រឿងទាំង ៩ដែលអ្នកគួរធ្វើមុនឈានចូលអាយុ ៣០ឆ្នាំ

ក្នុងឆាកជីវិតមនុស្ស គ្មាននរណាម្នាក់ដែលមិនឆ្លងកាត់ភាពជាយុវវ័យនោះទេ ដំណាក់កាលជាយុវវ័យ អាចចាត់ទុកថា ជាពេលវេលាមួយដែលមានន័យបំផុត ក្នុងជីវិតរបស់យើងគ្រប់គ្នា ព្រោះវាមានបទពិសោធន៍ និងរឿងរ៉ាវថ្មីៗជាច្រើន ដែលយើងត្រូវររៀនសូត្រទាំងក្នុងសាលា និងសង្គម។ ជាពិសេស នៅអាយុចន្លោះពី ២០ រហូតដល់ ៣០ អ្នកនឹងត្រូវធ្វើកិច្ចការថ្មីៗជាច្រើន ។ ខាងក្រោមនេះគឺជារឿងចម្បងទាំង៩ ដែលអ្នកគួរសាកល្បងធ្វើដើម្បីពង្រឹងស្មារតី និងសមត្ថភាព មុនឈានចូលវ័យ៣០ឆ្នាំ។

. ធ្វើដំណើរកម្សាន្តម្នាក់ឯង (Solo Trip) មធ្យោបាយមួយដ៏ល្អបំផុតក្នុងការរៀនសូត្រ និងស្វែងយល់នូវបទពិសោធន៍ថ្មីៗ គឺការដើរកម្សាន្ត។ វាផ្ដល់ឱ្យអ្នកនូវឱកាសសិក្សាអំពីវប្បធម៌របស់មនុស្សនៅក្នុង​តំបន់ និងមើលឃើញពិភពលោកបានទូលាយ។ ទន្ទឹមនឹងនេះ ការធ្វើដំណើរកម្សាន្តម្នាក់ឯង នឹងផ្ដល់នូវបទពិសោធន៍មួយដែលកាន់តែពិសេសថែមទៀត។ វាបង្រៀនឱ្យអ្នកដឹងអំពីវិធីពឹងផ្អែក និងជឿជាក់ខ្លួនឯង មានភាពក្លាហាន និងហ៊ានសម្រេចចិត្តធ្វើអ្វីដែលអ្នកចង់ធ្វើ។ យ៉ាងណាមិញ មុននឹងធ្វើដំណើរកម្សាន្ត អ្នកក៏ត្រូវសិក្សាពីទីកន្លែងដែលមានសន្តិសុខល្អ និងរបៀបធ្វើដំណើរប្រកបដោយសុវត្ថិភាពផងដែរ។

. ពង្រឹងកាយសម្បទាឱ្យបានល្អ៖ មុនឈាមនចូលវ័យ ៣០ឆ្នាំអ្នកគួរមានសម្បទារឹងមាំ និងស្វាហាប់ល្អ។ អ្នកគួរចំណាយពេលខ្លះ ដើម្បីហាត់ប្រាណ និងធ្វើតេស្តភាពធន់នៃកាយសម្បទា តាមរយៈការរត់ ​ការដើរព្រៃ ឡើងភ្នំ ឬហាត់កីឡាអ្វីមួយដែលអ្នកចូលចិត្ត។ លើសពីនេះ អ្នកអាចចូលរួមប្រកួតប្រជែងក្នុងកម្មវិធីកីឡាផ្សេងៗ ដើម្បីបង្កើនភាពរីករាយ និងមិត្តភាពថ្មីៗផងដែរ។

៣. ស្វែងរកអ្នកណែនាំ (Mentor) ការមានអ្នកណែនាំ គឺជាចំណុចចម្បងបំផុតដែលអ្នកត្រូវគិតគូរ ។ សុភាសិតខ្មែរយើង ក៏លើកឡើងផងដែរថា «ក្មេងរត់លឿន ចាស់ដឹងផ្លូវ» ដូច្នេះបើអ្នកចង់រត់លឿន និងត្រូវផ្លូវ គួររកនរណាម្នាក់ដែលមានបទពិសោធន៍ជីវិតជ្រៅជ្រះ ដើម្បីឱ្យគាត់ជួយបង្ហាញផ្លូវ។ អ្នកណែនាំ មានច្រើនទម្រង់ ដូចជាណែនាំអំពីរបៀបធ្វើការងារ គ្រប់គ្រងហិរញ្ញវត្ថុ ឬដោះស្រាយបញ្ហាជីវិតជាដើម។ ជួនកាលអ្នកក៏អាចរៀនសូត្រពីនរណាម្នាក់ ដែលកំពុងធ្វើការក្នុងវិស័យដូចអ្នក ឬមានអាយុស្របាលអ្នកបានផងដែរ អ្វីដែលសំខាន់នោះគឺត្រូវសិក្សាពីឧត្តមគតិល្អៗ និងប្រាជ្ញាដែលគេមាន។

