គន្លឹះសាមញ្ញ៣ចំណុចដើម្បីបង្ហាញអត្តសញ្ញាណខ្លួនឯង (Personal Branding)

អត្តសញ្ញាណ ឬម៉ាកសញ្ញាផ្ទាល់ខ្លួន(Personal Branding) គឺជាការបង្ហាញឱ្យអ្នកដទៃបានស្គាល់អំពីចំណុចខ្លាំង ឬអ្វីដែលអ្នកមានរួមបញ្ចូលទាំងជំនាញ បទពិសោធន៍ និងបុគ្គលិកលក្ខណៈ ពិសេសៗរបស់ខ្លួនចេញទៅក្រៅ។ ការបង្ហាញអត្តសញ្ញាណផ្តល់គុណសម្បត្តិជាច្រើនសម្រាប់យុវជន អ្នកធ្វើការ ម្ចាស់អាជីវកម្ម និងក្រុមមនុស្សដទៃទៀត។ កាលណាមានគេស្គាល់ច្រើន នោះវិសាលភាពនៃឱកាសការងារ ទំនាក់ទំនងក្នុងសង្គម និងអាជីពបច្ចុប្បន្ន មានការផ្សាយចេញកាន់តែទូលំទូលាយ ។ យ៉ាងណាមិញ មានមនុស្សមួយចំនួនហាក់មិនហ៊ានបង្ហាញនោះទេ ទោះបីគាត់កំពុងមានតម្រូវការផ្នែកនេះក៏ដោយ ក្នុងហេតុផលថា ការបង្ហាញពីម៉ាកសញ្ញាផ្ទាល់ខ្លួនប្រៀបដូចជាការអួតអាងជាដើម។

បើតាមគេហទំព័រ morningbrew បានបង្ហាញគន្លឹះ៣ចំណុចដើម្បីផ្សាយអំពីអត្តសញ្ញាណខ្លួនឯងប្រកបដោយលក្ខណៈសាមញ្ញាៗ៖

១. ធ្វើខ្លួនជាអ្នកផ្តល់ឱ្យ ៖ បង្ហាញអំពីម៉ាកសញ្ញាផ្ទាល់ខ្លួនតាមរយៈសកម្មភាពដែលផ្តល់ទៅកាន់អ្នកដទៃដោយសុទ្ធចិត្ត ដូចជាការបង្រៀននូវអ្វីដែលអ្នកចេះទៅកាន់សហគមន៍ ដោយមិនរំពឹងការតបស្នង។ កាលដែលធ្វើបែបនេះ វាជាកត្តាពង្រីកឥទ្ធិពល និងទំនាក់ទំនងនៃបុគ្គលផ្ទាល់ក្នុងការបង្ហាញឱ្យគេបានឃើញពីគុណតម្លៃដែលអ្នកខំសាងឡើង ហើយអ្នកដែលទទួលបានការជ្រោមជ្រែងពីអ្នក គេអាចនឹងទទួលបានអារម្មណ៍រីករាយ ឬអាចនឹងចងចាំឈ្មោះរបស់អ្នកតាមរយៈសកម្មភាពទាំងនោះ ហើយក្នុងករណីនេះវាក៏ជំរុញឱ្យអ្នកទទួលបានអារម្មណ៍ល្អផងដែរ។

២. ស្វែងរកអ្នកប្រឹក្សា ៖ នៅក្នុងចំណុចនេះមើលទៅហាក់សាមញ្ញបន្តិច ព្រោះគ្រប់គ្នាសុទ្ធតែបានដឹង ប៉ុន្តែវានៅតែមានប្រសិទ្ធភាព។ ការស្នើសុំយោបល់ ឬប្រឹក្សាព័ត៌មានបន្ថែម អំពីអ្នកដែលមានឥទ្ធិពល ឬមនុស្សគំរូ រួមទាំងមនុស្សដែលអ្នកស្គាល់ វាមិនត្រឹមតែជាការរៀនសូត្រថ្មីៗនោះទេ ឆ្លៀតក្នុងឱកាសនោះចូរចែករំលែកគំនិតយោបល់របស់អ្នកបន្ថែមទៅកាន់ពួកគាត់ ឬពង្រឹងទំនាក់ទំនង និងបង្ហាញអំពីអ្វីដែលអ្នកចាប់អារម្មណ៍ ដើម្បីឱ្យអ្នកដទៃអាចស្គាល់អ្នកបានខ្លះក្នុងការទាក់ទងឱ្យធ្វើការងារនៅពេលក្រោយ។

