ការសិក្សា ៖ ទម្លាប់គេងល្អ អាចបង្កើនអាយុបាន ៥ឆ្នាំ

យោងតាមការសិក្សាថ្មីមួយរបស់ WE Forum បានបង្ហាញថា ការអនុវត្តទម្លាប់នៃការគេងបានត្រឹមត្រូវអាចជួយឱ្យមនុស្សប្រុសមានអាយុវែងជាងមុន ៥ឆ្នាំ ចំណែកមនុស្សស្រីមានអាយុវែងជាងមុន ២,៥ឆ្នាំ។ នេះបើតាមលទ្ធផលនៃការសិក្សារបស់ក្រុមអ្នកស្រាវជ្រាវដែលបានវិភាគទៅលើទិន្នន័យពីការស្ទង់មតិលើប្រជាជនអាមេរិកចំនួន ១៧០,០០០នាក់។

ការសិក្សាបានបង្ហាញថា ការគេងមិនត្រឹមត្រូវ ឬទម្លាប់នៃការគេងមិនល្អ នឹងជំរុញឱ្យមានបញ្ហាសុខភាពជាច្រើនដូចជា ជំងឺសរសៃរឈាមបេះដូង ការកើនឡើងនៃសម្ពាធឈាម ជំងឺតម្រងនោម បញ្ហាបាក់ទឹកចិត្ត ជំងឺធាត់ ជំងឺភ្លេចភ្លាំង និងការចងចាំផងដែរ។ ដូច្នេះ អ្នកជំនាញបានណែនាំទម្លាប់ចំនួន ៦ដែលអាចជួយពង្រឹងគុណភាពនៃការគេង ដែលមានដូចជា ៖

១. ចូលគេង និងក្រោកពីគេង ក្នុងពេលវេលាដូចគ្នាជារៀងរាល់ថ្ងៃ បើទោះជានៅចុងសប្ដាហ៍ក៏ដោយ

២. ស្វែងរកវិធី ដើម្បីសម្រាកមុនពេលចូលគេ ដូចជា ការអានសៀវភៅ សរសេរកំណត់ហេតុ សម្មាធិ ឬស្ដាប់ភ្លេង

៣. ជៀសវៀងការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិច ដូចជា ទូរស័ព្ទ កុំព្យូទ័រ ឬមើលទូរទស្សន៍

៤. ជៀងវៀងការញ៉ាំអាហារច្រើនមុនចូលគេង ឬក៏ផឹកភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន និងអាល់កុល

៥. ហាត់ប្រាណឱ្យបានទៀងទាត់ជារៀងរាល់ថ្ងៃ

៦. ជៀសវៀងការគេងថ្ងៃលើសពី ៣០នាទី។

យោងតាមការសិក្សារបស់ WE Forum បានបង្ហាញថា ការអនុវត្តទម្លាប់ការគេងបានត្រឹមត្រូវអាចជួយឱ្យបុរសមានអាយុវែងជាងមុន ៥ឆ្នាំ ចំណែកស្ដ្រីមានអាយុវែងជាងមុន ២,៥ឆ្នាំ។

លើសពីនេះ ការសិក្សាបានឱ្យដឹងថា បុគ្គលដែលបានអនុវត្តទម្លាប់នៃការគេងទាំង ៦នេះបានខ្ជាប់ខ្ជួន គឺធ្វើឱ្យពួកគេមានសុខភាពល្អ ព្រមទាំងអាចពន្យាពេលនៃការស្លាប់។ ពួកគេអាចកាត់បន្ថយអត្រាស្លាប់ដោយសារជំងឺសរសៃរឈាមបេះដូងចំនួន ២១ភាគរយ និង កាត់បន្ថយអត្រាស្លាប់ដោយសារជំងឺមហារីក ១៩ភាគរយ។