៤. រៀនជំនាញថ្មីៗ ៖ អ្នកប្រហែលជាឧស្សាហ៍ឮមិត្តភក្តិនិយាយថា «ខ្ញុំចាស់ហើយ រៀនលែងកើតហើយ!» ។ ការលើកឡើងបែបនេះ គឺជាគំនិតចាស់គំរិលបំផុត តាមពិតទៅវ័យណាក៏អាចរៀនជំនាញថ្មីបានដែរ អ្វីដែលសំខាន់នោះគឺ តើអ្នកមានឆន្ទៈរៀនដែរឬអត់? អាយុខ្ទង់ ២០ គឺជាពេលវេលាល្អបំផុតដែលអ្នកអាចរៀនជំនាញថ្មីៗ ឬសម្រួចជំនាញដែលអ្នកកំពុងមានឱ្យកាន់តែស្រួច។

៥. ចាត់ទុកសុខភាពជាអាទិភាព ៖ នៅក្នុងវ័យជំទង់ ឬដើមអាយុម្ភៃ អ្នកប្រហែលមានអារម្មណ៍ថារាងកាយរបស់អ្នកមាំមួនល្អណាស់។ ដូច្នេះក៏ភ្លេចខ្លួនថែសុខភាព ដោយចូលគេងយប់ជ្រៅ ញ៉ាំអាហារមិនរើស ឬជួលកាលមិនគេងក៏មាន។ ជាទូទៅនៅវ័យក្មេងមិនសូវមានអ្នកខ្វល់ខ្វាយ ពីការថែសុខភាពនោះទេ ប៉ុន្តែសកម្មភាពទាំងនេះ នឹងជះផលអវិជ្ជមាននៅពេលអ្នកមានអាយុច្រើន ដែលបង្ករជាបញ្ហាសុខភាពរាប់មិនអស់។ ការថែរក្សាសុខភាព មិនមែនតែផ្លូវកាយមួយមុខនោះទេ វាយក៏រួមបញ្ចូលទាំង ផ្លូវចិត្ត ផ្លូវអារម្មណ៍ និងហិរញ្ញវត្ថុផងដែរ។

៦. ធ្វើកិច្ចការដែលអ្នកគិតថាពិបាក ៖ នៅពេលធ្វើកិច្ចការដែលអ្នកគិតថាពិបាកបានជោគជ័យ អ្នកនឹងទទួលបានថាមពលដ៏អស្ចារ្យពីក្នុងខ្លួនតែម្ដង។ វាគឺជាថាមពលពិសេស ដែលជួយឱ្យអ្នកមានភាពជឿជាក់លើខ្លួន ព្រមទាំងធ្វើឱ្យអ្នកដឹងថា អ្នកមានសមត្ថភាពលើសពីអ្វីដែលអ្នកគិត។ តាមពិតទៅ រឿងអ្វីក៏អ្នកអាចធ្វើបានដែរឱ្យតែមានការតាំងចិត្ត និងឆន្ទៈសម្រេចវា ប៉ុន្តែនៅពេលអ្នកបង្កើតដែនកំណត់ឱ្យខ្លួនឯង អ្នកនឹងពិបាកសម្រេចកិច្ចការនោះដោយស្វ័យប្រវត្តិ។

៧. សន្សំលុយ ៖ ដូចដែលបានលើកឡើងពីខាងដើម ការគ្រប់គ្រងសុខភាពហិរញ្ញវត្ថុបានល្អនៅវ័យម្ភៃឆ្នាំ ជួយឱ្យអ្នកមានលក្ខខណ្ឌជីវិតមួយដែលល្អប្រសើរនៅក្រោយអាយុ៣០ឆ្នាំ។ ដូច្នេះអ្នកគួរឆ្លៀតដកប្រាក់ចំណូលខ្លះដើម្បីសន្សំ យ៉ាងហោចណាស់ក៏ ១០ ឬ២០% នៃប្រាក់ខែដែរ។ នៅពេលស្ថានភាពហិរញ្ញវត្ថុរបស់អ្នកមានសុខភាពល្អ វាក៏ជួយឱ្យសុខភាពអ្នកមានភាពវិជ្ជមានផងដែរ។

៨. រៀនភាសាថ្មីៗ៖ ទន្ទឹមនឹងការលើកឡើងរបស់មនុស្សជាច្រើនថា «ខ្ញុំគ្មានពេលទេ» អ្នកគួរតែចាប់ឱកាសធ្វើជាមនុស្សម្នាក់ ក្នុងចំណោមមនុស្សភាគតិច ដែលឆ្លៀតពេលរៀនភាសាបន្ថែម។ ការរៀនភាសាបរទេស មិនគ្រាន់តែជួយឱ្យអ្នកងាយស្រួលទំនាក់ទំនង យល់ដឹងពីវប្បធម៌ចម្រុះ និងមើលឃើញពិភពលោកកាន់តែទូលាយប៉ុណ្ណោះទេ វាក៏ជួយហ្វឹកហាត់ខួរក្បាលរបស់អ្នកឱ្យសកម្ម និងរហ័សរហួនផងដែរ។

