ការសិក្សា ៖ ទម្លាប់ខឹង អាចនាំឱ្យអ្នកមានបញ្ហាផ្លូវចិត្ត

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ភស្ដុតាងនៃការស្រាវជ្រាវបានបង្ហាញថា មនុស្សជាច្រើន ដែលមានរោគសញ្ញានៃស្ថានភាពផ្លូវចិត្ត គឺពួកគេមានបញ្ហាក្នុងការគ្រប់គ្រងកំហឹង។ វេជ្ជបណ្ឌិត Alex Dimitriu បានកត់សម្គាល់ឃើញថា ក្នុងករណីជាច្រើន មនុស្សដែលមានប្រតិកម្មខឹងខ្លាំង ក៏អាចបង្ហាញពីបញ្ហាផ្លូវចិត្តផងដែរ ដែលបញ្ហាទាំងនោះរួមមាន ការធ្លាក់ទឹកចិត្ត ការថប់បារម្ភ ការបាក់ស្បាតក្រោយប៉ះទង្គិចផ្លូវចិត្ត (PTSD) បញ្ហា ADHD និងជំងឺបាយប៉ូឡា។ លក្ខខណ្ឌទាំងនោះ អាចស្ដែងឡើង តាមរយៈទិដ្ឋភាពដូចជា ៖

១. ការធ្លាក់ទឹកចិត្ត ៖ ភាពសោកសៅ គឺជារោគសញ្ញាស្នូល នៃជំងឺធ្លាក់ទឹកចិត្ត ប៉ុន្តែក្រៅពីភាពសោកសៅ ក៏មានរោគសញ្ញាផ្សេងៗទៀតផងដែរ។ មានមនុស្សជាច្រើន ជាពិសេសបុរស ត្រូវបានគេរកឃើញថា កំហឹងជារោគសញ្ញាចម្បងមួយ ដែលនាំឱ្យបុរសធ្លាក់ទឹកចិត្ត។ ប្រសិនបើអ្នកមានអារម្មណ៍ថា ឆាប់ខឹង អន់ចិត្ត ឬក៏មួរម៉ៅ គួរតែពិគ្រោះជាមួយគ្រូពេទ្យ ឬអ្នកជំនាញចិត្តសាស្ត្រ ព្រោះនេះក៏ជារោគសញ្ញា ដែលជាប់ទាក់ទងនឹងការបាក់ទឹកចិត្តដែរ។

២. ការថប់បារម្ភ ៖ កំហឹង និងអារម្មណ៍ភ័យខ្លាច ត្រូវបានភ្ជាប់ទៅនឹងអាមីហ្គាដាឡា។ ប្រតិកម្មជាច្រើន ដែលកើតឡើងក្នុងខួរក្បាលរបស់អ្នកនៅពេលដែលអ្នកខឹង គឺស្រដៀងនឹងប្រតិកម្មពេលអ្នកមានការថប់បារម្ភ។ ប្រសិនបើអ្នកកំពុងជួបប្រទះរោគសញ្ញាថប់បារម្ភ នោះមានន័យថា ខួរក្បាលរបស់អ្នកស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់រួចទៅហើយ។ ដូច្នេះ នៅពេលដែលមានអ្វីមួយមកបង្កឱ្យអ្នកខឹង ការថប់បារម្ភនឹងមានកាន់តែលឿន និងខ្លាំងជាងការរំពឹងទុក។

៣. បញ្ហា ADHD ៖ ប្រសិនបើអ្នកមានបញ្ហា ADHD អ្នកប្រហែលជាកាន់តែលំបាកក្នុងការគ្រប់គ្រងអារម្មណ៍ខ្លួនឯង។ ការស្រាវជ្រាវបង្ហាញថា អ្នកដែលមានបញ្ហា ADHD មានការលំបាកកាន់តែខ្លាំង ក្នុងការគ្រប់គ្រង និងស្វែងយល់ពីអារម្មណ៍ខ្លួនឯង ដែលជំរុញឱ្យអ្នកកាន់តែមានអារម្មណ៍ឆាប់ខឹង។

៤. ការបាក់ស្បាតក្រោយប៉ះទង្គិចផ្លូវចិត្ត (PTSD) ៖ បន្ទាប់ពីរងរបួសផ្លូវចិត្ត ប្រព័ន្ធដាស់តឿនរបស់ខួរក្បាល អាចនឹងចាប់ផ្ដើមដំណើរការហួសកម្រិត។ ការស្រាវជ្រាវបានរកឃើញថា អ្នកដែលបាក់ស្បាតក្រោយប៉ះទង្គិចផ្លូវចិត្ត (PTSD) តែងតែជួបប្រទះការលំបាកក្នុងការគ្រប់គ្រងកំហឹងរបស់ខ្លួន។