៣. ឆ្ពោះទៅរកការផ្លាស់ប្តូរ ៖ ជ្រើសយកការបង្ហាញខ្លួនតាមរយៈសកម្មភាពមួយដែលប្រឈមនឹងឧបសគ្គ ហើយមានទស្សនៈឆ្ពោះទៅមុខជានិច្ច វាគឺជាវិធីមួយដែលនាំឱ្យគេស្គាល់ជាងមុន ហើយបង្កប់នូវការដាក់ខ្លួនទៀតផង។ អនុញ្ញាតឱ្យខ្លួនឯងមានឱកាសសាកល្បងបរិយាកាសថ្មីៗ ប៉ុន្តែអនុវត្តន៍ឱ្យស្ថិតនៅក្នុងដែនកំណត់មួយដែលអាចធ្វើបាន ដូចជា ការស្ម័គ្រចិត្តនៅក្នុងកម្មវីធីសហគមន៍ណាមួយដែលអ្នកមិនហ៊ានធ្វើពីមុនមក។ ទន្ទឹមគ្នានោះអ្នកអាចមានឱកាសអភិវឌ្ឍន៍សមត្ថភាព ខណៈមនុស្សក្នុងសហគមន៍ ឬក្នុងក្រុមក៏ចាប់អារម្មណ៍អ្នកដូចគ្នា ហើយពួកគាត់អាចនឹងទាក់ទងឱ្យទៅចូលរួមកម្មវិធីផ្សេងៗបន្តទៀតដែលស្របនឹងតម្រូវការរបស់អ្នក។ វិធីទាំងបីខាងលើ បញ្ជាក់ឱ្យឃើញថា ការផ្សាយ Personal Branding មិនមែនសកម្មភាពដែលឥតប្រយោជន៍ ឬអំនួតនោះទេ ប៉ុន្តែវាប្រៀបដូចជាកូនសោ នាំអ្នកទៅរកផ្លូវមួយដែលអាចពង្រីកវិជ្ជាជីវៈ និងការសម្រេចគោលដៅអ្វីមួយ ហើយបង្កើតបានទំនាក់ទំនង ដែលមានការផ្តល់តម្លៃឱ្យគ្នាទៅវិញទៅមក៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ ប្រកាសជ្រើសរើសសិស្ស-និស្សិតចូលសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែង សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាកម្រិតបរិញ្ញាបត្របច្ចេកទេស...

អាហារូបករណ៍ថ្នាក់ភាសាចិន ២០កន្លែងសិក្សា​រយៈពេល១ឆ្នាំ នៅសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2024

សមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន បានប្រកាស​ពីអាហារូបករណ៍ថ្នាក់ភាសាចិន ចំនួន ២០កន្លែង សិក្សារយៈពេល​១ឆ្នាំ (ចូលរៀនថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ រហូត​ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥) នៅ​ខេត្ត​ហឺណាន...

ឱកាសអាហារូបករណ៍សិក្សានៅប្រទេសអូស្ត្រាលី ពី Macquarie University International Scholarship សម្រាប់និស្សិត​ពីតំបន់អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/12/2025

សាកលវិទ្យាល័យ Macquarie ដែលជាគ្រឹះស្ថានសិក្សាលំដាប់ថ្នាក់អន្តរជាតិមួយក្នុងប្រទេសអូស្ត្រាលី កំពុងប្រកាសផ្តល់អាហារូបករណ៍ Vice-Chancellor's International Scholarship សម្រាប់និស្សិតឆ្នើមមកពីបណ្តា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ubon Ratchathani ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ubon Ratchathani នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រក្រោមជំនាញសិក្សាជាច្រើន។

ឱកាសផ្លាស់ប្តូរការសិក្សា​នៅប្រទេស​កាណាដា ពីកម្មវិធី SEED-2

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2026

កម្មវិធីអាហារូបករណ៍ និងការផ្លាស់ប្តូរការសិក្សាសម្រាប់ការអភិវឌ្ឍ ដំណាក់កាលទី ២ (Scholarships and Educational Exchanges for Development – Phase 2 ឬ SEED-2) ដែលផ្តល់ដោយរដ្ឋាភិបាលកាណាដា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Muhammadiyah Surakarta ប្រទេសឥណ្ឌូនេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/06/2023

កម្មវិធីអាហារូបករណ៍ UMS International Priority Scholarship (IPS) 2023 ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

ឱកាសអាហារូបករណ៍រដ្ឋាភិបាលចិន នៅសាកលវិទ្យាល័យ Shanghai Jiao Tong

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/02/2026

សាកលវិទ្យាល័យ Shanghai Jiao Tong University (SJTU) ដែលជាគ្រឹះស្ថានសិក្សាដ៏ល្បីល្បាញលំដាប់កំពូលនៅក្នុងទីក្រុងស៊ាងហៃ ប្រទេសចិន កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ ដើម្បីទទួលអាហារូបករណ៍រដ្ឋាភិបាលចិន (CSC Type B)

ក្រសួងអប់រំផ្តល់អាហារូបករណ៍១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្រ្តបង្រៀនភាសាបារាំង​ជំនាន់ទី៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងជំនាន់ទី៥ឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលអូទ្រីសសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូទ្រីស សម្រាប់ឆ្នាំសិក្សា២០២៦។