៩. បរិច្ចាគសម្ភារចាស់ៗដែលឈប់ប្រើ ៖ គ្មានអ្វីដែលធ្វើឱ្យអ្នកមានអារម្មណ៍ជ្រះថ្លាជាងពេលបានធ្វើបុណ្យ ចែករំលែក និងជួយអ្នកដទៃនោះទេ។ ទន្ទឹមនឹងនេះការធ្វើសប្បុរសធម៌ មានច្រើនរូបភាពណាស់ មិនចាំបាច់ទាល់តែមានទ្រព្យសម្បត្តិស្តុកស្តម្ភឡើយ។ ផ្ទុយទៅវិញ អ្នកអាចបរិច្ចាគរបស់ចាស់ៗដែលអ្នកឈប់ប្រើ ជាងទុកវាចោល ព្រោះមានមនុស្សជាច្រើនដែលកំពុងត្រូវការរបស់ទាំងនោះ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញ AI ពីកម្មវិធី Google Course Artificial Intelligence 2024 តាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2024

កម្មវិធី Google Course Artificial Intelligence 2024 ផ្ដល់ការសិក្សាអំពី Artificial Intelligence(AI) សម្រាប់ឆ្នាំសិក្សា២០២៤ ។ ការសិក្សាវគ្គខ្លីនេះផ្ដល់...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសចំនួន២២៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសជ្រើសរើសសិក្ខាកាមសិក្សាជំនាញបច្ចេកទេសវគ្គខ្លី មួយសប្ដាហ៍ និងបួនខែចំនួន២២៥កន្លែង​ដោយឥតគិថ្លៃ ។...

ឱកាសកម្មសិក្សានៅផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/08/2025

ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន (YHCCF) កំពុងប្រកាសជ្រើសរើស និស្សិតសាកលវិទ្យាល័យដែលកំពុងសិក្សាផ្នែកសេដ្ឋកិច្ច សហគ្រាលឬអាជីវកម្ម ការគ្រប់គ្រងផ្នែកគ្រោង ឬផ្នែកដែលពាក់ព័ន្ធ

វិទ្យាស្ថាន NTTI ជ្រើសរើស​យុវជន​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ ក្រោមគម្រោង TVET 1.5M

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2026

វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានប្រកាស​ចុះឈ្មោះ​យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ...

អាហារូបករណ៍ព្រះមហាក្សត្រថៃ សិក្សានៅសាកលវិទ្យាបច្ចេកវិទ្យា SURANAREE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2023

សាកលវិទ្យាល័យបច្ចេកវិទ្យា SURANAREE នៃប្រទេសថៃ បានបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែងដល់សិស្សនិស្សិតក្នុងតំបន់អាស៊ានពីកម្មវិធីអាហារូបករណ៍...

សាកលវិទ្យាល័យលីមកុកវីង ប្រកាសជ្រើសរើសសិស្សថ្នាក់ទី១២ ចូលរួមការប្រឡងសិស្សពូកែ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/03/2025

សាកលវិទ្យាល័យ លីមកុកវីង កំពុងប្រកាសជ្រើសរើសសិស្សវិទ្យាល័យថ្នាក់ទី១២ នៅទូទាំងប្រទេសចូលរួមប្រឡង «ការប្រឡងសិស្សពូកែទូទាំងប្រទេស» ប្រចាំសាកលវិទ្យាល័យ លីមកុកវីងសម្រាប់ឆ្នាំសិក្សា២០២៥។ ការប្រឡងនេះផ្ដល់ជូនសម្រាប់តែ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៅវិទ្យាស្ថានស៊ីអ៊ីអូ ១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិពីវិទ្យាស្ថានស៊ីអ៉ីអូចំនួន១០០ កន្លែងសម្រាប់សិស្សានុសិស្សកំពុងត្រៀមបញ្ចប់ថ្នាក់ទី១២ និងនិស្សិត...

ក្រសួងការងារ​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញ Animation ទៅ​សិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2024

តាមរយៈ​កិច្ច​សហការ​រវាង​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង CIIC International Education Technology (Beijing) (CIICIE) នៃសាធារណរដ្ឋប្រជាមានិតចិន, ក្នុងឆ្នាំ​សិក្សា​២០២៤-២០២៥...

អាហារូបករណ៍ទាំង៥ សម្រាប់និស្សិតអន្តរជាតិសិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2025

ប្រទេសតួគីជាប្រទេសដែលមានសាកលវិទ្យាល័យល្បីៗជាង២០០ជុំវិញពិភពលោក និងផ្ដល់នូវកម្មវិធីសិក្សាជាច្រើនសម្បូរបែប រួមមានថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត ថ្នាក់ផ្លាស់ប្ដូរការសិក្សា និងកម្មវិធីសិក្សាវគ្គខ្លីជាច្រើន។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)