៥. ជំងឺបាយប៉ូឡា ៖ កំហឹងក៏ជារោគសញ្ញានៃជំងឺបាយប៉ូឡា នៅដំណាក់កាល manic និង hypomanic ។ នៅដំណាក់កាលនេះ មនុស្សច្រើនប្រឈមនឹងអារម្មណ៍ឆាប់ខឹង និងឆេវឆាវ។

លទ្ធផលនៃការសិក្សាបានបង្ហាញថា ពេលខ្លះកំហឹងគឺជាសញ្ញាមួយ បង្ហាញថា ផ្លូវចិត្តរបស់អ្នកកំពុងតែប្រឈមមុខនឹងបញ្ហាអ្វីមួយ។ ហេតុនេះ ការយកចិត្តទុកដាក់លើរោគសញ្ញាទាំងនោះពិតជាមានសារៈសំខាន់ណាស់ ដោយអ្នកអាចស្វែងរកជំនួយពីអ្នកជំនាញ និងសិក្សាបន្ថែមអំពីថែទាំផ្លូវចិត្តខ្លួនឯង៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យ​អន្តរជាតិ ​ផារ៉ាហ្គន ​ប្រកាស​លទ្ធផល​ប្រឡង​អាហារូបករណ៍​ប្រចាំ​ឆ្នាំ​២០២៦​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2026

​សាកលវិទ្យាល័យ​អន្តរជាតិ ​ផារ៉ាហ្គន ​បាន​ប្រកាស​លទ្ធផល​នៃ​ការ​ប្រឡង​និស្សិត​អាហារូបករណ៍​ឆ្នាំ​ ​២០២៦​ ​ជា​ផ្លូវការ​ និង​បាន​អបអរសាទរ​ជាមួយ​ជ័យលាភី​ដែល​មាន​ទេពកោសល្យ​។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង៤០កន្លែងនៅវិទ្យាស្ថាន N-Tech International ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2023

វិទ្យស្ថាន N-Tech International ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៤០កន្លែង នៅប្រទេសថៃឆ្នាំសិក្សា២០២៣-២០២៤ ។...

CADT ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញ AI, Data Science និង Cybersecurity រហូតដល់ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2026

ត្រៀមខ្លួនដើម្បីក្លាយជាអ្នកដឹកនាំបច្ចេកវិទ្យាឌីជីថលនាពេលអនាគត៖ ការទទួលពាក្យចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក បញ្ញាសិប្បនិម្មិត និងវិទ្យសាស្រ្តទិន្នន័យ (AI and Data Science)

អាហារូបករណ៍​ជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2025

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ប្រកាសជ្រើសរើស សិក្ខាកាម សិស្សានុសិស្ស និងសាធារណជន ចូលសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជាច្រើនកន្លែងសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្របច្ចេកទេស (វិស្វករ) ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបរកណ៍ McCall MacBain ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យMcGill ពីកម្មវិធីអាហារូបករណ៍ McCall MacBain នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ជូនចំនួន១៤០...

ឱកាសសម្រាប់សិស្សនារី ! មូលនិធិហាប់ស្វែល ប្រកាសផ្តល់អាហារូបករណ៍ស្នាក់នៅ និងបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/04/2026

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការឈានមុខគេក្នុងការគាំទ្រ និងលើកកម្ពស់សមត្ថភាពស្ត្រីនៅកម្ពុជា បានប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ផ្តល់អាហារូបករណ៍ ១០០% ជូនដល់កូនៗរបស់វីរយុទ្ធជន​ដែលបាន​ពលីជីវិត ដើម្បីបុព្វហេតុ​ការពារបូរណភាពទឹកដី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2025

សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ សម្រេច​ផ្តល់​ជូន​អាហារូបករណ៍​សិក្សា​ឥតបង់ថ្លៃ ១០០% រយៈពេល​៤ និង​៥ឆ្នាំ ក្នុង​កម្រិត​សិក្សា​ថ្នាក់​បរិញ្ញាបត្រ គ្រប់ជំនាញ​សិក្សា​ទាំង៥មហាវិទ្យាល័យ ជូនដល់កូនៗ​របស់វីរៈយុទ្ធជន

អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 13/09/2024

ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាមរយៈពេល៤ឆ្នាំសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ភាគីវៀតណាមផ្ដល់ជូន និងរ៉ាប់រងលើថ្លៃសិក្សា ការស្នាក់នៅ និងការហូបចុក...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ ផ្តល់ការបណ្តុះបណ្តាលជំនាញ​បច្ចេកទេស​ឥតគិតថ្លៃ​ចំនួន ១២៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/09/2024

សម្រាប់បងប្អូន​ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនសំណាកស្រុក ដែល​មក​ពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយរងហានិភ័យ ដែល​ចង់ទទួលបានជំនាញ​មួយ​ពិតប្រាកដ​សម្រាប់ជីវិត ពេលនេះ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ...