត្ន បញ្ជាក់ថា ការដែលនាងជ្រើសយកចំណុចទាំងពីរខាងលើជាអទិភាព គឺដោយហេតុថា ការជួបជុំគ្រួសារបានបង្កើតនូវភាពស្និតស្នាល និងការយល់ចិត្តនៃសមាជិកនីមួយៗកាន់តែច្បាស់ជាងមុនតាមរយៈការសាកសួរពីបញ្ហា តម្រូវការ និងការបង្កើតសកម្មភាពកម្សាន្តនានាៗនៅក្នុងផ្ទះ។

ចំពោះការទៅជួបមិត្តភក្តិវិញ ភាគច្រើននាងទៅជួប អ្នកដែលស្និតស្នាលប៉ុណ្ណោះ ព្រោះនាងយល់ថា ការបង្កើតមិត្តដែលមានគុណភាពវាធ្វើឱ្យចំណេញពេលវេលា។ ចំណែកការចូលរួមកម្មវិធីថ្មីៗវិញ ធ្វើឱ្យនាងអាចស្គាល់សង្គមខាងក្រៅបានទូលាយបន្ថែមមួយកម្រិតទៀត និងកាត់បន្ថយភាពស្មុគស្មាញបានផងដែរ។
កញ្ញា គង់ ស្រីរ័ត្ន
“ក្នុងនាមខ្ញុំជាយុវវ័យម្នាក់ វាជារឿងចាំបាច់ដែលត្រូវគិតគួរអំពីប្រភេទមនុស្សដែលត្រូវចំណាយពេលជាមួយក្នុងថ្ងៃសម្រាក និងដើម្បីធានាបានថា ការប្រើប្រាស់ពេលរបស់ខ្ញុំបានបន្ថែមនូវគុណតម្លៃនៃជីវិត ព្រមគ្នានឹងការបង្កើតភាពរីករាយ”
សម្រាប់យុវជន អោក សុភី ជានិស្សិតឆ្នាំទី២ នៃសកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា បានឱ្យដឹងថា ខ្លួនបានប្រើប្រាស់ថ្ងៃសម្រាកដោយបបួលមិត្តរួមថ្នាក់ ឬមិត្តដែលស្គាល់ដើម្បីដើរហាត់ប្រាណនៅសួនសាធារណៈ ហើយជជែកគ្នា និងឆ្លុះបញ្ចាំងអំពីបញ្ហានានា ដែលកំពុងកើតមាននៅក្នុងសង្គមបច្ចុប្បន្ន។ សុភី យល់ថា ការធ្វើរបៀបនេះ វាបានធ្វើឱ្យរាងកាយស្វាហាប់ និងឆ្លុះបញ្ចាំងអំពីរឿងរ៉ាវនានា អំពីសង្គម និងខ្លួនឯងផង។ ហើយមួយវិញទៀត វាក៏បណ្តុះទម្លាប់ខ្លួនឯងឱ្យចេះចំណាយពេលមានប្រសិទ្ធភាពផង និងភាពរីករាយផង។

ដោយឡែកយុវជន កេង រិទ្ធី ដែលជានិស្សិតឆ្នាំទី២ ផ្នែកទំនាក់ទំនងអន្តរជាតិ លើកឡើងថា សម្រាប់ខ្លួន តែងប្រើពេលចុងសប្តាហ៍ទៅស្គាល់ទីតាំងថ្មីៗ ព្រោះវាស្របនឹងចំណូលចិត្តរបស់ខ្លួនផង ហើយថែមទាំងធ្វើឱ្យខ្លួនអាចគិតបានទូលាយជាងមុនតាមរយៈការឃើញសកម្មភាព ឬរូបភាពថ្មីៗ ។ បន្ថែមពីនោះ វាបានបណ្តុះនូវគំនិតច្នៃប្រតិដ្ឋបន្ថែមបានមួយកម្រិតទៀត តួយ៉ាងដូចជា ការចាប់ផ្តើមចេះចាប់អារម្មណ៍អំពីការថតរូបឱ្យត្រូវប្លង់ ខណៈកាលពីដើមឡើយខ្លួនមិនបានគិតថា ចំណុចនេះវាមានសារៈប្រយោជន៍នោះឡើយ។
យុវជន កេង រិទ្ធី
“ខ្ញុំចំណាយពេលទៅកន្លែងថ្មីៗ នៅចុងសប្តាហ៍ ធ្វើឱ្យខ្ញុំបានបង្កើននូវភាពច្នៃប្រតិដ្ឋ និងជំរុញការគិតបានទូលាយជាងមុន”

ចំណែក យុវជន ង៉េ សុកូយ វិញ បានជ្រើសយកការអាន ធ្វើជាការកម្សាន្តនៅចុងសប្តាហ៍ ដោយយល់ឃើញថា ការអានសៀវភៅ គឺជាការចំណាយពេលដ៏ត្រឹមត្រូវបំផុតដើម្បីបង្កើន និងបំពេញនៅសម្បទាឱ្យបានបរិបូណ៌។ ការសិក្សានៅក្នុងថ្នាក់ ស្ដាប់គ្រូ និងកត់មេរៀន មិនទាន់គ្រប់គ្រាន់ទេ គឺត្រូវបង្កើតទម្លាប់មួយទៀត គឺការអានសៀវភៅ ការអានបន្ថែមនៅចុងសប្តាហ៍នេះហើយជាពេលដ៏ប្រពៃ ព្រោះការអានសៀវភៅ មួយម៉ោង ឬ២ម៉ោង ដោយយកចិត្តទុកដាក់ គឺស្មើនឹងការទៅសិក្សានៅក្នុងថ្នាក់រៀនរយៈពេលមួយថ្ងៃពេញ នេះបើផ្អែកលើបទពិសោធន៍របស់លោក ង៉េ សុកូយ។ ត្បិតថា សុកូយ មិនសូវមានចំណូលចិត្តទៅខាងក្រៅ ប៉ុន្តែ សុកូយ នៅតែអាចស្វែងរកភាពរីករាយ និងការចំណាយពេលឱ្យមានប្រសិទ្ធភាព៕

ថានិត រាយការណ៍ព័ត៌មាន និងប្រែសម្រួលអត្ថបទនៅ AMS-Education ទាក់ទងអំពី ការអប់រំកុមារតូចនិងការចិញ្ចឹមកូនបែបវិជ្ជមាន បំណិនជីវិត បុគ្គលិកលក្ខណៈរបស់មនុស្ស ប្រវត្តិរបស់យុវជនឆ្នើមឬបុគ្គលគំរូ ការជ្រើសជំនាញសិក្សា និងព្រឹត្តិការណ៍ព័ត៌មានក្នុងកម្មវិធីចំណេះដឹងទូទៅតាមរយៈវេទិកាសាធារណៈនិងនៅតាមសហគមន៍នានា៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០កន្លែងនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/09/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

អាហារូបករណ៍ក្រោយឧត្តមសិក្សាជំនាញបរិស្ថាន កសិកម្ម និងគ្រូបង្រៀនភាសាអង់គ្លេស នៅប្រទេសនូវែលសេឡង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/02/2025
កម្មវិធីអាហារូបករណ៍ Manaaki New Zealand Scholarships (MNZS) បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សាចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា (ទាំងក្នុងវិស័យសាធារណៈ និងឯកជន) លើមុខជំនាញពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ...

ឱកាសសិក្សាអាហារូបករណ៍នៅប្រទេសជប៉ុនរយៈពេល១ឆ្នាំសម្រាប់បុគ្គលិកអប់រំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/09/2025
តាមរយៈ ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (MEXT) នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអប់រំទៅសិក្សាមុខជំនាញ Business Administration ក្រោមកម្មវិធី Young Leader's Program (YLP)

ឱកាសសិក្សាជំនាញបច្ចេកទេសនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន ៦៦០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/03/2024
ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន៦៦០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ជំហានទី២។ អា...

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) មណ្ឌលវិមានឈ្នះ-ឈ្នះ ផ្តល់អាហារូបករណ៍ ១០០% ចំនួន ៤០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/09/2026
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ - ITC) នឹងប្រឡងជ្រើសរើសនិស្សិតកម្រិតវិស្វករ នៅ មណ្ឌលវិមានឈ្នះ-ឈ្នះ ដោយផ្តល់ជូននូវអាហារូបករណ៍ពេញ ១០០% ចំនួន ៤០កន្លែង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន១០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/11/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនតាមរយៈ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត...

វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូនផ្ដល់អាហារូបករណ៍១០០%ចំនួន៥០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/01/2023
ឱកាសសិក្សានៅអាហារូបករណ៍១០០%នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនផ្ដល់ចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ សិក្សានៅប្រទេសវៀតណាម សម្រាប់យុវជនខេត្តស្វាយរៀង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/03/2026
សាកលវិទ្យាល័យសេដ្ឋកិច្ច-ឧស្សាហកម្មឡុងអាន នៃប្រទេសវៀតណាម បានប្រកាសផ្តល់អាហារូបករណ៍ចំនួន ៦កន្លែង ដល់សិស្ស និស្សិតរស់នៅក្នុងខេត្តស្វាយរៀង ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