ទន្ទឹមនឹងនេះ ការមានទម្លាប់នៃការគេងល្អក៏អាចពង្រឹងភាពស៊ាំ និងបង្កើនការច្នៃប្រឌិតរបស់មនុស្សផងដែរ។ មានន័យថា ការដោះស្រាយបញ្ហាគេងមិនលក់ មិនត្រឹមតែធ្វើឱ្យ​អាយុសង្ឃឹមរស់របស់យើងប្រសើរឡើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យផលិតភាពការងារប្រចាំថ្ងៃរបស់យើងប្រសើរឡើងទៀតផង៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំប្រកាសប្រឡង​ជ្រើសរើសនិស្សិតអាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសឡាវ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2023

ភ្នំពេញ - ក្រោមកិច្ចព្រមព្រៀងរវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ និងកីឡា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ...

កម្មវិធីអាហារូបករណ៍ SHE-CAN ផ្តល់ឱកាស​ដល់និស្សិតស្រ្តីកម្ពុជា ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2023

កម្មវិធីអាហារូបករណ៍ SHE-CAN ដែលជាកម្មវិធីភាពជាអ្នកដឹកនាំមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រកាស​ផ្តល់អាហារូបករណ៍ដល់និស្សិតស្ដ្រីឆ្នើមកម្ពុជា...

អាហារូបករណ៍​ TV​ET ​ចំនួន​ ៣​៦០​កន្លែង​ សិក្សា​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ចាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2026

សម្រាប់​យុវជន ​ក៏ដូចជា​សិស្សានុសិស្ស​ ​ដែល​មាន​បំណង​ចង់​បន្ត​ការ​សិក្សា​លើ​ជំនាញ​បច្ចេកទេស​ ​និង​វិជ្ជាជីវៈ​,​ ​ឆ្នាំ​សិក្សា​ថ្មី​នេះ​ វិទ្យាស្ថាន​ពហុ​បច្ចេកទេស ​ខេត្ត​កំពង់ចាម ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​...

គន្លឹះក្នុងការសរសេរលិខិតអនុសាសន៍អាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2023

លិខិតអនុសាសន៍ ឬ Recommendation letter ជាឯកសារចាំបាច់មួយក្នុងចំណោមឯកសារចាំបាច់ផ្សេងទៀត ដែលអាហារូបករណ៍តម្រូវឱ្យបេក្ខជនសរសេរឡើងការរៀបរាប់ដោយសង្ខេប...

អាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2023

ឱកាសសិក្សាអាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍១០០% ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្ររយៈ....

អាហារូបករណ៍ព្រះមហាក្សត្រថៃ សិក្សានៅសាកលវិទ្យាបច្ចេកវិទ្យា SURANAREE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2023

សាកលវិទ្យាល័យបច្ចេកវិទ្យា SURANAREE នៃប្រទេសថៃ បានបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែងដល់សិស្សនិស្សិតក្នុងតំបន់អាស៊ានពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍សិក្សា​ភាសាអង់គ្លេស​នៅ ACE ចំនួន ៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2024

ក្នុង​ឱកាស​អបអរ​សាទរ​ខួបទី៣២ឆ្នាំ នៅ​កម្ពុជា មជ្ឈមណ្ឌល​អូស្រ្តាលី​សម្រាប់​ការ​បណ្តុះបណ្តាល បានប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន​៣២នាក់។

អាហារូបករណ៍ភាសាអង់គ្លេសសម្រាប់សិស្សថ្នាក់ទី១២ ដើម្បីត្រៀមប្រឡងបាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការ និងការគាំទ្រពី មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) និងសាលាអន្តរជាតិកម្ពុជាអូស្រ្តាលី (Australia Cambodia Education Academy – AusCam Academy)

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Melburne ប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2023

សាកលវិទ្យាល័យ Melburne នៅប្រទេស​អូស្រ្តាលី បាន​ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់និស្សិតអន្តរជាតិនៅឆ្នាំសិក្សា២០២៣នេះ ។...